» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1053 នាក់

ម្សិលមិញ 10264 នាក់

សរុប 14140235 នាក់

រោងចក្រ​កាត់ដេរ​មួយចំនួន​នឹង​អាច​បិទ​នៅក្នុង​អំឡុង​ខែមីនា​និង​មេសា​រដ្ឋមន្ត្រីក្រសួង​ការងារ​ជម្រុញ​ឲ្យ​រក​កន្លែង​ទុក​ឲ្យ​កម្មករ​!

 


​ភ្នំពេញ​៖​ការព្យួរ​ប្រព​ន្ធ័​អនុគ្រោះ​ពន្ធ​និង​ជម្ងឺ​ផ្លូវដង្ហើម​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​នៅ​ស្រុក​ចិន​អាច​នឹង​បង្ក​ផលប៉ះពាល់​ដល់​ផលិតកម្ម​រោងចក្រ​នៅ​ស្រុក​ខ្មែរ​នាពេល​ឆាប់ៗ​ខាងមុខនេះ​?!​។​a heng soura1 

អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ អោយ​ឲ្យ​កាសែត​ដឹងថា ៖ « «​នៅក្នុង​ខែមីនា​ខាងមុខនេះ​អាចមាន​ការបិទ​រោងចក្រ​មួយចំនួន ឬ​ព្យួរការងារ​កម្មករនិយោជិត​មួយចំនួន​ថា មកពី​រឿង EBA តាម​ការពិត មិនមែន​ទេ » ។ ​លោក​ហេង​សួរ​បញ្ជាក់ថា ចំពោះមុខ​អ្វីដែល​ជាការ​ជាក់ស្ដែង គឺ​រោងចក្រ​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុជា ឬ​រោងចក្រ​នៅក្នុង​ប្រទេស​ផ្សេងទៀត​ដែល​ពឹង​ផ្អែកលើ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​នេះ គឺ​ត្រូវការ​ពេល​ប្រហែល ៤០ ថ្ងៃ សម្រាប់​ទទួលបាន​វត្ថុ​ធាតុ​ដើមពី​ប្រទេស​ចិន ដើម្បី​យកមក​ធ្វើ​ធាតុ​ចូល​សម្រាប់​សង្វាក់​ផលិតកម្ម​របស់ខ្លួន ។​

លោក ហេង សួរ ឲ្យ​ដឹងថា “​បច្ចុប្បន្ននេះ​រោងចក្រ​នីមួយៗ​គាត់ នៅមាន​ស្តុក​សាច់​ក្រណាត់ និង​វត្ថុធាតុដើម សម្រាប់​ដំណើរការ​ផលិត​ដល់​ចុងខែ​កុម្ភៈ ឬមួយ​សប្តាហ៍​ទី​៣ នៃ​ខែ​មិនា​ខាងមុខនេះ​។ ហើយ​ថា ប្រសិនជា​ដំណើរការ​សង្វាក់​ផលិតកម្ម នៅ​ប្រទេស​ចិន បាន​ដំណើរការ​ជាធម្មតា​វិញ​ក្នុង​សប្តាហ៍​ក្រោយ ឬ​យ៉ាងយូរ​នៅ​សប្តាហ៍​មួយទៀត នោះ​យើង​មិន​រំពឹងថា មាន​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​កម្ពុជា​ទេ​។ ក៏ប៉ុន្តែ​ប្រសិនជា​ខ្សែសង្វាក់​ផលិតកម្ម​នៅ​ប្រទេស​ចិន នៅតែ​បន្ត​ជាប់គាំង​ក្នុង​រយៈពេល​វែង គឺ​ទំនងជា​អាចមាន​រោងចក្រ​មួយចំនួន នឹង​ស្នើសុំ​ព្យួរ ឬមួយ​ក៏​បិទទ្វារ​ជា​បណ្តោះអាសន្ន​នៅក្នុង​ខែ​មិនា និង​ខែមេសា​ខាងមុខនេះ​។​

តំណាង​ភាគី​រោងចក្រ​ជាង​១០​ក្រុមហ៊ុន​នៅ​កម្ពុជា ក៏បាន​ជូនដំណឹង​ទៅ​ក្រសួង​ការងារ​រួចហើយៗ ក៏​កំពុង​ពិភាក្សា​ករពី​ខាងលើនេះ ជាមួយ​ក្រសួង ដើម្បី​រក​ដំណោះស្រាយ​ស្វែ​កង​រក​វត្ថុធាតុដើម មក​បំពេញ​សង្វាក់​ផលិតកម្ម នៅតាម​រោងចក្រ​ទាំងនោះ​។​ទាក់ទិន​បញ្ហា​នេះ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ប្រសិនបើ​រោងចក្រ​ទាំងអស់នោះ ត្រូវ​បិទទ្វារ នឹង​ប៉ះពាល់​ដល់​កម្មករ​កម្ម​ការិនី​រោងចក្រ​ប្រមាណ​ពី ៦​ពាន់ ទៅ​៨​ពាន់​នាក់​។​

​ដូច​លោក​ហេង​សួរ​ដែរ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​នៅ​ថ្ងៃទី​១០​កុម្ភៈ​នេះ​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ថា នៅក្នុង​បរិបទ​ជំងឺ​វីរុស​កូ​រ៉ូ​ណា យើង​មាន​ផលប៉ះពាល់​ច្រើន​ជុំវិញ​ពិភពលោក រវាង​ការ​ផ្ដល់នូវ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន អាស្រ័យ​ដោយ​រោងចក្រ​បាន​បិទ​មួយចំនួនធំ ដូចជា រោងចក្រ​រថយន្ត និង​រោងចក្រ​ដទៃទៀត ហើយ​ការបិទ​រោងចក្រ​ទាំងអស់​ហ្នឹង អាច​ប៉ះពាល់​ដល់​រោច​ក្រ​ជុំវិញ​ពិភពលោក រួមទាំង​កម្ពុជា​ផង ។

​សូមបញ្ជាក់ថា​«​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ Everything but not Arm» ហៅ​កាត់ អ៊ី​ប៊ី​អេ (EBA) របស់​សភាព​អឺរ៉ុប​(EU) នឹងត្រូវ​វាយតម្លៃ​ឈានដល់​ការធ្វើ​សេចក្ដីសម្រេច​ចិត្តជា​ផ្លូវការ​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០​។​ទាក់ទង​និង​បញ្ហា​EBA​នេះ​លោក​វ​ង្សី​វិសុត​រ្ដឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កាលពី​សប្តាហ៍​មុន​បាន​វាយតម្លៃថា​អាច​និង​មានការ​ព្យួរ​ពី​សហ​គន៍​អឺរ៉ុប​ប្រមាណ​៣០​ភាគរយ​ជាំ​រួម​(​កាត់ដេរ​២០​ភាគរយ​និង​ស្បែកជើង​ដែលមាន​ទំ​ហ៊ំ​តូច​បរហែល​៣០​ភាគ​)​។​បើតាម​លោក​វ​ង្សី​វិសុត​ថា​អាច​បាត់​ប្រមាន​៥០០​លាន​ដុល្លារ​និង​ពលកម្ម​ប្រមាណ​បី​ម៉ឺន​នាក់​។​តែ​លោ​កថា​រដ្ឋាភិបាល​បានគិត​គូ​រួច​អស់ហើយ​ក្នុងការ​ដោះស្រាយ​។​

​សម្រាប់​ការត្រៀម​របស់​រាជរដ្ឋាភិបាល​ផងដែរ​លោក​រដ្ឋមន្ត្រីក្រសួង​ការ​អារ​អ៊ិត សំហេង ពេល​ដេ​ល​អញ្ជើញ​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​កា​ងារ នា​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ក៏បាន លើកឡើងថា អ្វី​ដែលជា​បញ្ហា​ប្រឈម​នានា ដែលមាន​ឥទ្ធិពល​មកពី​ខាងក្រៅ ដូចជា​សេដ្ឋកិច្ចពិភពលោក បញ្ហា​ជំងឺ​កូ​រ៉ូ​ណាវី​រុស សង្គ្រាម​ពាណិជ្ជកម្ម​ផ្សេងៗ ដែល​កំពុង​កើតមានឡើង​នាពេល​បច្ចុប្បន្ននេះ ដែលជា​ទឡ្ហីករណ៍ ទាមទារ ឲ្យ​មន្ត្រី​បង្កើន ការយកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ដោះស្រាយ​ការវិវត្ត​ថ្មីៗ​នេះ​។​

​លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​អគ្គនាយកដ្ឋាន​ការងារ​៖ អាទិភាព​ទី​១ គឺ​ត្រូវ​ពិនិត្យមើល​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ នៅតាម​រោងចក្រ​នីមួយៗ និង​ការទូទាត់​អត្ថប្រយោជន៍​សម្រាប់​កម្ម​ករ​និយោជិត​។​​លោក​អ៊ិត​សំហេង​ក៏បាន​ណែនាំ​ដល់​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​-​បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា (​គ​.​ក​.​ប​) ត្រូវ​ពង្រឹង​ការគ្រប់គ្រង តាមដាន​ករណី​ថៅកែ រត់ចោល​រោងចក្រ មិន​បើក​ប្រាក់ខែ​ជូន​កម្មករ ឬ​ករណី​កូដកម្ម បាតុកម្ម ជាយថាហេតុ​ណាមួយ ត្រូវតែ​គ្រប់គ្រង​ឱ្យបាន​។​

​ចំណែក​ខាង​វិទ្យាស្ថាន អប់រំ​បណ្ដុះបណ្ដាល បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ត្រូវ​ពិនិត្យ​លទ្ធភាព​នៃ​ការបណ្ដុះបណ្ដាល​ធនធាន ជំនាញ​វិជ្ជាជីវៈ​ថ្មី ត្រូវ​ពិនិត្យ​លើ​លទ្ធភាព​នៃ​ការទទួល​សិស្ស​បណ្ដុះបណ្ដាល ពិនិត្យ​លើ​ជំនាញ​ណាខ្លះ​ដែល​អាច​បង្កើន​ផលិតភាព​ខ្ពស់ ម្យ៉ាងទៀត​ក៏ត្រូវ​ពិនិត្យថា​តើ​ត្រូវការ​គ្រូ​បណ្ដុះបណ្ដាល​ប៉ុន្មាន​នាក់​បន្តបន្ទាប់​ទៀត​។​

​ចំពោះ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ត្រូវ​ចុះ​សិក្សា​លើ​ចរន្ត​ទីផ្សារការងារ​ក្នុងប្រទេស ដើម្បី​រកឱ្យឃើញ​ថា​កន្លែង​ណាខ្លះ​ត្រូវការ​កម្លាំង​ពលកម្ម កន្លែង​ណាខ្លះ​សម្បូរ​កម្លាំង​ពលកម្ម ហើយ​ត្រូវបំពេញ​កម្លាំង​ពលកម្ម​ឱ្យ​ឆ្លើយតប​នឹង​តម្រូវ​ការងារ​ទីផ្សារការងារ​។​

​បើតាម​ក្រសួង​ការងារ រោងចក្រ​ផលិត​សម្លៀកបំពាក់ និង​ស្បែកជើង នៅ​កម្ពុជា មាន​ជិត​១​ពាន់​កន្លែង​បានផ្តល់​ការងារ​ដល់ក​ម្មករ ជាង​៨១ ម៉ឺន​នាក់​នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​បើតាម​លោក​ហេង​សួ​គឺមាន​រោងចក្រ​កាត់ដេរ​ពី​១០​ទៅ​១៥​រោងចក្រ​ប៉ុណ្ណោះ​នឹងត្រូវ​បិទទ្វារ ដែល​ធ្វើ​ឲ្យ​កម្ម​ករពី​៦​ពាន់​ទៅ​៨​ពាន់​នាក់​អស់​ការងារ​ធ្វើ ខណៈ​៩៥%​នៃ​រោងចក្រ​នៅសល់​ក្រណាត់​ដេរ​តែត្រឹម​សប្ដាហ៍​ទី ២ នៃ​ខែមីនា និង ៩០​ភាគរយ​ទៀត អាច​ដំណើការ​ដល់​ដំណាច់​ខែមីនា​។​
​គេ​មិនដឹងថា​ប្រសិនបើ​រោងចក្រ​ផ្អាក​សកម្មភាព​ការងារ​តើ​អាចមាន​អ្វី​មក​ប៉ះប៉ូវ​ជូន​កម្មករ​ដែល​ភាគច្រើន​ជាប់បំណុល​ធនា​ការ​នោះឡើយ​៕a heng soura a heng soura4 a vong sey a vong sey1 a heng soura2 a heng soura3 a heng soura4 a die korona5