» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31256 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598675 នាក់

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថា ចិន រុស្ស៊ី ឥណ្ឌា និងប្រទេសជាមិត្តផ្សេងទៀតអាចឆ្លងកាត់ច្រកសមុទ្រ Hormuz បាន

 

 

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស់ អារ៉ាជី (Abbas Araghchi) បានបញ្ជាក់យ៉ាងច្បាស់ពីស្ថានភាពនៅច្រកសមុទ្រហ័រមូស (Hormuz) ដោយចាត់ទុកតំបន់នេះថាជាតំបន់សង្រ្គាម។ លោកបានប្រកាសថា អ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យនាវារបស់សត្រូវ ជាពិសេសសហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែលឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះឡើយ ប៉ុន្តែទីនេះនៅតែបន្តបើកចំហសម្រាប់ប្រទេសជាមិត្ត ដូចជា ចិន រុស្ស៊ី ឥណ្ឌា អ៊ីរ៉ាក់ បង់ក្លាដេស្ហ និងប៉ាគីស្ថាន ជាដើម ព្រោះពួកគេបានសម្របសម្រួលជាមួយអ៊ីរ៉ង់រួចរាល់ហើយ ។a iran homoza

អ៊ីរ៉ង់បានផ្ញើសារព្រមានដល់ប្រទេសនានា កុំឱ្យបញ្ជូនកងទ័ពចូលមកតំបន់ច្រកសមុទ្រនេះឱ្យសោះ ព្រោះវានឹងធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញ និងពិបាកដោះស្រាយ។ លោក អ៉ារ៉ាជី (Araghchi) សង្កត់ធ្ងន់ថា សូម្បីតែកងនាវាអាម៉េរិកក៏មិនហ៊ានចូលក្បែរច្រកសមុទ្រនេះដែរ ខណៈអ៊ីរ៉ង់ចាត់ទុកដែនទឹកនេះ ថាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន និងប្រទេសអូម៉ង់ ។

ចំពោះគោលជំហរសន្តិភាព លោក អារ៉ាជី (Araghchi) បន្ថែមថា «ជំហរច្បាស់លាស់របស់យើងគឺ យើងមិនស្វែងរកសង្រ្គាមនោះទេ ហើយសង្រ្គាមនេះមិនមែនជារបស់យើងដែរ យើងមិនមែនជាអ្នកចាប់ផ្តើមឡើយ ដោយយើងចង់ឱ្យវាបញ្ចប់ តែក្នុងលក្ខខណ្ឌច្បាស់លាស់។ នោះហើយជាមូលហេតុដែលយើងមិនចង់បានបទឈប់បាញ់ ព្រោះវាគ្រាន់តែជាការវិលវល់នៃបញ្ហាដដែលៗ។ យើងចង់ឱ្យសង្រ្គាមបញ្ចប់ក្រោមលក្ខខណ្ឌដែលធ្វើឱ្យសត្រូវរាងចាល លែងហ៊ានវាយប្រហារអ៊ីរ៉ង់ ហើយការខូចខាតរបស់ប្រជាជនអ៊ីរ៉ង់ត្រូវតែមានការសងត្រឡប់មកវិញ» ។

ជាចុងក្រោយ លោកបានរិះគន់មូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់ថា មិនបានផ្តល់សន្តិសុខដល់ប្រទេសម្ចាស់ផ្ទះឡើយ តែបែរជាធ្វើឱ្យប្រទេសទាំងនោះប្រឈមនឹងគ្រោះថ្នាក់ទៅវិញ ព្រោះអាម៉េរិកធ្វើគ្រប់យ៉ាងគឺដើម្បីតែការពារអ៊ីស្រាអ៊ែលតែប៉ុណ្ណោះ ៕ ប្រភព៖ VIORYa ahip oil thai a iran homoz1