» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11176 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701347 នាក់

គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាច​នឹង​បាន​អ​សនៈ​លើស ៩០០០​អ​សនៈ ទទួលបាន​តំណែង​មេឃុំ​-​សង្កាត់​១៦៤៨ ក្នុងចំណោម ១៦៥២

 

​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សម្លេងឆ្នោត​យ៉ាងច្រើន សន្ធឹកសន្ធាប់​ប្រៀប​និង​គណបក្ស​ផ្សេងៗ​ចំនួន​១៦ ដែល​អាចនឹងទទួល​បាន​អ​សនៈរ​ហូត​លើស​៩០០០​អ​សនៈ នៃ​ចំនួន​អ​សនៈ​សរុប​១១៦២២ ព្រមទាំង​អាច​ទទួលបាន​តំណែង​ចៅសង្កាត់ ឬ​មេឃុំ នៅ​ទូទាំងប្រទេស​តែម្តង​.​។ លើកលែងតែ​ខេត្តកំពង់ធំ គណបក្ស​ភ្លើងទៀន អាច​ទទួលបាន​មេឃុំ​ចំនួន​៣ និង​ខេត្តកំពង់ចាម អាច​ទទួលបាន​ចំនួន​១​ឃុំ (​សរុប​៤)​។ នេះ​បើ​យោងតាម​ការ​ថ្លែង​ពី​អភិបាល​រាជធានី​-​ខេត្ត ទាំង​២៥ នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២២ ។a elect hun

​សូមបញ្ជាក់ថា​, គិត​ត្រឹម​ម៉ោង​១៣៖០០​នាទី​រសៀល ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២២ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ចប់​ការប្រកាស​លទ្ធផល​បោះឆ្នោត​បឋម​ពី​ឃុំ​-​សង្កាត់​១៦៥២ ទូទាំងប្រទេស រួចហើយ​ដែរ​តាមរយៈ​ផ្សាយ​ផ្ទាល់​ទូរទស្សន៍​ជាតិ (TVK) និង​បណ្តាញ​ផ្សាយ​របស់​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​។​

​ខាងក្រោម​នេះ ជា​លទ្ធផល​បឋម​នៅតាម​បណ្ដា​រាជធានី​-​ខេត្ត ទាំង​២៥ ទូទាំងប្រទេស ដែល​អភិបាល​រាជធានី​-​ខេត្ត​ទូទាំងប្រទេស​បញ្ជាក់​លម្អិត ៖
​ទី​១ – លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹងថា ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​រាជធានី​ភ្នំពេញ សរុប​១០៥​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​ចៅសង្កាត់​ទាំង​១០៥​សង្កាត់​។​

​ទី​២- លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្តកំពង់ចាម មាន​១០៩​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា នាំមុខ​ដាច់​១០៨​ឃុំ​សង្កាត់ និង​អាច​ទទួលបាន​តំណែង​មេឃុំ ចៅសង្កាត់​១០៨ ខណៈ​គណបក្ស​ភ្លើងទៀន អាច​ទទួលបាន​តំណែង​មេឃុំ​១​។​​ទី​៣- លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្ត​កែប មាន​៥​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​មេឃុំ ចៅសង្កាត់​ទាំង​៥​។​

​ទី​៤- លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្តកំពង់ឆ្នាំង មាន​៧១​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​មេឃុំ ចៅសង្កាត់​ទាំង​៧១​។​
​ទី​៥- លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្ត​ព្រះសីហនុ មាន​២៩​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​មុខតំណែង​មេឃុំ ចៅសង្កាត់​ទាំង​២៩​។​
​ទី​៦- លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្តកោះកុង មាន​២៩​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខដាច់​ទាំងអស់ និង​ទទួល​បានជា​មេឃុំ​ចៅសង្កាត់​ទាំង​២៩​។​

​ទី​៧- លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ស្ទឹងត្រែង បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្តស្ទឹងត្រែង មាន​៣៤​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​មេឃុំ ចៅសង្កាត់​ទាំង​៣៤​។​
​ទី​៨- លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្តកំពង់ស្ពឺ មាន​៨៨​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​មេឃុំ ចៅសង្កាត់​ទាំង​៨៨​។​
​ទី​៩- លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្តកំពត មាន​៩៣​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​មេឃុំ ចៅសង្កាត់​ទាំង​៩៣​។​
​ទី​១០- លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្តស្វាយរៀង មាន​៨០​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​មេឃុំ​-​សង្កាត់​ ចំនួន​៨០​។​

