» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29370 នាក់

ម្សិលមិញ 11636 នាក់

សរុប 20596789 នាក់

វៀតណាម​ជប៉ុន​ព្រមព្រៀង​ព្រាង​ពង្រឹង​ចំណង​សន្តិសុខ​និង​សេដ្ឋកិច្ច​

 

​វៀតណាម​៖ ប្រទេស​វៀតណាម​និង​ជប៉ុន បាន​យល់ព្រម​ពង្រឹង​ចំណង​សេដ្ឋកិច្ច​និង​សន្តិសុខ រវាង​រដ្ឋាភិបាល​ជប៉ុន និង​វៀតណាម​។ ប្រទេស​ទាំងពីរ ក៏បាន​ឈានដល់​ការសម្រេច​កិច្ចព្រមព្រៀង​មួយ ដែល​អនុញ្ញាត​ឲ្យ​ជប៉ុន​នាំចេញ​សម្ភារ​និង​បច្ចេកវិទ្យា​យោធា​ទៅកាន់​វៀតណាម​។​a japon vn1 

ក្រោយ​ជំនួប​ជាមួយ​សម​ភាគី​វៀតណាម ង្វៀន ស៊ួ​ន​ហ្វុ​ក ក្នុង​ទីក្រុង ហាណូយ​នៅ​ថ្ងៃទី​១៩ ខែតុលា នាយករដ្ឋមន្ត្រី​ជប៉ុន លោក យូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​វា​ជា​ជំហាន​ដ៏​ធំ​មួយ​ក្នុង​វិស័យ​ការពារ​សម្រាប់​ប្រទេស​ទាំងពីរ ដែល​យើង​បាន​ឈានដល់​សម្រេច​កិច្ចព្រមព្រៀង​លើ​ការផ្ទេរ​សម្ភារ​និង​បច្ចេកវិទ្យា​យោធា​»​។ នាយករដ្ឋមន្ត្រី​ជប៉ុន​បញ្ជាក់ទៀតថា វៀតណាម ដែល​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​ឆ្នាំនេះ គឺជា​កូនសោរ​លើកកម្ពស់​យុទ្ធសាស្ត្រ ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ ដែល​ដឹកនាំ​ដោយ​ក្រុង​តូ​ក្យូ ។​

លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន ស៊ួ​ន​ហ្វុ​ក​ថ្លែង​នៅក្នុង​សន្និសីទ​ព័ត៌មាន​ដែរ​ជាមួយ​លោក ស៊ូ​ហ្កា ថា​៖ ប្រទេស​ទាំងពីរ ក៏បាន​ព្រមព្រៀង​លើ​សារសំខាន់​នៃ​ការរក្សា​សន្តិភាព សន្តិសុខ និង​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ហោះហើរ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ព្រមទាំង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។ លោក ង្វៀន ស៊ួ​ន​ហ្វុ​ក បាន​សង្កត់ធ្ងន់ថា វៀតណាម​ស្វាគមន៍​ជប៉ុន​ធ្វើជា​មហាអំណាច​សកល ដើម្បី​បន្ត​រួមចំណែក​យ៉ាងសកម្ម​សម្រាប់​សន្តិភាព ស្ថិរភាព និង​វ​ឌ្ឍ​ភាព​សកល​និង​តំបន់​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​សូមជម្រាបថា លោក ស៊ូ​ហ្កា កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​បរទេស​លើក​ទី​១​ក្នុង​សប្ដាហ៍​នេះ​ចំនួន​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២១ ខែតុលា ក្នុងប្រទេស​វៀតណាម និង​ឥណ្ឌូណេស៊ី​។ លោក ស៊ូ​ហ្កា អះអាងថា ប្រទេស​ទាំងពីរ​បាន​យល់ព្រម​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពួកគេ ក្នុង​គោលដៅ​បន្ធូរបន្ថយ​ផលប៉ះពាល់​បង្កដោយ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​។ លោក​និយាយ​ដូច្នេះ​ថា​៖«​យើង​បាន​ព្រម​បើក​ឡើងវិញ​ការធ្វើដំណើរ​ធុរកិច្ច​ក៏ដូចជា​ជើងហោះហើរ​សម្រាប់​អ្នកដំណើរ​រវាង​ប្រទេស​ទាំងពីរ​ថ្ងៃនេះ​»​។​

​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ជប៉ុន បាន​បញ្ជាក់ថា​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ចាក់​ចេញពី​ប្រទេស​វៀតណាម លោក​នឹង​បន្ត​ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២០ ខែតុលា ដើម្បី​ជួបពិភាក្សា​ជាមួយ​ប្រ​ធា​ធិបតី ចូ​កូ វី​ដូ​ដូ ដើម្បី​ជជែក​ការបើក​ដំណើរការ​ឡើងវិញ​នូវ​ការធ្វើដំណើរ​រវាង​ជប៉ុន​និង​ឥណ្ឌូណេស៊ី ដែល​ផ្អាក​ដោយ​វិបត្តិ​កូ​វី​ឌ​-១៩ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវដែក និង​កំពង់ផែ​ជាដើម​៕a japon vn1