» ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2561 នាក់

ម្សិលមិញ 5020 នាក់

សរុប 14118008 នាក់

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​អះអាង​ពី​ជំហរ​គណបក្ស​ពេល​ចូលកាន់​អំណាច​អាណត្តិ​ទី​៦អត់កែធម្មនុញនិងបទបញ្ជាផ្ទៃក្នុង

 

​ភ្នំពេញ​៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ បាន​ថ្លែងថា​គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​គោលការណ៍​ចែករំលែក​អាសនៈ​នៅក្នុង​រដ្ឋសភា​ទៅ​ឲ្យ​គណបក្ស​ដែល​មិន​ឈ្នះឆ្នោត​នោះឡើយ​។​a cpp spoke 

​នៅ​សណ្ឋាគារ​ភូ​គី​ត្រា លោក សុខ ឥសាន​បានបញ្ជាក់​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​លទ្ធផល​បោះឆ្នោត​ថា​៖«​យើង​មិន​បោះបង់ចោល​នូវ​ឆន្ទៈ​ប្រជាពលរដ្ឋ ហើយ​យើង​ក៏​មិន​ប្រមាថ​ឆន្ទៈ​ប្រជាពលរដ្ឋ​ទេ​។ គណបក្ស​ប្រជាជន គឺជា​គណបក្ស​ដែល​តែងតែ​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ យើង​មិនអាច​យក​ឆន្ទៈ​ប្រជាពលរដ្ឋ​ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេង ដែល​ប្រជាពលរដ្ឋ​មិនបាន​បោះឆ្នោត​គាំទ្រ​នោះទេ​។

កុំ​យក​ឆន្ទៈ​ប្រជាពលរដ្ឋ​ទៅ​ប្រៀប​ធៀ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច សង្គមកិច្ច ពីព្រោះ​ឆន្ទៈ​ប្រជាពលរដ្ឋ​មិនមែនជា​ដី​សម្បទាន​សេដ្ឋកិច្ច និង​សង្គមកិច្ច​នោះទេ​»​។​
​បើទោះបី​មិនមាន​គោលការណ៍​ចែករំលែក​អាសនៈ​រដ្ឋសភា​ទៅ​គណបក្សនយោបាយ​ដទៃ​យ៉ាងណាក្តី តែ​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី បានប្រកាស​បើកភ្លើង​ខៀវ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ចូលរួម​បោះឆ្នោត​អាច​ចូលរួម​ផ្តល់​ទស្សនទាន និង​កែលំអ​រលើ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល តាមរយៈ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​គណបក្សនយោបាយ​មិន​ជាប់ឆ្នោត​ផងដែរ​និង​អាច​ផ្តល់​តួនាទី​ជាទី​ប្រឹក្សា​ដល់​ថ្នាក់ដឹកនាំ​បក្សនយោបាយ​មិន​ជាប់ឆ្នោត​នៅតាម​ក្រសួង​ដែល​ខ្លួន​មាន​ជំនាញ​ផងដែរ ដើម្បី​បាន​ផ្តល់ឱកាស​ជួយ​ដល់​រាជរដ្ឋាភិបាល​។

លោក សុខ ឥសាន បាន​គូស​អះអាងថា​៖ «​ទោះបី​គណបក្ស​នៅក្នុង​សភា​មាន​គណបក្ស​ប្រជាជន​តែមួយ​ក៏ដោយ ក៏​រដ្ឋធម្មនុញ្ញ និង​បទបញ្ជាផ្ទៃក្នុង​របស់រ​ដ្ឋ​សភា​ហ្នឹង​មិនមាន​ការធ្វើ​វិសោធនកម្ម​កែ​នោះទេ​។ អ៊ីចឹង​នៅក្នុង​បទបញ្ញត្តិ​ទាំងឡាយ​ដែល​មានចែង​ក្នុង​មាត្រា​នៅ​រដ្ឋធម្មនុញ្ញ​របស់​យើង គឺ​បើកផ្លូវ​តួនាទី​ភារកិច្ច​របស់​អង្គនីតិបញ្ញត្តិ​របស់​យើង​មាន​សិទ្ធិ​អញ្ជើញ​រដ្ឋមន្ត្រី បានន័យថា​សមាជិក​រា​ជ​រដ្ឋាភិបាល​មក​សួរ​។ អាហ្នឹង​ជា​រឿង​ធម្មតា​ទេ តួនាទី​ភារកិច្ច​មាន​ហើយ គណបក្ស​ប្រជាជន​កាន់តែ​មានការ​លើកទឹកចិត្ត ដើម្បី​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ខ្លឹមសារ​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ ក៏ដូចជា​បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា​។

