វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1933 នាក់
ម្សិលមិញ 14970 នាក់
សរុប 16695868 នាក់
ភ្នំពេញ៖នៅថ្ងៃទី២៣មេសាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានធ្វើ អធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសាររវាងកម្ពុជាថៃចំនួន០៧ រួមមាន៖
១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ២) អនុស្សរណៈនៃការយោគយល់គ្នា រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ៣) អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានធម្មជាតិ និង បរិស្ថាន នៃព្រះរាជាណាចក្រថៃ ស្ដីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន។
៤) កិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ស្ដីពី ការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់- បានណងអៀន)។៥) កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការសាងសង់ ស្ពានព្រំដែនផ្សារព្រំ-បានផាកាត។៦) កំណត់ហេតុស្ដីពីការផ្តល់ជំនួយ បច្ចេកទេសលើការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងលើកកម្រិតគុណភាព ផ្លូវជាតិលេខ ៥៧ (បាត់ដំបង-ច្រកទ្វារ អន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រ កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ។៧) ការចុះលិខិតប្ដូរសារ ស្តីពី គម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ។
នៅក្នងជំនួបពិភាក្សាការងារទ្វេភាគីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោកស្រី ផែថងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីថៃ បានឯកភាពបន្តពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃចំណងមិត្តភាព, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ និងដៃគូយុទ្ធសាស្ត្រ។
ស្របពេលឆ្នាំ២០២៥នេះ ជាខួបទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ ប្រមុខរាជរដ្ឋាភិបាលទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែរឹងមាំថែមទៀត។
ប្រមុខរាជរដ្ឋាភិបាលទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះគម្រោងសម្ពោធជាផ្លូវការនូវ ស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសុងក្លា និងស្ថានអគ្គកុងស៊ុលថៃ នៅខេត្តសៀមរាប ក៏ដូចជា គម្រោងសម្ពោធជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់ បាណង់ អ៊ាន) នាពេលខាងមុខដ៏ខ្លី។
ទន្ទឹមនឹងនេះ, សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះមិត្តថៃ ដែលបានបន្តយកចិត្តទុកដាក់ ចំពោះពលករកម្ពុជានៅប្រទេសថៃ និងបានលើកលែងថ្លៃទិដ្ឋាការអនុញ្ញាតឱ្យចូលប្រទេសឡើងវិញ (Re-Entry Permit Fee) សម្រាប់ពលករកម្ពុជា ដែលមកលេងក្រុមគ្រួសារ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ តាមការស្នើសុំរបស់សម្ដេចបវរអធិបតី នាពេលកន្លងមក និងបានអរគុណដល់វិនិយោគិននិងធុរជនថៃ ចំពោះទំនុកចិត្ត និងការសម្រេចចិត្តបណ្តាក់ទុន និងធ្វេីធុរកិច្ចនៅកម្ពជា។ លោកស្រីនាយករដ្ឋមន្ត្រីថៃ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ និងតែងតែគាំទ្រដល់វិនិយោគិនថៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលទាំងពីរក៏បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និង វិនិយោគ, ថាមពល, សន្តិសុខ និងការពារជាតិ, វប្បធម៌, ទេសចរណ៍, អប់រំ, ការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែម ( Complementary SEZ) នៅតាមបណ្តោយព្រំដែន។ប្រមុខរាជរដ្ឋាភិបាលទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាអាស៊ាន និងតំបន់ ផងដែរ រួមមាន ការជំរុញសមាជិកភាពអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្ត នៅក្នុងឆ្នាំ២០២៥ នេះ និង តួនាទីរបស់អាស៊ាន ក្នុងការជួយប្រទេសមីយ៉ាន់ម៉ា។
