» សម្តេចតេជោបានចាត់ទុកឈ្លើយសឹក១៨នាក់ដែលថៃចាប់បានពលីនិងប្រកាសថា កម្ពុជាមិនធ្វើថោកទៅអង្វរថៃ ដើម្បីឲ្យមានការបើកច្រកព្រំដែនឡើងវិញទេ! » ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ឈុត​ខ្មៅ​សៀម​៧​នាក់​ចាប់​រំលោភ​​.បូក​ពេល​ត្រឡប់​មក​ដល់​ជិត​ព្រំដែន! » ឃាតកសម្លាប់ស្ដ្រីក្មេងអ្នកចងការួចរំលោភសាកសព នៅស្រុកតាំងគោក ចាប់ខ្លួនបានហើយ នៅខេត្តប៉ៃលិន » ដឹងមូលហេតុហើយថាហេតុអីបានជាលោកផែងវណ្ណៈចាងហ្វាងកាសែតផែងវណ្ណៈនីវ(PVN)ហ៊ានធើស៊ីក្រសួងមហាផ្ទៃអត់ខ្លាច? » ថ្នាំព្យាបាលជំងឺមហារីក ដែលផលិតដោយប្រទេសរុស្ស៊ីចូលដល់ប្រទេសវៀតណាមហើយ! » ថៃដូរឥរិយាបទយល់ព្រមជួបកម្ពុជានៅម៉ាឡេស៊ីថ្ងៃទី២៦វិច្ឆិកា២០២៥ក្រោមការបញ្ចុះបញ្ចូលពីម៉ាឡេស៊ីនិងអាមេរិក » ថោកឬថ្លៃ ប្រូ?វាយនារីម៉ាស្សាហើយសម្រួលសងជនរងគ្រោះ១២០០ដុល្លារ ! » ស្ត្រីម្នាក់ត្រូវគេរំលោភស.ម្លា.ប់ពេលទៅទារប្រាក់ ហើយក.ប់ដីបំណងបំបា.ត់ដាន! » ស៊ីឈ្នួលស.ម្លា.ប់មនុស្ស នៅខេត្តកណ្ដាលចាប់បាននៅអន្លង់វែង!ឲ្យតែចង់ចា.ប់កុំឃឹមថារត់រួចអាណាក៏ដោយ! » ជំហរនាយករដ្ឋមន្ត្រីកម្ពុជាគឺការដោះស្រាយជាមួយថៃដោយសន្តិវិធី! » អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងបង្កផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកអង្គរជុំបន្ទាប់ពីរួចក្រពើរ៣០ក្បាល » ឯកឧត្ដម​ អាន់វ៉ា​ អ៊ីប្រាហ៊ីម​ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទូរសព្ទ័ជួបនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ! » ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យស្ថានភាពផ្ទាល់នៅភូមិព្រៃចាន់ ទីដែលទាហានថៃបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា » អាម៉េរិកដាក់ទណ្ឌកម្ម ក្រុមហ៊ុនថៃចំនួន២ ព្រោះជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកនៅព្រំដែនមីយ៉ាន់ម៉ា-ថៃ » កម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2166 នាក់

ម្សិលមិញ 3507 នាក់

សរុប 17845897 នាក់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយលោកជំទាវ KIM Jina អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េបន្ទាប់ពីប្រទេសទាំងពីរឡើងកំដៅរឿងឆបោកតាមអនឡាញ

 

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៦តុលាឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយលោកជំទាវ KIM Jina អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។មិនទាន់ដឹងខ្លឹមសារនៃជំនួបនេះនៅឡើយទេតែយ៉ាងណាជំនួបនេះបានកើតឡើងបន្ទាប់ពីប្រទេសកូរ៉េនិងកម្ពុជាមានភាពតានតឹងជាមួយគ្នាដោយសារបញ្ហាឆបោកតាមអនឡាញដែលបង្កឲ្យមានសិស្សិតជនជាតិកូរ៉េម្នាក់សតត្រូវបានសម្លាប់នៅលើភ្នំបូកគោ។a manet korea1 

 

 

ទាក់ទងករណីយ៍នេះរដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចបញ្ជូនក្រុមការងារឆ្លើយតបមកប្រទេសកម្ពុជានៅថ្ងៃពុធសប្តាហ៍នេះ ដោយក្រុមការងារនេះនឹងមកធ្វើការរួមគ្នាជាមួយអាជ្ញាធរកម្ពុជា លើការស៊ើបអង្កេតករណីស្លាប់របស់និស្សិតកូរ៉េ ការធ្វើកោសល្យវិច័យ និងការដឹកជញ្ជូនអដ្ឋិធាតុ ព្រមទាំងពិភាក្សាអំពីការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិកូរ៉េដែលត្រូវបានកំពុងឃុំខ្លួនដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Korea Time នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ។

