» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8444 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698615 នាក់

រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​!

​វៀតណាម​៖ លោក​ប៊ួ​យ​ថា​ញ់​សឺ​ន (Bui Thanh Son) រដ្ឋមន្ត្រីការបរទេស​វៀតណាម បាន​ហោះ​ទៅ​និយាយ​នៅ​អាមេរិក​ថា ការលាលែង​ពី​តំ​ណេង​នៃ​ប្រធានាធិបតី​វៀតណាម​ទី​២ ក្នុង​រយៈពេល​ត្រឹម​ជាង​១​ឆ្នាំ មិន​ប៉ះពាល់​ដល់​គោលនយោបាយ​ការបរទេស ឬ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​វៀតណាម​ឡើយ ដោយសារតែ​របប​ដឹកនាំ និង​តាក់តែង​គោលនយោបាយ បែប​សមូហភាព​របស់​ប្រទេស​អាស៊ាន​មួយ​នេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ពុធ ទី​២៧ ខែមីនា ឆ្នាំ​២០២៤​។​a president vutrong 

​ឆ្លើយតប​នឹង​សំណួរ​នៅឯ​គ្រឹះស្ថានស្រាវជ្រាវ Brookings Institution ក្នុង​រដ្ឋធានី​វ៉ា​ស៊ិន​តោន អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក ពាក់ព័ន្ធ​ការលាលែង​ពី​តំណែង​ប្រធានាធិបតី​វៀតណាម របស់លោក Vo Van Thuong កាលពី​សប្តាហ៍​មុន លោក Son បាន​និយាយថា វៀតណាម​កំពុង​បន្តធ្វើ​យុទ្ធនាការ​បោសសំអាត​អំពើពុករលួយ ដែល​ត្រូវបាន​ស្វាគមន៍​ដោយ​សហគមន៍​អន្តរជាតិ និង​វិស័យ​ធុរកិច្ច​។​​លោក​លោក​ប៊ួ​យ​ថា​ញ់​សឺ​ន (Bui Thanh Son) បាន​អះអាងថា «​ការលាលែង​ពី​តំណែង​របស់​ប្រធានាធិបតី នៅក្នុង​ប្រទេស​វៀតណាម បើតាម​ការយល់ឃើញរ​បស់​ខ្ញុំ គឺ​មិនបាន​ជះ​ផលប៉ះពាល់​ចំពោះ​គោលនយោបាយ​ការបរទេស​របស់​យើង ឬក៏​គោលនយោបាយ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឡើយ​។ ប្រសិនបើ​អ្នក​ក្រឡេកមើល ស្ថានការណ៍​នៅ​វៀតណាម គឺ​យើង​មាន​ថ្នាក់ដឹកនាំ​បែប​សមូហភាព គោលនយោបាយ​ការបរទេស​បែប​សមូហ​ភាព ហើយ​ពួកយើង​សម្រេចចិត្ត​ក្នុង​លក្ខណៈ​សមូហភាព អំពី​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។ ដូច្នេះ​ខ្ញុំ​គិតថា ប្រសិនបើ​បុគ្គល​ម្នាក់​ឬ​ពីរ​នាក់ ក្នុង​ជួរ​ថ្នាក់ដឹកនាំ​លាលែង​ពី​តំណែង​ក៏ដោយ វា​នឹងមិន​កែប្រែ​ស្ថានការណ៍​ឡើយ​»​។​

