» បង្ក្រាប ទីតាំង​ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេ​ប​សាយ នូវ​វីដេអូ​អាសអាភាស​មួយកន្លែង ឃាត់ខ្លួន​មនុស្ស ១២​នាក់​! » កម្ពុជា បដិសេធ​ចំពោះ​ថៃ ដែល​ស្នើឱ្យ​កម្ពុជា ដក​កងទ័ព​ចេញពី​ទីតាំង​តំបន់​មុំ​បី​ » កញ្ញា ផន ស្រី​ពី ពីក្មេងលក់ខោអាវជជុះនៅ​រាជធានី​ភ្នំពេញ​ទទួលបាន​ជ័យលាភី​ជា​ម្ចាស់​ម្កុដ​កញ្ញាឯក MISS COSMO CAMBODIA 2025 » កម្ពុជា បញ្ជូន​វិវាទ​នៅ​តំបន់​មុំ​បី​, ប្រាសាទតាមាន់ធំ​, តា​មាន់​តូច និង​តា​ក្របី ទៅ​តុលាការ​យុត្តិធម៌​អន្ដរជាតិ​រួចហើយ​មិនដឹងថា​តើ​ការចរចារ​ទៅរួច​ដែរ​ឬ​អត់​? » ឃើញ​ហើយ​សព​ស្រី ដែល​លោត​សម្លាប់ខ្លួន​ពី លើ​ស្ពាន​កោះនរា នៅ​ចំណុច​ក្រោម​ស្ពាន​ព្រះមុន្នីវង្ស​ថ្មី » កម្ពុជា​វៀតណាម​ព្រមព្រៀងគ្នា​យកពន្ធ​សូន្យ​លើ់​មុខទំនិញ​២៨​មុខ​! » លោក​ត្រាំ ហាមប្រាម​ពលរដ្ឋ​មកពី​ប្រទេស​ចំនួន​១២ មិន​ឱ្យចូល​ទឹកដី​សហរដ្ឋ​អាម៉េរិក​កម្ពុជា​រួចខ្លួន​ » មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ​រកសារ​ធាតុគីមី​ » មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ​រកសារ​ធាតុគីមី​ » ​អ្នកប្រឆាំង​ច្បាប់​អាជ្ញា​សិ​ក​កាលពី​ខែធ្នូ ឆ្នាំ​២០២៤ក្លាយជាប្រ​ធានា​ធីប​តី​ថ្មី​កូរ៉េខាងត្បូង​សន្យាបន្តធ្វើល្អជាមួយកូរ៉េខាងជើង » អភិបាលរង​ស្រុក​ជុំ​គិរី ទៅ​រៀបការ​ប្រពន្ធ​ថ្មី ខណៈ​មិនទាន់​លែងលះ​ដាច់​ » កម្ពុជា​ប្រកាស​ប្រើ​យន្តការ​តុលាការ ICJ​ថៃ​ថា​ប្រើ​JBC » ​មេ​ទ​ព័​វៀត​ត​ណា​ម​មកដល់​ចំពេលកម្ពុជាមានបញ្ហាជាមួយថៃ » ​កិច្ចប្រជុំ​រវាង​រុស្ស៊ី អ៊ុយ​ក្រែ​ន​១​ម៉ោង​បាន​ត្រឹម​ដោះដូរ​អ្ម​លកទោស​និង​សា​កសព​យោធា! » សម្តេចឪ​និង​សម្តេច​កូន​និយាយ​ពី «​ការអភិវឌ្ឍ​បែប​ទូលាយ​» និង «​ការអភិវឌ្ឍ​បែប​ស៊ីជម្រៅ​» នៅក្នុង​វិស័យ​កសិកម្ម​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4866 នាក់

ម្សិលមិញ 8715 នាក់

សរុប 16840409 នាក់

បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រកាស​ចាត់ការ​បណ្តឹង​លោក​ហ៊ាងគឹម​ស្រឿ​ន​រឿង​មេ​ប៉ូលិស​ច្រក​ប៉ោយប៉ែត​ពុករលួយ​លោក​ខឹម​ចិ​ត្រា​បា​នរក​មនុស្ស​មក​រង​ជំនួស​?!

