» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8356 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698527 នាក់

កសិករ​ត្អូញ​តម្លៃ​ស្រូវ​ចុះថោក​តែ​លោក​រដ្ឋមន្ត្រី​កសិកម្ម​ថា​មិនមែន​មកពី​សហគមន៍​អឺរ៉ុប​យកពន្ធ​ទេ​!

 

​ខេត្តក្រចេះ​៖ ប្រជាកសិករ ក្រុង​ក្រចេះ ក៏ដូចជា​រស់នៅ​ទូទាំង​ខេត្ត ដែល​បង្កបង្កើនផល​ស្រូវប្រាំង​បាន​ត្អូញត្អែរ​អំពី​ការប្រមូល​ផល​ស្រូវ​ក្នុង​ដើមរដូវ​ឆ្នាំនេះ បាន​ទិន្នផល​តិចជាង​ឆ្នាំ​ទៅហើយ​ឈ្មួញ​ចុះមក​ទិញ​ក៏​ឲ្យ​តម្លៃ​ទាប​ទៅទៀត​ហើយ​ពេលខ្លះ​រក​ឈ្មួញ​មក​ទិញ​មិនបាន​ទៀត​។a rice kro3 

​ប្រជាកសិករ​ឲ្យ​ដឹងថា បាន​ស្រូវ​ហើយ​ពិបាក​លក់​ទៀត​ដោយ​ក្រុម​ឈ្មួញ​ទិញស្រូវ​បាន​ទម្លាក់​តម្លៃ ខុសពី​ឆ្នាំមុនៗ​គឺ​បាន​តម្លៃ​១​គឺ​ឡូ​ក្រាម​បាន​ថ្លៃ​៧០០​រៀល​ទៅ​៨៥០​រៀល​ក្នុង​១​គឺ​ឡូ​ក្រាម​ប៉ុណ្ណោះ ខុសពី​ឆ្នាំមុនៗ​គឺ​បាន​ថ្លៃ​ក្នុង​១​គឺ​ឡូ​ក្រាម​បាន​ថ្លៃ ១.០០០​រៀល​ទៅ​១.៣០០​រៀល ដូចជា​ស្រូវ​សែន​ក្រអូប​សែន​ពិដោ​។

​ពួកគាត់ សូម​ស្នើ​ឲ្យ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ​និង​នេសាទ ខេត្តក្រចេះ ក៏ដូចជា​អាជ្ញាធរខេត្ត​ដែល​ពាក់ព័ន្ធ​សូម​ជំរុញ​ធ្វើយ៉ាងណា​រកត​ម្លៃ​ទីផ្សារ​ឲ្យ​បាន​ពិតប្រាកដ ឲ្យ​បាន​តម្លៃ​ខ្ពស់​ដូច​ឆ្នាំមុនៗ​ផង តែបើ​ប្រសិនជា​បាន​តម្លៃ​ត្រឹមតែ​៧០០​ទៅ ៨០០ រៀល​ដូច​ពេលនេះ បើ​គិត​ទូទាត់​ទៅ​និង​ថ្លៃ​ប្រេង​បូមទឹក​និង​ថ្លៃ​ជី​និង​ថ្លៃឈ្នួល​ម៉ាស៊ីន​ច្រូតកាត់​មិន​និង​ចង់​រួច​ឈ្នួល​ផង​។

​ទោះជា​យ៉ាងណា នៅ​រសៀល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​ចុះ​ពិនិត្យ​សកម្មភាព​ប្រមូល​ផល​ស្រូវប្រាំង របស់​ប្រជាកសិករ​នៅ​ភូមិ​កោះ​គ្រាប​បាយ ឃុំ​កំពង់​គោ ស្អា​ច​កោះ​ប្រកាស ថា តម្លៃ​ទីផ្សារ​ស្រូវ​របស់​កម្ពុជា មិនបាន​ពាក់ព័ន្ធ​ទៅ​និង​ការយក​ព័ន្ធ​អង្ក​របស់​សហគមន៍​អ៉ឺ​រ៉ុ​ប​មកលើ​កម្ពុជា​នោះទេ​។ ព្រោះស្រូវ​របស់​ពលរដ្ឋ​ដែល​ដាំ​ដុះ​ភាគច្រើន​គឺ​ប្រភេទ អ៊ី​អ៊ែរ (OM5154) ដែល​នាំទៅ​កាន់​ប្រទេស​វៀតណាម ហើយ​វៀតណាម​គេ បាន​បង់ពន្ធ​រួច​ជា​យូរ​មកហើយ​។

