» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5926 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619166 នាក់

រាជរដ្ឋាភិបាល​បង្កើត​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ការអភិវឌ្ឍ​នៅ​កោះកុង​ក្រៅ​ក្រុមយុវជន​សង្ឃឹមថា​ពួកគេ​នឹង​អាច​ចូលរួម​ត្រួតពិនិត្យបាន​!

 

​កោះកុង​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានចេញ​សេចក្តីសម្រេច​មួយ បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ការអភិវឌ្ឍ​នៅ​កោះកុង​ក្រៅ ដែល សមាសភាព មាន​១០ រូប ដឹកនាំ​ដោយ​លោក សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជា​ប្រធាន និង​លោក សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ជា​អនុប្រធាន និង​មាន​លោកស្រី មិថុនា ភូ​ថង ជា​អភិបាល​ខេត្តកោះកុង​ជា​សមាជិក​ដែរ​។a koh kong out3

សេចក្តីសម្រេច​ដែល​ចេញ នៅ​ថ្ងៃទី ៤ ខែមិថុនា បញ្ជាក់ថា គណៈកម្មការ​នេះ មាន​ភារកិច្ច​ត្រួតពិនិត្យ លើ​គម្រោង​អភិវឌ្ឍ​កោះកុង​ក្រៅ​ទាំងមូល របស់​ក្រុមហ៊ុន​កោះកុង អេស អ៊ី ហ្សិត ខូ​អិ​ល​ធី​ឌី​(​របស់​ឧកញ៉ា​លី​យុង​ផាត់​)​។​នៅ​ថ្ងៃទី​៥​មិន​ថុ​នា​លោក​សាយ​សំ​អាល់​បាន​ដឹកនាំ​ក្រុម​នេះ​ចុះ​ពិនិត្យ​ទីតាំង​កោះកុង​ក្រៅ​ផងដែរ​។​តែ​មិនទាន់មាន​របាយការណ៍​ថា​យ៉ាងណា​នោះទេ​!​។​

​ការសម្រេច​បង្កើត​គណៈ​កម្ម​ការអភិវឌ្ឍ​កោះកុង​ក្រៅ កើតមានឡើង​មួយថ្ងៃ បន្ទាប់ពី ក្រុម​សកម្មជន​មាតា​ធម្មជាតិ​មួយក្រុម មាន​គ្នា ១៧ នាក់ បាន​ជិះ​កង់​បំណង​មក​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ជូន​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ដាក់​តំបន់​កោះកុង​ក្រៅ​ជា​តំបន់​ការពារ​អភិរក្ស​។​​អាជ្ញាធរ​ខេត្តកោះកុង និង​ក្រសួងបរិស្ថាន បានចេញ​សេចក្តី​ថ្លែង​ការចុះ​ថ្ងៃទី​៣​មិថុនា​ចោទថា សកម្មភាព​របស់​ពួកគេ​(​យុវជន​) បង្កប់​ដោយ​ចេតនា​នយោបាយ​ទុច្ចរិត ។​បើតាម​សេចក្តី​ថ្លែង​ការ​ក្រសួងបរិស្ថាន តំបន់​កោះកុង​ក្រៅ​នេះ ត្រូវបាន​មន្ត្រី​ជំនាញ​សិក្សា​តាំងពី​ឆ្នាំ​២០១៦ ដើម្បី​ដាក់​ជា «​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​» ព្រោះ​មាន​ធន​ធនា​ធម្មជាតិ ជីវចម្រុះ និង​ឆ្នេរ​ខ្សាច់​ស្រស់ស្អាត ដែល​ត្រូវការពារ និង​អភិរក្ស​។​

​យ៉ាងណាក៏ដោយ​យុវតី​ម្នាក់​ក្នុងចំណោម​អ្នកជិះ​កង់​ជាង​១០​នាក់​នោះ បាន​ថ្លែងថាគេឃើញ មាន​ភាពមិន​ស្របគ្នា​រវាង​ការអះអាង​របស់​ក្រសួងបរិស្ថាន ដែលថា តំបន់​កោះកុង​ក្រៅ​ត្រូវ​ទុកជា​តំបន់​អភិរក្ស ខណៈ​លិខិត​របស់​រដ្ឋាភិបាល​មួយទៀត​កាលពី​ឆ្នាំ​២០១៩ ប្រកាសថា តំបន់​នោះ​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​លោក លី យ៉ុង​ផាត់​បាត់ទៅហើយ​។​

​រដ្ឋបាល​ខេត្តកោះកុង ឱ្យដឹងថា យុវជន​ទាំង ១៧ នាក់​ជា​ក្រុម​យុ​ជន​ចលនា​អតីត អង្គការ​មាតា​ធម្មជាតិ ដែល​រដ្ឋាភិបាល​បានសម្រេច​លុបឈ្មោះ​អង្គការ​មួយ​នេះ ចេញពី​បញ្ជី​ក្រសួងមហាផ្ទៃ​តាំងពី​ឆ្នាំ ២០១៧​។​​ក្រោយ​ការចាប់​ឃាត់​កង់ ហើយ​យកទៅដាក់​ប៉ុស្តិ៍​ប៉ូលិស នៅ​ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២០​។ មួយថ្ងៃ​ក្រោយមក​គឺ​នៅ​ថ្ងៃទី ៤ ខែមិថុនា មន្ត្រី​តំណាង​ខុទ្ទកាល័យ សម្តេច​តេ​ជោ ហ៊ុន សែន និង​តំណាង​ក្រសួងបរិស្ថាន បាន​ចុះទៅ​ជួប​ក្រុមយុវជន​ទាំងនោះ ដើម្បី​ទទួល​ញ្ញត្តិ​តែ​និយាយ​មិនត្រូវ​គ្នា​។

ក្រុមយុវជន​ទាំងនោះ បាន​បង់​បង់​គម្រោង​ហែរ​ញត្តិ​នេះ បាន​វិល​ត្រឡប់មក​ភ្នំពេញ​វិញ​ដែល​មិនអាច​វិល​ទៅយក​កង់​វិញ​តាម​ការ​ណាត់​នា​ថ្ងៃទី​៦​មិថុនា​នោះទេ​!​។​ទោះជា​យ៉ាងណា​តំណាង​ក្រុមយុវជន​បាន​ប្រាប់​វិទ្យុ​បារាំង​ថា​ពួគ​សង្ឃឹមថានឹង​អាច​ចូលរួម​ជាមួយ​គណកម្មកា​រ​ដើម្បី​តាមដាន​ការអភិរក្ស​តំបន់​កោះកុង​ក្រៅ​ផងដែរ​។​a koh kong out a koh kong out1 a koh kong out4 a koh kong outside a koh kong out side 

​