​ភ្នំពេញ ៖​បុរស​ម្នាក់​ត្រូវបាន​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​កថា​គឺជា​អ្នក​ជម្រឹត ពីបទ​ជំរិត​ទារប្រាក់​ពី​ពលករ​ខ្មែរ មកពី​ប្រទេស​ថៃ ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​មិនមែន​ពួក​នគរបាល​ទេ​។a khim po2

កាលពី​ថ្ងៃទី​១១​មេសា ឆ្នាំ​២០១៩​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានបង្ហាញ​មុខ​បុរស​ម្នាក់ និង​រៀបរាប់​យ៉ាងខ្លី​ថា «​ការឃាត់ខ្លួន​មេខ្យល់​ជំរិត​ទារប្រាក់​ពី​បងប្អូន​ពលករ នៅតែ​បន្ត​ដូច​ភ្លៀងរលឹម​។ សូម​បងប្អូន​មក​ទាក់ទង​មន្ត្រី​ដោយផ្ទាល់ ចៀសវាង​ការចាញ់បោក និង​ខាតបង់​ប្រាក់កាស​»​។​

​បើតាម​សមត្ថកិច្ច អន្តោរ​ប្រវេសន៍ បាន​ប្រាប់​ឲ្យ​ដឹងថា​៖ ជន​ប្រព្រឹត្ត មានឈ្មោះ ខៀវ សាវុធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​អូស រទេះ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ក្រោយ​នាគ​មាស​ចាស់ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែ​ឆ្នាំ​ដដែល គាត់​បាន​នាំ​ពលករ​ចេញពី​ប្រទេស​ថៃ មក​ប្រទេស​កម្ពុជា ចំនួន​០៣​នាក់ ក្នុងតម្លៃ​ម្នាក់​៦០០ បាត​។ តែ​ពេល​នាំ​ចូលមក​ត្រូវ​មន្ត្រី​ប្រចាំការ នៅ​ក្បាលស្ពាន ឃាត់ខ្លួន​បាន​រួច​បញ្ជូនមក ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​សាកសួរ​។​

​សមត្ថកិច្ច​ដដែល​បាន​បន្តថា​៖ គាត់​បាន​សារភាព​ទទួលកំហុស នៅ​ចំពោះមុខ​សមត្ថកិច្ច និង​បានធ្វើ​កិច្ចសន្យា បន្ទាប់ពី​ធ្វើ​កំណត់ហេតុ​ហើយ យើង​បាន​អនុញ្ញាតិ អោយ​គាត់​ត្រលប់​ទៅផ្ទះ​វិញ ។ ចំពោះ​ទង្វើ នៃ​ជន​នោះ សមត្ថកិច្ច បាន​ពិនិត្យ​ទៅលើ​ធាតុ​ផ្សំ នៃ បទល្មើស ដែលមាន ធាតុ ច្បាប់ ធាតុ​ផ្លូវចិត្ត និង ធាតុ​សំភារៈ ចំពោះ​ធាតុ​ទាំងបី​នេះ ចង់​ចូលក្នុង​មាត្រា ឬ ធាតុ​ណាមួយ ជន​នោះ​មិនអាច​រួចផុត ពី​សំណាញ់​ច្បាប់​ដែរ តែដោយសារ​ជា​អំពើ របស់​ជននេះ ទើប​ជា​លើកដំបូង ហើយ​មិន​យល់​អំពី​ផ្លូវច្បាប់ ទើប​ដោះ លែង​ត្រឡប់​ទៅវិញ ដោយ​គ្រាន់តែ​ឲ្យ​គាត់​ធ្វើ​កិច្ចសន្យា​ប៉ុណ្ណោះ ។​

អ្នកសារព័ត៌មាន មិនអាច​សុំ​ការបកស្រាយ​ពី​លោក ខឹម ចិ​ត្រា ប្រធាន​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​នេះ​បានឡើយ​។​សូមបញ្ជាក់ថា​លោក​ហ៊ាង គឹម​ស្រឿ​ន ដែលជា​អ្នកវិភាគ​នយោបាយ​ដ៏​ល្បីឈ្មោះ និង​ជា​អ្នកឃ្លាំមើល​ការអនុវត្ត​ព្រឹត្តិការណ៍​សង្គម ប្តឹងទៅ​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សុំ​បើក​ការស៊ើបអង្កេត ពាក់ព័ន្ធ​នៅក្នុង​ករណី​ទទួលយក​លុយ​ពី​ប្រជាពលរដ្ឋ ដែលជា​ពលករ​ចំណាកស្រុក​ក្នុង​ម្នាក់ៗ ៣៥០​បាត ដោយ​មិនមាន​ចេញ​ឯកសារ​ច្បាស់លាស់ ដែល​ចាត់ទុកជា​ការប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​ក្នុងការ​បំពេញការងារ សម្រាប់​សេវាកម្ម​សាធារណៈ​របស់​រដ្ឋ​។

