» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7709 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697880 នាក់

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ឃាត់ខ្លួន​និង​ដកតំណែង​ប្រធាន​តុលាការ​កំពូល ព្រោះ​ស៊ីសំណូក

ប្រទេស​អ៊ុយ​ក្រែ​ន​៖ ប្រធាន​តុលាការ​កំពូល​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវបាន​ឃាត់ខ្លួន​និង​ដក​ពី​តំណែង​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ពាក់ព័ន្ធ​ការស៊ើបអង្កេត​ករណី​ស៊ីសំណូក​មួយ ។ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​១៧ ខែឧសភា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​លោក អូ​ឡិច​សាន់​ដឺ អូ​មេ​ល​ឆិ​ន​កូ (Oleksandr Omelchenko) ដែលជា​រដ្ឋអាជ្ញា​នៃ​ការិយាល័យ​រដ្ឋអាជ្ញា​ឯកទេស​ផ្នែក​ប្រឆាំង​អំពើពុករលួយ (SAPO) បាន​និយាយថា ប្រធាន​តុលាការ​កំពូល​អ៊ុយ​ក្រែ​ន​ត្រូវបាន​ឃាត់ខ្លួន ក្រោម​ការសង្ស័យ​ពាក់ព័ន្ធ​ការស៊ីសំណូក​។a court uy

លោក អូ​មេ​ល​ឆិ​ន​កូ មិនបាន​បង្ហើប​ពី​អត្តសញ្ញាណ​របស់​ចៅក្រម​កំពូល​រូបនោះ​ឡើយ ប៉ុន្តែ​គេ​ដឹងថា​មកទល់ពេលនេះ តុលាការ​កំពូល​អ៊ុយ​ក្រែ​ន​ត្រូវបាន​ដឹកនាំ​ដោយ លោក វី​សេ​វ៉ូ​ឡូដ ឃ្ញែ​ហ្សេ​វ (Vsevolod Kniaziev)​។ ប៉ុន្មាន​ម៉ោង​ក្រោយ​ការឃាត់ខ្លួន​ខាងលើ តុលាការ​កំពូល​អ៊ុយ​ក្រែ​ន​បាន​កោះប្រជុំ​ពេញអង្គ​បន្ទាន់​មួយ ដើម្បី​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ពី​លោក ឃ្ញែ​ហ្សេ​វ ហើយ​បាន​ដកតំណែង​ជា​ប្រធាន​តុលាការ​របស់លោក​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ​ទី១៥ឧសភាសប្តាហ៍​នេះ ការិយាល័យ​ជាតិ​ប្រឆាំង​អំពើពុករលួយ​អ៊ុយ​ក្រែ​ន NABU បានប្រកាសថា អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ កំពុងធ្វើការ​ស៉ើ​ប​អង្កេត​សកម្មភាព​ពុករលួយ​ទ្រង់ទ្រាយ​ធំ នៅក្នុង​ប្រព័ន្ធតុលាការ​កំពូល​។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ទីភ្នាក់ងារ NABU បានឱ្យដឹងថា ប្រធាន​តុលាការ​កំពូល​អ៊ុយ​ក្រែ​ន ជាប់​សង្ស័យ​ពីបទ​ទទួល​សំណូក​ចំនួន​រហូតដល់ ២.៧​លាន​ដុល្លារ​អាមេរិក​។ ទោះ​កំពុង​ស្ថិតក្នុង​សង្គ្រាម​ជាមួយ​ប្រទេស​រុ​ស្ស៉ី​ក៏ដោយ ទីក្រុង​កៀវ​បាន​បង្កើន​កិច្ចប្រឹងប្រែង​របស់ខ្លួន ដើម្បី​បោសសំអាត​អំពើពុករលួយ ដ្បិត​ការធ្វើ​យ៉ាង​ដូច្នោះ មាន​សារសំខាន់​ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ ក្នុងការ​ឆ្ពោះទៅ​ក្លាយជា សមាជិក​របស់​សហភាព​អឺរ៉ុប (EU)៕

​