» ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ » បន្ទាប់មានផែនការកែទម្រង់ទារពន្ធពីមេគយធំភ្នាក់ងារ​គយ​ច្រកត្រពាំងស្រែរួមទាំងជនស៊ីវិលផងនោះ ដើរកោសរូស​ទារ​លុយ​ថ្លៃ​បាយ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​..! » បន្ទាប់ពីផ្ទុះរៀងបាត់លុយ៣០លានរៀលក្រសួងអប់រំសម្រេចផ្លាស់នាយកវិទ្យាល័យ ជាសុីមតាកែវ ឲ្យទៅលេងហ្វេសប៊ុកនៅមន្ទីរ » ឡានដឹកសាំងធុនធំមួយគ្រឿងនៅថៃផ្ទុះលាន់សូរដូចរ-ន្ទះសម្លាប់កម្មករម្នាក់នៅនឹងកន្លែង » នាវាមុជទឹកអាមេរិក បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅក្បែរប្រទេសស្រីលង្កា ស្លាប់នាវិកជិត ៩០នាក់រដ្ឋមន្ត្រីការពារថជាតិអ៊ីរ៉ងព្រមាន! » ១ខែកុម្ភៈដែលជារដូវចូលឆ្នាំចិនយួនមានគ្រោះអគ្គិភ័យកើតឡើងជិត​១០០ករណី នៅទូទាំងប្រទេស » ឃាត់ខ្លួនអ្នកលក់ចែកចាយបារីអេឡិចត្រូនិច១នាក់ ដកហូតបារីអេឡិចត្រូនិចបាន៩១ប្រអប់ » វត្តមានអង្គទូត និងព័ត៌មានអន្តរជាតិនានានៅព្រំដែន គឺជាសាក្សី ជំរុញទៅរកដំណោះស្រាយដោយសន្តិវិធី » អង្គការ PCL បញ្ជាក់ថា ៖ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងមួយមិនអាចទទួលយកបាន!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6690 នាក់

ម្សិលមិញ 8146 នាក់

សរុប 18735022 នាក់

សម្តេច​តេ​ជោ​សម្រេច​ឲ្យ​អាជ្ញាធរខេត្ត​ព្រះសីហនុ​វាយរបង​ដី​ដែល​សង់​រំលោភ​ចូល​ឆ្នេរសមុទ្រ​អូរ​ឈើទាល​ហើយ​

 

​ខេត្ត​ព្រះសីហនុ​៖​ទីតាំង​របង​សំណង់​ដែល​សង់​រំលោភ​ឆ្នេរ​អូរ​ឈើទាល ត្រូវបាន​អាជ្ញាធរខេត្ត​វាយកម្ទេច​ចោល​ជា​ស្ថាពរ​ហើយ ក្រោយ​រង​ការរិះគន់ និង​មានការ​ផ្សព្វផ្សាយ​ពី​បណ្ដាញសារព័ត៌មាន​។​​អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឡុង ឌី​ម៉​ង់ បញ្ជាក់​នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ​ថា អាជ្ញាធរខេត្ត​បានទទួល​គោលការណ៍​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​សម្របសម្រួល​ជាមួយ​ម្ចាស់​កម្មសិទ្ធិ​ដី​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល ហើយក៏​ឈានទៅដល់​ការ​វាយកម្ទេច​របង​ដែល​សង់​លើ​តំបន់ឆ្នេរ​នោះ កាលពី​យប់​ថ្ងៃទី​៨ ខែកុម្ភៈ​នេះ អស់ហើយ​។​នៅត្រង់ថា​តើ​នឹងត្រូវ​ដកហូត​ដី​នៅ​តំបន់ឆ្នេរ​មកឱ្យ​រដ្ឋ​គ្រប់គ្រង​វិញ ឬ​ត្រូវ​បន្ត​បែបណា​ទៀត គឺ​ត្រូវ​រង់ចាំ​មើល​បន្ត​ទៅមុខ​ទៀត​សិន​។​a land ocheu 

​លោក​បញ្ជាក់ថា​៖ «​ដូច​ខ្ញុំ​បាន​ជម្រាប​ខាងដើម​អ៊ីចឹង ថា​គោលការណ៍​ណែនាំ​ដែល​យើង​បានមក គឺ​យើង​បាន​ត្រឹម​សម្របសម្រួល​ជាមួយ​ម្ចាស់ ក្នុងការ​វាយរបង​ប៉ែក​ខាង​សមុទ្រ​ចេញ​។ យើង​អត់​មានការ​ណែនាំ​ថា​ត្រូវ​ដក​មកវិញ ដក​អី យើង​មិនមែនជា​អ្នក​ដក​ទេ​។ ដូច​ខ្ញុំ​តែងតែ​បញ្ជាក់​អ៊ីចឹង​ថា ដែន​សមត្ថកិច្ច​របស់​រដ្ឋបាលខេត្ត​មិនមាន​សិទ្ធិ​ក្នុង​ការដកហូត​ដី​ដែលមាន​បណ្ណ​កម្មសិទ្ធិ​បានទេ​។ អ្នក​ដកហូត​បាន មានតែ​រាជរដ្ឋាភិបាល មានតែ​សាលក្រម​តុលាការ​អី​អ៊ីចឹង​ទៅណា »។

