» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6140 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696311 នាក់

ម៉ៃ​ប៉ុ​ម​ពី​អូ​ចោទ​លោក​ច​ន​បុល​តុ​ន​ថា​ជា​មនុស្ស​ក្បត់​ព្រោះតែ​រឿង​ចេញ​សៀវភៅ​!

 


​អាមេរិក​៖​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ​ក៍ ប៉ុ​ម​ប៉េ​អូ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​មិថុនា បាន​ហៅ​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក ច​ន បូល​តុ​ន ថា​ជា «​មនុស្ស​ក្បត់​» ដែល​ចោទថា​លោក ដូ​ណា​ល់ ត្រាំ មិន​សក្តិសម​ធ្វើជា​ប្រធានាធិបតី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៩ ខែមិថុនា ឆ្នាំ​២០២០​។​a bolton1 

​លោក ប៉ុ​ម​ប៉េ​អូ បាន​គូសបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍ ដូច្នេះ​ថា «​វា​គឺជា​រឿង​គួរឱ្យ​សោកសៅ និង​គ្រោះថ្នាក់ ដែល​តួនាទី​ជា​សាធារណៈ​ចុងក្រោយ​របស់លោក ច​ន បូល​តុ​ន ត្រឹម​ជា​មនុស្ស​ក្បត់​ម្នាក់ ដែល​បាន​បំផ្លាញ​សហរដ្ឋអាមេរិក តាមរយៈ​ការបំពាន​លើ​ទំនុកចិត្ត​របស់លោក ជាមួយ​ប្រជាជន​ខ្លួនឯង​»​។​

​គួរ​បញ្ជាក់ថា ការលើកឡើង​ខាងលើ​របស់លោក ម៉ៃ​ក៍ ប៉ុ​ម​ប៉េ​អូ កើតមានឡើង​ក្រោយ កាសែត​អាមេរិក New York Times បានចេញ​ផ្សាយ​នួវ​សម្រង់​សំណេរ​មួយ នៃ​អត្ថបទ ចេញពី​សៀវភៅ «The Room Where It Happened» របស់លោក បូល​តុ​ន ដែល​អះអាងថា លោក​បានទទួល​កំណត់​ហេតុ​មួយ​ពី​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ប៉ុ​ម​ប៉េ​អូ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ឆ្នាំ​២០១៨​។​

សៀវភៅ​ដែលមាន​ចំណងជើង​ថា​៖ «​បន្ទប់​ដែល​រឿងរ៉ាវ​បានកើត​ឡើង​៖ កំណត់​ប្រវត្តិ​សេត​វិមាន (The Room Where It Happened: A White House Memoir) ។ ក្រសួងយុត្តិធម៌​បានដាក់​បទបញ្ជា​បន្ទាន់​មួយ កាលពី​យប់​ថ្ងៃ​ពុធ ដើម្បី​បញ្ឈប់​ការចេញផ្សាយ​សៀវភៅ​របស់លោក Bolton នេះ គឺ​មួយថ្ងៃ បន្ទាប់ពី​បានដាក់​ពាក្យបណ្ដឹង ។ រដ្ឋបាល​លោក Trump អះអាងថា លោក Bolton កំពុង​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​រឿង​សន្តិសុខ​ជាតិ​
​លោក​ត្រាំ​បាន​សរសេរ​នៅក្នុង​បណ្តាញ​សង្គម Twitter នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ មិថុនា​ថា សៀវភៅ​របស់លោក​បុល​តុ​ន​បាន​ចងក្រង​ដោយ​រឿង​កុហក និង​ច្នៃប្រឌិត​។
​
​បើតាម​លោក បូល​តុ​ន នៅក្នុង​កំណត់​ហេតុនេះ​លោក ប៉ុ​ម​ប៉េ​អូ បាន​និយាយ​ខាងក្រោយ​ខ្នង​ថា លោក ត្រាំ គឺជា «​មនុស្ស​ឡប់​និយាយ​មិន​ដឹងអី​»​និង​ថា ការទូត​ដោះស្រាយ​បញ្ហា​ជាមួយ​កូរ៉េខាងជើង របស់លោក ដូ​ណា​ល់ ត្រាំ គឺ​មិន​ជោគជ័យ​ឡើយ​។​​សៀវភៅ​របស់លោក​បុល​តុ​ន​គ្រោង​នឹង​ចេញ​លើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៣ មិថុនា​​ខ្លឹមសារ​មួយចំនួន​ត្រូវបាន​ទម្លាយ​ដោយ​កាសែត​អាមេរិក New York Times Washington Post និង Wall Street Journal នា​ថ្ងៃ​ពុធ ទី​១៧ មិថុនា​។ 
​សេត​វិមាន​កំពុង​ព្យាយាម​រារាំង​កុំ​ឲ្យ​ចេញ​លក់បាន​វិញ មានរឿង​ជាច្រើន​ដែល​លោក​បុល​តុ​ន​បាន​ឆ្កឹះ​កកាយ ពិសេស​រឿង​ជាមួយ​ចិន កូរ៉េខាងជើង និង​អ៊ុយ​ក្រែ​ន​។ បន្ទាប់មក លោក​បុល​តុ​ន​បាន​និយាយ​ពី​គ្រួសារនិយម​ដោយ​ផ្តោតលើ​កូនស្រី និង​កូនប្រសារ​របស់លោក​ត្រាំ​ដែលមាន​ឋានៈ​ជាទី​ប្រឹក្សា​ផ្ទាល់​។ បន្ទាប់មកទៀត លោក​បុល​តុ​ន​បានលើកឡើង​ពី​អក​ប្ប​កិរិយា​របស់លោក​ត្រាំ​ជាមួយ​អ្នកធ្វើការ​ជាមួយ​លោក​ដែល​អ្នកខ្លះ​ពិបាក​ទ្រាំទ្រ និង​តែង​ចង់​លាឈប់​ពី​តំណែង​។ នៅក្នុង​រឿងនេះ លោក​បុល​តុ​ន​បានលើកឡើង​ពី​ករណី​រូបលោក​ផ្ទាល់ និង​ករណី​ប្រមុខ​ការទូត​លោក​ម៉ៃ ប៉ុ​ម​ប៉េ​អូ​។ តាម​លោក​បុល​តុ​ន លោក​ប៉ុ​ម​ប៉េ​អូ​ដែល​តែង​បង្ហាញ​ភាពស្មោះត្រង់​ជាមួយ​លោក​ត្រាំ​ក៏បាន​រិះគន់​លោក​ត្រាំ​ពីក្រោយ​ខ្នង ដូចជា​ថា​លោក​ត្រាំ​និយាយ​ផ្តេសផ្តាស់​ច្រើន​អត់​បានការ​។​

