» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5792 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695963 នាក់

រដ្ឋមន្ត្រី​ការងារ ចុះសួរសុខទុក្ខ និង​នាំយក​ថវិកា​របស់​សម្តេច​ធិបតី គ្រួសារ​សព​និង​ជូន​ពល​ការិនី គ្រោះថ្នាក់ បាក់​កែងជើង ដោយសារ​ការរញ្ជួយ​ដី​នៅ​បាងកក​


បន្ទាយមានជ័យ.​កំពង់ធំ​៖ នៅ​ថ្ងៃទី​១​មេសា​រដ្ឋមន្ត្រី​ការងារ លោក​ហេង​សួរ​បាន​នាំយក​សារលិខិត​រំលែក​មរណទុក្ខ រួម​និង​ថវិកា​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ចំនួន ១​ម៉ឺន​ដុល្លារ ជូន​ក្រុមគ្រួសារ​នៃ​សព​ពលករ​ខ្មែរ ឈ្មោះ មាស សា​វ៉ាង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ដែល​បានទទួល​មរណភាព ដោយសារ​ការរញ្ជួយ​ដី​ក្នុងប្រទេស​ថៃ កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២៥ ខណៈ​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​។​a heng sour worker2 

​នៅក្នុង​ពិធី​បុណ្យសព ដែល​រៀបចំ​ធ្វើ​នៅផ្ទះ​ក្រុមគ្រួសារ​នៃ​សព ស្ថិតនៅ​ក្នុងភូមិ បា​ល័​ង្គ ឃុំ តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ លោក ហេង សួរ បាន​សម្តែង​នូវ​សមាន​ទុក្ខ​ក្តុកក្តួល​រន្ធត់ចិត្ត និង​សេចក្តីសោកស្តាយ​ស្រណោះ​អាឡោះអាល័យ​ជាទីបំផុត និង​សូម​ចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ ជូន​ចំពោះ​លោក សែ វិត និង​លោកស្រី ភិន រី ជា​ឪពុកម្តាយ​នៃ​សព ព្រមទាំង​ក្រុមគ្រួសារ ចំពោះ​ការបាត់បង់​កូន​ជាទី​ស្រឡាញ់ ដែល​បាន​លាចាក​លោក និង​លាចាក​ពី​ក្រុមគ្រួសារ​។​

​បន្ទាបមក​នៅ​ល្ងាច​ថ្ងៃ​អង្គា​រ៍ ទី​១ ខែមេសា ឆ្នាំ​២០២៥​លោក​ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏ បាន​ចុះសួរសុខទុក្ខ​និង នាំយក​ថវិកា​របស់​ស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ចំនួន ១០​លាន​រៀល​ជូន​ពល​ការិនី ឈ្មោះ សឿន សំណាង អាយុ ៤៤​ឆ្នាំ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

លោកស្រី​សឿន សំណាង បាន​ជួប​គ្រោះថ្នាក់ បាក់​កែងជើង ដោយសារ​ឧបទ្ទវហេតុ​រញ្ជួយ​ដី​ក្នុងប្រទេស​ថៃ កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២៥ និង​បាន​បញ្ជូន​ត្រលប់មក​ស្រុកកំណើត​វិញ នៅ​ភូមិ​វាល​ថ្នល់ ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ កាលពី​រសៀល ថ្ងៃទី ៣០ ខែមីនា ឆ្នាំ​២០២៥​។​ ពល​ការិនី សឿន សំណាង ត្រូវបាន​បញ្ជូនមក​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ធំ ដោយ​ថ្លៃ​ព្យាបាល​ទាំងអស់​រហូតដល់​ជាសះស្បើយ គឺ​ទទួលបាន​ការឧបត្ថម្ភ​ពីស​ម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​។​ទន្ទឹមនេះ​ក៏មាន​ការសម្របសម្រួល​យកចិត្តទុកដាក់​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ធំ មន្ត្រី​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​អាជ្ញាធរ​មូលដ្ឋាន ផងដែរ​។​លោក​រដ្ឋមន្ត្រី បាន​ជូនពរ ពល​ការិនី សឿន សំណាង ទទួលបាន​ការព្យាបាល​ឆាប់​ជាសះស្បើយ និង​មាន​សុខ​ភាពល្អ​មាំមួន​៕a heng sour worker a heng sourt worker 

​