​បើ​ពិនិត្យ​ដោយផ្ទាល់​ឃើញថា របង​ដែល​រៀបចំ​ស្ទើរ​ដូចជា​ជញ្ជាំង​ផ្ទះថ្ម​មួយ​ទៅហើយ​នេះ មាន​គម្លាត​ពី​ទឹកសមុទ្រ​ប្រមាណ ១២​ម៉ែត្រ នៅពេល​ទឹកនាច ហើយ​នៅពេល​ទឹកជោរ​វិញ ចម្ងាយ​ពីរ​បង​ទៅ​ទឹកសមុទ្រ​ចន្លោះ​ប្រហែល​ពី ៤ ៥​ម៉ែត្រ​ប៉ុណ្ណោះ​តែ​គ្មាន​អ្នកណា​ដឹងថា​ទីតាំង​នេះ​អស់លោក​ណា​ជា​ម្ចាស់​កម្ម​សិទ្ធ​នោះទេ ។ កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ បាន​បដិសេធ​ជាមួយ​កាសែត​​ថា​ក្នុងនាម​រដ្ឋបាលខេត្ត មិនអាច​ផ្តល់​ការអត្ថាធិប្បាយ​ជុំវិញ​កិច្ចការ​សម្ងាត់ ថា​តើ​អ្នកណា​ជា​ម្ចាស់​កម្មសិទ្ធិ​នេះ​បានទេ ព្រោះ​នាំឱ្យ​ប៉ះពាល់​ទៅដល់​សិទ្ធិ​ឯកជន​របស់​នីតិបុគ្គល​៖ «​ដី​ហ្នឹង​ដី​មាន​បណ្ណ​កម្មសិទ្ធិ​រួចហើយ​។ នៅក្នុង​បណ្ណ​កម្មសិទ្ធិ ដូចជា​ក្រុមហ៊ុន​។ ខ្ញុំ​បញ្ជាក់ជូន​អត់​កើត ព្រោះ​បណ្ណ​កម្មសិទ្ធិ គេ​អត់ឱ្យ​យើង​បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ​ទេ​»​។​

​លោក ឡុង ឌី​ម៉​ង់ ត្រូវបាន​កាសែត​ក្នុងស្រុក​ស្រង់​សម្ដី​មក​ចុះផ្សាយ​ថា ទីតាំង​ដី​ដែល​រង​ការរិះគន់ ជា​អតីត​ទីស្នាក់ការ​វរៈ​នគរបាល​ការពារ​ព្រំ​ដែនទឹក​។ ផ្ទៃដី​ជាង ៨​ពាន់​ម៉ែត្រការ៉េ​នេះ (៨ ៤០០) ដែល​ស្ថិតនៅក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​នេះ ត្រូវបាន​រដ្ឋាភិបាល​ធ្វើ​អនុ​ប​យោគ​ពី​ដី​សាធារណៈ​របស់​រដ្ឋ មកជា​ដីឯកជន​របស់​រដ្ឋ កាន់កាប់​ដោយ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​អំឡុង​ឆ្នាំ​២០០៧ ហើយ​នៅ​ឆ្នាំ​២០០៨ រដ្ឋ​បានចេញ​បណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ឱ្យទៅ​នីតិបុគ្គល​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ រហូតដល់​ពេលបច្ចុប្បន្ន​។​​ដី​នេះ កុំថាឡើយ​រដ្ឋបាលខេត្ត និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ដែល​ព្យាយាម​លាក់បាំង​ព័ត៌មាន​អំពី​ម្ចាស់​កម្មសិទ្ធិ សូម្បី​ពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្ត​ព្រះសីហនុ ក៏​សុទ្ធតែ​បាន​អះអាង​ដូចគ្នា​ថា ដី​នេះ​មិនដឹង​ជា​របស់​អ្នកណា​នោះទេ​។​

