» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10495 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700666 នាក់

មុន​បញ្ចប់​ការងារ​១១​ថ្ងៃ​នៅ​ស្រុក​ខ្មែរ​លោកស្រី រ៉ូ​ណា ស្មី​ត​អំពាវនាវ​ឲ្យ​ដោះលែង​លោក​កឹម​សុខា​ទៀត​!

 


​ភ្នំពេញ ៖ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (UN) បានបង្ហាញ​ការកត់សម្គាល់ថា​កម្ពុជា មាន​ការវិវត្ត​ជា​វិជ្ជមាន​មួយចំនួន​ទាក់ទិន​បញ្ហា​កំណែទម្រង់​ក្នុង​វិស័យ​ច្បាប់ ដីធ្លី និង​សេវា​គាំពារ​សង្គម​។ ប៉ុន្តែ​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​ក្នុងការ​ជួបប្រជុំ និង​សិទ្ធិ​ពលរដ្ឋ​ក្នុង​វិស័យ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​ជា​កង្វល់​នៅឡើយ​។​a ronal go 

​នៅ​រសៀល​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៩​ក្នុង​សន្និសីទ សារព័ត៌មាន​មុន​បញ្ចប់​កម្មវិធី​ការងារ​១១​ថ្ងៃ​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត បាន​ថ្លែងថា “​ខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋា​ភិ​បាល ចៀសវាង​ការប្រើ​កំលាំង​ហួសហេតុ​នៅ ក្នុងការ​គ្រប់គ្រង​លើ​ការប្រមូលផ្តុំ​។ ខ្ញុំ​សូម​ស្វាគមន៍ ចំពោះ​ការ​ក្រើនរំលឹក​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែលថា កងកម្លាំង​យោធា​មិន​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​គ្រប់គ្រង​លើ​ការ ធ្វើបាតុកម្ម និង​ការតវ៉ា​ណាមួយ​ឡើយ​”​។​

ការអំពាវនាវ របស់លោក​ស្រី គឺ​យោង​ទៅ​សមត្ថកិច្ច​ចម្រុះ ខេត្ត​ព្រះសីហនុ​ដែល កាលពី​ថ្ងៃទី​២៤ ខែមករា បាន​ចុះ​បាញ់​បង្ក្រាប និង​ចាប់ខ្លួន​ពលរដ្ឋ​ចំនួន ៦​នាក់​ដែល​តវ៉ា ចំពោះ​ការចុះ​អនុវត្តន៍​សាលដីកា តុលាការ​កំពូល លើដី​វិវាទ​មួយកន្លែង នៅ​ទីតាំង​ក្បែរ​វត្ត​អូរត្រេះ ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​កម្ពុជា (UN) បាន​អំពាវនាវ​ឲ្យ​មាន ការដោះលែង​លោក កឹម សុខា និង​ព​ន្លឿ​ន​ការបិទ​ការ​ស៊ើបសួរ​លើ​សំណុំរឿង​របស់លោក​ផងដែរ​។​​លោកស្រី រ៉ូ​ណា ស្មី​ត បាន​ថ្លែងថា “​ទាក់ទង​នឹង​ការឃុំខ្លួន​ដែល​នៅតែ​បន្ត​លើ​ឯកឧត្តម កឹម សុខា ខ្ញុំ​កត់សម្គាល់​លើ​ការវិភាគ​បច្ចេកទេស​ច្បាប់​របស់​ក្រសួងយុត្តិធម៌​ដែលថា ឯកឧត្តម កឹម សុខា ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​ចៅក្រម​អនុវត្ត​វិធានការ​ដើម្បី​ធានា​សុវត្ថិភាព​របស់គាត់​។ ផ្អែកលើ​ច្បាប់​អន្តរជាតិ គាត់​នៅតែ​ស្ថិតនៅក្នុង​ការឃុំខ្លួន ដែល​ឈានទៅដល់​ការ​រឹតត្បិត​លើ​សេរីភាព​បន្លាស់​ទី​របស់គាត់ ការ​តាមឃ្លាំមើល​សកម្មភាពរ​បស់​ក្រុម គ្រសារ និង​មិត្ត​ភក្ត្រ​នៅពេលដែល​ពួកគេ​មក​សួរសុខទុក្ខ​គាត់ ព្រមទាំង​ការ​រឹតត្បិត​ចំពោះ​អ្នក​ដែល​អាចមក​សួរសុខទុក្ខ​គាត់​។ ខ្ញុំ​ត្រូវបាន​បដិសេធ​ជួប​ជាមួយ​គាត់​ជាថ្មី​ម្តងទៀត ហើយ​ខ្ញុំ​ក៏មាន​ការសោកស្តាយ​ផងដែរ​ដែល​ចៅក្រម​ស៊ើបសួរ មិនអាច​ជួប​ជាមួយ​ខ្ញុំ​បាន​។ ខ្ញុំ​ក៏មាន​ការព្រួយបារម្ភ​ផងដែរ​អំពី​សិទ្ធិ​ទទួលបាន​សុខភាព​ល្អ និង​សូម​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ទាំងឡាយ អនុញ្ញាតិ​ឲ្យ​គាត់​បាន​ស្វែងរក​ការព្យាបាល​ជំងឺ​។ ខ្ញុំ​សូម​អំពាវនាវ​ជាថ្មី​ម្តងទៀត​ឲ្យ​មានការ​ដោះលែង​ឯកឧត្តម កឹម សុខា ចេញពី​ការឃុំខ្លួន និង​ព​ន្លឿ​ន​ការបិទ​ការ​ស៊ើបសួរ ឬ​ទម្លាក់​ការចោទប្រកាន់​មកលើ​រូបគាត់​”​។​

លោកស្រី​បាន​ប្រាប់ថា​លោកស្រី​ក៏​ដឹង​អំពី​ចំណាត់ការ​នានា​ដែល​បានធ្វើ​ដោយ​ក្រុមនគរបាល ឬ​តុលាការ​ប្រឆាំងនឹង​អតីត​សមាជិក និង​មន្ត្រី​ជាប់ឆ្នោត​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៨០​រូប នៅ​ថ្នាក់ក្រោម​ជាតិ រួមបញ្ចូល​ទាំង​ដីកា​កោះហៅ​ចំនួន​២៥ ដែល​ចេញ​ដោយ​សាលាដំបូង​ខេត្តបាត់ដំបង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។ ​លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) បញ្ជាក់ថា​៖ «​ចំពោះ​ទស្សនៈ​របស់ខ្ញុំ ចំណាត់ការ​បែបនេះ មិនអាច​នាំទៅរក​ការពង្រឹង​សិទ្ធិ​នយោបាយ និង​លំហ​ប្រជាធិបតេយ្យ​»​។​a ronal kheng1 

​