» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10962 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701133 នាក់

ក្រុមហ៊ុន​ចំនួន​ពីរ នៅ​ខេត្តមណ្ឌលគិរី ផលិត​មាស​បាន​ចំនួន ១២,៥​តោន​ក្រសួង​ប្រកាស​ចាត់​វិធា​នា​ការ​អ្នករក​រ៉ែ​អត់​ច្បាប់​

 

​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ កម្ពុជា​ផលិត​បាន​មាស ចំនួន ៨១៩​ដុំ ស្មើនឹង​ជាង ១២,៥​តោន នៅក្នុង​ខេត្តមណ្ឌលគិរី ។​ក្នុងនោះ​ក្រុមហ៊ុន Renaissance Minerals ផលិត​បាន ៨០៧​ដុំ ស្មើនឹង​ប្រមា​ស ១២.៥៣៦​គីឡូ និង​ក្រុមហ៊ុន Rong Cheng ផលិត​បាន ១២​ដុំ ស្មើនឹង​ប្រមាណ ២២​គីឡូ​។​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹងថា​៖​គិត​ត្រឹម​ដើមឆ្នាំ ២០២៤​នេះ ក្រសួង​រ៉ែ និង​ថាមពល បានផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ចំនួន ៩ សម្រាប់ធ្វើ​អាជីវកម្ម​ចម្រាញ់​រ៉ែ​មាស​ក្នុង​ខេត្ត​ចំនួន ៦ នៅ​ប្រទេស​កម្ពុជា​។a mine gold 


​ក្រុមហ៊ុន​ទាំង ៩​នេះ រួមមាន​៖ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd នៅ​ខេត្តមណ្ឌលគិរី​, ក្រុមហ៊ុន Xinshan នៅ​ខេត្ដ​ព្រះវិហារ​, ក្រុមហ៊ុន ឌែ​លខម (Delcom Cambodia) នៅ​ខេត្ដ​ព្រះវិហារ​, ក្រុមហ៊ុន Rong Cheng នៅ​ខេត្ដ​មណ្ឌលគិរី​, ក្រុមហ៊ុន Xing Yuan នៅ​ខេត្តក្រចេះ​, ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD នៅ​ខេត្តកំពង់ធំ​, ក្រុមហ៊ុន ភូ​យ៉ាង នៅ​ខេត្តបាត់ដំបង​, ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ខេ​៨៨ អ៊ិន​ដាស​ស្ទ្រី ឯ​.​ក នៅ​ខេត្តកំពង់ធំ និង​ក្រុមហ៊ុន​មួយ​ផ្សេងទៀត នៅ​ខេត្តរតនគិរី​។​

​នៅ​សន្និសីទ​សារ​ពត៍​មាន ស្តីអំពី អំពី​យុទ្ធនាការ​ប​ង្គ្រា​ប​អាជីវកម្ម​រ៉ែ​មាស​អាណាធិបតេយ្យ ក្នុងភូមិ​សាស្ត្រ​តំបន់​មេ​សំ ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី ៦​ខែវិច្ឆិកា លោក អ៊ឹង អៀង រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​អំពាវនាវ​ដល់​ប្រជា​ពល រដ្ឋ ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​យ៉ាង​អាណាធិបតេយ្យ ពិសេស​នៅ​ខេត្តមណ្ឌលគិរី ឲ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ។​

​លោក អ៊ឺ​ង អៀង​ថ្លែងថា​៖ «​លើក​នេះ ក្រសួង​រ៉ែ និង​ថាមពល បាន​ដាក់ចេញ​វិធានការ​តឹងរឹង​ចំពោះ​ជនល្មើស​ដែល​មិន​រាងចាល ហើយនឹង​កាត់ផ្ដាច់​នូវ​មធ្យោបាយ​នានា ដែល​បាន​ប្រើប្រាស់​កន្លងមក យើង​សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​អាជីវកម្ម អនាធិបតេយ្យ​ទាំងអស់​សូម​បញ្ឈប់​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងនេះ​»​។​

​ដូចគ្នា​ដែរ​លោក អ៊ឹង ឌី​ប៉ូ​ឡា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ ថ្លែងថា​ក្រសួង​រ៉ែ និង​ថាមពល​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ បញ្ចប់​ជីក​រ៉ែ​អនាធិបតេយ្យ​នៅ​តំបន់​ចុង​ផ្លាស់​។​​សូមបញ្ជាក់ថា ទីតាំង​បង្ក្រាបបាន​នៅ​តំបន់​ចុង​ផ្លាស់ ខេត្តមណ្ឌលគិរី មាន​១៨​ទីតាំង ដោយ​ទីតាំង​មាន​រោង និង​អណ្តូងរ៉ែ​១០​ទីតាំង ហើយ​បាន​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​នីតិវិធី​តាមច្បាប់​, ទីតាំង​កិន​រ៉ែ​តូចតាច​៥​ទីតាំង ដោយ​អប់រំ​ឲ្យ​បញ្ឈប់ និង​៣​ទីតាំង​ទៀត ត្រូវបាន​ស្តារឡើងវិញ ក្រោយ​ទុក​រណ្តៅ​រ៉ែ​ចោល​ជាច្រើន​ឆ្នាំ​។​

