» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3619 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773376 នាក់

កម្ពុជា​ជប៉ុន​នឹង​បើក​ឲ្យ​មានការ​ហោះហើរ​និង​ដំណើរការ​វិស័យសេដ្ឋកិច្ច​នាពេល​ឆាប់់ៗ​ខាងមុខ​

 

​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន បាន​ស្នើឱ្យ​កម្ពុជា​បើក​ដំណើរការ​ឡើងវិញ​នូវ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ជើងហោះហើរ​ជាមួយគ្នា បន្ទាប់ពី​ស្ថានភាព​កូ​វីដ​១៩ រវាង​ប្រទេស​ទាំងពីរ​ហាក់​ធូរស្រាល​មួយកម្រិត​។​a japon hun1 

​ការលើកឡើង​បាន​បាន​ធ្វើ​ឡើង​ក្នុងជំនួប​សម្តែង​ការគួរសម​នា​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០​ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​វិមាន​សន្តិភាព។ លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា «​លោក​(​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​) បាន​គោរព​ស្នើសុំ​សម្តេច​តេ​ជោ ដើម្បី​ធ្វើយ៉ាងណា បើក​ដំណើរការ​ឡើងវិញ​រវាង​ប្រទេស​ទាំងពីរ ដោយ​អនុញ្ញាតឱ្យ​ជប៉ុន​ធ្វើដំណើរ​ទៅវិញទៅមក​ជាមួយ​កម្ពុ​ជា ដើម្បី​ជំរុញ​ទាំង​វិស័យ​ពាណិជ្ជកម្ម ទាំង​វិស័យសេដ្ឋកិច្ច ទាំង​វិស័យ​ធុរកិច្ច​ផងដែរ​»​។​​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​គាំទ្រ​ភ្លាមៗ ចំពោះ​ការបើក​ឱ្យ​ដំណើរការ​ឡើងវិញ លើ​វិស័យ​ធុរកិច្ច ពាណិជ្ជកម្ម និង​អ្វីៗ​ទាំងឡាយ​ដែល ជាការ​ធ្វើដំណើរ​ទៅវិញទៅមក​រវាង​ប្រទេស​កម្ពុជា​-​ជប៉ុន ដែល​អាច​នាំទៅដល់​ការពង្រីក​ទំនាក់ទំនង កាន់តែខ្លាំង​ថែមទៀត និង​ជំរុញ​ដំណើរការ​សេដ្ឋកិច្ច វិនិយោគ រវាង​ប្រទេស​ទាំងពីរ​ផង​។

សម្តេចបាន​បន្តថា​៖ «​ចំពោះ​ការបើក​ដំណើរការ​រវាង​ប្រទេស​ទាំងពីរ សម្តេច​តេ​ជោ​បានស្នើ​ឱ្យមាន​ការហោះហើរ​ឡើងវិញ​របស់​ក្រុមហ៊ុន ANA​។ ការបើក​ឱ្យ​ដំណើរការ​ហោះហើរ​ឡើងវិញ​របស់​ក្រុមហ៊ុន ANA អាច​នាំឱ្យ​ការធ្វើដំណើរ​រវាង​ប្រទេស​ទាំងពីរ មានដំណើរ​ការធម្មតា​ឡើងវិញ ជាពិសេស​ជាមួយនឹង​វិធានការ​មួយចំនួន​ដែល​អាច​ដាក់ចុះ ហើយ​ការហោះហើរ​ឡើងវិញ​នេះ អាច​ជំរុញឱ្យមាន​ការកើនឡើង​ក្នុង​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​»​។​

​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ ធ្លាប់​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៤ ហើយ​ពេលនេះ លោក​បាន​ក្លាយជា រដ្ឋមន្ត្រីការបរទេស​ទី​១ ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់តាំងពី​ពិភពលោក​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ផងដែរ​ថា ជប៉ុន​បាន​ត្រៀម​ថវិកា​មួយចំនួន ដើម្បី​ចូលរួម​ជួយ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ផងដែរ​។ លោក​បាន​ជម្រាបជូន សម្តេច​តេ​ជោ​ផងដែរ​ថា ពេលនេះ​មាន​និស្សិត​ខ្មែរ​១៩​នាក់ ដែល​ទទួលបាន​អាហារ​រូបករណ៍ ដើម្បី​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ដែល​និស្សិត​ទាំងនេះ ត្រូវ​អនុញ្ញាតឱ្យ​ចូលទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ឆាប់ៗ​ខាងមុខនេះ​។​
,

