» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6654 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696825 នាក់

អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

 

ប្រទេសថៃ៖លោក មីន អ៊ុងឡាំង បានទៅដល់ទីក្រុងបាងកក នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ សម្រាប់ដំណើរទស្សកិច្ចផ្លូវការរយៈពេល ២ថ្ងៃ ហើយនេះគឺជាលើកដំបូង ចាប់តាំងពីលោក ក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងខែមេសា ឆ្នាំនេះ ក្រោយការបោះឆ្នោត ដែលរងការរិះគន់ជាអន្តរជាតិ។a min thai 

ដំណើរទស្សនកិច្ចពេលនេះ បានបញ្ឆេះឲ្យមានកំហឹង និងការថ្កោលទោសមិនសំចៃមាត់ ពីសំណាក់បណ្តាអង្គការសង្គមស៊ីវិល នៅប្រទេសថៃ ដោយរិះគន់ចំៗ ទៅរដ្ឋាភិបាលរបស់អានុទីនថា ការអញ្ជើញមីន អ៊ុងឡាំង ធ្វើទស្សនកិច្ចថៃ ប្រៀបបាននឹងការទទួលស្គាល់នូវភាពស្របច្បាប់ផ្នែកនយោបាយ ចំពោះការគ្រប់គ្រងបែបយោធា និងជាការមាក់ងាយ-មិនគិតពីភាពរងទុក្ខវេទនា របស់ប្រជាជនមីយ៉ាន់ម៉ា ដែលត្រូវរបបសឹកធ្វើបាប។

តាមការផ្សាយរបស់ The Nation, អង្គការសង្គមស៊ីវិលនានា ដូចជា គណៈកម្មាធិការសម្ព័ន្ធមិត្តថៃជាមួយមូលនិធិភូមា គ្មានការរើសអើង (TACDBF), គណៈកម្មាធិការសកម្មភាពថៃ ដើម្បីប្រជាធិបតេយ្យនៅភូមា (TACDB), សហជីពដើម្បីសេរីភាពស៊ីវិល (UCL), យុទ្ធនាការដើម្បីប្រជាធិបតេយ្យប្រជាប្រិយ (CPD), ក្រុមការងារសន្តិភាពពិភពលោក (WPWG), មូលនិធិវេទិកាវប្បធម៌អាស៊ី ស្តីពីការអភិវឌ្ឍ (ACFDF) និងបណ្តាញអង្គការសង្គមស៊ីវិលថៃផ្សេងទៀត បានចេញសេចក្តីថ្លែងការណ៍រួមថា រដ្ឋាភិបាលថៃ គួរតែផ្តោតទៅការឃាត់ខ្លួន និងការចោទប្រកាន់ជាបន្តបន្ទាប់លើលោកស្រី អ៊ុងសាន ស៊ូជី និងថ្នាក់ដឹកនាំជាប់ឆ្នោតផ្សេងទៀត របស់មីយ៉ាន់ម៉ា វិញទៅ។

សេចក្តីថ្លែងការណ៍ដដែល បន្តថា យោធាមីយ៉ាន់ម៉ា បានអនុវត្តការចាប់ខ្លួនដោយអំពើចិត្ត ការធ្វើទារុណកម្ម ការកែនទ័ពដោយបង្ខំ និងការវាយប្រហារដែលសម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋភៀសខ្លួន។ ការវាយប្រហារទាំងនោះ ប៉ះពាល់ខ្លាំងណាស់ ដល់សហគមន៍ស៊ីវិល សាលារៀន និងមន្ទីរពេទ្យ រួមទាំងប្រតិបត្តិការយោធា ដែលធ្វើឡើងក្នុងអំឡុងពេលមានគ្រាអាសន្នខាងមនុស្សធម៌ បន្ទាប់ពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា កាលពីឆ្នាំ២០២៥ ផងដែរ៕a min thai1