» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10583 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700754 នាក់

ណា​តូ​ជម្រុញ​ឲ្យ​កូរ៉េខាងត្បូង​ជួយ​អាវុធ​ដល់​អ៊ុយ​ក្រែ​ន​រុស្ស៊ី​ថា​អាមេរិក​ចំណេញ​ពី​សង្គ្រាម​អ៊ុ​ក្រែ​ន​

​កូរ៉េខាងត្បូង​៖ អគ្គលេខាធិការ NATO លោក ជែ​ន ស្ដូ​ល​ធិ​ន​បឺ​គ (Jens Stoltenberg) នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ជំរុញ​ឱ្យ​កូរ៉េខាងត្បូង​បង្កើន​ការគាំទ្រ​ផ្នែក​យោធា​សម្រាប់​អ៊ុយ​ក្រែ​ន ជាមួយ ការ​សង្កត់ធ្ងន់ថា​ប្រទេស​ដទៃ​ជាច្រើន​បាន​ផ្លាស់ប្ដូរ​គោលនយោបាយរ​បស់​ពួកគេ ដោយសារតែ​ការឈ្លានពាន​របស់​រុ​ស្ស៉ី​នៅ​អ៊ុយ​ក្រែ​ន​។a korea nato

ទីភ្នាក់ងារ សារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែមករា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​រួមបញ្ចូល​ទាំង​ប្រទេស​ជប៉ុន​ផងដែរ នៅក្នុង​ជំនួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង លោក ស្ដូ​ល​ធិ​ន​បឺ​គ បាន​លើកឡើងថា​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​នៅក្នុង​តំបន់​អឺរ៉ុប និង​អាមេរិក​ខាងជើង គឺមាន​ទំនាក់ទំនង​ជាមួយ​តំបន់​ដទៃ ហើយ​ថា​បក្សសម្ព័ន្ធ​យោធា NATO ចង់​ជួយ​គ្រប់គ្រង និង​ដោះស្រាយ​ការគំរាមកំហែង​ជាស​កល តាមរយៈ​ការពង្រឹង​ភាពជា​ដៃគូ​នៅក្នុង​តំបន់​អាស៊ី​។​

​ថ្លែង​នៅឯ​វិទ្យាស្ថាន Chey Institute for Advanced Studies ក្នុង​ទីក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃ​ចន្ទ​នេះ ប្រមុខ NATO រូបនេះ​បាន​អរគុណ​ដល់​កូរ៉េខាងត្បូង​សម្រាប់​ការបញ្ជូន​ជំនួយ​ដែល មិនមែនជា​អាវុធ​អាច​សម្លាប់​ជីវិត​មនុស្ស ដល់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​លោក​ផ្ទាល់​បាន​ជំ​រុញឱ្យ​ទីក្រុង​សេ​អ៊ូ​ល បង្កើន​ការគាំទ្រ​ផ្នែក​យោធា​បន្ថែមទៀត ជាពិសេស​នោះ​គឺ​តម្រូវ​ការចាំបាច់​នូវ គ្រាប់រំសេវ​។ លោក ស្ដូ​ល​ធិ​ន​បឺ​គ បានលើកឡើង​ពី​ប្រទេស​អាល្លឺម៉ង់ ស៊ុយអែត និង​ន័​រ​វែ​ស មក​ធ្វើជា​ឧទាហរណ៍​ដោយ​បញ្ជាក់ថា ប្រទេស​ទាំងនេះ​ក៏​ធ្លាប់មាន​គោលនយោបាយ​ដូចជា​កូរ៉េខាងត្បូង​ដែរ តែ​បច្ចុប្បន្ន ពួកគេ​បាន​ផ្លាស់ប្ដូរ​រួចទៅហើយ​ដោយ​បញ្ជូន​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន​។​លោក​បញ្ជាក់ថា​៖ «​ប្រសិនបើ​ពួកយើង​មិន​ចង់ឃើញ របប​ផ្ដាច់ការ​ឈ្នះ នោះ​អ៊ុយ​ក្រែ​ន​ត្រូវការ​អាវុធ​ជា​ចាំបាច់ ហើយ​នេះ​គឺជា​ការពិត​»​។

