» គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1595 នាក់

ម្សិលមិញ 6677 នាក់

សរុប 14149171 នាក់

ស៊ី​រី​ប្រតិកម្ម​ប្រឆាំង​ផែន​ការដែល​អាមេរិក​និង​ទួ​គី​ព្រមព្រាងគ្នា​ចង់​បង្កើត​តំបន់​ស្វយ័ត ឃើ​ឌី​ស្ថាន (Kurdistan)​តាម​ព្រុំដែន​

 

​ស៊ី​រី​៖ លោក បូ​ថៃ​ណា ហ្សា​អាបាន (Bouthaina Shaaban)​ទីប្រឹក្សានយោបាយ​ប្រធានាធិបតី​ស៊ី​រី បាន​ចាត់ទុកថា​កិច្ចព្រមព្រៀង បទ​ឈប់​បាញ់​រវាង​តួ​ក​គី និង​សហរដ្ឋអាមេរិក​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​ស៊ី​រី​នៅតែមាន​ភាពមិនច្បាស់លាស់​ហើយ​ទីក្រុង​ដា​ម៉ាស់ ជំទាស់​ជាដាច់ខាត​នូវ​គំនិត​ចង់​បង្កើត​តំបន់​ស្វយ័ត ឃើ​ឌី​ស្ថាន (Kurdistan)​។a curd sery2

សារព័ត៌មាន​ស្ពុ​ត​និក​( Sputnik )​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែតុលា ឆ្នាំ​២០១៩​បាន​ឲ្យ​ដឹងថា​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ អាល់​ម៉ា​យ៉ា​ឌី​ន (al-Mayadeen)​លោក បូ​ថៃ​ណា ហ្សា​អាបាន (Bouthaina Shaaban) បញ្ជាក់ថា «​ទឹកដី​ស៊ី​រី​គា្មន​កន្លែង​ទំនេរ​សម្រាប់​តំបន់​ស្វយ័ត​ឃើ​ដី​គី​ស្តង់​( Kurdistan...) យើង​ក៏​នឹងមិន​ជជែក​ពី​រឿង​នេះដែរ ពីព្រោះ​វា​គ្មាន​ហេតុផល​ណាមួយ ត្រូវ​អនុញ្ញាតឱ្យ​តំបន់​ស្វយ័ត​បង្កើតឡើង នៅក្នុង​ប្រទេស​ស៊ី​រី​នោះទេ​»​។​គំនិត​ចង់​បង្កើត​តំបន់​សុវត្ថិភាព​របស់​តួ​ក​គី​នៅលើ​ទឹកដី​ស៊ី​រី គឺជា​រឿង​មិន​ត្រឹមត្រូវ ដ្បិត​អ្វីដែល​ទីក្រុង​អង់កា​រ៉ា​កំពុង​ធ្វើ​នោះ គឺ​ការធ្វើ​អាណានិគម​លើ​តំបន់​មួយ​។​

​សូមបញ្ជាក់ថា​បន្ទាប់ពី​មាន​ជំនួប​រវាង​អនុ​ប្រធានាធិបតី​អាមេរិក លោក​ម៉ៃ​ផែន​( Mike Pence) និង​ប្រធានាធិបតី​តួ​ក​គី លោក រ៉េ​សិប តា​យ​យី​ព អឺ​ដូ​ហ្គា​ន់ (Recep Tayyip Erdogan) នៅក្នុង​ទីក្រុង​អង់កា​រ៉ា រដ្ឋាភិបាល​តួ​ក​គី​បាន​យល់ព្រម​ផ្អាក​ប្រតិបត្តិការ​យោធា វាយលុក​ចូល​តំបន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ចំនួន​៥​ថ្ងៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ ដើម្បី​ទុកពេល​ឱ្យ​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ​ដក​ចេញពី​តំបន់​សុវត្ថិភាព មួយ​សម្រាប់​ជនភៀសខ្លួន​ស៊ី​រី​នៅតាម​ព្រំដែន​រវាង​ស៊ី​រី និង​តួ​ក​គី​។​

​ប៉ុន្តែ​គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ YPG នឹង​អនុវត្តតាម​បទ​ឈប់​បាញ់​នេះ ឬ​យ៉ាងណា​នោះទេ ខណៈ​ទីក្រុង​អង់កា​រ៉ា ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា​ការផ្អាក​នេះ​មិន​មានន័យថា តួ​ក​គី​បញ្ឈប់​ប្រតិបត្តិការ​យោធា​របស់​នោះទេ ពោលគឺ​ប្រតិបត្តិការ​យោធា​នឹងត្រូវ​បញ្ចប់ លុះត្រាតែ​ឃើ​ដ​ដក​ចេញពី​តំបន់​សុវត្ថិភាព​ទាំងស្រុង​។​

សូមបញ្ជាក់ថា​ក្រោយពី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​សម្រេចចិត្ត​បោះបង់ចោល​សម្ព​ន្ធ័​មិត្ត​ដែល​ជួយ​កំចាត់​ពួក​រដ្ឋ​ឥស្លាម​ដោយ​ដក​ទា​ហ៊ាន​អាមេរិក​ចេញពី​តំបន់​ឈរជើង​របស់​ពួក​ឃើ​ដ​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​យោធា​ទួ​គី​បាន​បើ​ប្រតិបត្តិ​ការវាយប្រហារ​ចូល​ទឹកដី​ឃើ​ដ​ភ្លាម​ដែល​ង្ខំ​ចិត្ត​ឲ្យ​ពួក​ឃើ​ដ​ចុះ​កិច្ចព្រមព្រាង​ឲ្យ​ទា​ហ៊ា​នស៊ី​រី​ចូលមក​តំបន់​ខ្លួន​ដើម្បី​ជួយ​ការពារ​។​ប្រទេសរុស្ស៊ីដែលជាមិត្តជាមួយប្រទេស៊ីរីនិងតួគីព្រួយបារម្ភពីរឿងបានប្រកាសមិនឲ្យប្រទេសទាំងពីរប៉ះទង្គិះគ្នាផងដែរ។a curd sery a curd sery1 a curd trump1 a curd trump2