» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8977 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699148 នាក់

អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល កុំឱ្យ​ធើ្វ​សង្គ្រាម​ប្រឆាំងនឹង​ក្រុម​ហេ​បូ​ឡាស​នៅក្នុង​ប្រទេស​លី​បង់​!

​អ៊ីរ៉ង់​៖ នៅ​ថ្ងៃ​សៅរ៍​ទី​២៩​ថុ​នា បេសកជន​អ៊ីរ៉ង់​ប្រចាំ​អង្គការសហប្រជាជាតិ​បានប្រកាសថា​អ៊ីរ៉ង់​នឹង​ចូល​រួម​ក្នុង​សង្គ្រាម​បើ​អ៊ីស្រាអែល​ធើ្វ​សង្គ្រាម​ប្រឆាំងនឹង​ក្រុម​ហេ​បូ​ឡាស​ក្នុង​ទឹកដី​ភាគខាងត្បូង​ប្រទេស​លី​បង់ ។​a iran bola 

ការព្រមាន​នេះ​បាន​កើតឡើង​បន្ទាប់ពី​យោធា​អ៊ីស្រាអែល​ទើបបាន​អនុម័ត​ផែនការ​ប្រតិបត្តិការ​សឹក​ទ្រង់ទ្រាយ​ធំ​ដើម្បី​វាយ​ច្រាន​កងកម្លាំង​របស់​ហេ​បូ​ឡាស​ចេញពី​តំបន់​ក្បែរ​ព្រំដែន​សម្រាប់​ឈានទៅ​បង្កើត​តំបន់ទ្រនាប់​ដែលមាន​ចម្ងាយ​ជម្រៅ​ប្រហែលជា ១០​គីឡូម៉ែត្រ​ទៅក្នុង​ទឹកដី​របស់​លី​បង់ ដើម្បី​ជាការ​ធានា​សន្តិសុខ​សុវត្ថិភាព​របស់​ពលរ​ដ្ឋ​អ៊ីស្រាអែល​នៅតាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​នៅពេល​ខាងមុខ​។​ភាគី​រដ្ឋាភិបាល​អ៊ីរ៉ង់​ថ្លែង​ព្រមាន​ថា ខ្លួន​អាច​នឹងត្រូវ​បង្ខំចិត្ត​ចូលរួម​ពាក់ព័ន្ធ​ពេញទំហឹង​នៅក្នុង​បញ្ហា​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ហេ​បូ​ឡាស ប្រសិនបើ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ពិតជា​ផ្ទុះឡើង​មែន​នោះ​។

រដ្ឋការ​ទីក្រុង​តេ​អេ​រ៉ង់​ក៏បាន​ក្រើនរំលឹក​អ៊ីស្រាអែល​ផងដែរ​អំពី​ការកើតឡើង​នូវ​ចលនា​តស៊ូ​ប្រដាប់អាវុធ​ពី​គ្រប់ទិសទី​របស់​ក្រុម​សម្ព័ន្ធមិត្ត​ហេ​បូ​ឡាស​នៅក្នុង​តំបន់​ដើម្បី​ប្រឆាំងនឹង​អ៊ីស្រាអែល ដែល​រួមមាន​ទាំង​ក្រុម​ឧទ្ទាម​ហូ​ធី​ក្នុងប្រទេស​យេ​ម៉ែន រួម​និង​ក្រុម​ដាប់​អាវុធ​ប៉ា​ឡេ​ស្ទី​ន Fatah ជាដើម​។​នេះ បើ​យោងតាម​សារ​បង្ហោះ​របស់​មន្ត្រី​បេសកជន​អ៊ីរ៉ង់​ប្រចាំ​អង្គការសហប្រជាជាតិ បានសរសេរថា​៖ អ៊ីរ៉ង់​បាន​ត្រៀម​ទុក​រួចជាស្រេច​នូវ​វិធានការ​ដើម្បី​ឆ្លើយតប​ក្នុង​ស្ថានការណ៍​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហេ​បូ​ឡាស​ដែលជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​លី​បង់​។​

​ទោះបីយ៉ាងណា បេសកជន​អ៊ីរ៉ង់​ដដែល​នេះ​បានចាត់ទុក​ការប្រកាស​ផែនការ​សឹក​របស់​អ៊ីស្រាអែល​ប្រឆាំងនឹង​ក្រុម​ហេ​បូ​ឡាស ថា​គ្រាន់តែ​ជា "​សង្គ្រាមចិត្តសាស្ត្រ​" ពីព្រោះថា​ប្រសិនបើ​អ៊ីស្រាអែល​ពិតជា​សម្រេចចិត្ត​បើក​ប្រតិបត្តិការ​សឹក​នេះ​មែន នោះ​វា​នឹង​ក្លាយជា​សង្គ្រាម​បង្ហូរឈាម​គ្នា​ពេញទំហឹង​រវាង​អ៊ីស្រាអែល​ជាមួយនឹង​ក្រុម​បច្ចាមិត្ត​។​យោធា​អ៊ីស្រាអែល​និង​ក្រុម​ប្រដាប់​ហេ​បូ​ឡា​សបាន​ធើ្វ​ការបាញ់ប្រហារ​ឆ្លង​ព្រំដែន​ដាក់គ្នា​ទៅវិញទៅមក​អស់​រយៈពេល​ជាច្រើន​ខែ គិត​ចាប់តាំងពី​មាន​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​បាន​ក្រុម​ហា​ម៉ាស​នៅ​តំបន់​ហ្គា​ហ្សា​កាលពី​ចុងខែ​តុលា​ឆ្នាំ ២០២៣​មក ខណៈ​ក្រុម​ហេ​បូ​ឡាស​បាន​ហៅ​សកម្មភាព​របស់ខ្លួន​នេះ ថា​ជាការ​បង្ហាញ​ភក្តីភាព​ជាមួយ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ដែល​ត្រូវបាន​អ៊ីស្រាអែល​ធើ្វ​ការវាយប្រហារ​ឥត​ស្រាកស្រាន្ត​និង​គ្មាន​ត្រា​ប្រណី​៕​ប្រភព​៖ DW Newsa iran bola1 

​