» សម្លេង​ចរចា​ប្រហារ​រដ្ឋាភិបាល​ថៃ​របស់​សម្តេច​តេ​ជោ​បានឬអត់? » តារា​ល្បុកតោ​កញ្ញា​ពេជ្រចរណៃ​ប្រឈម​នឹង​ការខូចខាត​រាប់សែន​ដុល្លារ​អាមេរិក​បន្ទាប់ពី​អគ្គិភ័យ​ឆេះ​អាហារ​ដ្ឋា​ន » មាន​មនុស្ស​មក​បំពាន​ចាក់ដី​លុប​ទំនប់​មេទឹក​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​យក​ធ្វើ​កម្ម​សិទ្ធ​អាជ្ញាធរ​ប៉ក់​ល្វើយ​ » សម្លេង​ចរចា​រវាង​តេ​ជោ​ហ៊ុនសែន​និង​អ្នកស្រី​ផែ​តង​តាន​ដែល​បែក​ទម្លាយ​ធ្វើ​ឲ្យ​ផ្ទៃក្នុង​ថៃ​ជ្រួលច្របល់​! » នាយករដ្ឋមន្ត្រី​អះអាងថា អត់​រាថយ​ទេ ក្នុងការ​ប្រើប្រាស់​យន្តកា​រ ICJ ដោះស្រាយ​បញ្ហា​ទាំង​៤ ជាមួយ​ថៃ » បុរស​ម្នាក់​ត្រូវបាន​សម្លាប់ នៅ​សង្កាត់​វាល​ពង់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​តែ​កន្លងទៅ​មួយឆ្នាំ​ហើយ​ឃាតក​មិនទាន់​ចាប់បាន » រឿង​ព្រុំដែន​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​រុញ​បាល់​ឲ្យ «​យោធា​ថៃ​d​ដែល​ធ្លាប់មាន​រៀង​អាស្រូវ​ទាត់​! » ប្រទេស​ហ្សេ​៧​កាន់ជើង​អ៊ីស្រាអែល​ចិន​ថា​អាមេរិក​យក​សាំង​ដាក់​ភ្លើង​ប៉ា​គី​ស្ថាន បិទ​ព្រំដែន​គោក​ជាមួយ​អ៉ី​រ៉ង់ » ផ្សព្វផ្សាយ «​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​» ដល់​សិស្ស​ចៅក្រម ព្រះរាជអាជ្ញា និង​សារការី​ » ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ជូន​បណ្តា អង្គទូត​- បរទេស​ប្រចាំ​កម្ពុជា ជា​ផ្លូវការ ចំពោះ​ដំណើរការ​នីតិវិធី​ការ​តាមផ្លូវ​តុលាការ ទៅកាន់​តុលា​យុត្តិធម៌​អន្តរជាតិ បញ្ហា​វិវាទ​ព្រំដែន​កម្ពុជា​-​ថៃ​ » សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​បិទ​ឈប់​ឲ្យ​នាំ​ទំនិញ​កសិកម្ម​ពី​ថៃ​ចូល​កម្ពុជា​បើ​មិន​បើក​ច្រកព្រុំដែន​វិញ​ទេ​! » សហរដ្ឋ​អាម៉េរិក និង​ចិន ព្រមព្រៀង​លើ​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ជា​មូលដ្ឋាន ក្រោយ​ចរចា ២​ថ្ងៃ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ឯប្រទេសផ្សេងៗទុកសិន » ប្រ​ធា នា​ធិបតី បារាំង​សន្យា​នឹង​ជួយ​សម្រួល​ផ្ដល់​ឯកសារ​ផ្សេងៗ​ដល់​កម្ពុជា​-​ថៃ សម្រាប់​ដំណើរការ​ទៅកាន់​តុលាការ​យុ​តិ្ត​ធម៌​អន្តរជាតិ ICJ? » វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ប្រកាស បើក​ការសិក្សា​ស្រាវជ្រាវ តាមដាន និង​ពង្រឹង​ការការពារ​ជំងឺ​ឆ្កែឆ្កួត » រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ឋា​ម​ពល​អះអាង​ពី​ការ​មាន​ភ្លើងអគ្គិសនី​គ្រប់គ្រាន់​ទោះ​ថៃ​បិទ​ក៏ដោយ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3950 នាក់

ម្សិលមិញ 5986 នាក់

សរុប 16951516 នាក់

រដ្ឋលេខាធិកា​ក្រសួង​ការងារ​ចង់​រុញ​រឿង​បាតុកម្ម​ក​ស៊ីណូណាហ្កា​ចូល​តុលាការ​កម្មករ​ថា​នឹង​បាតុកម្ម​រហូត​ចប់​

