» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8257 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698428 នាក់

ចិនកាន់សញ្ជាតិខ្មែរពីរនាក់ដែលតុលារការសឹង្ហបុរីកាត់ទោសជាប់គុករឿងលាងលុយត្រុវបានបញ្ជូនមកស្រុកខ្មែរវិញហើយ!

ភ្នំពេញ៖ ​សារព័ត៌មាន​សិង្ហបុរី The Straits Times បាន​ផ្សាយឲ្យដឹង​ថា បុរស​ពីរ​នាក់​ឈ្មោះស៊ូវ៉េនគៀង( Su Wenqiang) និងវ៉ាងបាវសឺន( Wang Baosen) ដែលកាន់កាន់​លិខិត​ឆ្លងដែន​កម្ពុជា ត្រូវ​បាន​តុលាការកាត់ទោស​ក្នុង​សំណុំ​រឿង​លាង​លុយ​កខ្វក់​ដ៏​ធំ​បំផុត​របស់​ប្រទេស​សិង្ហបុរី ហើយត្រូវ​បាន​និរទេស​មក​កម្ពុជា​កាល​ពី​ថ្ងៃទី ៦ ខែឧសភា​កន្លង​ទៅ។a money singapor 

អ្នក​ទាំងពីរ​មាន​អាយុ ៣២ ឆ្នាំ​ដូចគ្នា ជា​ក្រុម​តែ​មួយ​ក្នុង​ចំណោម​ក្រុម​ជន​បរទេស​ចំនួន ១០ នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខែ​សីហា ឆ្នាំ ២០២៣ ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​ការ​លាង​លុយ​កខ្វក់​ជា​សាច់​ប្រាក់ និង​ទ្រព្យសម្បត្តិ​ជាង ៣ ពាន់​លាន​ដុល្លារ។កាសែត​សិង្ហបុរី ឲ្យដឹងថា លោកវ៉េនកៀង( Wenqiang) បាន​ទទួល​ការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៣ ខែ​នៅ​ថ្ងៃទី ២ ខែមេសា ចំពោះ​ការ​ចោទ​ប្រកាន់​ពី​បទ​លាង​លុយ​កខ្វក់​ដោយ​ទទួល​ស្គាល់​ថា​​មាន​សាច់ប្រាក់​ជាង ៦០ ម៉ឺន​ដុល្លារ​ពី​ការ​លេង​ល្បែង​អនឡាញ​ខុសច្បាប់ និង​ប្រើប្រាស់​ប្រាក់​ចំនួន ៥០​ម៉ឺន​ដុល្លារ​ដើម្បី​ទិញ​រថយន្ត។

លោក Baosen ដែល​មិន​ត្រឹមតែ​កាន់​លិខិត​ឆ្លង​ដែន​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​កាន់​លិខិត​ឆ្លង​ដែន​ជនជាតិ​ចិន និងវ៉ានូអាទូ បាន​ទទួល​ការ​កាត់​ទោស​ដូចគ្នា​កាល​ពី​ថ្ងៃទី ១៦ ​ខែមេសា សម្រាប់​ការ​ចោទ​ប្រកាន់​ស្រដៀង​គ្នា រួមទាំង​ការ​កុហក​អំពី​ប្រភព​នៃ​មូលនិធិ និង​ស្ថានភាព​ការងារ​របស់​លោក​នៅក្នុង​ប្រទេស​សិង្ហបុរី។

លោក ទូច សុឃៈ (សុខៈ) អ្នក​នាំពាក្យ​រង​នៃ​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ថា ជា​គោលការណ៍​ច្បាប់ មិន​ថា បុគ្គល​នោះ​មាន​សញ្ជាតិ​អ្វី សញ្ជាតិដើម​ក្ដី ឬសញ្ជាតិតូបនីយកម្ម​ក្ដី ការណា​ប្រព្រឹត្ដិ​បទល្មើស ដែល​មាន​ចែង​ព្រហ្មទណ្ឌ​នៅក្នុង​ប្រទេស​សាម៉ី​ក្ដី ឬនៅបរទេស​ក្ដី គឺត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​បទ​ល្មើស​របស់​ប្រទេស​នោះ ដែល​បាន​បញ្ញត្ដិ​នៅ​ក្នុង​ច្បាប់​របស់​ខ្លួន​។ 

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «ពួកគេ​ត្រូវ​ទទួល​ទោស​ដូច​គ្នា​ទៅតាម​សេចក្ដី​សម្រេច​របស់​តុលាការ​។ យើង​មិន​មាន​ការ​ការពារ​ហួស​ហេតុ​ណាមួយ​ឱ្យ​វា​ខុស​ទៅ​នឹង​ច្បាប់​ជាតិ និង​ច្បាប់​អន្ដរជាតិ​នោះ​ឡើយ​។ យើង​ជា​ប្រទេស​មួយ​កំពុង​តែ​ដំណើរ​ការ​នីតិរដ្ឋ។ ដូច្នេះ យើង​ត្រូវ​តែ​ចូលរួម​គោរព​នូវ​ច្បាប់​ក្នុង​ស្រុក និង​ច្បាប់​បណ្ដា​ប្រទេស​ជា​មិត្ដ​ដទៃ​ទៀត»។ 

លោក ពេជ្រ ពិសី មកពី​អង្គការ​តម្លាភាព​កម្ពុជា សម្តែង​ការ​ព្រួយបារម្ភ​ថា ករណី​លាង​លុយកខ្វក់​នៅ​ប្រទេស​សិង្ហបុរី ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​កម្ពុជា អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​កេរ្តិ៍ឈ្មោះ​នៅលើ​ឆាក​​អន្តរជាតិ​របស់​កម្ពុជា និង​ដំណើរ​ការផ្តល់​សញ្ជាតិ។​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែសីហា ឆ្នាំ ២០២៣ នៅ​ពេល​ដែល​ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​ថា កម្ពុជា​ត្រូវ​ប្រកាន់​ខ្ជាប់​ផ្នែក​ច្បាប់ តម្លាភាព និង​សុចរិត​ភាព​ក្នុង​ដំណើរការ​ផ្ដល់​សញ្ជាតិ ដើម្បី​ទប់ស្កាត់​ការ​រំលោភ​បំពាន​ពី​សំណាក់​ឧក្រិដ្ឋ​ជនបរទេស​។​លោក ពិសី បាន​ឱ្យ​ដឹង​ថា៖ «​មេរៀន​មួយ​ដែល​អាច​រៀន​បាន​ពី​ករណីនេះ គឺ​យើង​ត្រូវគោរព​ច្បាប់​នៅ​ពេលចេញ​សញ្ជាតិ​ឲ្យ​បរទេស​ប្រកប​ដោយ​តម្លាភាព និង​សុចរិត​ភាព»​។​

ពាក់ព័ន្ធ​​ការ​ប្រព្រឹត្ដិ​បទល្មើស​របស់​​ប្រជាពលរដ្ឋ​ខ្មែរ​ដើម​កំណើត​បរទេស​នេះ​ លោក សុខៈ បាន​លើក​ឡើងថា គ្រប់​ជន​ទាំង​អស់​ដែល​ត្រូវបាន​ផ្ដល់​សញ្ជាតិ​ត្រូវ​គោរព​តាម​ល័ក្ខខណ្ឌ​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​ស្ដីពី​សញ្ជាតិ ហើយ​ស្ថាប័ន​ជាអ្នក​មាន​សិទ្ធិ​រៀបចំ​នីតិវិធី​ក្នុងការ​ស្នើ​សុំ​សញ្ជាតិ​រហូតដល់​ព្រះ​មហាក្សត្រ​នេះ បាន​បំពេញ​ និង​អនុវត្ដ​ទៅតាម​ច្បាប់​ដែល​បាន​កំណត់​ទាំងអស់​។ 

លោក​បន្ថែមថា៖ «​យើង​មិន​អាច​និយាយ​បាន​ថា ផ្ដល់​សញ្ជាតិ​ទៅ​ឱ្យ​បុគ្គល ក វាមិន​វិនិច្ឆ័យ​ទៅបុគ្គល​នោះ​ជា​មនុស្ស​ល្អ មិន​ប្រព្រឹត្ដិ​អ្វី​ដែល​ខុស​ឆ្គង​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​នោះទេ ពីព្រោះ​វា​ជាការ​ប្រែប្រួល​របស់​មនុស្ស​ទៅតាម​ស្ថានភាព ទៅតាម​ស្ថានការណ៍​»។ 

លោក​បាន​បញ្ជាក់ថា​៖ «វា​មិន​មែន​តែ​បុគ្គល​ទទួល​សញ្ញាតិ​តូបនីយកម្ម​ពីរដ្ឋ​ណាមួយ​នោះទេ ដែល​ក្រោយមក​ទៅ​ប្រព្រឹត្ដិ​បទ​ល្មើស​ សូម្បី​តែ​ប្រជាពលរដ្ឋ​ដែលមាន​សញ្ជាតិ​ដើម​ពី​កំណើត​របស់​ខ្លួន​ក៏នៅតែមាន​ប្រព្រឹត្ដិ​បទ​ល្មើស​។ ខ្ញុំ​ចង់​បញ្ជាក់​ថា មុន​នឹង​ឱ្យ​សញ្ជាតិ​ទៅ​ជន​បរទេស​ណាមួយ ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា បុគ្គល​នោះ​នឹង​មិន​ប្រព្រឹត្ដិ​បទល្មើស​ទេ​»។ លោក សុខៈ ​បាន​ឱ្យដឹងថា ចំពោះ​លទ្ធភាព​ដក​សញ្ជាតិ ឬ​មិន​ដក​សញ្ជាតិ វា​ទាមទារ​ឱ្យ​មាន​ការ​ពិនិត្យ​ត្រឹម​ត្រូវ និង​ច្បាស់​លាស់ ដែល​មាន​ទឡ្ហីករណ៍ និង​ត្រូវ​សិក្សា​ឱ្យ​ស៊ី​ជម្រៅ​ទៅ​លើ​ទិដ្ឋភាព​ច្បាប់​ដែល​ពាក់​ព័ន្ធ និង​ធរមាន​។

លោក Baosen ត្រូវបាន​គេ​រក​ឃើញ​ថា​បាន​បញ្ជូន​កិច្ច​ព្រមព្រៀង​ប្រាក់​កម្ចី​ក្លែងក្លាយ​ទៅក្រុមហ៊ុន​ HSBC Holdings plc ក្នុងតម្លៃ ៦០ម៉ឺន​ដុល្លារ ហើយ​​​ទឹកប្រាក់​គ្មាន​ប្រភព​ច្បាស់លាស់​ ជាង ១.៤លាន​ដុល្លារ​​ ​ត្រូវបាន​ប្រើ​សម្រាប់​ការទិញ​ខុន​ដូ​ប្រណីត​នៅ Orchard ក្នុង​ខែមីនា ឆ្នាំ ២០២២​។​យោងតាម​ច្បាប់​ប្រទេស​សិង្ហបុរី ទាំង​លោក Su Wenqiang និងលោក​ Wang Baosen នឹងមិន​អនុញ្ញាតឱ្យ​ត្រឡប់​ទៅ​សិង្ហបុរី​វិញ​ទេ៕