» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31735 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599154 នាក់

ចិនកុំមុយនិស្តបើកធ្វើសមយុទ្ធយោធានិងប្រកាសព្រមានចិនកោះតៃវ៉ាន់ថានឹងបែកក្បាលបើហ៊ានប្រកាសឯករាជ្យ

ចិន៖ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋាភិបាល​ចិន​ប៉េកាំងបាន​ប្រើសម្តី​ព្រមាន​ខ្លាំងៗ ចំពោះ​បុគ្គល​ទាំងឡាយ ដែល​គាំទ្រ​ឯករាជ្យភាព​សម្រាប់​កោះ​តៃវ៉ាន់ ហើយ​បាន​សង្កត់​បន្ថែមថា ការធ្វើ​សមយុទ្ធ​យោធា​នៅ​ជុំវិញ​តៃវ៉ាន់ គឺមាន​គោលដៅ​ផ្ញើ​សារ​ព្រមាន​ធ្ងន់​មួយ​។a china tai van1

ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែឧសភា ឆ្នាំ​២០២៤​បានឲ្យដឹងថា៖​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Wang Wenbin បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​កម្លាំង​ចង់​ស្វែងរក​ឯករាជ្យភាព​សម្រាប់​តៃវ៉ាន់ នឹង​គ្មាន​ទទួលបាន​ផល​អ្វី ក្រៅតែពី​បែកក្បាល​ហើយ​មាន​ឈាម​ហូរ​ដាប​នោះឡើយ បន្ទាប់ពី​ប៉ះទង្គិច​ជាមួយ​ការប្តេជ្ញា​យ៉ាង​មុខមាំ​របស់​ចិន ក្នុងការ​សម្រេច​ឱ្យបាន នូវ​ការបង្រួបបង្រួម​គ្នា​វិញ ពេញលេញ​ទាំងស្រុង​»​។ ទន្ទឹមគ្នា​នោះ លោក Wang បាន​បន្ថែមថា ការធ្វើ​សមយុទ្ធ​យោធា​នៅ​ជុំវិញ​ដែន​កោះ​នេះ គឺជា​សារ​ព្រមាន​ដ៏​ធ្ងន់​មួយ​។​

 

សូមបញ្ជាក់ថាយោធា​ប្រជាជនចិន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែឧសភា​នេះ​បានចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​រយៈពេល​២​ថ្ងៃ នៅ​ជុំវិញ​កោះ​តៃវ៉ាន់ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី មេដឹកនាំ​ថ្មី​របស់​តៃវ៉ាន់ លោក Lai Ching-te ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ និង​អំពាវនាវ​ឱ្យ​ប៉េកាំង​បញ្ឈប់​រាល់​ការ​សម្លុត​គំរាម​ទាំង​ផ្នែក​យោធា និង​នយោបាយ​។ ទីភ្នាក់ងារសារព័ត៌មាន AFP​តាមរយៈ
​ទីភ្នាក់ងារសារព័ត៌មាន​ចិន Xinhua បាន​រាយការណ៍​ថា​ទីបញ្ជាការ​ប្រចាំ​ភូមិភាគ​ខាងកើត​នៃ​កងទ័ព​រំដោះប្រជាជន​ចិន PLA បានចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា នៅ​ម៉ោង ៧៖៤៥​នាទី​ព្រឹក នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅក្នុង​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់ នៅ​ផ្នែក​ខាងជើង ខាងត្បូង និង​ខាងកើត​កោះ​តៃវ៉ាន់ រួមទាំង​ក្នុង​តំបន់​ជុំវិញ​កោះ Kinmen, Matsu, Wuqiu និង Dongyin ផងដែរ​។

អ្នកនាំពាក្យ​យោធា​ចិន លោក Li Xi បាន​ប្រាប់ Xinhua ថា​ការធ្វើ​សមយុទ្ធ​នេះ​គឺជា​ការដាក់ទោស​យ៉ាងធ្ងន់ធ្ងរ​ទៅលើ សកម្មភាព​ផ្ដាច់ខ្លួន​នៃ​កងកម្លាំង​ទាមទារ​ឯករាជ្យ​សម្រាប់​តៃវ៉ាន់ ហើយក៏​ជា​សារ​ព្រមាន​មួយ​ប្រឆាំង​ការ​លូកលាន់ និង​បង្ករឿង​ពី​កងកម្លាំង​ខាងក្រៅ​ផងដែរ​។​ តៃវ៉ាន់ បាន​ថ្កោលទោស​សមយុទ្ធ​យោធា​របស់​ចិន​ដោយ​ចាត់ទុកថា​ជាការ​បង្ករឿង​ដោយ​គ្មាន​ហេតុផល​៖ «​ក្រសួងការពារជាតិ​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​ការបង្ក​រឿង​គ្មាន​ហេតុផល និង​សកម្មភាព​ដែល​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​...​ហើយ​យើង​បាន​បញ្ជូន​កងកម្លាំង​អាកាស ជើង​ទឹក និង​ជើងគោក ដើម្បី ឆ្លើយតប​...​ដើម្បី​ការ​សេរីភាព ប្រជាធិបតេយ្យ និង​អធិបតេយ្យ​របស់​សាធារណរដ្ឋ​ចិន (​តៃវ៉ាន់​)»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​ក្រសួងការពារជាតិ​តៃវ៉ាន់​។​

​គួរ​បញ្ជាក់ថា ការធ្វើ​សមយុទ្ធ​យោធា​របស់​ចិន ធ្វើឡើង​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក Lai Ching-te បាន​ស្បថ​ចូលកាន់​តំណែង​ជា​មេដឹកនាំ​តៃវ៉ាន់​ថ្មី កាលពី​ថ្ងៃទី​២០ ខែឧសភា ជាមួយ​ការអំពាវនាវ​ឱ្យ​ទីក្រុង​ប៉េកាំង​បញ្ឈប់​រាល់​ការ​សម្លុត​គំរាម​លើ​តៃវ៉ាន់​។ ចិន​បានចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់ខ្លួន ហើយ​បាន​ព្រមាន​ជារឿយៗ​ថា​នឹង ប្រើប្រាស់​កម្លាំងយោធា​បង្រួប​បង្រួម​ជាតិ នៅក្នុង​ករណី​ចាំបាច់​។​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក មិនអាច​កាត់ផ្តាច់​បាន​ឡើយនៃ​ទឹកដី​របស់ខ្លួន ហើយ​បាន​ប្តេជ្ញា​ថា នឹង​បង្រួបបង្រួម​គ្នា​វិញ ជាមួយ​តៃវ៉ាន់ នៅ​ថ្ងៃ​ណាមួយ ទោះបី​ត្រូវ​ប្រើ​ជម្រើស​កម្លាំងយោធា​ក៏ដោយ ប្រសិនបើ​ចាំបាច់​៕a spoke china a china tai van a china tai van2 

​


​