​ភ្នំពេញៈ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យដឹងថា ក្រសួង​នឹង​បន្ត​សម្របសម្រួល​វិវាទ​របស់​បុគ្គលិក និង​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​បន្តទៀត ប៉ុន្តែ​បើ​ក្នុងករណី​មិនមាន​ការចុះ​សម្រុង​គ្នា​ភាគី​ទាំង ២ អាច​បន្ត​ដោះស្រាយ​តាមផ្លូវ​តុលាការ​។​a heng soura 

​គិត​ត្រឹម​ថ្ងៃទី ២៨ ធ្នូ គឺជា​ថ្ងៃទី ១១ ហើយ ដែល​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​កូដកម្ម​អហិង្សា​នៅមុខ​អគារ​ណាហ្គា​ទី ១ ដើម្បី​ទាមទារ​ឱ្យ​បុគ្គលិក ៣៦៥ នាក់ ចូលធ្វើការ​វិញ និង​បញ្ឈប់​ការរើសអើង​សហជីព បន្ទាប់ពី​ពួកគេ​ត្រូវបាន​បញ្ឈប់​ពី​ការងារ​កាលពី​អំឡុង​ឆ្នាំ ២០២០ ដោយ​មូលហេតុ​វិបត្តិ​កូ​វីដ ១៩​។​

​លោក ហេង សួរ បាន​ប្រាប់​សែត​​ថា​៖ «​ក្នុងករណី​មិន​សះជា​គឺ​ភាគី​ទាំង ២ ត្រូវ​ប្តឹងទៅ​តុលាការ​ដែលជា​នីតិវិធី​ចុងក្រោយ​។ អ្វីដែល​នៅក្នុង​ដែន​ច្បាប់​ការងារ គឺ​ក្រសួង​នឹង​បន្ត​បំពេញ​។ អ្វីដែល​លើសពី​ដែន​នៃ​ច្បាប់​ស្តីពី​ការងារ​គឺ​អ្នកធ្វើ ឬ​អ្នក​បំពេញ​នីតិវិធី​បន្ទាប់​គឺ​ត្រូវបំពេញ​កាតព្វកិច្ច​នោះ​»​។​​កាលពី​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១ ក្រសួង​ការងារ​បាន​បន្ត​ជួប​សម្របសម្រួល​ដោះស្រាយ​ករណី​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ លី​មី​ធី​ត ដោយមាន​លោកស្រី ឈឹម ស៊ីថរ និង លោក​មេធាវី ហម ស៊ុន​រិ​ទ្ធិ ជា​តំណាង​ភាគី​កម្មករនិយោជិត និង​លោក Mike Ngai ជា​តំណាង​ភាគី​ក្រុមហ៊ុន​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ចេញផ្សាយ​កាលពី​ថ្ងៃ ២៣ ធ្នូ​បាន​ឲ្យ​ដឹង​ថ​៖​ភាគី​ទាំង ២ នៅតែ​មិនទាន់​ព្រមព្រៀង​ក្នុងការ​បញ្ចប់​ករណី​វិវាទ​នៅឡើយ ដោយ​តំណាង​ក្រុមហ៊ុន នឹង​ពិចារណា​លើ​រូបមន្ត​ក្នុងការ​គណនា​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ជូន​កម្មករនិយោជិត​ចំនួន ៨៥ នាក់ ដែល​បាន​ឯកភាព​ទទួលយក​ការទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ ស្របតាម​ច្បាប់ ក្រោម​ការសម្របសម្រួល​របស់​ក្រសួង ប៉ុន្តែ​ក្រុមហ៊ុន​មិន​ព្រម​ទទួលយក​កម្មករនិយោជិត​ដែល​កំពុង​តវ៉ា​ផ្សេងទៀត​ឱ្យចូល​ធ្វើការ​វិញ​ទេ​។​