ចំពោះ​ពន្ធ​ដែល​អ៉ឺ​រ៉ុ​ប ដាក់​ពន្ធ​មកកាន់​អង្ក​កម្ពុជា គឺ​អង្ក​ស្រូវ​ក្រអូប​របស់​កម្ពុជា ។​ស្រូវ​ទាំងអស់នេះ គឺ​កសិករ​ភាគ ច្រេ​ី​ន​បាន​ចងក្រង​ជា​សហគមន៍ និង​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​រួចហើយ ម្យ៉ាងទៀត ស្រូវ​ក្រអូប​ទាំងអស់នេះ មិនមាន​បរិមាណ​នៅសល់ ក្នុងស្រុក​នោះទេ​។​

​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ​បានឱ្យដឹងថា ទូទាំង​ខេត្តកំពង់ធំ​មាន​ផ្ទៃដី​ដំ​ដុះ​ស្រូវប្រាំង​ចំនួន​ជាង ៦​ម៉ឺន​ហ​ត ហើយ​មកទល់​ពេល​បច្ចុប្បន្ននេះ ការប្រមូល​ផល​បាន​ជាង ៤​ពាន់​ហ​ត​ហើយ រីឯ​ទិន្នផល​ទទួល​បានជា​មធ្យ​ម ប្រមាណ​ជា ៤៤,៥​តោន​ក្នុង​១​ហ​ត​។​
​សម្រាប់​ថ្ងៃនេះ ស្រូវ​ចំណី​មានតម្លៃ​ចន្លោះ​ពី ៦៩០​រៀល​/kg រហូតដល់ ៧៤០៛/kg(OM៥១៥៤)​។​ស្រូវ​ក្រអូប​កសិករ​ដែល​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន AMRU RICE ទិញ​ក្នុងតម្លៃ​១១៥០​រៀល​/Kg​។​

​លោក​រដ្ឋមន្ត្រី កសិកម្ម​បាន​បញ្ជា​ឲ្យ អគ្គនាយកដ្ឋាន​កសិក​ម្ម ជាពិសេស នាយកដ្ឋាន​ដំណាំ​ស្រូវ សហការ​ជាមួយ​មន្ទីរ​ចុះមក​សិក្សា​ពី​តម្រូវការ​ពូជ លក្ខ​ខ័​ណ្ឌ​ក្សេត្រ​បរិស្ថាន​នៃ​ដំណាំ​ស្រូវ​នៅ​តំបន់​នេះ តើ​មាន​អំណោយផល​សម្រាប់​ពូជ​អ្វី ដែល​ផ្តល់​ទិន្នផល​ខ្ពស់ គុណភាព​អង្ករ​ល្អ ធន់​នឹង​ជំងឺ និង​ការប្រែប្រួល​អាកាសធាតុ ហើយ​និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ខ្ពស់ ។​

ទាក់ទង​ទៅនឹង​តម្លៃ​ស្រូវ​ដែល​ធ្លាក់ចុះ​ប៉ុន្មាន​ថ្ងៃនេះ ឯកឧត្តម​បានស្នើ​ឲ្យ​មន្ទីរ​ធ្វើការ​ពិគ្រោះ​ជាមួយនឹង ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត អាច​កោះប្រជុំ​ជាមួយ​អ្នកប្រមូល​ទិញស្រូវ​ក្នុង​ខេត្ត​ដែល​នាំទៅ​កាន់​ប្រទេស វៀតណាម ដើម្បី​ពិនិត្យមើល​ពី​មូលហេតុ​ពិតប្រាកដ ព្រោះ​មិនមាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ការនាំ​អង្ករ​កម្ពុជា​ទៅកាន់​សភាព​អឺរ៉ុប​នោះទេ ។​

សូមបញ្ជាក់ដែរថាប្រជាពលរដ្ឋនៅស្រុកពាមជរឯណុះវិញប្រជាពលរដ្ឋបានសម្តែងការមិនសប្បាយចិត្តចំពោះអាជ្ញាធរស្រុកខេត្តដែលបើកឲ្យឈ្មួញវៀតណាមប់ើកឡានចូលមកដោយសេរីប្រមូលទិញស្រូវដោយធ្វើឲ្យប្រជាពលរដ្ឋលំបាករកស៊ី!។a rice kro2 a rice kro1 a rice kro 

​