» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6822 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671462 នាក់

អាមេរិក សម្តែង​ក្តី​ព្រួយបារម្ភ​រឿង​រដ្ឋាភិបាល​ហ្វីលីពីន បញ្ជា​ឱ្យ​បិទ​ស្ថានីយទូរទស្សន៍​ឈានមុខ​គេ «ABS-CBN»

 

​វ៉ាស៊ីនតោន ៖ បើតាម​ការចេញផ្សាយ​ដោយ សហរដ្ឋអាមេរិក បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង បន្ទាប់ពី​រដ្ឋាភិបាល​ហ្វីលីពីន បាន​បញ្ជា​ឱ្យ​បិទ​ស្ថានីយទូរទស្សន៍​ឈានមុខ​គេ នៅក្នុង​ប្រទេសមួយ​នេះ​គឺ ABS-CBN ដែលជា​ស្ថានីយ៍​ធ្លាប់មាន​ជម្លោះ​ជាមួយ លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ​នៅពេល​បោះឆ្នោត​។​a cbn close 

សារព័ត៌មាន​ចិន​( CNA )​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៨ ខែឧសភា ឆ្នាំ​២០២០ បានឱ្យដឹងថា ៖​នៅក្នុង​សេចក្ដីថ្លែងការណ៍​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ (​ពេលវេលា​នៅ​វ៉ាស៊ីនតោន​) អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោកស្រី ម័​រ​ហ្គេ​ន អ័​រ​តា​ហ្គឹ​ស (Morgan Ortagus) បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​យើង​ពិត​ជាមាន ការព្រួយបារម្ភ​យ៉ាងខ្លាំង ជុំវិញ​ការបិទ​ស្ថានីយទូរទស្សន៍ ABS-CBN... ដែលជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ មាន​តួនាទី​ដ៏​សំខាន់​ក្នុងការ សម្របសម្រួល​ដល់​ការផ្លាស់ប្ដូរ​ព័ត៌មាន និង​គំនិត ដែល​ចាំបាច់​សម្រាប់​សេរីភាព​, ភាពរុងរឿង និង​ធានា​ការពារ​សង្គម​ប្រជាធិបតេយ្យ​»​។​

​គួរ​បញ្ជាក់ថា កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២០ រដ្ឋាភិបាល​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​ស្នើឱ្យ​តុលាការ​កំពូល​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ ABS-CBN និង​បង្កឱ្យមាន​ការរិះគន់​យ៉ាងខ្លាំង​ផងដែរ ហើយ​ក្រោយមក​ទើប​មានការ​កំណត់ពេល​វេលា​ឲ្យ​បិទ ប៉ុន្តែ ABS-CBN ក៏បាន​ធ្វើការ​ប្តឹងតវ៉ា​ផងដែរ​។ នៅក្នុង​ពាក្យ​បណ្តឹងសុំ​ឲ្យ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ ABS-CBN ទៅកាន់​តុលាការ​កាលពី​ខែកុម្ភៈ រដ្ឋាភិបាល​ហ្វីលីពីន​បាន​បញ្ជាក់ថា ស្ថានីយទូរទស្សន៍​ដែលជា​កម្មសិទ្ធិ នៃ​គ្រួសារ​មហាសេដ្ឋី​មួយ នៅក្នុង​ប្រទេស​ហ្វីលីពីន​មួយ​នេះ បាន​លួច​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​បរទេស ធ្វើការ​វិនិយោគ​នៅក្នុង​ក្រុមហ៊ុន​របស់ខ្លួន ដោយ​រំលោភ​លើ​ច្បាប់​ស្តីពី​ការហាម​ការទទួល​ប្រយោជន៍​ពី​បរទេស ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​ទូរទស្សន៍​មួយ​នេះ​គួរតែ​ត្រូវ​ដក​អាជ្ញាប័ណ្ណ​។​

​ទោះបីជា​ត្រូវបាន​បិទ​កាលពី​ថ្ងៃ​អង្គារ​មែន​ក៏ ABS-CBN តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ​បាន​បញ្ជាក់ថា ខ្លួន​នៅតែ​រង់ចាំ​ការអនុម័ត​ពីស​ភា​ហ្វីលីពីន ដែល​អាច​ធ្វើឡើង​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ឲ្យ​ខ្លួន​អាច​បន្ត​ប្រតិបត្តិការ​ឡើងវិញ ដើម្បី​ផលប្រយោជន៍​ប្រជាជន​ហ្វីលីពីន​។​

​សូមបញ្ជាក់ថា​៖​ស្ថានីយ៍ទូរទស្សន៍​ABS-CBN ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំណាស់​៦៦​ឆ្នាំ ។​ជាច្រើនលើក​មកហើយ មេដឹកនាំ​ហ្វីលីពីន​រូបនេះ បាន​គំរាម​រាំងខ្ទប់​ការផ្ដល់​អាជ្ញា​បណ្ណ​ជាថ្មី​ជូន​ដល់​ក្រុមហ៊ុន ABS-CBN ក្រោយ​ប៉ុស្តិ៍​ទូរទស្សន៍​នេះ​ធ្វើ​ឲ្យ​លោក​ខឹង អំឡុងពេល​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ ដោយ​បដិសេធ​ចាក់ផ្សាយ​ពាណិជ្ជកម្ម​ស្តីពី​យុទ្ធនាការ​បោះឆ្នោត​លោក​។​

 

​