» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7590 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697761 នាក់

កិច្ចប្រជុំ​កំពូល​មិន​ផ្លូវការ​អាស៊ាន​មាន​មាន​ជំហរ​ដោះស្រាយ​បញ្ហា​មី​យ៉ាន​ម៉ា​ដូច​សំណើរ​កម្ពុជា​

 


​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្រៅផ្លូវការ នា​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ នាទី​ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី បាន​ចែករំលែក​អំពី​បទពិសោធ​ន៍​ជោគជ័យ​របស់​កម្ពុជា ក្នុងការ​អនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ ដើម្បី​នាំមក​នូវ​សន្តិភាព និង​ការផ្សះផ្សា​ជាតិ ឋិតថេរ​យូរអង្វែង និង​បាន​ស្នើឡើង​នូវ​ជំហាន​ជាក់ស្តែង​មួយចំនួន​។​a hun indo 

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញផ្សាយ​នា​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១​នេះ បាន​ឲ្យ​ដឹងថា សម្តេច​តេ​ជោ ក្នុង​កិច្ចប្រជុំ​កំពូល​នោះបាន​លើកឡើង​រួមមាន (១)​ការបញ្ឈប់​អំពើ​ហឹ​ង្សា និង​ការប្រកាន់​ភាព​អត់ធ្មត់​បំផុត​ដោយ​គ្រប់ភាគី​ពាក់ព័ន្ធ (២) ការទទួល​តួនាទី​អាស៊ាន និង​ការបញ្ជូន​ប្រេសិត​ពិសេស​ទៅ​មី​យ៉ាន់​ម៉ា ដើម្បី​ជួយ​អន្តរាគមន៍​សម្របសម្រួល និង​(៣)​ការអនុញ្ញាត​ឲ្យ​មានការ​ផ្តល់ជំនួយ​មនុ​ស្ស​ធម៌​ពី​អាស៊ាន ដែល​បានរួម​ចំណែក​ដល់​ការឯកភាព​គ្នា ជា​ឯក​ឆន្ទ​លើ​ប្រាំ​ចំណុច​។

សម្តេច​តេ​ជោ ក៏បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់ នៃ​ការកសាង​ទំនុកចិត្ត និង​ការប្តេជ្ញា​កំរិត​នយោបាយ ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុង​ការធ្វើសម្បទាន ដើម្បី​សម្រុះសម្រួល​ការព្រួយបារម្ភ​របស់​ផង​គ្នា និង​ការផ្តោត​គោលបំណង ធំ​បំផុត​ទៅលើ​ការបញ្ឈប់​បង្ហូរឈាម​គ្នា សន្តិភាព និង​ភាព​សុខដុម​ចីរកាល​។
ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​, មេដឹកនាំ​អាស៊ាន​បាន​ពិភាក្សាគ្នា​យ៉ាង​ទូលំទូលាយ លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ក្តីបារម្ភ​រួម ជាពិសេស​ការវិវត្ត​ថ្មីៗ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។

មេដឹកនាំ​អាស៊ាន បានសម្រេច​ការឯកភាព​គ្នា​ជា​ឯក​ឆន្ទ លើ​ប្រាំ​ចំណុច​ស្ដីពី​ជំហាន​ចាំបាច់ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង បង្កលក្ខណៈ​សម្រាប់​កិច្ចសន្ទនា និង​បោះជំហាន​ទៅ​មុខជា​បន្តបន្ទាប់ ទៅរក​សំ​ណោះ​ស្រាយ​ដោយ​សន្តិវិធី ដែល​រួមមាន (១)​ការបញ្ឈប់​រាល់​អំពើ​ហឹ​ង្សា (២)​កិច្ចសន្ទនា​ប្រកបដោយ​ស្ថាបនា រវាង​ភាគី​ពាក់ព័ន្ធ ដើម្បី​ផលប្រយោជន៍​ប្រជាជន (៣)​ការចាត់តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ដើម្បី​សម្របសម្រួល​ដំណើរការ​កិច្ចសន្ទនា (៤)​ផ្តល់ជំនួយ​មនុស្សធម៌​តាមរយៈ​មជ្ឈមណ្ឌល​អាស៊ាន ដើម្បី​សម្របសម្រួល​ជួយ​មនុស្សធម៌ និង​គ្រប់គ្រង​គ្រោះមហន្តរាយ និង (៥)​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​នៅ​មី​យ៉ាន់​ម៉ា ដើម្បី​ជួប​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​សូម​បញ្ជាក់ដែរថា​នៅក្រោយ​ចប់​ការប្រជុំ​នៅ​ទីក្រុង​ហ្សា​ការ​តា លោក​ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា លោក​រួម​ជា​ប្រទេស​សមាជិក​អាស៊ាន​ឯទៀត បាន​ប្រាប់​ទៅ​លោក​មីន អ៊ុង​ឡាំង អគ្គបញ្ជាការ​កងទ័ព​ជាតិ​ភូមា ថា​ត្រូវតែ​បញ្ឈប់​ការប្រើ​អំពើហិង្សា បាញ់សម្លាប់​ប្រជាពលរដ្ឋ​ភូមា​។ លោក​បន្ថែមថា អាស៊ាន ក៏បាន​ទាមទារ​ផងដែរ ឲ្យ​កងទ័ព​ភូមា ត្រូវ​ដោះលែង​អ្នកទោសនយោបាយ​ទាំងអស់ ហើយ​បើកផ្លូវ​ឲ្យ​មាន​ការដឹក​ជំនួយ​មនុស្សធម៌ ព្រមទាំង​បើកផ្លូវ ឲ្យ​អ្នកសម្របសម្រួល​តំណាង​អាស៊ាន ចូលទៅ​រៀបចំ​ការចរចា ជាមួយ​ភាគី​នយោបាយ​ភូមា​។​
​

លោក លី សៀន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា នៅក្នុងពេល​ប្រជុំ លោក មីន អ៊ុង​ឡាំង បានទទួល​ស្តាប់ ការអំពាវនាវ និង​ការទាមទារ​ទាំងអស់នេះ របស់​អាស៊ាន​។ លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី អះអាង​ទៀតថា លោក​អគ្គមេបញ្ជាការ​ក​ង​ទ័ព​ជាតិ​ភូមា មិនបាន​បដិសេធ​ទេ ចំពោះ​ការដែល​អាស៊ាន​ដើរតួនាទី ក្នុងន័យ​ស្ថាបនា ដើម្បី​ធ្វើយ៉ាងណា ស្តារ​ស្ថិរភាព សន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ​ជូន​ប្រជាជន​ភូមា​។ លោក លី សៀន​ឡុង បាន​បន្ថែមថា លោក​បានស្នើ​ទៅកាន់​លោក មីន អ៊ុង​ឡាំង ថា​ត្រូវតែ​ដោះលែង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​។​



​សូម​រំលឹកថា តប​តាម​ការអញ្ជើញ​របស់​ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហាស​សា​ណា​ល់ បុល​គី​យ៉ា​ស់ មុយ​អ៊ី​ហ្សា​ឌី​ន វ៉ា​ឌូ​ឡា​ហ៍ (Sultan Haji Hassanal Bolkiah Mulzzaddin Waddaulah) នៃ​ប្រទេស​ព្រុយ​ណេ​ដា​រ៉ូ​សា​ឡឹម ជា​ប្រធាន​អាស៊ាន​នាពេល​បច្ចុប្បន្ន សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​របស់ មេដឹកនាំ​អាស៊ាន ដែល​បានរៀបចំ​នៅ​លេខាធិការដ្ឋាន​អាស៊ាន នាទី​ក្រុង​ហ្សា​ការ​តា សាធារណរដ្ឋ​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​។ នេះ​គឺជា​កិច្ចប្រជុំ​កំពូល​លើក​ទី​១ ក្នុង​ទម្រង់​ជាការ​ចូលរួម​ដោយផ្ទាល់​
​ចាប់តាំងពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ បាន​ផ្ទុះឡើង​កាលពីដើមឆ្នាំ​២០២០​។​a h indo a h indo1 

​