គួរ​បញ្ជាក់ថា ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ផ្ទុះ​ឡើងមក ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូ​ន ស៊ុ​ក​យុល បាន​ប្រកាន់​ជំហរ​ថា​រដ្ឋាភិបាល​រប​ស់លោក​នឹងមិន​បញ្ជូន​អាវុធ​ដែល​អាច សម្លាប់​ជីវិត​មនុស្ស​ឱ្យ​អ៊ុយ​ក្រែ​ន​នោះទេ ដោយ​សំអាង​លើ​ច្បាប់​របស់​ប្រទេស​។ ប៉ុន្តែ ព្រមជាមួយ​កូរ៉េ​គ្នា​ខាងត្បូង​បាន​ចុះ​កិច្ចព្រមព្រៀង​លក់​អាវុធ​ដូចជា​រថក្រោះ យន្ដហោះ​ចម្បាំង និង​អាវុធ​ដទៃ​ជាច្រើន​ជាមួយ​ប្រទេស​ជា​សមាជិក NATO ដូចជា​ប៉ូឡូញ​ជាដើម​។​ដូច្នោះ​ការ​ជម្រុញ​នេះ​ក៏​ជា​ឱកាស​សម្រាប់​បង្ហាញ​ពី​សម​ត្តភាព​អាវុធ​របស់​កូរ៉េខាងត្បូង​ផងដែរ​។​

​ជាកស្តែង​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្សី លោក Sergei Ryabkov បាន​និយាយថា សហរដ្ឋអាមេរិក​ទទួល​បាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ជម្លោះ​អ៊ុយ​ក្រែ​ន ជាពិសេស​ពី​បណ្តា​ប្រទេស​អឺរ៉ុប​ដែល​ផ្គត់ផ្គង់​សព្វាវុធដល់ទី​ក្រុង​កៀវ​។​ លោក Sergei Ryabkov បាន​មានប្រសាសន៍ថា “​សហរដ្ឋអាមេរិក​មិន​ត្រឹមតែ​ដើរតួនាទី​បញ្ជាការ​ក្នុង​វិបត្តិ​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​អ្នកទទួលផល​សំខាន់​នៃ​វិបត្តិ​នេះ​ផងដែរ​។ វ៉ាស៊ីនតោន​ចាត់ទុក​អ៊ុយ​ក្រែ​ន​ជា​កន្លែង​សាកល្បង​សម្រាប់​ផលិតផល​ឧស្សាហកម្ម​យោធា​របស់ខ្លួន​។ ប្រព័ន្ធ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ដ៏​ទំនើប​កំពុង​ត្រូវបាន​សាកល្បង​» ។​

​លោក Sergei Ryabkov បាន​និយាយថា សហរដ្ឋអាមេរិក​កំពុង​បង្ខំ​ឱ្យ​បណ្តា​ប្រទេស​អឺរ៉ុប​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​អាវុធ​បន្ថែមទៀត​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ពី​ប្រទេស​នេះ ដោយ​ជំរុញ​ឱ្យ​អឺរ៉ុប​បញ្ជូន​អាវុធ​បន្ថែមទៀត​ទៅកាន់​អ៊ុយ​ក្រែ​ន​។ លោក​បាន​ព្រមាន​ថា ការណ៍​នេះ​នឹង​បង្ក​ការលំបាក​ដល់​ប្រទេស​ដែល​ផ្តល់ជំនួយ​យោធា​ដល់ទី​ក្រុង​កៀវ​។​​​បើតាម​អនុរដ្ឋមន្ត្រី Sergei Ryabkov ការប្រកាស​របស់​ទីក្រុង​វ៉ាស៊ីនតោន​អំពី​ការសម្រេចចិត្ត​របស់ខ្លួន​ក្នុងការ​បញ្ជូន​រថក្រោះ Abrams ទៅកាន់​អ៊ុយ​ក្រែ​ន​នឹង​ធ្វើឱ្យ​ការរំពឹងទុក​នៃ​កិច្ចចរចា​សន្តិភាពរ​វា​ង​ទីក្រុង​មូ​ស្គូ នឹង​ទីក្រុង​កៀវ​កាន់តែ​ដាច់ស្រយាល​។​​លោក Ryabkov បាន​និយាយថា ការសម្រេចចិត្ត​បញ្ជូន​រថក្រោះ​ប្រយុទ្ធ Abrams ទៅកាន់​ទីក្រុង Kiev គឺជា “​ជំហាន​ដ៏​គ្រោះថ្នាក់​” ដែល​បាន​បង្កើន​ការព្រួយបារម្ភ​នៅក្នុង​សហគមន៍​ពិភពលោក​អំពី​សកម្មភាព​របស់​សហរដ្ឋអាមេរិក និង​អង្គការ​ណា​តូ​។​a korea nato1 a nato uy1 


​