ក្រុមការងារឆ្លើយតបដែលរួមមានមន្ត្រីមកពីក្រសួងការបរទេស មន្រ្តីប៉ូលិស និងភ្នាក់ងារចារកម្ម ដែលនឹងធ្វើដំណើរមកកម្ពុជា នឹងស្វែងរកការចូលរួមជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម និងជំរុញកិច្ចសហប្រតិបត្តិការរបស់ពួកគេសម្រាប់ការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិកូរ៉េដែលនៅសេសសល់។ ក្រុមឆ្លើយតបដែលដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសទីពីរលោក Kim Ji-na ត្រូវបានគេរំពឹងថានឹងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរកម្ពុជា ក្នុងការស៊ើបអង្កេតលើករណីស្លាប់របស់និស្សិតដែល សង្ស័យថាត្រូវបានរងការធ្វើទារុណកម្មរហូតដល់ស្លាប់។ ការសម្រេចរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងធ្វើឡើង បន្ទាប់ពីបានអះអាងថាមានករណីជនជាតិកូរ៉េបាត់ខ្លួន ឬត្រូវបានឃុំខ្លួនបន្តកើតឡើង ចំពេលមានការភ្ញាក់ផ្អើលជាសាធារណៈក្នុងចំណោមពលរដ្ឋកូរ៉េចំពោះការភ័យខ្លាចដែលបង្កឡើងដោយការស្លាប់របស់និស្សិតមហាវិទ្យាល័យកូរ៉េ។

ករណីឃាតកម្មរបស់និស្សិតកូរ៉េ កំពុងក្លាយជារឿងចម្បងសម្រាប់រដ្ឋាភិបាលទីក្រុងសេអ៊ូលដោះស្រាយ ខណៈកំពុងប្រឈមមុខនឹងការរិះគន់ជាសាធារណៈ។ ទីប្រឹក្សាសន្តិសុខជាតិលោក Wi Sung-lac បានប្រាប់អ្នកយកព័ត៌មានថា ជនជាតិកូរ៉េខាងត្បូងជាច្រើនត្រូវបានគេប៉ាន់ស្មានថាកំពុងធ្វើការក្នុងឧស្សាហកម្មបោកប្រាស់នៅកម្ពុជា ខណៈពេលដែលតួលេខពិតប្រាកដពិបាកក្នុងការផ្ទៀងផ្ទាត់។ ទីក្រុងសេអ៊ូលបាននិយាយថា ជនជាតិកូរ៉េខាងត្បូងចំនួន៦៣ នាក់ត្រូវបានគេជឿថាត្រូវបានឃុំខ្លួនដោយអាជ្ញាធរក្នុងប្រទេសកម្ពុជា ដែលស្ថិតក្នុងចំណោម៨០ នាក់ដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លួន។ លោក Wi Sung-lac បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្តេជ្ញាចិត្តក្នុងការនាំយកជនជាតិកូរ៉េខាងត្បូងទាំងអស់ត្រឡប់ទៅផ្ទះវិញ។ ជាមួយគ្នាទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង KPNA បានប្រកាសវិធានការបន្ទាន់នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកូរ៉េចំនួន ៦៣នាក់ដែលកំពុងជាប់ឃុំនៅកម្ពុជាឱ្យអស់ក្នុងរយៈពេល ១ខែ។

ក្រសួងការបរទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២៣ របាយការណ៍ចំនួន ៥៥០ នៃអ្នកបាត់ខ្លួន និងករណីឃុំឃាំងត្រូវបានដាក់ជូនបេសកកម្មការទូតកូរ៉េខាងត្បូងនៅកម្ពុជា នេះបើតាមសារព័ត៌មានកូរ៉េChosen។ គិតត្រឹមខែសីហានេះ គេនៅមិនទាន់ដឹងព័ត៌មានរបស់មនុស្សជាង ៨០នាក់នៅឡើយ។ ចំណែក អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជា លោក ទូច សុខៈ បានប្រាប់ទីភ្នាក់សារព័ត៌មានចិនស៊ីនហួរថា លោកមិនដឹងចំនួនជនជាតិកូរ៉េខាងត្បូងទាំង៨០នាក់ដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង អាចជាមនុស្ស៨០នាក់ដែលដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍កំពុងគ្រប់គ្រងឬអត់នោះទេ។