តំណាង​កម្មករនិយោជិត ទាមទារ​ឱ្យ​ដោះស្រាយ​ជា​កញ្ចប់ ដោយ​តម្រូវឱ្យ​ក្រុមហ៊ុន ទទួលយក​កម្មករនិយោជិត​ដែល​កំពុង​តវ៉ា​ឱ្យចូល​ធ្វើការ​ជាមុន ទើប​កម្មករនិយោជិត​ចំនួន ៨៥ នាក់​ផ្សេងទៀត ព្រម​ទទួលយក​ការទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ស្របតាម​ច្បាប់​។ អ្នកស្រី ឈឹម សុខន លេខា​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ថ្លែង​នៅ​ថ្ងៃទី ២៧ ធ្នូ​ថា ក្នុងករណី​ដែល​ការដោះស្រាយ​នៅក្នុង​ដំណាក់កាល​អាជ្ញាកណ្តាល​ត្រូវបាន​បញ្ចប់​បុគ្គលិក​ទាំងអស់​នឹង​ជ្រើស​រើសយក​ការធ្វើ​កូដកម្ម​អហិង្សា ដើម្បី​ទាមទារ​ដំណោះស្រាយ​។ អ្នកស្រី​បន្តថា​ការដែល​ជ្រើស​រើសយក​ការធ្វើ​កូដកម្ម​នេះ ដោយ​រំពឹងថា ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រុមហ៊ុន​នឹង​ព្រម​ទទួលយក​ពួកគេ​ឱ្យចូល​ធ្វើការ​វិញ និង​បញ្ឈប់​ការរើសអើង​សហជីព​តទៅទៀត ហើយ​ការទទួល​បុគ្គលិក​ឱ្យចូល​ធ្វើការ​វិញ ក៏​អាច​បង្ហាញថា ក្រុមហ៊ុន​បាន​គោរព​ទៅតាម​ច្បាប់​ផងដែរ​។​

អ្នកស្រី ឈឹម សុខន ៖ «​ខាង​សហជីព​ខ្ញុំ​ជ្រើស​រើសយក​ការធ្វើ​កូដកម្ម​អហិង្សា​រហូតដល់​មាន​ដំណោះស្រាយ​តែម្តង​។ យើង​ឃើញថា ការបញ្ឈប់​ពួកយើង​នេះ គឺមាន​លក្ខណៈ​មិន​ប្រក្រតី ដោយសារ​ក្នុងចំណោម ៣៦៥ នាក់ គឺ​ភាគច្រើន ជា​សមាជិក​សហជីព សកម្មជន និង​ថ្នាក់ដឹកនាំ​សហជីព​។ យើង​មើលឃើញថា ក្រុមហ៊ុន​ហ្នឹង គឺមាន​បំណង​ចង់​រំលាយ​សហជីព​»​។​​កិច្ចចរចា​នេះ ធ្វើឡើង​ក្រោម​ការសម្របសម្រួល​ពី​លោក ទេស រុក្ខា​ផល អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​កម្ម​ការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម នៅតាម​គ្រប់មុខ​សញ្ញារ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅឯ​ទីស្តីការក្រសួង​ការងារ​។ យ៉ាងណាក្តី ក្រសួង​ការងារ​បញ្ជាក់ថា ក្រសួង​នឹង​បន្ត​ព្យាយាម​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ករណីនេះ​បន្តទៀត ទៅតាម​នីតិវិធី​ត្រឹមត្រូវ​នៃ​ច្បាប់ នៅ​ទីស្តីការក្រសួង​ការងារ​។​

​លោក មឿ​ន តុលា នាយក​ប្រតិបត្តិ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ថ្លែងថា ភាគី​ក្រុមហ៊ុន គួរតែ​ឆាប់​បញ្ចប់​វិវាទ​នេះ ដោយ​ការទទួលយក​បុគ្គលិក​ត្រឡប់មកវិញ ជាជាង​បន្ត​ជ្រើសរើស​បុគ្គលិក​ថ្មី ដែល​គ្មាន​បទពិសោធ​។ លោក តុលា ក៏​សង្ឃឹម​ដែរ​ថា ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ព​ន្លឿ​ន​ដោះស្រាយ​បញ្ហា​ដែល​បុគ្គលិក​ក្រុមហ៊ុន​នេះ ទាមទារ​ឱ្យបាន​ឆាប់រហ័ស​ចៀសវាង​មានការ​បន្ត​ការតវ៉ា​បន្តទៀត ខណៈ​បុគ្គលិក​ប្រមូលផ្តុំ​គ្នា​តវ៉ា គឺ​ដើម្បី​តែ​ក្រពះ​តែប៉ុណ្ណោះ​។​សូមបញ្ជាក់ថា​គេ​ឃើញ​លោក​ឃួ​ង​ស្រេង​អភិបាលរ​ជធ​នី​ភ្នំពេញ​បាន​ដឹកនាំ​កម្លាំង​ទៅ​ព្រមាន​អតីត​បុគ្គ​លឹគ​ក្រុមហ៊ុន​ក​ស៊ី​ណូ​ណា​ហ្កា​ឲ្យ​បញ្ឈប់​ការធ្វើ​ប​តុ​កម្ម​ផងដែរ​ដោយ​ចាត់ទុកថា​បាតុករ​យក​ទីសាធារណៈ​បង្ក​ការរំខាន​។​a naga strike3