» ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2275 នាក់

ម្សិលមិញ 6677 នាក់

សរុប 14149851 នាក់

ក្រុម​ប្រដាប់អាវុធ​ជាច្រើន គំរាម​សហរដ្ឋអាមេរិក​បើ​ជួយ​អន្តរាគមន៍​ក្នុង​សង្គ្រាម​អ៊ីស្រាអែល​-​ហា​ម៉ាស់​

​ប៉ា​ឡេ​ស្ទី​ន​៖ មាន​ក្រុម​ចលនា​ប្រដាប់អាវុធ​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​ប្រទេស​អ៉ី​រ៉ា​ក់ និង​យេ​ម៉ែន ដែលមាន​សម្ព័ន្ធភាព​ជិតស្និទ្ធ​ជាមួយ​អ៉ី​រ៉ង់​បានប្រកាស​គំរាម​វាយប្រហារ​លើ​មូលដ្ឋានទ័ព របស់​សហរដ្ឋអាមេរិក ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន​ធ្វើ​អន្តរាគមន៍​គាំទ្រ​អ៉ី​ស្រា​អែល នៅក្នុង​សង្គ្រាម​ជាមួយ​ក្រុម​ហា​ម៉ាស ក្នុង​តំបន់ Gaza ។​​ការ​គំរាម​ខាងលើ​កើតមានឡើង ចំពេល​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន សន្យា​បង្កើន​ការគាំទ្រ​ទ្វេដង​ទៅដល់​អ៉ី​ស្រា​អែល នៅក្នុង​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ របស់​ក្រុម​ហា​ម៉ាស និង​សន្យា​ផងដែរ​ពី​ការបង្កើន​ការផ្ដល់​អាវុធ​បន្ថែម បន្ទាប់ពី​បានដាក់​ពង្រាយ​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង នាវាចម្បាំង និង​យន្ដហោះ​ចម្បាំង​បន្ថែម​ទៅកាន់ សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ​ខាងកើត ក្បែរ​អ៉ី​ស្រា​អែល​។​a hamas us 

​នៅក្នុង​ប្រទេស​អ៉ី​រ៉ា​ក់ ចលនា​ប្រដាប់អាវុធ កាតា​អ៉ី​ប ហេស​ប៊ូល​ឡា (Kataib Hezbollah) មាន​សម្ព័ន្ធភាព​ជិតស្និទ្ធ​ជាមួយ​អ៉ី​រ៉ង់ បាន​និយាយថា​នឹង​បើក​ការវាយប្រហារ​លើ មូលដ្ឋានទ័ព​អាមេរិក​ដោយ​ប្រើ​មី​ស៊ី​ល យន្ដហោះ​ដ្រូ​ន និង​កងកម្លាំង​ពិសេស​របស់ខ្លួន ប្រសិនបើ​ទីក្រុង​វ៉ាស៊ីនតោន​ធ្វើ​អន្តរាគមន៍​នៅក្នុង​សង្គ្រាម​រវាង​អ៉ី​ស្រា​អែល និង​ហា​ម៉ាស​។ សហរដ្ឋអាមេរិក បច្ចុប្បន្ន មាន​កងទ័ព ២,៥០០​នាក់​ឈរជើង​នៅ​អ៉ី​រ៉ា​ក់ និង​មាន​កងទ័ព​៩០០​នាក់ ឈរជើង​នៅក្នុង​ប្រទេស​ស៊ី​រី​។ ដោយឡែក នៅ​យេ​ម៉ែន ឯនោះ​វិញ ចលនា​ប្រដាប់អាវុធ​ហ៊ូ​ទី ក៏បាន​ព្រមាន​ដែរ​ថា​ពួកគេ​នឹងធ្វើ​ការឆ្លើយតប​ទៅនឹង​ការធ្វើអន្តរាគមន៍​រប​ស់​សហរដ្ឋអាមេរិក​ក្នុង​តំបន់​ហ្កា​ហ្សា ដោយ​ប្រើប្រាស់ យន្ដហោះ​ដ្រូ​ន មី​ស៊ី​ល និង​ជម្រើស​យោធា​ជាច្រើន​ទៀត​។​

