» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6625 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696796 នាក់

មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា

 

មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលមីយ៉ាន់ម៉ាដែលគាំទ្រដោយយោធា បានបង្ហាញគោលជំហរប្រឆាំង ការតែងតាំងប្រេសិតពិសេសរបស់អាស៊ាន សម្រាប់ប្រទេសដែលហែកហួរដោយសង្គ្រាមស៊ីវិលមួយនេះ រួមទាំងការអំពាវនាវចង់ឱ្យដោះលែងអតីតមេដឹកនាំដែលត្រូវបានឃុំខ្លួន គឺលោកស្រី អោងសាន ស៊ូជី។a min thai 

ទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយនាថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦បានលើកឡើងថាទំនាក់ទំនងរវាងមីយ៉ាន់ម៉ានិងអាស៊ាន ដែលមានសមាជិក១១ប្រទេស បានជួបភាពប្រេះឆា តាំងតែពីដើមឆ្នាំ២០២១ នៅពេលយោធាមីយ៉ាន់ម៉ា បានរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតស្របច្បាប់ ដឹកនាំដោយលោកស្រី អោងសាន ស៊ូជី ដែលបានរុញច្រានប្រទេសឱ្យធ្លាក់ក្នុងសង្គ្រាមស៊ីវិល មកទល់សព្វថ្ងៃ និងបណ្តាលឱ្យមនុស្សប្រមាណ ១០០ ០០០ នាក់ស្លាប់ និងរាប់លាននាក់ ត្រូវផ្លាស់ទីលំនៅ។ ចាប់តាំងពីពេលនោះមក ថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ត្រូវបានហាមឃាត់មិនឱ្យចូលរួម កិច្ចប្រជុំកំពូលអាស៊ានឡើយ ដោយសារតែការបរាជ័យក្នុងការអនុវត្តផែនការសន្តិភាព «កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច» ដែលរបបយោធាបានយល់ស្របជាមួយអាស៊ាន។

ក្នុងសេចក្តីថ្លែងការណ៍នាចុងសប្តាហ៍កន្លងទៅនេះ ក្រសួងការបរទេសមីយ៉ាន់ម៉ា បានលើកឡើងថា ប្រេសិតពិសេសអាស៊ានសម្រាប់មីយ៉ាន់ម៉ា គឺលែងចាំបាច់ទៀតហើយ ដោយសំអាងលើការបោះឆ្នោតសកល ដែលបានធ្វើឡើងកាលពីចន្លោះចុងឆ្នាំមុន និងដើមឆ្នាំនេះ។ «មីយ៉ាន់ម៉ាយល់ឃើញថា ការតែងតាំងនិងតួនាទីរបស់ប្រេសិតពិសេសថ្មីនៃប្រធានអាស៊ាន គឺលែងចាំបាច់ទៀតហើយ»។

ការបោះឆ្នោតដែលត្រូវបានរិះគន់យ៉ាងទូលំទូលាយ និងបានប្រព្រឹត្តទៅកាលពីចន្លោះខែធ្នូ ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦ គ្មានគណបក្សប្រឆាំងសំខាន់ៗណាមួយ ចូលរួមខាងគណបក្សដែលគាំទ្រដោយយោធា ទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ។ ប្រការនេះអនុញ្ញាតឱ្យមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ឆក់ឱកាសផ្លាស់ប្តូរមកកាន់តំណែងជា ប្រធានាធិបតីស៊ីវិលវិញ។ សភាគាំទ្រដោយយោធារបស់មីយ៉ាន់ម៉ា កាលពីខែកក្កដា បានអនុម័តសេចក្តីសម្រេចមួយច្រានចោល ផែនការរបស់អាស៊ាន ដោយហៅវាថាជាការជ្រៀតជ្រែក និងថាអាស៊ានគួរតែវាយតម្លៃឡើងវិញនូវជំហររបស់ខ្លួន ចំពោះប្រទេសមីយ៉ាន់ម៉ា។

សេចក្តីថ្លែងការណ៍ខាងលើរបស់ក្រសួងការបរទេសមីយ៉ាន់ម៉ា បានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍មួយចេញដោយអាស៊ាន កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលបានកត់សម្គាល់ពីជំនួបក្នុងសប្តាហ៍នោះរវាងលោកស្រី ស៊ូជី និងអ្នកតំណាងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)។ សេចក្តីថ្លែងការណ៍របស់អាស៊ាន កាលពីថ្ងៃសុក្រ ក៏បានអះអាងជាថ្មីផងដែរ នូវបំណងប្រាថ្នារបស់ប្លុកនេះចង់ឱ្យប្រេសិតពិសេសអាស៊ានបច្ចុប្បន្ន គឺរដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានជួបជាមួយលោកស្រី ស៊ូជី ហើយបានបន្តអំពាវនាវឱ្យ ដោះលែងលោកស្រី ដោយគ្មានលក្ខខណ្ឌ រួមជាមួយអ្នកទោសនយោបាយដទៃទៀត។

គួរបញ្ជាក់ថា ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពវ័យ៨១ឆ្នាំរូបនេះ កំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេលសរុប១៨ឆ្នាំ ក្រោមបទចោទប្រកាន់ជាច្រើន ដែលលោកស្រីបដិសេធថាមិនបានប្រព្រឹត្ត ហើយមិនមានមេដឹកនាំឬប្រេសិតបរទេសណាមួយ បានជួបលោកស្រីជាសាធារណៈឡើយ រហូតទាល់តែមកដល់ពេលមានជំនួបកាលពីសប្តាហ៍មុននេះ ជាមួយតំណាង ICRC។

ក្រសួងការបរទេសមីយ៉ាន់ម៉ា និយាយថា «ទោះបីជារដ្ឋាភិបាល បានបន្ធូរបន្ថយទោសរបស់លោកស្រី ដោយផ្អែកលើការពិចារណាផ្នែកមនុស្សធម៌ក៏ដោយ បញ្ហានៃការដោះលែងទាំងស្រុងនិងដោយគ្មានលក្ខខណ្ឌ គឺអាចអនុវត្តទៅបាន លុះត្រាតែស្របតាមច្បាប់ប្រទេសមីយ៉ាន់ម៉ាផ្ទាល់».។សូមបញ្ជាក់ថាកាលពីប៉ុន្មានថ្ងៃកន្លងមកនេះលោក Min Aung Hlaingប្រធានាធិបតីមីយ៉ាន់ម៉ាបានមកធ្វើទស្សនកិច្ចដ៏ចម្រូងចម្រាស់មួយនៅក្នុងប្រទេសថៃក្នុងពេលដែលអាស៊ាននៅប្រកាសមិនទទួលស្គាល់និងចង់បញ្ជូនប្រេសិទ្ធពិសេសទៅភូមា។

សូមបញ្ជាក់ថាកាលពីដើមខែសីហាអ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ា បានទម្លាយរូបភាពដ៏កម្រចំនួន ៤ សន្លឹក ដែលបង្ហាញពីជំនួបរវាងលោកស្រី អ៊ុងសាន ស៊ូជី អតីតមេដឹកនាំមីយ៉ាន់ម៉ាវ័យ ៨១ ឆ្នាំ ជាមួយលោក អាណូ ដឺ ប៊ែគ (Arnaud de Baecque) តំណាងប្រចាំតំបន់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នៅក្នុងរដ្ឋធានីណៃពិដោ។ នេះបើយោងតាមសារលើ Telegram របស់អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី ខាញ ខាញ សូ ខណៈជំនួបនេះបានកើតឡើងចំពេលមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសុខភាពរបស់លោកស្រី។a min soujy