អាហ្នឹង​យើង​ត្រូវធ្វើ​ទៅតាម​កម្មវិធី​ជា​ប្រក្រតី​របស់​យើង​ដែលមាន​ចែង​»​។​
​លោក សុខ ឥសាន​សន្យាថា «​សូមកុំ​មានការ​ព្រួយបារម្ភ ទោះបី​បក្ស​តែមួយ​ក៏ដោយ​ក៏​យើង​នឹង​បំពេញ​តួ​នា​តី​នេះ​ឲ្យ​បាន​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​លោក​បាន​លើក​ហើយ គឹ​កាន់តែ​បង្កើន​ការយក​ការទទួលខុសត្រូវ​ទ្វេដង​ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​បង្កើន​ប្រសិទ្ធភាប​ការងារ​របស់​បណ្តា​ស្ថាប័ន​រួមមាន ស្ថាប័ន​នីតិបញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ គឺ​រាជរដ្ឋាភិបាល​ហ្នឹង ហើយនឹង​តុលាការ​»​។​

​លោក ឈឹម ផល​វរុណអ្នកនាំពាក្យដែរ បាន​ថ្លែង​បញ្ជាក់ដែរថា «​តំណាងរាស្ត្រ​មកពី​គណបក្សកាន់អំណាច ក៏​គាត់​ឈរលើ​គោលនយោបាយ​គណបក្ស​ដែរ ហើយក៏​គាត់​ឈរលើ​គោលនយោបាយ​នៃ​ប្រសិទ្ធភាព​នៃ​ការអនុវត្តន៍​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​។ ដូច្នេះ​គាត់​ក៏មាន​សតិសម្បជញ្ញៈ​បំពេញ​កាតព្វកិច្ច​កោះអញ្ជើញ​រដ្ឋមន្ត្រី បើសិន​មាន​បញ្ហា​អសកម្ម​ច្រើន ដើម្បី​បំភ្លឺ​ទៅលើ​បរិបថ​ហ្នឹង ពីព្រោះ​មិនមែន​បុគ្គល​ដែល​មិន​ធ្វើ​ខុស​ទេ បើ​មិន​មានការ​ដាស់តឿន និង​បំភ្លឺ​ជា​សាធារណៈ​នៅក្នុង​វេទិកាសភា​»​។​

​យោងតាម​លទ្ធផល​ផ្លូវការ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា​បានទទួល​ជ័យជម្នះ​គ្រប់គ្រង​អាសនៈ​នៅក្នុង​រដ្ឋសភា​ទាំង​១២៥​។ រដ្ឋសភា​អាណត្តិ​ថ្មី​នឹង​កោះប្រជុំ​ជា​លើកដំបូង​ក្រោម ព្រះរាជអធិបតីភាព​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។​បើតាម​ការប្រកាស​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី អាណត្តិ​ទី​៦ នឹង​បង្កើតជា​ផ្លូវការ​នា​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខ​ឆាប់ៗ​នេះ ហើយ​ការបើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ជា​លើកដំបូង នឹងធ្វើ​ឡើង​នា​ថ្ងៃទី​០៧ ខែកញ្ញា​។ ចំណែកឯ​គោលនយោបាយ​ក្នុងការ​ដឹកនាំ​រាជរដ្ឋាភិបាល​អាណត្តិ ក៏បាន​រៀបចំ​រួចរាល់​ហើយ​ដែរ គឺ​សម្តេច​តេ​ជោ​បាន​បន្ត​ដាក់ចេញ​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៤ ដោយ​មានការ​សម្រួច​មុខព្រួញ​ការអភិវឌ្ឍ​មួយចំនួន​៕