ទន្ទឹមគ្នា​នេះដែរ​អតីត​ប្រមុខ​ដឹកនាំ​ក្រុម​ប៉ា​ឡេ​ស្ទី​ន Hamas លោក Khaled Meshaal ក៏បាន​អំពាវនាវ​ឱ្យមាន​ការធ្វើ​បាតុកម្ម​ទូ​នៅ​ទាំង​ពិភព​មូស្លីម នា​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ដើម្បី​ជាការ​គាំទ្រ​ដល់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ហើយ​លោក​ថែមទាំង​បាន​ប្រកូក​ប្រកាស ឱ្យ​ប្រជាជន​នៃ​បណ្តា​ប្រទេស​នៅក្បែរ​ខាង ចូលរួម​ក្នុង​សង្គ្រាម​ប្រឆាំង​អ៉ី​ស្រា​អែល ទៀតផង​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​១១ ខែតុលា ឆ្នាំ​២០២៣​។​​លោក Meshaal បាន​និយាយ​ដូច្នេះ​ថា «​ពួកយើង​ចាំបាច់​ត្រូវតែ​ឆ្ពោះទៅកាន់​ទីលាន​និង​ដងផ្លូវ​នានា នៃ​ពិភព​អារ៉ាប់​និង​មូស្លីម​នា​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​»​។ លោក Meshaal ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កាតា​បាន​និយាយថា រដ្ឋាភិបាល​ព្រមទាំង​ប្រជាជន​នៃ​ប្រទេស​ហ្ស៊​កដា​នី ស៉ី​រី លី​បង់ និង​អេ​ហ្ស៉ី​ប មាន​ភារកិច្ច​ធំ​ដើម្បី​ផ្តល់​ការគាំទ្រ​ដល់ ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​។ ហ្ស៊​កដា​នី​និង​លី​បង់ គឺជា​ប្រទេស​ដែលមាន​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​ច្រើនជាងគេបង្អស់​។ អតីត​មេដឹកនាំ​ក្រុម Hamas រូបនេះ បាន​បន្ត​ដូច្នេះ​ថា «​ទៅកាន់​បញ្ញវន្ត​ទាំងឡាយ ដែល​បាន​បង្រៀន​អំពី​ជី​ហាដ​... និង​ទៅកាន់​អ្នក​ទាំងឡាយ​បាន​បង្រៀន​និង​បាន​រៀន នេះ​គឺជា​ពេលវេលា​សម្រាប់​ការអនុវត្ត​ទ្រឹស្តី​ហើយ​»​។​

​សូមបញ្ជាក់ថា​អ៊ីរ៉ង់​ជា​ប្រទេស​ដំបូង​គេ​មួយ​ដែល​បានចេញ​មុខ​អបអរ​ស្វាគមន៍​ការវាយប្រហារ​របស់​ច​ល​នា​ហា​ម៉ាស​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​សៅរ៍​ទី​៧​តុលា​។ “​អ៊ីរ៉ង់​គាំទ្រ​សិទ្ធិ​ការពារ​ខ្លួន​របស់​ជាតិ​ប៉ា​ឡេ​ស្ទី​ន​។ អ៊ីស្រាអែល​ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​វាយប្រហារ​នេះ​។​” នេះ​ជា​សារ​របស់លោក​ប្រធានាធិបតី​អ៊ីរ៉ង់ លោក រ៉ៃ​ស៊ី ផ្ញើជូន​ប្រជាពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​៨​តុលា​។ ប្រមុខ​ដឹកនាំ​អ៊ីរ៉ង់​បានបញ្ចប់​សារ​ដោយ​លើកសរសើរ​គ្រប់​ចលនា​តស៊ូ មាន​ជាអាទិ៍ ចលនា​ហា​ម៉ាស់ ចលនា​ជី​ហាត​អ៊ីស្លាម ចលនា​តស៊ូ​របស់​ប៉ា​ឡេ​ស្ទី​ន​នៅ​លី​បង់ ស៊ី​រី អ៊ីរ៉ាក់ អា​ហ្វ​ហ្កា​នី​ស្ថាន និង​យេ​ម៉ែន ព្រមទាំង​វីរភាព​តស៊ូ​របស់​តំបន់​ហ្កា​ហ្សា​។​
​នៅ​ព្រឹក​ព្រហាម​ថ្ងៃ​សៅរ៍​ទី ៧​តុលា ចលនា​ហា​ម៉ាស​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​ដ៏​ភ្ញាក់ផ្អើល​និង​ក្នុង​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន​លើ​អ៊ីស្រាអែល ដោយបាន​បាញ់​រ៉ុកែត​រាប់ពាន់​គ្រាប់​និង​បញ្ជូន​កង​យុទ្ធជន​ប្រដាប់អាវុធ​ឱ្យ​ជ្រៀតចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល​ហើយ​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់​ទៀត​។ ទីប្រឹក្សា​របស់​អគ្គ​មគ្គុទេសក៍​អ៊ីរ៉ង់​ទស្សន៍ទាយ​ថា​ជោគជ័យ​នៃប្រតិបត្តិ​ការ​របស់​ច​ល​នា​ហា​ម៉ា​សនឹង​ព​ន្លឿ​ន​ការដួលរលំ​របប​អ៊ីស្រាអែល​។​