​នៅក្នុង​សៀវភៅ​របស់លោក អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​រូបនេះ​បាន​រៀបរាប់​ពី​ជំនួប​ទ្វេភាគី​រវាង​លោក​ដូ​ណា​ល់ ត្រាំ និង​សម​ភាគី​ចិន​លោក​ស៊ី ជីន​ពីង​នៅក្រៅ​ក្របខ័ណ្ឌ​នៃ​ជំនួប​កំពូល G២០ ដែល​បានរៀបចំ​ក្នុង​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន​កាលពី​ខែមិថុនា ឆ្នាំ ២០១៩​។ តាម​លោក​បុល​តុ​ន នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយនឹង​វត្តមាន​អ្នកបកប្រែ លោក​ត្រាំ​បាន​បង្វែរ​កិច្ចសន្ទនា​ដោយ​ទាញ​លោក​ស៊ី​ឲ្យ​ជួយ​គិតគូរ​រឿង​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នា​ខែវិច្ឆិកា ឆ្នាំ ២០២០​។​

​នៅក្នុង​អត្ថបទ​មួយ​ចុះផ្សាយ​ក្នុង​កាសែត Wall Street Journal កាលពី​ថ្ងៃ​ពុធ លោក Bolton បានសរសេរថា នៅក្នុង​អំឡុងពេល​កិច្ចប្រជុំ G-20 ក្នុង​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន កាលពី​ឆ្នាំ ២០១៨ លោក Trump បានស្នើ​លោក Xi Jinping ឲ្យ​បង្កើន​ការទិញ​នូវ​ផលិតផល​កសិកម្ម​រប​ស់​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ខ្លួន​លោក ឲ្យ​ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ​ពី​បណ្ដា​រដ្ឋ​កសិកម្ម​នានា នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខ ជា​ថ្នូរ​នៃ​ការយក​ពន្ធគយ​លើ​ទំនិញ​ចិន ក្នុង​អត្រា​មួយ​ដែល​ចិន​ពេញចិត្ត ។​

​លោក Bolton បានសរសេរថា នៅក្នុង​ការប្រជុំ​របស់​លោក​ទាំងពីរ កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ អំឡុងពេល​កិច្ចប្រជុំ G-20 នៅក្នុង​ទីក្រុង Osaka ប្រទេស​ជប៉ុន លោក Xi Jinping បាន​ប្រា​ប់លោក Trump ថា ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ចិន គឺជា​ទំនាក់ទំនង​ដ៏​សំខាន់​ជាងគេ​បំផុត​នៅលើ​ពិភពលោក ។ រឿងរ៉ាវ​ដូចគ្នា​នៃ​ទំនាក់ទំនង​រវាង​លោក Trump និង​លោក Xi Jingping ក៏មាន​បង្ហាញ​ផងដែរ នៅក្នុង​សៀវភៅ​ស​កម្រាស់ ៥៩២ ទំព័រ របស់លោក Bolton ដែល​នឹង​ជិត​ចេញផ្សាយ​ក្នុងពេល​ឆាប់ៗ​នេះ ។​

មាន​អាយុ ៧១​ឆ្នាំ លោក​ច​ន បុល​តុ​ន​បានធ្វើការ​ជាមួយ​លោក​ដូ​ណា​ល់ ត្រាំ​ក្នុងនាម​ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អស់​រយៈពេល​ជាង ១​ឆ្នាំ ពោល​ពី​ខែមីនា ឆ្នាំ ២០១៨​ដល់​ខែកញ្ញា ឆ្នាំ ២០១៩​។ តែ​មុននឹង​ទទួល​តំណែង​ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ លោក​បុល​តុ​ន​ធ្លាប់​ធ្វើជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ជាច្រើន​ឆ្នាំ​។ a bolton 

 

​