» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6239 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696410 នាក់

បណ្ឌិត​សុខ​ស៊ីផាន់ណា​៖​កម្ពុជា​នឹង​ទទួលបាន​ប្រយោជន៍​ពី​សមាជិកភាព​នៃ​កិច្ចព្រមព្រៀង RCEP

​ភ្នំពេញ​៖ ប្រយោជន៍​ដែល​កម្ពុជា​អាច​ទាញ​បាន​ពី​ការ​ក្លាយជា​សមាជិក​កិច្ចព្រមព្រៀង RCEP គឺអាច​ពង្រីក​ទីផ្សារ​នាំចេញ​កាន់តែ​ទូលំទូលាយ​គ្រប់​ដណ្តប់​ទីផ្សារ​អ្នកប្រើប្រាស់​ជាង ២,២ ពាន់​លាន​នាក់​ជាមួយ​ទំហំ​ពាណិជ្ជកម្ម​ដោះដូរ​ជាង ២៦ ទ្រី​លាន​ដុល្លារ​។​នេះ​ជាការ​ថ្លែង របស់លោក​សាស្ត្រាចារ្យ​បណ្ឌិតសភា​ចា​រ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ទីប្រឹក្សា​រាជរដ្ឋាភិបាល ក្នុង​កម្មវិធី​បើក បាឋកថា​ស្តីពី​«​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​(RCEP)៖ ទិដ្ឋភាព​ភូមិសាស្ត្រ​នយោបាយ និង​ភូមិសាស្ត្រ​សេដ្ឋកិច្ច​» នា​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ទីស្ដីការក្រសួង​ព័ត៌មាន​រៀបចំ​ដោយ​ឯកឧត្តម នេ​ត ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន។a sok siphana1 
​

​លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង RCEP ជា​កិច្ចព្រមព្រៀង​សេរី​ធំ​បំផុត​ពោលគឺ​ធំជាងគេ​នៅក្នុង​តំបន់ ហើយ​បើ​ប្រៀបធៀប​កម្រិត​ពិភពលោក​ជាប់​លេខ ២ បន្ទាប់ពី​កិច្ចព្រមព្រៀង WTO​។
​លោក​ថា កម្ពុជា​ជា​សមាជិក​មួយ​នៅក្នុង​កិច្ចព្រមព្រៀង RCEP ដែលមាន ១០ ប្រទេស​ក្នុង​អាស៊ាន​រួមទាំង​ប្រទេស ៥ ទៀត មាន ចិន ជប៉ុន កូរ៉េ នូ​វែ​ល​សេ​ឡង់ និង​អូស្ត្រាលី​។​លោក​ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា បានលើកឡើង​នូវ​កត្តា​សំខាន់ៗ​ចំនួន​៣ ដែល​នាំ​ឲ្យ តំបន់​អាស៊ី គឺជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​ការប្រកួតប្រជែង​ជំនាន់​ថ្មី មិនថាតែ​ក្របខណ្ឌ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ឬ កិច្ចព្រមព្រៀង​សម្រាប់​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP)​។

​លោក​ទេសរដ្ឋមន្ត្រី បាន​បន្តថា មាន​ហេតុផល​សំខាន់ៗ​ចំនួន​៣ ដែល​ធ្វើ​ឲ្យ​តំបន់​អាស៊ី ក្លាយជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​ការប្រកួតប្រជែង គឺ​រួមមាន អាស៊ី ជា​តំបន់​ដែលមាន​កំណើន​ខ្ពស់ ជាមួយនឹង​ទីផ្សារ​កំពុង​រីកចម្រើន​, អាស៊ី ជា​ប្រភព​សំខាន់​នៃ​វត្ថុធាតុដើម និង ឥទ្ធិពល​របស់​អំណាច​ចិន​។​លោ​កថា​ស្ថិតក្នុង​បរិបទ​បច្ចុប្បន្ន តំបន់​អាស៊ី កំពុង​ក្លាយជា​គោលដៅ​ដ៏​សំខាន់​នៃ​ការប្រកួតប្រជែង​របស់​ប្រទេស​ធំៗ​នៅលើ​ពិភព លោក ទាំង​លើ​ទិដ្ឋភាព​ភូមិសាស្ត្រ​នយោបាយ និង​ភូមិសាស្ត្រ​សេដ្ឋកិច្ច​។

​លោក​ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា មាន​សុទិដ្ឋិនិយម​ទុក​ថា នៅក្នុង​រយៈពេល ១០ ទៅ ២០ ឆ្នាំ​ទៀត​កម្ពុជា​អាច​ពឹង​ផ្អែកលើ​កិច្ចព្រមព្រៀង RCEP នេះ តាមរយៈ​កំណើន​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស ហើយ​ទំនិញ​ពី​កម្ពុជា​អាច​ផលិត​នាំ​ចេញទៅ​ប្រទេស​ដែលជា​សមាជិក​ក្នុង​កិច្ចព្រមព្រៀង​នេះ​។​សូម​ជម្រាបជូន​ថា កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​(RCEP) បាន​លេចចេញ​ជា​រូបរាង​ពេញលេញ​នៅក្នុង​ឆ្នាំ​២០១២ អំឡុង​ពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ២១ នៅ​រាជធានី​ភ្នំពេញ​។​a sok siphana2 
​