» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12250 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702421 នាក់

ជប៉ុន​ប្រកាស​ចាំ​បាញ់​ទំលាក់​កាំជ្រួច​កូរ៉េខាងជើង​បើ​ហោះចូល​ដី​ខ្លួន​

​ជប៉ុន​៖ ក្រសួងការពារជាតិ​ជប៉ុន នៅ​ថ្ងៃ​ចន្ទ​នេះ​បានប្រកាស​ពី​ចេតនា​ចង់​បាញ់​កម្ទេច​រាល់​មី​ស៊ី​ល​កូរ៉េខាងជើង​ទាំងឡាយណា ដែល​បំពាន​ចូល​ដែនអាកាស​របស់ ជប៉ុន ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែឧសភា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​ក្រសួងការពារជាតិ​ជប៉ុន ធ្វើការ​កត់សម្គាល់​ខាងលើ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​កូរ៉េខាងជើង​បាន​ជូនដំណឹង​ដល់ទី​ក្រុង​តូ​ក្យូ ពី​ផែន​ការបាញ់​បង្ហោះ​ផ្កាយរណប​។a japon korea (1)

នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ ក្រសួងការពារជាតិ​ជប៉ុន​បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​យើង​នឹង​ចាត់វិធានការ​បំផ្លាញ​ប្រឆាំងនឹង​មី​ស៊ី​ល​បា​លិ​ស្ទីគ និង​មី​ស៊ី​ល​ដទៃទៀត ដែល​បាន​បំពាន​ចូល​ទឹកដី​របស់​យើង​»​។ ក្រសួង​បន្ថែមទៀតថា​ជប៉ុន​នឹង​ប្រើប្រាស់​ប្រព័ន្ធ​មី​ស៊ី​ល Standard Missile-3 (SM-3) ឬ ប្រព័ន្ធ​មី​ស៊ី​ល Patriot ដើម្បី បាញ់​កម្ទេច​មី​ស៊ី​ល​កូរ៉េខាងជើង​។​​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ជប៉ុន NHK​បាន​រាយការណ៍​ដែរ​ថា​កូរ៉េខាងជើង​បាន​ជូនដំណឹង​ដល់​រដ្ឋាភិបាល​ជប៉ុន ពី​ផែន​ការបាញ់​បង្ហោះ​ផ្កាយរណប មួយ​ដែល​ក្រុមអ្នកវិភាគ​ជឿថា​ជា​ផ្កាយរណប​ស៊ើបការណ៍​យោធា​ដំបូង​បំផុត​របស់​ទីក្រុង​ព្យុងយ៉ាង នៅ​ចន្លោះ​ថ្ងៃទី​៣១ ខែឧសភា ដល់​ថ្ងៃទី​១១ ខែមិថុនា​។

ខាង ក្រសួងការពារជាតិ​ជប៉ុន បាន​ជំរុញ​ឱ្យ​កូរ៉េខាងជើង​បញ្ឈប់​ការធ្វើ​តេស្ដ​អាវុធ ហើយ​ថា​រាល់​ការធ្វើ​តេស្ដ​អាវុធ រួមទាំង​ការធ្វើ​តេស្ដ​បាញ់​បង្ហោះ​ផ្កាយរណប​របស់ កូរ៉េខាងជើង គឺ​ធ្វើឱ្យប៉ះពាល់​ដល់​សុវត្ថិភាព​ប្រជាជន​ជប៉ុន​។​ជាក់ស្តែងកាលពី​ប៉ុន្មានខែមុននេះប្រជាជនជប៉ុនត្រូវបានគេរាយការណ៍ថាមានការជ្រួលច្របល់បន្ទាប់ើពីមានកាំជ្រួចកូរ៉េខាងជើងធ្លាក់ចូលសមុទ្ទរបស់ខ្លួន។ក្រៅពីប្រទេសជ៉ុនប្រទេសកូរ៉ខ្បូងនិងអាមេរិកក៏បានសហកាគ្នាបង្កើនការធ្វើសមយុទ្ធដើម្បីធ្វើសមយុទ្ធត្រៀមទប់ទល់កូរ៉េខាងជើងផងដែរ។

ប្រទេស​កូរ៉េខាងជើង ត្រូវបាន​គេ​ជឿថា កំពុង​ត្រៀមខ្លួន​សម្រាប់ ការបាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​។ ក្រុង​ព្យុងយ៉ាង បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​គូសបញ្ជាក់​ពី​តំបន់​គ្រោះថ្នាក់​ដែនសមុទ្រ ដែល​វត្ថុ​អាច​ធ្លាក់​ក្នុងអំឡុង​ពេលនោះ​។​​ការិយាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ឲ្យ​ដឹង​នៅក្នុង​សារ​មួយ​ថា ខ្លួន​នឹង​សហការ​ជាមួយ​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ប្រទេស​ពាក់ព័ន្ធ​ផ្សេងទៀត ហើយ​អំពាវនាវ​ឱ្យមាន​ការអត់ធ្មត់​។ ការិយាល័យ​បាន​ឲ្យ​ដឹងថា​ខ្លួន​នឹង​ប្រមូល​និង​វិភាគ​ព័ត៌មាន ខណៈពេលដែល​កំពុង​រៀ​ប​ចំ សម្រាប់​ស្ថានភាព​អាសន្ន​។​

​រដ្ឋបាល​អភិវឌ្ឍន៍​លំហ​អាកាស​ជាតិ​របស់​កូរ៉េខាងជើង​បាន​ឲ្យ​ដឹង​នៅក្នុង​ខែធ្នូ​ថា ខ្លួន​នឹង​បញ្ចប់​ការរៀបចំ សម្រាប់​ផ្កាយរណប​ឈ្លបយកការណ៍​យោធា​ដំបូង​របស់ខ្លួន​នៅ​ខែមេសា​ឆ្នាំ​២០២៣ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​របស់​ប្រទេស​កូរ៉េ​។​​គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៦ កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ ប្រឆាំងនឹង​ការព្រមាន​អន្តរជាតិ​ដដែលៗ បន្ទាប់ពី​បាន​ជូនដំណឹង​ដល់​អង្គការ​ដែនសមុទ្រ​អន្តរជាតិ​អំពី​ផែនការ​បាញ់​បង្ហោះ​ផ្កាយរណប​អង្កេត​៕a japon korea1 


​