» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7120 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697291 នាក់

ផែ​សម្រាប់​កោះទន្សាយ​កំពុង​សាងសង់​តែ​កោះ​នៅ​មិនទាន់​ដំណើរការ​ទោះ​មាន​ក្រុមហ៊ុន​ស​ថ្មី​មក​វិនិយោគ​ក៏ដោយ​!

 

​ខេត្ត​កែប​៖​កោះទន្សាយ​គឺ​ជាទី​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​មួយ​របស់​ខេត្ត​កែប ប៉ុន្តែ​អ្នកទេសចរ​ពិបាក​នឹង​ស្នាក់នៅ​ពេលយប់​នៅលើ​កោះ​មួយ​នេះ​ណាស់​ដោយសារតែ​វា​មិនមាន​ការរៀបចំ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ទេសចរណ៍​សមរម្យ​និង​មិនមាន​សន្តិសុខ​គ្រប់គ្រាន់​ចាំ​ទទួល​ស្វាគមន៍​អ្នកទេសចរ​នោះឡើយ​។​a koh say2 

ទា​ក់ទង​និង​ការ​អភិ​វ​ឌ្ឈ​ន៍​កោះទន្សាយ​នៅ​ព្រឹក​ថ្ងៃទី​២​ខែកុម្ភៈ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ក្រោម​ប្រធានបទ​«​វឌ្ឍន៍ភាព​មូលដ្ឋាន​ឃុំ សង្កាត់ របស់​ខេត្ត​កែប »​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថា​។​លោក វ៉ៅ សុខា​អភិបាលរង​ខេត្ត​កែប បាន​ឲ្យ​ដឹងថា​៖«​រាជរដ្ឋាភិបាល​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ចំនួន​២ ធ្វើការ​វិនិយោគ​តាំងពី​ឆ្នាំ ២០០៩​គឺ​ក្រុមហ៊ុន Paul Chan Group និង​Lim Sina Investment​។​ក្រុមហ៊ុន Paul Chan Group​ទទួលបាន​ដី​ទំហំ ៩៥,៥៩ ហិកតា​និង​ក្រុមហ៊ុន Lim Sina Investment ៥១,២១ ហិកតា ។​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទាំងពីរ​គ្រោង​សាងសង់​រមណី យ​ដ្ឋា​ន​នៅលើ​កោះ​នេះ ដែលមាន​រយៈពេល​វិនិយោគ​៩៩ ឆ្នាំ ។

ប៉ុន្តែ​មកដល់​ឆ្នាំ ២០១៨ រាជរដ្ឋាភិបាល​បាន​ស្រេច​ដកសិទ្ធិ​ពី​ក្រុមហ៊ុន​ទាំ​តង​ពី​នោះ​ត្រឡប់មកវិញ​ដោយសារ តែ​មិន​បានធ្វើ​អ្វី​សូម្បីតែ​បន្តិច​ហើយ​ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​ថ្មី​មួយទៀត​ទទួលបាន​សិទ្ធិ​វិនិយោគ​ជាថ្មី​ក៏ប៉ុន្តែ​ក៏​នៅតែ​មិនមាន​សកម្មភាព​ដោយ​កំពុង​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​៦​គ្រួសារ ។
​ប​ច្ច​ប្បន្ន​នៅលើ​ឆ្នេរ​កោះ​នេះ​សកម្មភាព​ទេសចរណ៍​គឺមាន​លក្ខណៈ​ធម្មតា​ដោយ​អ្នកទេសចរ​ដេក​ហាលថ្ងៃ​និង​មុជទឹក​លេង ។ ឆ្នេរ​ដែល​ប្រជាពលរដ្ឋ​ចំនួន ៦ គ្រួសារ​ផ្តល់​សេវា បាំង​ហ្គា​ឡូ និង​ភោជនីយដ្ឋាន​បែប​ស្រុកស្រែ​នៅតែ​ជា​កម្មសិទ្ធិ​របស់​រាជរ​ដ្ឋា​ភិ​បាល​ហើយ​នឹងមិន​រងគ្រោះ​ពី​ការអភិវឌ្ឍ​នោះទេ ។​

​កោះទន្សាយ​ទោះបី​មិនទាន់មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ងាយស្រួល​ធ្វើដំណើរ​ក៏ដោយ​តែ​ឆ្នេរ​កោះទន្សាយ​​ជា​កន្លែង​ងូតទឹក​កំសាន្ត​ដ៏​សប្បាយរីករាយ​សម្រាប់ អ្នក​ទេសចរណ៍​ក្នុងស្រុក​និង​អន្តរជាតិ​។ កោះ​នេះ​មានឈ្មោះ​ល្បីល្បាញ​បំផុត​សម្រាប់​ខេត្ត​តូច​ច្រឡឹង​នេះ​ដោយសារ​ខេត្ត​នេះ​មាន​ឆ្នេរ​ខ្សាច់​ដែលមាន​ទ​ម្រា​ល​ទឹកសមុទ្រ​ងាយ ស្រួល​ងូត​កំសាន្ត មាន​ទេសភាព​ដើម​ដូង​ដ៏​ស្រស់ស្អាត មានព្រៃ​ធម្មជាតិ​ស្អាត​ជាងគេ ក្នុងចំណោម​កោះ​ទាំង ១២ ដែល​ស្ថិតក្នុង​ដែល​ទឹក​នៃ​ខេត្ត​កែប​។​