អ៊ីស្រាអែល​បន្ត​បាញ់​គ្រាប់​រ៉ុ​ក​កែ​ត​ចូល​តំបន់​ហ្កា​ហ្សា និង​បាញ់​កាន់តែខ្លាំង​ក្លា​ជាង​ពេលមុនៗ​ទៅទៀត​។ តំបន់​ហ្កា​ហ្សា​ទាំងមូល​ត្រូវ​ហ៊ុមព័ទ្ធ​ជិតឈឹង​ដោយ​កងទ័ព​បម្រុង​របស់​អ៊ីស្រាអែល​រាប់សែន​នាក់​។ ការវាយប្រហារ​ដែនអាកាស​របស់​អ៊ីស្រាអែល​កាលពី​យប់មិញ​មាន​សភាព​ខ្លាំងក្លា​បំផុត​នៅក្នុង​រយៈពេល​៧៥​ឆ្នាំ​ចុងក្រោយ​។​​ចំនួន​អ្នកស្លាប់​នៅ​អ៊ីស្រាអែល​កើនឡើង​ដល់​៩​រយ​នាក់​។ ភាគច្រើន​ជា​ជន​ស៊ីវិល​ដែល​ត្រូវ​ក្រុម​ហា​ម៉ាស់​បាញ់សម្លាប់​ដល់​ក្នុងផ្ទះ​, ស្លាប់​នៅតាម​ផ្លូវ ឬ​ស្លាប់​នៅឯ​កម្មវិធី​ប្រគំ​តន្ត្រី​កាលពី​ថ្ងៃ​សៅរ៍​។ ដោយឡែក ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្កា​ហ្សា​ក៏​ស្លាប់​មិនតិច​នាក់​ទេ​ដោយសារ​ការ​ផ្លោង​គ្រាប់​របស់​អ៊ីស្រាអែល​។ តួលេខ​ចុងក្រោយ​បង្ហាញថា​អ្នកស្លាប់​នៅ​តំបន់​ហ្កា​ហ្សា​យ៉ាងតិច​៨៣០​នាក់ និង​របួស​៤២៥០​នាក់​។ នេះ​ជា​តួលេខ​ផ្លូវ​ការដែល​ផ្សព្វផ្សាយ​ដោយ​អាជ្ញាធរ​នៅ​តំបន់​ហ្កា​ហ្សា​ផ្ទាល់​។

​សង្កាត់​ខ្លះ​នៅ​ហ្កា​ហ្សា​ត្រូវកម្ទេច​ក្លាយជា​ផេះ​ក្រោម​ការវាយប្រហារ​ដែនអាកាស​។ អង្គការសហប្រជាជាតិ​បូកសរុប​តួលេខ​ឃើញថា​ប្រជាជន​នៅ​តំបន់​ហ្កា​ហ្សា​១​សែន ៨​ម៉ឺន​នាក់​គ្មាន​កន្លែង​ស្នាក់នៅ​។ ពួកគេ​ភាគច្រើន​រស់នៅ​ផ្លូវ ឬ​តាម​សាលារៀន​។​​​អ៉ី​ស្រា​អែល ត្រូវបាន​គេ​រាយការណ៍​ថា​បាន​កែន​កងទ័ព​បម្រុង​ជាង ៣០០,០០០​នាក់ និង​បាន​សន្យាថា នឹង​បង្កើន​ការវាយប្រហារ​សងសឹក​របស់ខ្លួន ប្រឆាំង​ក្រុម​ហា​ម៉ាស​ប៉ា​ឡេ​ស្ទី​ន ជាមួយ​ការត្រៀម​លក្ខណៈ​ជាស្រេច​ដើម្បី​ធ្វើសង្គ្រាម​ជើងគោក​នៅក្នុង​តំបន់​ហ្កា​ហ្សា​។​​ឥឡូវនេះ កងទ័ព​អ៊ីស្រាអែល​រាប់សែន​នាក់​កំពុង​ប្រមូល​ផ្ដុំគ្នា​នៅ​ជិត​តំបន់​ហ្កា​ហ្សា​ដើម្បី​រង់ចាំ​បញ្ជា​ដើម្បី​វាយលុក​។ ប៉ុន្តែ​ជាដំបូង អ៊ីស្រាអែល​សម្រុក​វាយប្រហា​រ​ដែនអាកាស​ដើម្បី​កាត់ផ្ដាច់​បណ្ដាញ​យុទ្ធសាស្ត្រ​របស់​ក្រុម​ហា​ម៉ាស់​ជាមុនសិន​។ នៅ​ជំហាន​បន្ទាប់​, កងទ័ពជើងគោក​អ៊ីស្រាអែល​អាច​នឹង​វាយ​ចូល​តំបន់​ហ្កា​ហ្សា​ស្ទ្រី​ប​។ អី​ស្រា​អែល​ធ្លាប់​កាន់កាប់​តំបន់​នេះ​។ ប៉ុន្តែ​ក្រោយមក​បោះបង់ចោល​វិញ​កាលពី​ឆ្នាំ​២០០៥ និង​បិទ​ខ្ទប់​កាលពី​ឆ្នាំ​២០០៧ នៅពេល​ក្រុម​ហា​ម៉ាស់​ចូល​គ្រប់គ្រង​។​