ឆ្លើយតបទៅនឹងការថ្លែងសាររបស់ថ្នាក់ដឹកនាំកូរ៉េខាងត្បូងពាក់ព័ន្ធនឹងករណីស្លាប់របស់និស្សិតកូរ៉េខាងត្បូងម្នាក់ នៅលើភ្នំបូកគោ លោក ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃថា កម្ពុជាយល់អំពីអារម្មណ៍អំពីថ្នាក់ដឹកនាំដែលមានពលរដ្ឋខ្លួនរងគ្រោះ តែ មិនគួរយកករណីមួយនេះធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់បទល្មើសឆបោកតាមអនឡាញនោះទេ។ លោកថា ប្រទេសនៅលើពិភពលោក រួមទាំងកម្ពុជាផង មានពលរដ្ឋរងគ្រោះបញ្ហានេះដូចគ្នា ហើយកម្ពុជាក៏មិនបានព្រងើយកន្តើយចំពោះអំពើឆបោកតាមអនឡាញនេះដែរ។

ពាក់ព័ន្ធករណីឃាតកម្មលើបុរសជនជាតិកូរ៉េខាងត្បូង នៅខេត្តកំពត, តុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នចំពោះជនល្មើស៣នាក់ ដើម្បីស្វែងរកយុត្តិធម៌ជូនដល់គ្រួសារនៃសព។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ។

យោងតាមរបាយការណ៍លទ្ធផលប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងខណៈដែលនគរបាលចុះល្បាតជំនាញ បានប្រទះឃើញរថយន្តដឹក សាកសពមួយគ្រឿងក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត វេលាម៉ោង ០២:០០ នាទី រំលងអធ្រាត្រ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ ភ្លាមនោះ នគរបាលបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន២នាក់ ដែលទី១.ឈ្មោះ LI XINGPENG ហៅ YOU FU ភេទប្រុស អាយុ៣៥ឆ្នាំ និងទី២.ឈ្មោះ ZHU RENZHE ហៅ CHEA KER ភេទប្រុស អាយុ៤៣ឆ្នាំ ដែលក្នុងនោះម្នាក់ជាអ្នកបើកបរ និងម្នាក់ ទៀតរួមដំណើរដឹកសព។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ប៉ាជា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ បានរត់គេចខ្លួន។

ក្រោយពិនិត្យអត្តសញ្ញាណ ឃើញថា សពឈ្មោះ PARK MINHO ភេទប្រុស អាយុ២២ឆ្នាំ ជា និស្សិតជនជាតិកូរ៉េខាងត្បូង បានធ្វើដំណើរមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។ បន្ទាប់ពី ការធ្វើកោសល្យវិច័យបឋមរកឃើញថា សពជនរងគ្រោះបានស្លាប់ដោយគាំងបេះដូង ដែលបណ្តាលមកពីការ ធ្វើទារុណកម្ម ដោយមានស្នាមជាំជាច្រើនកន្លែងលើរាងកាយ។ អង្គហេតុនេះបញ្ជាក់ថា នគរបាលកម្ពុជាពុំ បានទទួលព័ត៌មាន ឬបណ្ដឹងពីក្រុមគ្រួសារសព ឬក៏ពីស្ថានទូតកូរ៉េខាងត្បូង ដូចការចុះផ្សាយរបស់ សារព័ត៌មាន South China Morning Post ដែលថា គ្រួសារសពបានស្វែងរកកិច្ចអន្តរាគមន៍ ជួយសង្គ្រោះ តាមរយៈស្ថានទូត និងនគរបាលមូលដ្ឋាននោះទេ។

តាមការវិភាគជំនាញ អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ដឹកនាំកម្លាំងស្នងការដ្ឋាន នគរបាលខេត្តកំពត បានបន្តស៊ើបអង្កេត និងឈានទៅបង្ក្រាបផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដែលជាកន្លែងស្នាក់នៅរបស់ជនរងគ្រោះមុនពេលស្លាប់ និងជាទីតាំងដែលត្រូវបានកំណត់មុខសញ្ញាថា មានសកម្មភាពអនឡាញខុសច្បាប់។

ក្នុងការបង្ក្រាបនោះ នគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ LIU HAOXING ហៅ TA THOV ភេទប្រុស អាយុ២៩ឆ្នាំ ដែលជាអ្នកគ្រប់គ្រងអគារ និងបានដកហូតសម្ភារវត្ថុតាងពាក់ព័ន្ធមួយចំនួន។ ដោយឡែក ជនសង្ស័យម្នាក់ទៀតឈ្មោះ ហាយ ភេទប្រុស ជនជាតិចិន អាយុប្រហែល៣០ឆ្នាំ បានរត់គេចខ្លួនបាត់។

ក្រោយពីការប្រមូលភស្តុតាង ការស្តាប់ចម្លើយជនសង្ស័យ ការបំពេញកិច្ចការជំនាញស្របតាមនីតិវិធីកំណត់ដោយច្បាប់, នគរបាលយុត្តិធម៌ បានកសាងសំណុំរឿងយ៉ាងមូល និងគ្រប់ជ្រុងជ្រោយ ព្រមទាំងបញ្ជូនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដើម្បីបន្តនីតិវិធី។