លោក ហ៊ាង គឹម​ស្រឿ​ន បានលើកឡើង ថា​៖”​កាលពីពេល​ថ្មីៗ​នេៈ ឃើញ​មាន​មន្ត្រី​ច្រកទ្វារ​ប៉ោយប៉ែត​បានធ្វើ​សកម្មភាព​យកលុយ​ពី​ពលករ​ក្នុង​ម្នាក់ៗ​ចំនួន​៣៥០​បាត គ្មាន​ឯកសារ​ច្បាស់លាស់​សម្រាប់​ជា​ថវិការដ្ឋ ដែល​អំពើ​នេះ​ចាត់ទុកជា​ការប្រព្រឹត្ត​អំពើពុករលួយ​ជាល​ក្ខ​ខណៈ​ប្រព័ន្ធ​ដែល​ត្រូវតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​មាន​វិធានការ​ផ្លូវច្បាប់ បើក​ការស៊ើបអង្កេត​កោះហៅ​មន្ត្រី​ពាក់ព័ន្ធ និង​មន្ត្រី​បក្ខពួក​ខាងលើ​អោយមក​ចូលខ្លួន​បំភ្លឺ​នៅ​ចំពោះ​អង្គភាព​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

​លោក ហ៊ាង គឹម​ស្រឿ​ន បានអោយ​កាសែត​ដឹងថា លោក​បាន​យកពាក្យ​បណ្តឹង​ទៅជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រួចរាល់​ហើយ​កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ ។ លោក​បន្តថា ការដាក់​ពាក្យបណ្ដឹង ប្ដឹង​ប្រធាន​ច្រកទ្វារ​ប៉ោយប៉ែត​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ គឺ​បាន​ធ្វើឡើង​ក្រោយពី​បាន​សង្កេតឃើញថា មាន​ភាពមិនប្រក្រតី​មួយចំនួន​ដោយ​យកប្រាក់​ពី​ពលករ​ខ្មែរ​ឆ្លងដែន​ចូលមក​កម្ពុជា​ក្នុង​០១​នាក់ (៣៥០​បាត )​ដោយ​ពុំមាន​ឯកសារ​ច្បាស់លាស់ សម្រាប់​បញ្ជាក់ថា​ប្រមូល​ជាថ​វិការ​រដ្ឋ​ដោយ​អាច​ចាត់ទុកជា​ការប្រព្រឹត្ត​អំពើរ​ពុករលួយ​ជា​លក្ខណ​:​ប្រព័ន្ធ​។​

​លោក​បន្តថា ការដាក់​ពាក្យបណ្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​គឺ​មិន​ត្រឹមតែ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​តែប៉ុណ្ណោះ​ទេ គឺ​លោក​និង​ដាក់​ពាក្យបណ្តឹង​ទៅលើ​ច្រកទ្វារ​អន្តរជាតិ​ដូង កំរៀង និង​ច្រក​ឡែ​ម បន្ថែមទៀត​ក្រោយពី​លោក​បាន​ប្រមូល​ឯក​សារបាន​មួយចំនួន​ហើយ​ករណី​យកលុយ​ពី​ពលករ​ដោយ​ពុំមាន​ឯកសារ​ច្បាស់លាស់ ហើយ​ខណ​:​ពេលនេះ​លោក​កំពុង​សិក្សា​និង​ស្រាវជ្រាវ​រក​ឯកសារ​ប​ន្ថែ​ម​ទៀត​ផងដែរ​។​លោក ហ៊ាង គឹម​ស្រឿ​ន ក្រោយពី​បាន​ជួបពិភាក្សា​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​តាម​ការអញ្ជើញ​នា​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩​បាន​ឲ្យ​កាសែត​ដឹងថា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ឯកភាព​ស្រាវជ្រាវ​រឿង​ពុករលួយ​តែ​មិនមែន​ត្រឹមតែ​ច្រក​ប៉ោយប៉ែត​ទេ​គឺ​នៅ​ច្រក​ដូង​ផងដែរ​។​

​ជិត​បុណ្យចូលឆ្នាំ​ខ្មែរ ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាច្រើន បាននាំគ្នា​សម្រុក​មក​ស្រុកកំណើត​វិញ ដែល​បណ្តាលឱ្យមាន​ភាព​កកស្ទះ​ពេញ​តាម​ច្រកព្រំដែន និង​មាន​អ្នក​ខ្យល់គរ​ផងដែរ ពេល​កំពុង​តម្រង់​ជួរ​ប្រថាប់ត្រា ដោយសារតែ​ក្តៅ​និង​ហប់​ពេក​។ វា​ក៏មាន​ការលេចឮ​ថា មន្ត្រី​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ទារប្រាក់​ពី​ពលករ​មកពី​ប្រទេស​ថៃ​ពី​១០០​ទៅ​២០០​បាត​ផងដែរ​៕a khim po3 a khim chitra1 a khim po a acu pet2 a acu pet3