​បើតាម​សេចក្ដីប្រកាស​របស់​អ៊ីស្រាអែល មានន័យថា​តំបន់​ហ្កា​ហ្សា​ឥឡូវនេះ​ត្រូវ​បិទ​ខ្ទប់​ជិតឈឹង​។ សូម្បីតែ​ស្បៀងអាហារ​, ទឹកស្អាត និង​ឥន្ធនៈ​សម្រាប់​ដុត​បំភ្លឺ​លំនៅដ្ឋាន​ក៏ត្រូវ​កាត់ផ្ដាច់​ផងដែរ​។ ការ​វាយឆ្មក់​របស់​ក្រុម​ហា​ម៉ាស់​តាម​ជើងគោក ជើង​ទឹក និង​ជើង​អាកាស​ធ្វើឱ្យ​អ៊ីស្រាអែល​បាត់​ម្ចាស់ការ​មួយគ្រា​។ អ៊ីស្រាអែល​ត្រូវការ​ពេល​រហូតដល់​២​ថ្ងៃ​ទម្រាំ​ស្ដារ​តំបន់​ព្រំដែន​ឡើងវិញ​។ របង​នេះ​សាងសង់​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​ចំណាយលុយ​សាងសង់​រាប់ពាន់​លាន​ដុល្លារ​។​​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ អ៊ីស្រាអែល​អាច​ការពារ​សន្តិសុខ​បានល្អ និង​គ្មាន​ការវាយប្រហារ​ជាថ្មី​ទេ​។ ថ្នាក់ដឹកនាំ​អ៊ីស្រាអែល​នឹង​សម្រេចចិត្តថា​តើ​ត្រូវ​ផ្អាក​វាយប្រហារ​ជើងគោ​កសិន​ឬ​យ៉ាងណា ព្រោះ​ខ្លាច​ក្រុម​ហា​ម៉ាស់​សម្លាប់​ចំណាប់ខ្មាំង​។ ហា​ម៉ាស់​ព្រមាន​ថាឱ្យ​តែ​អ៊ីស្រាអែល​បន្ត​បាញ់ប្រហារ​ចូល​តំបន់​ហ្កា​ហ្សា ខ្លួន​នឹង​សម្លាប់​ចំណាប់ខ្មាំង​ជនជាតិ​អ៊ីស្រាអែល​ម្ដង​មួយៗ​។​


​ប៉ុន្តែ​អ៊ីរ៉ង់​បដិសេធ​ការចោទប្រកាន់ថា​ខ្លួន​ជា​អ្នករៀបចំ​ផែនការ ឬ​នៅ​ពីក្រោយ​ការវាយប្រហារ​កាលពី​ថ្ងៃ​សៅរ៍​។ ជម្លោះ​នេះ​ចង់​រីក​រាលដាល​ទៅដល់​ប្រទេស​លី​បង់​ថែមទៀត​។ ក្រុម​ហេ​ស្បូ​ឡា​នៅ​លី​បង់​ដែលជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់​ចេញមុខ​ប្រកែក​ថា​ខ្លួន​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងនេះ​ទេ​។ នៅ​ព្រំដែន​អ៊ីស្រាអែល និង​លី​បង់​ក៏មាន​ការប៉ះទង្គិច​គ្នា​ផងដែរ​កាលពី​ថ្ងៃ​ចន្ទ​។​​រដ្ឋាភិបាល​អាមេរិក​ថ្លែងថា​ខ្លួន​ត្រៀម​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ថ្មីៗ​រួមទាំង​គ្រាប់រំសេវ និង​ជំនួយ​ផ្នែក​សន្តិសុខ​ទៅ​អ៊ីស្រាអែល​។ អាមេរិក​ព្រមាន​ថា​អ៊ីរ៉ង់​មិនត្រូវ​ចូលខ្លួន​ពាក់ព័ន្ធ​ទេ ហើយ​ជម្លោះ​នេះ​មិនគួរ​រីក​រាលដាល​ទៅ​តំបន់​ដទៃទៀត​ឡើយ​។ អ៊ីស្រាអែល​ថ្លែងថា​អាមេរិក​ចង់​ធ្វើយ៉ាងណា​ឱ្យមាន​ការដោះលែង​ចំណាប់ខ្មាំង​ទាំងអស់​នៅក្នុងពេល​ឆាប់ៗ​នេះ​។​a hamas us1 a hamas us2 a hamas usa