ការពិត​សម្តី​រដ្ឋមន្ត្រីការបរទេស​វៀតណាម​ត្រឹមត្រូវ​ព្រោះ​ប្រទេស​វៀតណាម​ប្រកាន់​របស់​កុំមុយនិស្ត​គ្រប់គ្រង​ដោយ​ឯក​បក្ស​។​តាម​ទិស​ស្លោក​នៃរ​បរប​កុំមុយនិស្ត​គឺ​បក្ស​(​កុំមុយនិស្ត​)​ដឹកនាំ​រដ្ឋ​មាន​តួនាទី​គ្រប់គ្រង​(​ស្ថាប​ន័​និតិប្រតិបត្តិ​)​និង​ប្រជាជន​ធ្វើជា​ម្ចាស់​(​តាមរយៈ​សភា​)​។​មានន័យថា​អ្វីៗ​គឺ​សម្រេច​ដោយ​បក្ស​ហើយ​មេបក្ស​នៅ​វៀតណាម​គឺ​លោក​ង្វៀង​ភូ​ត្រុ​ង​ដេ​ល​លោក​មាន​តួនាទី​គ្រប់គ្រង​យោធា​ផងដែរ​។​ចឹ​ងរ​ដ្ឋ​ក៏ដោយ​សភា​ក៏ដោយ​គឺ​គ​ក្រាន់តែ​ជា​របស់​អនុត្ត​ន៍​តាម​ប៉ុន​ណោះ​។​របប​កុំមុយនិស្ត​បើ​គិត​ទៅ​កាលពី​សង្គ្រាមត្រជាក់​គឺ​ខ្សោយ​បាត់បង់​ជា​បន្តបន្ទាប់​ដូច​ជាំ​ការ​រលាយ​សហភាពសូវៀត​។​ការរំលាយ​របង​ក្រុង​ប៊ែ​ឡាំ​ប​ង្ក្រួ​ម​អាល្លឺម៉ង់​ខាងលិច​និង​ខាងកើត​បែក​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី​ជាដើម​។​តែ​ក្រោយពី​ការកែទម្រង់​នៅ​សហភាព​សូវ​វៀត​និង​វៀតណាម​ពិសេស​នៅ​ស្រុក​ចិន​ពេ​លោក​តេង​សាវ​ពីង​ឡើងកាន់​អំណាច​បើក​ឲ្យ​មាន​សេដ្ឋកិច្ច​ទីផ្សារសេរី​ជំនួស​សេដ្ឋកិច្ច​ផែនការ​បានធ្វើ​ឲ្យ​បរប​កុំ​មុ​ស​និ​ស្ត​មាន​ឥទ្ធិពល​ឡើងវិញ​តាមរយៈ​ការ​រិ​ក​ចំរើន​សេដ្ឋកិច្ច​។​ប៉ុន្តែ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ពិ​សេរ​សេរីភាព​ខាង​ការនិយាយស្តី​មិន​ត្រុ​វ​បាន​កែលម្អ​ទេ​ក្នុងប្រទេស​កាន់​របប​កុំ​មុយ​និ​ស្តិ​។​ប្រជាពលរដ្ឋរ​ស់មាន​ស៊ី​មាន​ចុក​តែ​សិទ្ធ​ខាង​គិត​និយាយ​គ្មាន​។​

​សូមបញ្ជាក់ថា ការលាលែង​ពី​តំណែង​របស់លោក​ធឿ​ង​( Thuong )​ពី​តួនាទី​ប្រ​ធានា​ធិ​បតីបាន​នាំបង្កឱ្យ​មានការ​ចោទសួរ អំពី​ស្ថិរភាព​នយោបាយ​នៅក្នុង​ប្រទេស​វៀតណាម ដ្បិត​រូបលោក​ទើបតែ​ត្រូវបាន​ជ្រើសតាំង​ជា ប្រធានាធិបតី​កាលពី​ជាង​១​ឆ្នាំមុន ជំនួស​លោក​ង្វៀន​ស៊ុន​ហ្វុ​ក​( Nguyen Xuan Phuc )​ដែល​ត្រូវបាន​បង្ខំ​ឱ្យ​លាលែង​ពី​តំណែង ក្នុង​ស្ថាន​ភាពស្រដៀងគ្នា​(​ការបង្ក្រាប​ពុករលួយ​ដែល​លោក​ង្វៀង​ភូ​ត្រុ​ង​អគ្គលេខាធិការ​បក្ស​កុំ​មុយ​និ​ស្ត្វៀ​ត​ណា​ម​ដ៏​មាន​ឥ​ទ្ធិពល​យក​ធ្វើជា​ឧបករណ៍​ពង្រឹង​អំណាច​ដូចនៅស្រុកចិនដែរ។ យោងតាម​ក្រុមអ្នកវិភាគ ស្ថិរភាព​ដែល​ត្រូវ​ធានាបាន​រាប់​ទសវត្សរ៍​មកហើយ ដោយ​គណ​បក្សកុម្មុយនិស្ត​វៀតណាម ឥឡូវនេះ​ហាក់​មិនសូវមាន​ភាពប្រាកដប្រជា​ដូច​មុន​ឡើយ ប៉ុន្តែ​ពួកគេ​ទទួលស្គាល់ថា ការប្រែប្រួល​នៃ​ថ្នាក់​ដឹក​វៀតណាម​នាពេលនេះ គឺ​នឹងមិន​ប៉ះពាល់​ដល់​គោលនយោបាយ​សំខាន់ៗ​របស់​វៀតណាម​ទេ ដូចជា​គោលនយោបាយ​ការទូត bamboo diplomacy ជាដើម ដែលមាន​គោលដៅ​រក្សា​ទំនាក់ទំនង​ល្អ ជាមួយ​សហរដ្ឋអាមេរិក​និង​ចិន ក្នុងពេល​ព្រម​គ្នា​ដើម្បី​ធ្វើជា​តុល្យភាព​កម្លាំង​ក្នុងពេលដែល​វៀតណាម​ចិន​មាន​បញ្ហា​ដែនទឹក​សមុទ្រ​ជាមួយគ្នា​។ចឹងហើយបានជាវៀតណាមបញ្ជូនរដ្ឋមន្ត្រីការបរទេសទៅអាមេរិកនោះ៕a president vutrong1 a vn re1 a vn resigne1 

​