​ក្រោម​គោលនយោបាយ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ខេត្ត​កែប​បាន​ក្លាយជា​ទីក្រុង​អាស៊ាន​ឈានមុខ​បច្ចុប្បន្ននេះ ក្រៅពី​គម្រោង​ស្ដារ​និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទូទាំង ខេត្ត ក្រុង ទាំងមូល​រួមមាន​ផ្លូវថ្នល់ តំបន់ឆ្នេរ និង តំបន់​ទេសចរណ៍ធម្មជាតិ​ផ្សេងៗ​ទៀត​នៅ​ទាំង ១២ កោះ និង ថ្ម​ប្រ​ប្រ៉ះ​ទឹក ។ រាជរដ្ឋាភិបាល​បានសម្រេច​ការ​សាង សង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កោះ​ទន្សា ដែលមាន​តម្លៃ​ជាង​១​លាន​ដុល្លារ ។​

​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប​បាន​ឲ្យ​ដឹងថា​៖ កំពង់ផែ​កោះទន្សាយ​ដែល​បាន​កសាង​នេះ​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០២០​ហើយ​បាន​ពន្យា​ពេល (​នៅ​ចុងឆ្នាំ​២០២០)​រហូតមកដល់​បច្ចុប្បន្ន​នេះ​ដោយ សារ​កត្តា​ពីរ ទី​១.​ដោយសារ​កូ​វីដ​និង​ទី​២.​ដោយសារ​លក្ខណៈ​បច្ចេកទេស​តែ​ទោះជា​យ៉ាងណា​ផែន​នេះ​នឹងត្រូវ​បញ្ចប់ នៅ​ចុងខែ​សីហា ឆ្នាំ​២០២១​នេះ​។​

​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កែប​រូបនេះ​បាន​បន្ដទៀតថា​កំពង់ផែ​កោះទន្សាយ​នេះ​បាន​សាងសង់ឡើង​មាន​ផ្ទៃ​ទំហំ​៣,៤៧០​ម៉ែត្រការ៉េ​ជម្រៅ​ទឹក​ពី​៣​ម៉ែត្រ​ទៅ​៤.៧​ម៉ែត្រ​ដែល​អនុញ្ញាត​ឲ្យ​តែ​នាវា​ដឹក​អ្នកដំណើរ​ប្រ​ភេ ទ​លេខ​១​និង​ប្រភេទ​លេខ​២​ប៉ុណ្ណោះ​ដែល​អាច​ចូល​ចត​បាន​ហើយ​នាវា​ធំ​ជាង​នេះ​មិនអាច​ចូល​បាន​នោះឡើយ ។ បើ តាម​លោក ម៉ម ទូច នាវា​ប្រភេទ​លេខ​១ អាច​ចេញពី​ឆ្នេរ​បាន​ចម្ងាយ​ប្រមាណ​ពី ៤៨ គីឡូម៉ែត្រ​ទៅ ៥៦ គីឡូម៉ែត្រ ផ្ទុក​អ្នកដំណើរ​ចាប់ពី​៣០​នាក់ ទៅ​១០០​នាក់ ។ នាវា ប្រភេទ​លេខ​២ អាចធ្វើ​ដំណើរ​ចេញពី​ឆ្នេរ​បាន​ចម្ងាយ​ពី ១៦១ គីឡូម៉ែត្រ ទៅ​១៩៣ គីឡូម៉ែត្រ​អាច​ផ្ទុក​អ្នកដំណើរ​ពី ១០០​នាក់ ទៅ​៣០០​នាក់​។

កំពង់ផែ​នេះ​បាន​កំពុង​សាង សង់​នៅលើ​ទីតាំង​ផែ​ចាស់​ស្ថិត​ក្នុងភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ដែលមាន​ចម្ងាយ​ពី​ដីគោក​ចូលទៅក្នុង​សមុទ្រ​ប្រមាណ ៣០៦​ម៉ែត្រ ទទឹង ៦៨ ម៉ែត្រ បច្ចុប្បន្ន សាងសង់​បាន​ប្រមាណ ៦០ ភាគរយ ។​ក្រោយពី​បញ្ចប់​ការសាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​មួយ​នេះ​គួបផ្សំ​នឹង​ការកែលម្អ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ខេត្ត​គេ​ជឿថា​ខេត្ត​កែប​នឹង​កាន់​តែមាន​សក្ដានុពល​ខ្លាំង​ក្នុងការ​ទាក់ទាញ​កំណើន​ទេសចរ​ជាតិ​និង​អន្តរជាតិ​ជាពិសេស​ក្រោយ​វិបត្តិ​នៃ​ជំងឺ Covid-19 ។​សូមបញ្ជាក់ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​នៅ​ខេត្ត​កែប​បាន​ធ្លាក់ចុះ ២០,១១​ភាគរយ​ពី​ចំនួន ១,៧៤៧,៦២២​នាក់​នៅ​ឆ្នាំ​២០១៩​មក​នៅត្រឹម​ចំនួន ១,៣៩៦,១២៥ នាក់​នៅ​ឆ្នាំ​២០២០ ។ នេះ​បើ​យោងតាម លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប ។​a koh say a koh say1 a koh say3 a koh say4 

​