​ទី​១១- លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្តរតនគិរី មាន​៥០​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​មេឃុំ ចៅសង្កាត់​ទាំង​៥០​។​
​ទី​១២- លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្តក្រចេះ មាន​៤៨​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​មេឃុំ ចៅសង្កាត់​ទាំង​៤៨​។​
​ទី​១៣- លោក ជាវ តា​យ អភិបាលខេត្ត​ពោធិ៍សាត់ បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្តពោធិ៍សាត់ មាន​៤៩​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​មេឃុំ ចៅសង្កាត់​ទាំង​៤៩​។​
​ទី​១៤- លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​២៤​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​មេឃុំ ចៅសង្កាត់​ទាំង​២៤​។​

​ទី​១៥- លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្តមណ្ឌលគិរី មាន​២១​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​មេឃុំ ចៅសង្កាត់​ទាំង​២១​។​
​ទី​១៦- លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្តព្រៃវែង មាន​១១៦​ឃុំ សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​មេឃុំ ចៅសង្កាត់​ទាំង​១១៦​។​
​ទី​១៧- លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្តកំពង់ធំ មាន​ឃុំ​សង្កាត់ ចំនួន​៨១​ឃុំ​សង្កាត់ ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា នាំមុខ​ដាច់​៧៨​ឃុំ​សង្កាត់ និង​អាច​ទទួលបាន​តំណែង​មេឃុំ ចៅសង្កាត់​ចំនួន​៧៨ ខណៈ​គណបក្ស​ភ្លើងទៀន អាចនឹងទទួល​បាន​៣​ឃុំ​។​

​ទី​១៨- លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្តព្រះវិហារ មាន​៥១​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​មេឃុំ ចៅសង្កាត់​ទាំង​៥១​។​
​ទី​១៩- លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្តតាកែវ មាន​១០០​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​មេឃុំ ចៅសង្កាត់​ទាំង​១០០៕
​ទី​២០- លោក ជាម ច័​ន្ឌ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ថ្លែង​ឲ្យ​ដឹងថា ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​ខេត្ត សរុប​ចំនួន​១,៣១៨​ការិយាល័យ មាន​៦៤​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​មេឃុំ ចៅសង្កាត់​ទាំង​៦៤​។​

​ទី​២១- លោក ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ដ​កណ្ដាល បាន​ថ្លែង​ឲ្យ​ដឹងថា ឃុំ​-​សង្កាត់​ទាំង​១២៧ នៅ​ខេត្តកណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​មេឃុំ​-​សង្កាត់​ទាំងអស់ ចំនួន​១២៧​។​​ទី​២២- លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្ត​ប៉ៃលិន មាន​ចំនួន​៨​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​មេឃុំ ចៅសង្កាត់​ទាំង​៨​។​​ទី​២៣- លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្តសៀមរាប មាន​១០០​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​មេឃុំ ចៅសង្កាត់​ទាំង​១០០​។​​ទី​២៤- លោក អ៊ុំ រាត្រី អភិបាលខេត្ត​ប ន្ទា​យ​មានជ័យ បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្តបន្ទាយមានជ័យ មាន​៦៧​ឃុំ​-​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​មេឃុំ ចៅសង្កាត់​ទាំង​៦៧​។​​ទី​២៥- លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្តបាត់ដំបង មាន​១០៣​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​នាំ​មុខដាច់​ទាំងអស់ និង​អាច​ទទួលបាន​តំណែង​មេឃុំ ចៅសង្កាត់​ទាំង​១០៣​។

​សម្រាប់​ដំណើរការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​កម្ពុ​ជានា​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ​គឺ​ប្រព្រឹត្តិ​ទៅក្នុង​បរិយាកាស​ស្ងប់ស្ងាត់ តម្លាភាព និង​សេរីភាព ដែល​បង្ហាញថា​កម្ពុ​ជាមាន​ស្ថិរភាព​នយោបាយ​យ៉ាងពិត​ប្រាកដ​។ នេះ​បើតាម​សេចក្តី​ថ្លែង​ការរួម​របស់​អ្នកសង្កេតការណ៍​អន្តរជាតិ ។​​នៅ​ថ្ងៃទី​៦​មិថុនា​នេះដែរ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈបញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍​សម្រាប់​ការបោះឆ្នោត (​គ​.​ស​.​អ​) បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ចូលរួម​ថែរក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​បានល្អ​ប្រសើរ នៅ​គ្រប់​ដំណាក់កាល នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​។​​នេះ​បើតាម​លិខិត​សរសើរ និង​ថ្លែងអំណរគុណ​ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​នៅ​រសៀល​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២២​នេះ ។​នៅ​ថ្ងៃទី​២៦​មិថុនា​ខាងមុខនេះ​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹង​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​៕a elect hun1 a elect hun2 a elect hun a elect hun1 
​