» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3168 នាក់

ម្សិលមិញ 6501 នាក់

សរុប 13951723 នាក់

អ្នករក​ស៊ីថា​មេ​គយ​ច្រក​ដូង​យកលុយ​ពន្ធ​មិន​ចេញ​វិ​ក័យ​ប​ត្រ័​ដែល​អាច​ឲ្យ​គេ​ក្បៀស​បាន​!?

​បាត់ដំបង​៖ លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ ច្រកទ្វារ​អន្តរជាតិ​ដូង ខេត្តបាត់ដំបង​ត្រូវបាន​អ្នករកស៊ី​កំ​ប៉ិច​កំប៉ុក​និយាយថា​បាននិងកំពុង ឃុបឃិត​គ្នា​កេង​ប្រាក់​ពន្ធ​តាមរយៈ​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ បង់ពន្ធ​មិន​គ្រប់ ប្រទេស​ថៃ ចូលមក​ខ្មែរ ដោយ​មិន​ខ្លាច​ច្បាប់​ប្រឆាំង​ពុករលួយ​។​​សម្រាប់​អាជីវករ​និង​ឈ្មួញ​តូចតាច​ដែល​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង វិញ​ត្រូវបាន​លោក អ៊ុំ ចាន់​រតនា និង​មន្ត្រីក្រោមឱវាទ​គាប​យកលុយ​តាម​អំពើ​ចិត្ត​។​custom dong 

​បើតាម​អ្នករកស៊ី​ឲ្យ​ដឹងថា​៖​រថយន្ត​ដឹក​ផ្លែឈើ​ចំណុះ​១​តោន​កន្លះ​ទៅ ២​តោន​កន្លះ ត្រូវ​បង់លុយ​ឲ្យ គយ​ច្រក​ដូង ចំនួន​២៥០,០០០​រៀល​ក្នុង​១​ជើង ជា​កំ​ហឹ​ត​ដោយ​ពុំមាន​វិ​ក័យ​ប​ត្រ័​អ្វី​ទេ​។​​រថយន្ត​សាំ​យ៉ុង​ដឹក​បន្លែ​ពី​ថៃ តាម​ច្រក​នេះ​ក៏ត្រូវ​បង់លុយ​ឲ្យ​គយ​ចំនួន​១០០,០០០​រៀល​ជា​កំហិត គឺ​មិនមាន​ក្រដាស​ស្នាម​ដូចគ្នា​។​​រីឯ​រថយន្ត​ធំៗ​ចំណុះ​ចាប់​៥​តោន​ឡើងទៅ បង់​ចាប់ពី​៥០​ម៉ឺន​រៀល​ទៅ​១​លាន​រៀល​ក្នុង​១​ជើង សម្រាប់​ទំនិញ​ធម្មតា​។ ​ដោយឡែក​រថយន្ត​តុង​តឺ​ន័​រ រថយន្ត​យី​ឌុប​ដែល​ដឹកទំនិញ​ពី​ប្រទេស​ថៃ​ចូលមក​ខ្មែរ​តាម​ច្រក​នេះ ត្រូវបាន​គេ​សង្ស័យថា មានការ​បង់លុយ​ដាក់​ខែ​ឲ្យ​គយ ខ្ទង់​៣០០០$​ក្នុង​១​ខែ​សម្រាប់​រថយន្ត​១​គ្រឿង​,​។​ឯ​ទំនិញ​ដែល​ឈ្មួញ​ធំៗ​​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង ភាគច្រើន​គឺ​បង់ពន្ធ​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​។​

 ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អ៊ុ ចាន់​រតនា បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​៣​ខែ​ចុង​ក្រោយនេះ​លោក អ៊ុ ចាន់​រតនា កំពុង​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ លើស​នេះ​ទៅទៀត​មាន​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក អ៊ុ ចាន់​រតនា ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​មួយចំនួន​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​និង​ថ្នាក់លើ​របស់គាត់​?!​។ សកម្មភាព​ឃុបឃិត​គ្នា​រវាង​ឈ្មួញ​និង​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង បែបនេះ​ធ្វើ​ឲ្យ​មានការ​ប្រៀបធៀប​ថា ទំនិញ​ដឹក​ចេញចូល​យ៉ាងច្រើន​លើសលប់ ឯ​ចំណូល​ពន្ធ​ដែល​ប្រមូលបាន​គឺ​តិចតួច​បើទោះជា​អាច​គ្រប់​ផែនការ​ថ្នាក់លើ​ក៏ដោយ​។​

​ការពិត​ត្រូវ​ទទួលស្គាល់ថា​ផែន​ការដែល​ក្រសួង​សេដ្ឋកិច្ច​ដាក់​ឲ្យ​គយ​ប្រមូល​ចំណូល​ពន្ធ​ដាក់​ក្នុង​ច្បាប់​ថវិការ​ជាតិ​គឺ​គយ​ធ្វើ​គ្រប់​ផែនការ​ដូច​បក​ចេក​ចឹ​ង​ព្រោះ​បើតាម​សេចក្តីរាយការណ៍​ពី​អ្នករកស៊ី​បង្ហាញថា​សក្តានុពល​ចំណូល​ពន្ធគយ​នៅ​ច្រើនណាស់​បើតាម​កំណើត​ស​ដ្ឋ​កិច្ច​។​នេះ​បើតាម​ការវាយតម្លៃ​ពី​អ្នកវិភាគ​។​​លោក អ៊ុំ ចាន់​រតនា ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ដូង មិនអាច​សុំ​ការបំភ្លឺ​បានទេ​នៅ​រសៀល​ថ្ងៃទី​០៨​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​។custom dong4 custom dong6 custom dong1 custom dong2