» នាយកFBIមកស្វែងរកកិច្ចសហការសន្តិសុខជាមួយកម្ពុជា » បន្ទាប់ពីការបង្ក្រាបលើកទី១កម្លាំងគយចល័ត បង្ក្រាបទូកដឹកទំនិញគេចពន្ធពីប្រទេសវៀតណាមចំនួន២គ្រឿងទៀតនៅច្រកបាក់ដៃ ខេត្តតាកែវ » ប្រទេសអាហ្វហ្គានីស្ថានក្រហើយជួបគ្រោះធម្មជាតិនិងសង្គ្រាមញឹកញយតើប្រជាពលរដ្ឋវេទនាបែបណា! » សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក ព្រោះលោកមិនសំដៅលោកបណ្ឌិតញឺលរដ្ឋាទេ! » ថៃត្រូវបញ្ឈប់បង្កើតលេស ពន្យារពេលដោយចេតនា ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញជាបន្ទាន់! » វិនិយោគិនកូរ៉េមានបំណងពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា » ភារៈធារីទូតអាមេរិកប្រចាំកម្ពុជាជួបឧបស៊ុនចាន់ថុលនិយាយពីរឿងរកស៊ី! » ករណីយ៍ពលករខ្មែរបាត់ខ្លួនពេលចុះទូកនេសាទមន្ត្រីកម្ពុជា ប្រចាំនៅប្រទេសថៃបានធ្វើការ និងតាមដានជាបន្តបន្ទាប់ជាមួយអាជ្ញាធរថៃ » បន្ទាប់ពីការវាយប្រហារលើទីក្រុងកៀវអ៊ុយក្រែន វាយបកទ្រង់ទ្រាយធំវិញ! មួយយប់ដល់ព្រឹក ដ្រូន ជាង ៤០០គ្រឿង ហោះសំដៅចូល ទីក្រុងមូស្គូ » អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS  និងជំហរដោះស្រាយបញ្ហាព្រំដែនគោកតាមMOU2000 » កូនប្រុសតារាចម្រៀងអ្នកមេម៉ាយ ម៉េង កែវពេជ្ជតា សាងផ្នួសសងគុណម្តាយ » ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5654 នាក់

ម្សិលមិញ 5404 នាក់

សរុប 19791019 នាក់

អភិបាល​រាជធានី​ប្រុង​បើក​ផ្សារ​វិញ​នៅ​ពីរ​បី​ថ្ងៃ​ខាងមុខ​ទៀត​!

 

​ភ្នំពេញ​៖​អភិបាល​រាជធានី​នឹង​ពង្រីក​វិសាលភាព នៃ ការលក់ដូរ នៅ​ផ្សារ​រដ្ឋ​ទាំង​២៥​ឱ្យបាន​​ទូលំទូលាយ​ជាង​មុន នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​!​។​​នៅក្នុង​កិច្ចប្រជុំ​តាមរយៈ video confere nce មួយ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី ល្ងាច​ថ្ងៃទី​០៨​ខែមិថុនា ឆ្នាំ​២០២១​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ អាជ្ញាធរ​ខណ្ឌ​រាជធានី​ភ្នំពេញ គ្រោង​ពង្រីក​វិសាលភាព នៃ​ការ​​លក់ដូរ​នៅតាម​ផ្សារ​រដ្ឋ​ទាំង​២៥​ឱ្យបាន​ទូលំទូលាយ​ជាង​មុន ក្រោយពី​ផ្សារ​រដ្ឋ​នានា នៅ​ទូទាំង​រាជធានី​ភ្នំពេញ មិនមាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បន្ថែមទៀត ខណៈ​បាន​បើក​ឱ្យ​ដំណើរការ​ប្រមាណ​២​សប្តាហ៍​ហើយ​នោះ បើទោះបី​នៅតាម​បណ្ដាល​រោងចក្រ​សហគ្រាស​មួយចំនួន​នៅតែ​បន្ត​ឆ្លង​ជា​បន្តបន្ទាប់​ក៏ដោយ​។​a market 

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​រំលឹកថា ផ្សារ​រដ្ឋ​ទាំង​២៥​ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ សម្រេច​ឱ្យ​បើក​ឲ្យ​ដំណើរការ លក់ដូរ​ឡើងវិញ​ប្រមាណ ២​សប្ដាហ៍​កន្លងមកហើយ ដោយ​លក់​ជា​គ្រឿង ឧបភោគបរិភោគ ត្រី សាច់​ជាដើម ។ ប៉ុន្តែ​មកដល់ពេលនេះ ពោលគឺ​ក្រោយពី​បើក ឲ្យ​ដំណើរការ​ឡើងវិញ​នោះ ឃើញថា​នៅតាម​ផ្សារ​រដ្ឋ​ទាំង​២៥​មិនមាន​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នោះទេ​។

ដូច្នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ពង្រីក​វិសាលភាព នៃ​ការបើក​ផ្សារ​ទាំង​២៥​នេះ ឱ្យបាន​ធំ​ទូលាយ​ជាង​មុន ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​លោក​បញ្ជាក់ថា ៖​មុន​នៃ​ការបើក​វិសាលភាព​ផ្សារ​ឱ្យបាន​ទំ​លំ​ទូលាយ​ជាង​មុននេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការកោះប្រជុំ​ជាមួយនឹង​គណៈកម្មការ​ផ្សារ​ទាំង​២៥​ជាមុនសិន ដើម្បី​ពិនិត្យ​លទ្ធភាព ថា​តើ​យើង​គួ​តែ​ពង្រីក​វិសាលភាព​ផ្សារ​ឱ្យបាន​ក្នុង​កម្រិតណា ។​a market1 a market2 a market3