» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 637 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006418 នាក់

ក្រុមហ៊ុនអាកាសចរវៀតណាម បើក​ជើងហោះហើរ​ត្រង់​រវាង​ភ្នំពេញ ហាណូយ !


​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២៤ ក្រុមហ៊ុន​អាកាសចរ​វៀតណាម​(​វៀតណាម​អ៊ែរ​ឡាញ​) បាន​បើក​ជើងហោះហើរ​ត្រង់​ពី​ភ្នំពេញ​ទៅ​ហាណូយ​ជា​ផ្លូវការ ដែល​នឹង​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​តែមួយគត់ ដែល​ដំណើរការ​ជើងហោះហើរ​ត្រង់​រវាង​ភ្នំពេញ និង​ហាណូយ​។​ជើងហោះហើរ​ដំបូង​លេខ VN922 បានចេញ​ដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង​០៨៖០០​យប់ ថ្ងៃទី​២៧ ខែតុលា ហើយ​បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Noi Bai នៅ​ម៉ោង​៩៖៥៥​យប់​ថ្ងៃ​ដដែល​។ ពេលវេលា​ហោះហើរ​មិន​ឈប់ គឺ​ត្រឹមតែ​១​ម៉ោង​៥៥​នាទី​ប៉ុណ្ណោះ​។​​កាល​មុន​អ្នកដំណើរ​ដែល​ចង់​ហោះហើរ​ពី​ហាណូយ​ទៅ​ភ្នំពេញ ត្រូវ​ឆ្លងកាត់​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ តាមផ្លូវ​ហោះហើរ​ឆ្លងកាត់​ឥណ្ឌូចិន របស់​ក្រុមហ៊ុន​អាកាសចរណ៍​។a fly hanoi2 

​យោងតាម​ផែនការ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម នឹង​ដំណើរការ​ផ្លូវ​នេះ ៤​ជើង​ក្នុង​មួយ​សប្តាហ៍​នៅ​ថ្ងៃ​ច័ន្ទ ពុធ សុក្រ និង​ថ្ងៃអាទិត្យ ដោយ​ប្រើប្រាស់​យន្តហោះ​ទំនើប Airbus A321​។​
​ផ្លូវ​ថ្មី​នេះ បង្កើន​ចំនួន​ផ្លូវ​សរុប​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ដល់​ទៅ​៥​ផ្លូវ ក្នុងនោះ​មាន​ផ្លូវ​ផ្ទាល់​ចំនួន ៤៖ ហាណូយ​/​ហូជីមិញ ទៅកាន់​ទីក្រុង​ភ្នំពេញ​។ ទីក្រុង​ហាណូយ​/​ហូជីមិញ ទៅ​ខេត្តសៀមរាប និង​ជើងហោះហើរ​ឆ្លងកាត់​ឥណ្ឌូចិន​។ ចំនួន​ជើងហោះហើរ​សរុប​រវាង​ប្រទេស​ទាំងពីរ​ឡើងដល់ ៨៦ ក្នុង​មួយ​សប្តាហ៍​។​​ជើងហោះហើរ​រវាង​កម្ពុ​ជា និង​វៀតណាម គឺជា​ជើងហោះហើរ​មួយ ក្នុងចំណោម​ផ្លូវ​ហោះហើរ​ដំបូងបង្អស់ ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ចាប់តាំងពី​ថ្ងៃ​ដំបូង​នៃ​ការបង្កើតឡើង​គឺ​ជាង​៣០​ឆ្នាំមុន​។​


​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម បាន​ដឹកជញ្ជូន​អ្នកដំណើរ​ជិត​៨.២​លាន​នាក់ និង​ទំនិញ​២៨.៤០០​តោន នៅលើ​ជើងហោះហើរ​ជាង ៨១,០០០​ជើងហោះហើរ​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា ក្នុងអំឡុងពេល​បី​ទសវត្សរ៍​កន្លងមកនេះ​។​​លោក Dang Ngoc Hoa ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម បាន​ចែករំលែក​ថា «​ផ្លូវ​ហោះហើរ​ត្រង់​រវាង​រដ្ឋធានី​ទាំងពីរ នឹង​រួមចំណែក​បង្កើន​បណ្តាញ​ត​ភ្ជាប់ រវាង​ប្រទេស​ទាំងពីរ​។ ក្រៅពី​ធ្វើជា​ស្ពាន​ភូមិសាស្ត្រ​សម្រាប់​អ្នកដំណើរ និង​ទំនិញ ផ្លូវ​ហោះហើរ​ត្រង់​ក៏​ជា «​ឯកអគ្គរដ្ឋទូត​» ដែល​សកម្ម​ជំរុញ​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ ជួយ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​វៀតណាម និង​កម្ពុជា​។​


​លោក Dang Ngoc Hoa បាន​បញ្ជាក់ថា «​ក្រុមហ៊ុន​អាកាសចរណ៍ នឹង​ផ្តោតលើ​ការលើកកម្ពស់​តួនាទី​របស់ខ្លួន​ជា «​ស្ពាន​» ដើម្បី​រួមចំណែក​លើកកម្ពស់​យ៉ាង​ទូលំទូលាយ សេដ្ឋកិច្ច​-​សង្គម​-​វប្បធម៌ ក៏ដូចជា​ទំនាក់ទំនង​សហប្រតិបត្តិការ ជា​អ្នកជិតខាង​រវាង​ប្រទេស​ទាំងពីរ​»​។​​ក្នុងឱកាស​នេះ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម សូម​ថ្លែងអំណរគុណ​ដល់​សមាជិក Lotusmiles ជាមួយនឹង​ប្រូ​ម៉ូ​សិន​ដែល​ផ្តល់​ពិន្ទុ​បន្ថែម​ទ្វេដង​សម្រាប់​អ្នកដំណើរ​ដែល​ហោះហើរ Business Class, Economy Flex Class និង Economy Standard Class នៅលើ​ជើងហោះហើរ​រវាង​ភ្នំពេញ និង​ហាណូយ ក្នុងអំឡុងពេល​ចាប់ពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២៤ ដល់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​​ការផ្តល់ជូន​ពិសេស​នេះ អនុវត្ត​ចំពោះ​អតិថិជន​ដែល​ទិញ​សំបុត្រ​ចាប់ពីពេលនេះ រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ និង​មាន​កាលបរិច្ឆេទ​ធ្វើដំណើរ​ចាប់ពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២៤ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤៕a fly hanoi1 a fly vn k