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ជំនួយ​ទាំងឡាយ ដែល​ជប៉ុន​បាន​ជួយ​ដល់​កម្ពុជា ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ហើយ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន​ជប៉ុន រដ្ឋាភិបាល​ជប៉ុន​ផងដែរ ដែល​បាន​ជួយ​ដល់​កម្ពុជា ជាពិសេស​ប្រជាជន​កម្ពុជា ពលករ​កម្ពុជា និង​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា និង​រស់នៅ​ប្រទេស​ជប៉ុន​។​លោក អ៊ាង សុផល្លែតប្រាប់ថា៖​ «​សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ជប៉ុន​ដែល​បាន​បន្ត​ជួយ​កម្ពុជា ជាពិសេស​បន្ត​ជាមួយ​កម្មវិធី ODA ជំនួយ​ក្រៅប្រទេស ដែល ODA នៅ​កម្ពុជា​ពុំមាន​ការពន្យារ ឬ​បញ្ឈប់​ទេ ផ្ទុយទៅវិញ​កំពុងដំណើរការ​ជា​ប្រក្រតី​»​។​

​នៅ​ឆ្នាំ​២០១៩ កន្លងទៅនេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន មាន​ប្រមាណ​២​ពាន់​លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​ប្រមាណ​១,២​ពាន់​លាន ហើយ​ជប៉ុន​បាន​នាំ​ចូលមក​កម្ពុជា ប្រមាណ ៨០០​លាន​។ ដោយឡែក​នៅ​ឆ្នាំ​២០២០​នេះ រយៈពេល​ជិត​៩​ខែ ដំបូង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មាន​ប្រមាណ​៨០០​លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន ប្រមាណ​៥០០​លាន​ដុល្លារ និង​ជប៉ុន​នាំ​ចូលមក​កម្ពុជា​ប្រមាណ​៣០០​លាន​ដុល្លារ​។ នេះ​បើតាម សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ប្រាប់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​។

​សូមបញ្ជាក់ថា រដ្ឋាភិបាល​ជប៉ុន កាលពី​ខែមិថុនា ឆ្នាំ​២០២០​កន្លងទៅនេះ បាន​បន្ត​ផ្តល់​ជំនួយឥតសំណង ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៤,៥០១​លាន​យ៉េន (​ជាង​៤១​លាន​ដុល្លារ​អាមេរិក​) ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​អនុវត្ដ​ន៍​គម្រោង​ចំនួន​៣ ក្នុងនោះ​មាន​៖
* ទី​១៖ អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ចំនួន ៣៤៨​លាន​យ៉េន (​ប្រមាណ ៣.២​លាន​ដុល្លារ​)
* ទី​២៖ ការធ្វើឱ្យ​ប្រសើរឡើង​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ចំនួន ២,១៥៣​លាន​យ៉េន (​ប្រមាណ ១៩.៨​លាន​ដុល្លារ​)
* ទី​៣៖ កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម តាមរយៈ​ការផ្តល់​សម្ភារ​វេជ្ជសាស្ត្រ​សម្រាប់​ការការពារ និង​ការឆ្លើយតប​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន ២,០០០​លាន​យ៉េន (​ប្រមាណ ១៨.៤០​លាន​ដុល្លារ​)​។​
​ជប៉ុន ក៏បាន​ផ្តល់ជំនួយ សម្រាប់​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ក្រុង​តាខ្មៅ (The Project for the Expansion of Water Suppy System in Ta Khmau) ដែលមាន​ទឹកប្រាក់​ចំនួន ៣៤២១​លាន​យ៉េន​ជប៉ុន (​ប្រមាណ​ជា​៣២​លាន​ដុល្លារ​អាម៉េរិក​)​ផងដែរ​៕a japon hun a japon hun2