» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3252 នាក់

ម្សិលមិញ 10264 នាក់

សរុប 14142434 នាក់

ការចោទប្រកាន់​ទោស​លោ​ក​ត្រាំ​នៅ​ព្រឹទ្ធសភា​អាចធ្វើ​មិនបាន​ព្រោះភាគីចោទមានកម្លាំងមិនដល់!


​អា​មេ​រិ​៖​កាលពី​ថ្ងៃទី​២២ ខែមករា ( អាមេរិក​) ព្រឹទ្ធសភា​អាមេរិក​បានចាប់ផ្តើម​ដំណើរការ ជជែក​ដេញដោល​គ្នា គឺ​ខាង​បក្ស​ប្រជាធិបតេយ្យ​ជា ដើមបណ្តឹង និង​គណបក្ស​សាធារណរដ្ឋ​ការពារ ជុំវិញ​ការចោទប្រកាន់​ទោស ទៅលើ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ។​​​ការជជែក​ដេញដោលថ្ងៃដំបូង ធ្វើឡើង​រហូតដល់​ទៅ​១៣​ម៉ោង ខាង​គណបក្ស សាធារណរដ្ឋ ដែលមាន​សំឡេង​ភាគច្រើន​នៅក្នុង​ព្រឹទ្ធសភា​មានប្រៀប ។a trum impeach 

ព្រឹទ្ធសភា​អាមេរិក បាន​បោះឆ្នោត ជ្រើស​រើសយក​នីតិវិធី​ជំនុំ​ជំ​រះ បែប​ឆាប់រហ័ស ដោយ​មិន​បន្លាយពេល​យូរ ដើម្បី​ឈានទៅ​បោះឆ្នោត​សម្រេច​ចុងក្រោយ ថា​តើ​លោក​ដូ​ណា​ល់ ត្រាំ ពិតជា​បានធ្វើ​បំពាន​អំណាច ហើយ​សក្តិសម​នឹងត្រូវ​ទំលាក់​ពី​តំណែង ដែរឬទេ ។ នីតិវិធី​បែប​រហ័ស​នេះ អ្នកវិភាគ​ជឿថា ព្រឹទ្ធសភា​អាមេរិក នឹង​ប្រហែលជា​មិន​កោះហៅ​សាក្សី ឲ្យ​ចូល​បំភ្លឺ​ឡើយ ។​

លោក​មិច​ម៉ាខ​ល​ណែ​ល​( Mitch McConnel )​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ ដែលមាន​សម្លេង​ភាគច្រើន បាន​លើកឡើងថា លោក​ចង់យក​គម្រូ​នីតិវិធី ដែល​ធ្លាប់​អនុវត្ត ទៅលើ​ករណី​បណ្តឹង​ទំលាក់​លោក ប៊ី​ល គ្លី​ន​តុ​ន ។ ពោលគឺ ភាគី​ដើមចោទ និង​ភាគី​ចុងចោទ មាន​ថេរៈវេលា​ចំនួន​ស្មើគ្នា គឺ​ចំនួន​២៤​ម៉ោង ដើម្បី​និយាយ ធ្វើ​អំណះអំណាង​នៅ​ចំពោះមុខ​អង្គ​ព្រឹទ្ធិ​សភា ។ រយៈពេល​២៤​ម៉ោង​នេះ ត្រូវធ្វើ​ក្នុងកំឡុងពេល មិន​ឲ្យ​លើសពី​៣​ថ្ងៃ ។​
​ភាគី​ដើមចោទ​(​គណបក្ស​ប្រជាធិបតេយ្យ​) បាន​ចោទប្រកាន់​លោក​ដូ​ណា​ល់ ត្រាំ លើ​២​ចំណុច ។

ទីមួយ គេ​ចោទថា​លោក​ដូ​ណា​ល់ ត្រាំ​បាន​បំពាន​អំណាច ដោយបាន​ដាក់​សំពាធ គំរាម​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ឲ្យ​ធ្វើការ​ស៊ើបអង្កេត រករឿង​លើ​កូនប្រុស​លោក Joe Biden ដែល​រកស៊ី​នៅ​អ៊ុយ​ក្រែ​ន ពុំ​នោះទេ​អាមេរិក​នឹង​ដក​ជំនួយ​យោធា​ពី​អ៊ុយ​ក្រែ​ន ។ ការចោទប្រកាន់​ទី​ពីរ គឺ​គេ​ចោទថា​លោក​ដូ​ណា​ល់ ត្រាំ បាន​ព្យាយាម​លាក់​ការពិត និង​បាន​រារាំង ការស៊ើបអង្កេត ដែល​សភា​តំណាង​អាមេរិក បានសម្រេច ។​

​ក្នុង​សវនាការ​នេះ​ក្រុម​ដើមចោទ មាន​សមាជិកសភា​តំណាង មកពី​បក្ស​ប្រជាធិបតេយ្យ​ចំនួន​៧​រូប មាន​លោក Adam Schiff ជា​ប្រធាន​ក្រុម នឹងត្រូវ​ធ្វើ​បទ​បង្ហាញ​អំណះអំណាង​ដាក់បន្ទុក ទៅលើ​លោក​ដូ​ណា​ល់ ត្រាំ នៅ​ចំពោះមុខ​អង្គ​ព្រឹទ្ធសភា នៅ​ថ្ងៃ​ពុធ​នេះ ចាប់ពី​ម៉ោង​១​រសៀល​ទៅ ម៉ោង​នៅ​ទីក្រុង​វ៉ាស៊ីនតោន ។ ចំណែក​ភាគី​ចុងចោទ​វិញ គឺ​តំណាង​ដោយ ក្រុម​មេធាវី​ផ្ទាល់ខ្លួន​របស់លោក​ដូ​ណា​ល់ ត្រាំ ដឹកនាំ​ដោយ​លោក Pat Cipollone ទីប្រឹក្សា​ច្បាប់​នៅ​សេត​វិមាន ដែល​នឹងមាន​ពេល​២៤​ម៉ោង​ដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ។​