ក្រោយបំពេញនីតិវិធីស៊ើបអង្កេត ផ្ទៀងផ្ទាត់ភស្តុតាង និងស្តាប់ចម្លើយជនសង្ស័យទាំងបីនាក់ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យទាំងនោះ និងបក្ខពួកចំនួន២នាក់ទៀត ពីបទឃាតកម្ម ដោយអំពើឃោរឃៅ និងបទឆបោក (តាមប្រព័ន្ធបច្ចេកវិទ្យា) ក្នុងមាត្រា២០៥, មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ធ។

 

 សូមរំលឹកថា ករណីឃាតកម្មលើបុរសជនជាតិកូរ៉េខាងត្បូងអាយុ២២ឆ្នាំម្នាក់ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung បានបញ្ជាឱ្យក្រសួងការបរទេសកូរ៉េចាត់វិធានការការទូតគ្រប់សព្វបែបយ៉ាង ដើម្បីឆ្លើយតបនឹងឧក្រិដ្ឋកម្មដែលកើតឡើងនៅកម្ពុជា ដូចជាអំពើឆបោកផ្សេងៗ និងការបង្ខាំងមនុស្សដោយខុសច្បាប់ ដែលមានគោលដៅចំពោះជនជាតិកូរ៉េខាងត្បូង។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៤តុលា ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុង បានស្នើឱ្យមានការរឹតបន្តឹងការធ្វើដំណើរចេញ-ចូលប្រទេស ដើម្បីឆ្លើយតបនឹងសំណុំរឿងឧក្រិដ្ឋកម្មអនឡាញលើពលរដ្ឋកូរ៉េខាងត្បូងនៅប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ The Chosun Daily។ តាមសារព័ត៌មានកូរ៉េដដែល លោក លី ចែម្យុង ក៏បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាចំពោះការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកូរ៉េ ដែលរងគ្រោះក្នុងបទល្មើសឧក្រិដ្ឋអនឡាញនៅកម្ពុជាឱ្យបានឆាប់ផងដែរ។

ទាកទងរឿងនេះដែរនៅថ្ងៃទី១៥តុលា ស្ថានទូតកូរ៉េខាងត្បូងប្រចាំទីក្រុងបាងកកបានច្រានចោលយ៉ាងដាច់អហង្ការនូវការចុះផ្សាយរបស់កាសែតថៃដែលថា កូរ៉េខាងត្បូងអាចចាត់វិធានការយោធាប្រឆាំងឧក្រិដ្ឋជនអនឡាញ និងអាចដាក់ពង្រាយកងកម្លាំងខ្លួននៅក្នុងតំបន់ថែមទៀត។ តាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតកូរ៉េខាងត្បូងនៅបាងកក ទីក្រុងសេអ៊ូលគ្មានយន្តការដាក់ពង្រាយកម្លាំងយោធារបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញដូចការចុះផ្សាយរបស់កាសែតថៃនោះទេ។ ពោល រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងប្រឹងប្រែងដោះស្រាយបញ្ហានេះ តាមរយៈយន្តការទូត ដែលស្របតាមច្បាប់។

គួរជ្រាបថា ក្រោយហេតុការណ៍ស្លាប់និស្សិតកូរ៉េខាងត្បូងម្នាក់នៅខេត្តកំពត រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងចាត់ការសំណុំរឿងឧក្រិដ្ឋកម្មអនឡាញលើពលរដ្ឋខ្លួន ដែលកើតឡើងជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃទី១៤តុលាបានឲ្យដឹងថា មានជនជាតិកូរ៉េខាងត្បូងចំនួន ៨០នាក់ ដែលត្រូវបានសន្មត់ថា អាចជាជនរងគ្រោះក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញកំពុងបាត់ខ្លួននៅក្នុងប្រទេសកម្ពុជា។ កាលពីថ្ងៃទី១០ ខែតុលា បានកោះហៅឯកអគ្គរាជទូតកម្ពុជាដើម្បីតវ៉ាចំពោះការស្លាប់របស់និស្សិតកូរ៉េខាងត្បូងម្នាក់ នៅប្រទេសកម្ពុជា និងការកើនឡើង នៃករណីឆបោក តាមអ៊ីនធឺណិត ដែលផ្តោតលើជនជាតិកូរ៉េ ក្នុងនោះក៏បានលើកពីការជូនដំណឹងអំពីការធ្វើដំណើររបស់ពលរដ្ឋខ្លួនមកកាន់រាជធានីភ្នំពេញ ដោយព្រមានពលរដ្ឋឱ្យចៀសវាងការធ្វើដំណើរដែលមិនសំខាន់ទាំងអស់។ នេះបើតាមសារព័ត៌មានថៃ The Nation ផ្សាយនៅល្ងាចថ្ងៃទី១២ តុលា។a cheat online kill a korea crime a touch sokhak