» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30152 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597571 នាក់

សម​ត្ត​កិច្ច​ស្រុក​ត្រពាំង​ប្រាសាទ​និង​ព្រំដែន​ឃុ​ប​ឃឺ​ត​បើក​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ចូល​កាប់​ឈើ​សៀម​


ខេត្តឧត្ដរមានជ័យ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានប្រកាស​ទៅដល់​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ឲ្យ​ខិតខំ​ទប់ស្កាត់​នូវ​រាល់​សកម្មភាព​បទល្មើស​ព្រៃឈើ ធនធានធម្មជាតិ​អោយ​ខាន​តែ​បាន​។a chan sat

តែ​ផ្ទុយទៅវិញ អនុសាសន៍​នៃ​បទបញ្ជា របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដូចជា​គ្មាន​ឥទ្ធិពល​អ្វី​បន្តិច​សោះ​ចំពោះ​អាជ្ញាធរ សមត្ថកិច្ច និង​មន្ត្រី​ជំនាញ នៅក្នុង​មូលដ្ឋាន ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ​។​

រៀងរាល់ថ្ងៃ មាន​ពួក​ឈ្មួញ​ឈើ​ជាច្រើន បាន​កៀងគរ​ប្រជាពលរដ្ឋ ឲ្យ​ធ្វើការ​លួច​ឆ្លងដែន​ឡើងលើ​ភ្នំ​ចូលទៅ​អាកា​ប់ និង​ស្ពាយ​ឈើ​គ្រញូង​នៅក្នុង​ទឹកដី​ប្រទេស​ថៃ យកមក​លក់​ឲ្យ​ពួកគេ ដោយ​ដើរ​ឆ្លង​ចូលទៅ​តាម​ច្រក​ជាច្រើន​ដូចជា ច្រក​ក្បាល​អូរ​ស្វាយ ច្រក​ថ្ម​ប្រេះ ច្រក​អូរ​ខ្សាច់ ច្រក​ឈើទាល​ជ្រុំ និង​ច្រក​ចំបក់​កោង ស្ថិតនៅ​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ តែ​មិនដែល​ឃើញ​មានការ​ទប់ស្កាត់​និង​បង្ក្រាប ពី​សំណាក់​អស់លោក​អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ណា​សោះ​។​តើ​មកពី​ហេតុអ្វី​?​។

​សូមបញ្ជាក់ថា ជាច្រើន​ឆ្នាំ​កន្លងមកនេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ទទួលរង​នូវ​គ្រោះថ្នាក់ ដោយសា​តែ​ការ​លួច​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​ថៃ កាប់​និង​ស្ពាយ​ឈើ​គ្រញូង ខ្លះ​ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន​ដាក់គុក អ្នក​ខ្លះទៀត​ត្រូវបាន​បាត់​ខ្លួន​រក​មិនឃើញ និង​អ្នក​ខ្លះទៀត​ត្រូវបាន​ទាហាន​ថៃ​បាញ់សម្លាប់ ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោច​អាធ​ម័​ជាទីបំផុត ចោល​សាច់ញាតិ ក្រុមគ្រួសារ ឪពុកម្ដាយ បងប្អូន ប្រពន្ធ​មុន​។

តើ​ករណី​ទាំងអស់នេះ​កើតឡើង​មកពី​ដោយសា​តែ​អ្វី​?​ក្រីក្រ​ឬ​សម​ត្ត​កិច្ច​គ្មាន​សម​ត្តភាព​?​។ សូម​សម្ដេច ទ្រង់​ឯកឧត្ដម លោកជំទាវ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ទូទាំងប្រទេស​ជួយ​គិតពិចារណា​ទៅតាម​ការគួរ​ទៅ​ចុះ​។​a chan sat1 a chan sat2 a chan sat3 


​