​បន្ទាប់មកទៀត ក្រុម​សមាជិក​ព្រឹទ្ធសភា មាន​ពេល​១៦​ម៉ោង ដើម្បី​រៀបចំ​ជា​សំណួរ សរសេរ​ជា​លាយលក្ខណ៍អក្សរ សម្រាប់​សុំ​ឲ្យ​ភាគី​ទាំងសងខាង ឆ្លើយ​លំអិត ។ សំណួរ​ទាំងនោះ នឹងត្រូវ​បាន​អាន​ដោយផ្ទាល់​មាត់ ពី​សំណាក់ លោក John Roberts ចៅក្រម​តុលាការ​កំពូល​អាមេរិក ដែល​នឹង​មក​ធ្វើជា​ប្រធាន​អង្គ​ជំនុំ​ជំ​រះ​ពិសេស​នេះ នៅ​ព្រឹទ្ធសភា ។​​ភាគី​នីមួយៗ មាន​ពេល​តែ​២​ម៉ោង​ទេ ក្នុងការ​សម្រេច យល់ព្រម ឬ​មិន​យល់ព្រម ក្នុង​ការសុំ​ឲ្យ​បង្ហាញ​ឯកសារ​បន្ថែម ឬ​កោះហៅ​សាក្សី​បន្ថែម ឲ្យ​ចូលមក​បំភ្លឺ ។ កាលពី​ដំបូង ក្រុម​ដើមចោទ មានបំណង​ចាប់បង្ខំ ឲ្យ​សេត​វិមាន ក្រសួងការពារជាតិ និង​ក្រសួងការបរទេស ត្រូវតែ​បញ្ជូន​សាក្សី និង​ឯកសារ​នានា ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿងនេះ ។ ក៏ប៉ុន្តែ ចំណុច​ទាំងអស់នេះ ត្រូវបាន​ព្រឹទ្ធសភា​បោះឆ្នោត​បដិសេធ​ហើយ កាលពី​យប់​ថ្ងៃ​អង្គារ៍ ។​

ភាគី​ដើមចោទ អាចមាន​សិទ្ធិ​ស្នើសុំ ឲ្យ​គេ​បញ្ជូន​ឯកសារ​បំភ្លឺ​បន្ថែម ដូចជា ឯកសារ​សំងាត់ ចំណារ កំណត់ហេតុ សារ​អ៊ី​ម៉ែ​ល ជាដើម និង​អាច​សុំ​ស្តាប់​សាក្សី​ឆ្លើយបំភ្លឺ ។ សាក្សី​នោះ បើតាម​ការ​ស្មាន គឺអាច​ជា លោក​Mick Mulvaney ប្រធាន​ខុទ្ទកាល័យ​បច្ចុប្បន្ន របស់លោក​ដូ​ណា​ល់ ត្រាំ និង​លោក John Bolton អតីត​ទីប្រឹក្សា​ផ្នែក​សន្តិសុខ របស់លោក​ដូ​ណា​ល់ ត្រាំ ។​

​ភាគី ដែល​ការពារ​លោក​ដូ​ណា​ល់ ត្រាំ ក៏​អាច​សុំ​កោះហៅ​សាក្សី​ដែរ ដើម្បី​អាចមាន​ប្រៀប ។ សាក្សី ដែល​ក្រុម​លោក​ដូ​ណា​ល់ ត្រាំ ចង់​ហៅ​មក​សួរចម្លើយ​នោះ គឺមាន​លោក Hunter Biden កូនប្រុស​លោក Joe Biden និង​មនុស្ស​ម្នាក់ទៀត ដែលជា​អ្នក​ទម្លាយ ឯកសារ​ខ្សែអាត់​សម្លេង​ទូរស័ព្ទ រវាង​លោក​ដូ​ណា​ល់ ត្រាំ និង​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ដែលជា​ប្រភព​បង្ករឿង​អាស្រូវ​នេះ ។​​ក៏ប៉ុន្តែ​យ៉ាងណា រាល់​សំណើសុំ​ឯកសារ ឬ​សុំ​កោះហៅ​សាក្សី គឺ​ត្រូវ​ឆ្លងកាត់ ការបោះឆ្នោត​សម្លេង​ភាគច្រើន ៥០ បូក​១ នៃ​ស​​មា​ជិ​ក​ព្រឹទ្ធសភា ទាំង​១០០​នាក់ ។ មានន័យថា គេ​ត្រូវការ​យ៉ាងហោច​៥១​នាក់​យល់ព្រម ។ សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ គឺមាន​គ្នា​តែ​៤៧​នាក់​ទេ ខណៈ​ក្រុម​សាធារណរដ្ឋ មាន​គ្នា​ដល់​ទៅ​៥៣​នាក់ ។​ដូច្នោះ​គេ​ជឿថា​សវនាការ​នេះ​មិនអាច​ធ្វើ​អី​លោក​ប្រធានាធិបតី​ត្រាំ​បានទេ​លើកលែង​តែមាន​សមាជិក​ព្រឹទ្ធសភា​ខ្លះ​ក្បត់​?​ដាច់ខាត​មិន​ហ៊ាន​ទេ​៕a trum elect2 a trum impeach1 a trum impeach2