​គេ​នៅ​ចាំបាន​ថា​កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ លោក ជា សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី​នគរូបនីយ៍កម្ម​និង​សំណង់ ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ជំ​រុញឱ្យ​អាជ្ញាធរខេត្ត​ដែល​នៅជាប់​ឆ្នេរសមុទ្រ រួមមាន ខេត្ត​ព្រះសីហនុ កំពត កែប និង​ខេត្តកោះកុង ត្រូវ​ចូលរួម​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ ដី​ចំណី​ឆ្នេរ ដី​ចំណី​ដៃសមុទ្រ ស្ទឹង ព្រែក និង​ផ្លូវទឹក​ដែល​ត​ភ្ជាប់​ទៅ​សមុទ្រ ដូច​ការកំណត់​របស់​រដ្ឋាភិបាល​លេខ​០១ ស្តីពី​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ និង​ប្លង់​សុរិយោដី​ដែល​បានកំណត់​ជា​ធរមាន​។​

​ចំណែក​សេចក្តីជូនដំណឹង​របស់​រដ្ឋាភិបាល​ដែល​ចេញ​កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០១២ កំណត់ថា ឆ្នេរសមុទ្រ​ត្រូវ​កំណត់​ចាប់ពី​ខ្សែបន្ទាត់​ទឹកជោរ​ខ្ពស់បំផុត​នៃ​ទឹកសមុទ្រ​ឡើង​មកលើ រហូតដល់​ខ្សែបន្ទាត់​ហាមឃាត់​ការកាន់កាប់ ឬ​សាងសង់​ជា​ថ្ម ដី ឬ​ខ្សាច់ ដែល​បានកំណត់​ទុកជា​តំបន់​សម្រាប់​ប្រើប្រាស់​ជា​សាធារណៈ និង​ត្រូវ​ចាត់ថ្នាក់​ជា​ដី​សាធារណៈ​របស់​រដ្ឋ​។​​ការកំណត់​ថា​ជា​ទំហំ​ឆ្នេរសមុទ្រ គឺ​រាប់​សម្រាប់​ឆ្នេរ​ជម្រាល ត្រូវ​កំណត់​យ៉ាងតិច ៣០​ម៉ែត្រ ចាប់ពី​ខ្សែបន្ទាត់​ទឹកជោរ​ខ្ពស់បំផុត ទៅដល់​ដីគោក​។ ចំណែក​ឆ្នេរ​ចោទ​វិញ ត្រូវ​កំណត់​យ៉ាងតិច ២០​ម៉ែត្រ ចាប់ពី​ចំណុចកំពូល​នៃ​ផ្ទៃ​ចោទ​មក​ដីគោក​។ នៅក្នុង​បញ្ញត្តិ​ស្តីពី​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​នេះដែរ ដី​ឆ្នេរសមុទ្រ​គឺ​ហាម​សាងសង់​សំណង់​រឹង លើកលែងតែ​ការសាងសង់​នោះ​បម្រើឱ្យ​សេចក្តីត្រូវការ​សម្រាប់​ប្រយោជន៍​សាធារណៈ​។​

​ទោះបីយ៉ាងណា​បើតាម​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​និយាយថា «​នៅ​ក្រុងព្រះសីហនុ នៅពេល​បច្ចុប្បន្ននេះ ខ្ញុំ​សង្កេតឃើញថា​មាន​ឆ្នេរ​បី​បួន​ដែលមាន​សំណង់​រឹង​នៅលើ​ចំណី​ឆ្នេរ មានដូចជា​ឆ្នេរ​ព្រែកត្រែង​។ ឆ្នេរ​ព្រែកត្រែង មាន​ផ្នែក​ខ្លះ​ហ្នឹង​ត្រូវបាន​ឯកជន​គាត់​ចាក់ដី​ទន្ទ្រាន​យក​រហូតដល់​មាត់សមុទ្រ​តែម្តង​។ មាន​ខ្លះទៀត ដូចជា នៅ​ឆ្នេរ​ម្លប់ជ្រៃ ក៏មាន​សំណង់​រឹង​ធំ ស្កឹមស្កៃ ហើយ​ដូចជា ឆ្នេរ​ឯករាជ្យ ជាក់ស្តែង​ហ្នឹង មាន​ផ្នែក​ខ្លះ​! ហើយ​ឆ្នេរ​អូរ​ឈើទាល យើង​ឃើញថា​ទើបតែ​ថ្មីៗ​នេះ​។ ជាក់ស្តែង នៅ​ក្រុងព្រះសីហនុ យើង​ឃើញថា នៅសល់តែ​ឆ្នេរ​អូរត្រេះ​ទេ មិនទាន់មាន​សំណង់​រឹង​ណា​ក្រៅពី​មាន​កំពង់ផែ​មួយ​គេ​សង់​នៅលើ​សមុទ្រ »៕a beach sihanu a chea phara4 a land ocheu1 a land ocheu2 a land ocheu3 a land ocheu4