​កាលពី​ថ្ងៃទី ០១ ខែវិច្ឆិកា រដ្ឋបាលខេត្ត​មណ្ឌលគិរី ការសហការ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រុមការងារ​ចម្រុះ ចុះ​អនុវត្ត វិធានការ​ច្បាប់​ជា​ធរមាន​ដោយ​គ្មាន​ការលើកលែង ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន និង​កំពុង​ពាក់ព័ន្ធ​នឹង​ការប្រកប​របរ​ធ្វើ​រ៉ែ​មាស​តាម​រូបភាព​ផ្សេងៗ​ដូចជា កកាយ ចោះ កាត់​បំផ្លាញ​បេតុង​គំរបរ​ណ្តៅ​រ៉ែ ជីក កិន វែង ប្រមូល​កាកសំណល់ និង​រ៉ែ គ្រប់​ប្រភេទ គ្រប់​រូបភាព​។​

​រដ្ឋបាលខេត្ត​មណ្ឌលគិរី​បញ្ជាក់ថា​៖ «​សូម​បងប្អូន​បញ្ឈប់​គ្រប់ សកម្ម​ភាពជា​ស្ថាពរ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ និង​សូម​បងប្អូន​ដែលមាន​ទីតាំង​ពាក់ព័ន្ធ​ជាមួយ​ករណី ខាងលើនេះ មេត្តា​រុះរើ​ប្រមូល​សម្ភារៈ​ទាំងឡាយណា​ដែល​មិន​បម្រើឱ្យ​បទ​ល្មើ​រ៉ែ​មាស ដោយ​ខ្លួនឯង​ផ្ទាល់ តាម​ដែល​អាចធ្វើ​ទៅបាន ក្នុងករណី​មិន​ព្រម​អនុវត្ត ក្រុមការងារ​នឹង​យក​ឧបករណ៍ កម្លាំង​ចុះ​រុះរើ សំអាត ដើម្បី​លុបបំបាត់​សកម្មភាព​អនាធិបតេយ្យ​រ៉ែ​មាស ដែល​បាន​ប្រើប្រាស់​សារធាតុ​គីមី គ្រឿង​សារធាតុ​ផ្ទុះ បង្ក​គ្រោះថ្នាក់​ដល់​សុខភាព មនុស្ស សត្វ និង​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ នៅក្នុង​ទីតាំង​ទាំងនេះ​»​។​

​ក្រុមការងារ​មិន​អនុគ្រោះ មិន​លើកលែង ចំពោះ​បុគ្គល​បាន​ប្រព្រឹត្ត​ប៉ះពាល់​លើ​ទីតាំង​រណ្តៅ ដែល​បាន​ចាក់​បេតុង​បិទ​គំរប និង​ទីតាំង​ហាមឃាត់​ផ្សេងៗ​ទៀត ព្រោះ​វា​បាន​រំលោភបំពាន​គោលការណ៍​វិធាន និង​ច្បាប់ ក៏ដូចជា​ការណែនាំ​រប​ស់​រដ្ឋបាលខេត្ត​កន្លងមក ដើម្បី​កែប្រែ​តំបន់​នេះ​ឱ្យមាន​បរិស្ថាន ប្រសើរ​ឡើងវិញ​។​

ទោះបីជា​ក្រសួង​រ៉ែមិនបាន​ប្រកាស​ឲ្យ​ដឹងថា​ក្នុងចំណោម​មាស​ជាង​១២​តោន​នេះ​រដ្ឋ​បាន​ចំណូល​ប៉ុន្មាន​ក៏​ដៅ​យ​តែ មានការ​កត់សម្គា់ល់ថា​សកម្មភាព​តឹង​រ៉ឺ​ងរ​បស​​រាជរដ្ឋាភិបាល​លើក​នេះ​គឺ​ធ្វើ​ក្នុងពេលដែល​មាស​កំពុង​ឡើងថ្លៃ​ក្នុង​ទីផ្សារ​អន្តរជាតិ​។​a eung dybola a mine gold1 a mine gold2 a mine gold3 
​