» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6376 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696547 នាក់

តើ​អ្នកកាសែត​ចុះ​បំពេញការងារ​យក​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជាក់ស្តែង​តាមផ្លូវ​សាធារណ​: ជូន​មហាជន​បានដឹង​តាមរបៀប​ណា បើ​សមត្ថកិច្ច​បំពាន​លើ​សិទ្ឋិ​សេរីភាព​របស់​អ្នក​សារព័ត៌​បែបនេះ ?



​ភ្នំពេញ​៖​មន្ត្រីនគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​នាំខ្លួន​អ្នកកាសែត​ម្នា​ក់នៅ​ស្ថាប័ន​TNBTVNewsBrand​ទៅពិនិត្យ​ទឹកនោម​រកសារ​ធាតុ​ញៀន​ខណៈ​អ្នកកាសែត​រូបនេះ​កំពុង​បំពេញ​វិជ្ជាជីវៈ​របស់ខ្លួន​តាម​ដងផ្លូវ​សាធារណៈ​។​a journal 

​ប៉ុន្តែ​ក្រោយ​ការពិនិត្យ​រក​មិនឃើញ​នគរបាល​បានធ្វើ​កំណត់ហេតុ​រួច​អនុញ្ញាតឱ្យ​អ្នកកាសែត​រូបនេះ​ត្រឡប់មកវិញ​។​ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៩​យប់​ថ្ងៃទី​១១​ខែធ្នូ​នៅ​ចំណុច​ផ្លូវបំបែក​ជា​៤​តូប​B19​ម្ដុំ​ផ្សារ​តូច​ផ្លូវ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។ លោក ជួន ប៊ុន​រឿន​អគ្គនាយក​សារព័ត៌មាន TNB​បាន​ថ្លែងប្រាប់​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ ២០១៩​នេះ​ថា​ភ្នាក់ងារ​របស់លោក​គឺ​ឈ្មោះ​តាត​ចាន់រុន​បាន​ជិះ​ម៉ូតូ​ទៅយក​ព័ត៌មាន​ករណី​គ្រោះថ្នាក់​ចរាចរ​។​

ប៉ុន្តែ​ពេលធ្វើ​ដំណើរ​តាមផ្លូវ​ក៏​ប្រទះឃើញ​មាន​ការប្រតាយប្រតប់គ្នា​រវាង​នគរបាល​ស្លៀកពាក់​ស៊ីវិល​មួយក្រុម​ជាមួយ​យុវជន​៣​នាក់​។​ខណៈនោះ​ភ្នាក់ងារ​របស់លោក​បាន​ឈប់​ម៉ូតូ​ទាញ​ទូរស័ព្ទ​ថតរូប​ភាព​ក៏​ស្រាប់តែ​នគរបាល​មួយក្រុម​នេះ​បាន​ហាមឃាត់​បើទោះបីជា​ភ្នាក់ងារ​របស់លោក​បាន​បង្ហាញ​កាត​អ្នកសារព័ត៌មាន​យ៉ាងណាក៏ដោយ ។​

​លោក​ជួន​ប៊ុន​រឿន​បន្តថា​ក្រោយមក​ប៉ូលិស​បាន​នាំខ្លួន​ភ្នាក់ងារ​របស់លោក​ទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ពិនិត្យ​ទឹកនោម​រកសារ​ធាតុ​ញៀន តែ​ការពិនិត្យ​២​ដង រក​មិនឃើញ​នោះទេ ទើប​នគរបាល​ធ្វើ​កំណត់ហេតុ អនុញ្ញាតឱ្យ​ត្រឡប់មកវិញ ។​

​លោក យល់ថា នេះ​ជាការ​រំលោភសិទ្ធិ​អ្នកសារព័ត៌មាន​យ៉ាងធ្ងន់ធ្ងរ ចំពោះ​ការបំពេញ​វិជ្ជាជីវៈ និង ស្នើឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​ពិនិត្យ​ករណីនេះ​ឡើងវិញ​ផង ។​បញ្ហា​នគរបាល​ស្លៀកពាក់​ស៊ីវិល ចាប់ខ្លួន​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​នេះ បង្ក​ការភ្ញាក់ផ្អើល​និង​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​កន្លងមក​នគរ​បាល​ក៏បាន​ចេញមុខ​បំភ្លឺ​ផងដែរ ។​

​ទន្ទឹមនេះ​លោក​ប៉ែន​បូ​ណា​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​បានឱ្យដឹង​ថាបើ​អ្នកកាសែត​បានបង្ហាញ​ប័ណ្ណ​អ្នកសារព័ត៌មាន​ត្រឹមត្រូវ​ហើយ​គប្បី​សមត្ថកិច្ច​គោរព​នូវ​សិទ្ធិ​របស់​អ្នកសារព័ត៌មាន​មិនអាច​ធ្វើការ​បំពាន​យ៉ាង​ដូច្នេះ​ទេ​។​ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​លើកស្ទួយ​និង​គាំទ្រ​ខ្លាំងណាស់​ចំពោះ​សេរីភាព​សារព័ត៌មាន ។​

​លោក​បន្តថា​សមត្ថកិច្ច​គួរ​បង្ហាញ​តួនាទី​ឱ្យបាន​ច្បាស់លាស់​កុំឱ្យ​មានការ​យល់ច្រឡំ​ខណៈ​បើសិន​អ្នកសារព័ត៌មាន​កំពុង​បំពេញ​តួនាទី​ហើយ​មិនត្រូវ​បំពាន​សិទ្ធិ​អ្នកសារព័ត៌មាន​នោះទេ​។​ជាមួយគ្នានេះ​លោក​ប៉ែន​បូ​ណា​បាន​សំណូមពរ​ដល់​អ្នកសារព័ត៌មាន​ផងដែរ​ត្រូវគោរព​វិជ្ជាជីវៈ​របស់ខ្លួន ខណៈ​សមត្ថកិច្ច​ក៏ត្រូវ​គោរព​តួនាទី​របស់ខ្លួន និង មិនត្រូវ​បំពាន​សិទ្ធិ​អ្នកសារព័ត៌មាន​ឡើយ ៕a journal1 a journal2 

​