លោកស្រីនាយករដ្ឋមន្ត្រីថៃបានមានប្រសាសន៍ថា៖ ថ្ងៃនេះ យើងបានចុះហត្ថលេខាលើឯកសារមួយ សម្រាប់បង្កើតមជ្ឈមណ្ឌលអភិវឌ្ឍជំនាញអនាធិបតេយ្យ នៅភ្នំពូន (Poun Phnom)។ ក្រៅពីនេះទៅទៀត នឹងមានសកម្មភាពជាច្រើនទៀត ដើម្បីអបអរខួបលើកទី៧៥ នៃទំនាក់ទំនងរបស់យើង នៅក្នុងឆ្នាំនេះ ដោយបង្ហាញពីទិដ្ឋភាពនានានៃមិត្តភាពដែលមានយូរយារ។លោកស្រីនាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់បន្ថែមថា៖
* ជំហានទីមួយ យើងបានប្តេជ្ញាថែមទៀតចំពោះភាពជាដៃគូយុទ្ធសាស្ត្រ ហើយយើងមានភាពរីករាយ ដែលផែនការសកម្មភាពរួម កំពុងត្រូវបានបញ្ចប់ដើម្បីធានាថាកិច្ចសហប្រតិបត្តិការនេះ នឹងនាំឲ្យមានអត្ថប្រយោជន៍ជាក់ស្តែងចំពោះប្រជាជនរបស់យើង។ យើងបានស្វាគមន៍ការបើកកុងស៊ុលទូតថៃនៅខេត្តសៀមរាបនិងការបើកស្ថានកុងស៊ុលកម្ពុជា នៅខេត្តសុងឃ្លា ដែលនឹងកើតមានឆាប់ៗនេះ។ជំហានទីពីរ យើងនឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ យើងបានយល់ព្រមក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាទាំងកម្រិត ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតាមបរិវេណព្រំដែនរួមរបស់យើង។
លោកស្រី បានថ្លែងអំណរគុណដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងកម្លាំងប៉ូលិសរបស់យើង ក្នុងការប្រយុទ្ធប្រឆាំងអំពើការលួចតាមអ៉ិនធឺណិត។ យើងនឹងបន្តសហការគ្នាដើម្បីបំបាត់បណ្ដាញអំពើឧក្រិដ្ឋចេញពីតំបន់ព្រំដែនថៃ - កម្ពុជា។ ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MoU) ស្តីពីការបំពុលបរិស្ថានឆ្លងព្រំដែន នឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង ក្នុងការប្រយុទ្ធនឹងមហិច្ឆតា PM2.5
តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការបង្កើនសមត្ថភាព។* ជំហានទីបី យើងប្តេជ្ញាដើម្បីលើកទិសការអភិវឌ្ឍតំបន់ព្រំដែនឲ្យមានល្បឿន។ ប្រទេសថៃត្រៀមរួចរាល់ ក្នុងការជាម្ចាស់ផ្ទះសម័យប្រជុំរដ្ឋមន្ត្រីរួមនៅតំបន់ព្រំដែន
ដោយបញ្ចូលទៅក្នុងកម្មវិធីបើកផ្លូវផ្លូវរដ្ឋនៃស្ពានមិត្តភាពថៃ - កម្ពុជា លើកដំបូងផងដែរ។ ប្រទេសទាំងពីរ នឹងលើកលែងល្បឿននៃការបំផ្លាញគ្រាប់មីនតាមបណ្ដោយព្រំដែននិងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរផងដែរ។ យើងនឹងធ្វើការសហការដើម្បីបញ្ចប់កិច្ចព្រមព្រៀងការដឹកជញ្ជូនតាមផ្លូវគោកពីរជាតិដើម្បីឲ្យយានយន្តឯកជនអាចឆ្លងកាត់ព្រំដែនបាន និងអភិវឌ្ឍសេវារថភ្លើងដឹកទំនិញឆ្លងព្រំដែន ក្នុងគោលបំណងកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនប្រសិទ្ធភាព ជាផ្នែកមួយនៃការរឹតបន្តឹងការតភ្ជាប់រវាងប្រទេសទាំងពីរ និងតំបន់នានាផងដែរ។
* ជំហានទីបួន យើងនឹងជ្រៅជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ដោយមានគោលដៅបន្ថែមជួញដូរពី ១០ ពាន់លានដុល្លារអាមេរិក ឲ្យឈានដល់ ១៥ ពាន់លានដុល្លារ នៅឆ្នាំ ២០២៧។ លោកស្រីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះការគាំទ្រដល់អ្នកវិនិយោគថៃ ដែលបច្ចុប្បន្ន គឺជាប្រភពវិនិយោគបរទេសចំណាត់ថ្នាក់ទី៩នៅកម្ពុជា។ លើសពីនេះទៅទៀត យើងបានយល់ព្រមចំពោះការសហការជាមួយគ្នាក្នុង ASEAN ដើម្បីជ្រៅជាពិសេសការរួមបញ្ចូលសេដ្ឋកិច្ចក្នុងតំបន់ និងការតភ្ជាប់សេដ្ឋកិច្ចជិតស្និទ្ធ នៅក្នុងតំបន់ទន្លេមេគង្គ។* ជំហានទីប្រាំ យើងនឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ និងលើកកម្ពស់យុទ្ធនាការឈ្មោះ «ប្រាំមួយប្រទេស គោលដៅមួយ» ដោយធ្វើអាប់ដេតកិច្ចព្រមព្រៀងការឆ្លងព្រំដែន ក្នុងគោលបំណងជះឥទ្ធិពលលើការធ្វើដំណើរទេសចរណ៍។* ជំហានទីប្រាំមួយ យើងនឹងធានាថា កម្មករខ្មែរ ត្រូវបានជ្រើសរើសតាមបណ្តាញផ្លូវច្បាប់ ដើម្បីឲ្យពួកគេចូលរួមទទួលបានសុខុមាលភាព និងអត្ថប្រយោជន៍សមរម្យ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាក្នុងការទទួលស្វាគមន៍ បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីប្រទេសថៃ នៅកម្ពុជា ជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយទៀតចំពោះប្រជាជនប្រទេសទាំងពីរ ក៏ដូចជារាជរដ្ឋាភិបាល និងសភាប្រទេសទាំងពីរ។សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ ជាការបន្ថែមសន្ទុះជំរុញថ្មីមួយដល់ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ទោះបីជាសភាពការណ៍ក្នុងតំបន់ និងអន្តរជាតិមានការផ្លាស់ប្ដូរ និងប្រែប្រួលយ៉ាងណាក៏ដោយ ក៏ភាពជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា និងថៃនៅតែឈរយ៉ាងរឹងមាំ ធន់ និង វិវត្តរីកចម្រើនទៅមុខជានិច្ច។
អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ ដែលបានប្រាប់អ្នកសារព័ត៌មានតាមរយៈតេលេក្រាមនាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ស្តីពី លទ្ធផលនៃកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃបាមឲ្យដឹងថា នៅក្នុងកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភាកម្ពុជា និងលោកជំទាវនាយករដ្ឋមន្ត្រីថៃ នៅវិមានព្រឹទ្ធសភានោះគឺបានពិភាក្សាគ្នាជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិ ការរវាងប្រទេសកម្ពុជា និងថៃតាំងពីដើមរហូតដល់បច្ចុប្បន្ន។ ឯកឧត្តម ជា ធីរិទ្ធ បាន ឲ្យដឹងទៀតថា ក្នុងកិច្ចជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់លោក ជំទាវ ផេថងថាន ស៊ីណាវ៉ាត្រនាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ខណៈសម្តេចតេជោ បានចាត់ទុកថាពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃនោះបាន ចូលរួមចំណែកជួយដល់សេដ្ឋកិច្ចកម្ពុជា ហើយមួយវិញទៀតសោធបងប្អូនពលករខ្មែរទាំងនោះក៏បានជួយជំរុញដល់សេដ្ឋកិច្ចប្រទេសថៃផងដែរ។
បើតាមអ្នកនាំពាក្យព្រឹទ្ធសភា ក៏បានលើកឡើងផងដែរថា នៅក្នុងកិច្ចជំនួបពិភាក្សានោះដែរ សម្តេច តេជោ ហ៊ុន សែន និងលោកជំទាវនាយករដ្ឋមន្ត្រីថៃ ក៏បានពិភាក្សាចែករំលែកគ្នា និងផ្លាស់ប្តូរយោ បល់គ្នាទាក់ទងនឹងបញ្ហាភូមិសាស្ត្រនយោបាយ ក៏ដូចជាបញ្ហាសង្គ្រាមពាណិជ្ជកម្មពិភពលោកនាពេល បច្ចុប្បន្នផងដែរ។សូមបញ្ជាក់ថានាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) រួមជាមួយស្វាមី និងគណៈរដ្ឋមន្ត្ររបស់លោកស្រី បានមកបំពេញទស្សនកិច្ច២ថ្ងៃនៅកម្ពុជាក្នុងខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។
គណបក្សប្រតិភូថៃ ដឹកនាំដោយនាយករដ្ឋមន្ត្រីទី៣១ និងជាស្ត្រីក្មេងបំផុតក្នុងប្រវត្តិសាស្ត្រថៃ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៣ខែមេសា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រតិភូរបស់ប្រទេសកម្ពុជា ដឹកនាំដោយ លោក ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។លោកស្រីនិងប្រតិភូរដ្ឋាភិបាលមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយទស្សនកិច្ចនេះក៏កើតមានឡើងស្របពេលដែលប្រទេសទាំងពីរ កម្ពុជា-ថៃ ប្រារព្ធខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូត។