» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9308 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699479 នាក់

ជប៉ុន បញ្ចេញប្រេងបម្រុងរដ្ឋ និងឯកជន ដើម្បីទប់ទល់នឹងវិបត្តិនៅមជ្ឈិមបូព៌ា

 

 

ជប៉ុន៖ ពេលដែលសភាពតានតឹងដោយសារនៅតំបន់មជ្ឈិមបូព៌ាកំពុងកើនឡើងខ្លាំង នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) បានប្រកាសនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធថា ជប៉ុននឹងបញ្ចេញប្រេងពីឃ្លាំងបម្រុងរបស់រដ្ឋ និងឯកជន ដើម្បីជួយសម្រួលដល់ទីផ្សារថាមពលដែលកំពុងជួបការលំបាក ។a japon oil

លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi)  លើកឡើងថា ដោយសារតែស្ថានភាពនៅប្រទេសអ៊ីរ៉ង់ តម្លៃប្រេងឆៅបានហក់ឡើងខ្ពស់ ដោយកាលពីដើមសប្តាហ៍នេះ វាស្ទើរតែឡើងដល់ ១២០ ដុល្លារក្នុងមួយបារ៉ែល។ លោកស្រីបារម្ភថា បើទោះជាបច្ចុប្បន្នតម្លៃប្រេងឆៅស្ថិតនៅក្នុងតម្លៃថេរក្នុងរង្វង់ប្រហែល ៩០ ដុល្លារក៏ដោយ ប៉ុន្តែតម្លៃសាំងនៅក្នុងប្រទេសជប៉ុន អាចនឹងហក់ឡើងលើសពី ២០០ យ៉េនក្នុងមួយលីត្រ (ប្រហែល ១,៣៥ ដុល្លារ) ។

ជប៉ុនបានសម្រេចចិត្តធ្វើជាអ្នកនាំមុខ ក្នុងការបញ្ចេញប្រេងបម្រុងនៅថ្ងៃទី ១៦ ខែមីនាខាងមុខនេះ ដើម្បីជួយឱ្យការផ្គត់ផ្គង់ និងតម្រូវការប្រេងក្នុងទីផ្សារអន្តរជាតិមានតុល្យភាព។ ជាជំហានដំបូង ជប៉ុននឹងបញ្ចេញប្រេងបម្រុងរបស់ក្រុមហ៊ុនឯកជនសម្រាប់ប្រើប្រាស់បាន ១៥ថ្ងៃ និងប្រេងបម្រុងរបស់រដ្ឋសម្រាប់ប្រើប្រាស់បាន ១ខែ ។

ការសម្រេចចិត្តនេះ ធ្វើឡើងដោយសារតែជប៉ុនកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំង ព្រោះជប៉ុនអាស្រ័យលើប្រេងពីតំបន់មជ្ឈិមបូព៌ារហូតដល់ ៩៥% និងឧស្ម័ន ១១% ហើយការដឹកជញ្ជូនស្ទើរតែទាំងអស់ត្រូវឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz)។ នៅពេលដែលច្រកសមុទ្រនេះ ត្រូវបានបិទដោយសារតែសង្គ្រាម ក៏នឹងធ្វើឱ្យការផ្គត់ផ្គង់ប្រេងមកកាន់ប្រទេសជប៉ុន នឹងត្រូវកាត់ផ្ដាច់យ៉ាងច្រើននៅចុងខែមីនានេះ ។

គួររំឭកថា សង្គ្រាមនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលអាម៉េរិក និងអ៊ីស្រាអ៊ែលវាយប្រហារលើអ៊ីរ៉ង់។ ជាការឆ្លើយតប អ៊ីរ៉ង់បានបិទផ្លូវទឹក និងវាយប្រហារលើនាវាដឹកទំនិញនានា រួមទាំងនាវាជប៉ុនមួយគ្រឿងផងដែរ កាលពីថ្ងៃពុធ។ ក្នុងពេលជាមួយគ្នា ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ក៏បានសន្យាថានឹងបញ្ចេញប្រេងបម្រុងចំនួន ៤០០ លានបារ៉ែល ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចពិភពលោក ៕ប្រភព៖ VIORYa japon oil1