» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8746 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698917 នាក់

ភរិយា​ឧកញ៉ា​ឌួង​ងៀប​ទម្លាយ​រឿង​ប្តី​ចុះចោល​ទៅរក​ប្រ​ដាប់​ស្រីកេ្ម​ង​យកលុយ​ទៅ​សង់ផ្ទះ​ទិញ​ឡាន​ទុក​ឲ្យ​ប្រពន្ធ​សងលុយ​គេ​!

 

​ភ្នំពេញ​៖​រឿងអាស្រូវ​អុកញ៉ា​មួយទៀត​បន្ទាប់ពី​ផ្ទុះ​រឿង​រក​ប្រដាប់​ក្មេង​របស់​អុកញ៉ា​ហេង​សៀ​!​។​ការពិត​រឿងអាស្រូវ​ចោល​ប្រដាប់​ចាស់​រត់​មករក​ប្រដាប់​ថ្មី​ក្មេង​របស់​អ្នកមាន​កើត​ច្រើន​ឆ្នាំ​មកហើយ​ទើបតែ​ថ្មីៗ​នេះ​ឃើញ​ថ្នាក់ដឹកនាំ​ចាប់អារម្មណ៍​ឲ្យ​ស្រាវជ្រាវ​រឿង​អុកញ៉ា​ហេង​សៀ​លួច​ទាក់ទង​ជាមួយ​កញ្ញា​មាន​ពេជ្រ​រីតា​រហូត​ចាប់​ដាក់គុក​ច្រ​វ៉ា​ក់​ក៏មាន​ការទម្លាយ​ឡើង​តាមរយៈ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១ ដោយ​លោកស្រី ខុង លី​ស៊ី​អាណា ភរិយា​ឧកញ៉ា​ឌួង​ងៀប​ដែលមាន​កូនប្រុស​ម្នាក់​ទើបត្រូវ​មហាក្សត្រ​លុប​គោរមងារ​ឧកញ៉ា​ចោល​តាម​សំណើ​នាយករដ្ឋមន្ត្រី​គឺ​តេជគុណ​ឌួង​ឆាយ​។​a dourng ngeab 

លោកស្រី​ខុង​លី​ស៊ី​អាណា​បានបង្ហាញ​មុខមាត់​ស្រីក្មេង​កំណាន់ របស់លោក​ឧកញ៉ា ឌួង ងៀប​ជា​ប្តី ធ្វើ​ឲ្យ​កក្រើក​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា ថ្មី​ទៀត​។​លោកស្រី​ខុង លី​ស៊ី​អាណា បាន​លាតត្រដាង​រឿងអាស្រូវ​ស្នេហា​របស់​ប្តី​ខ្លួន ដែល​លួចលាក់​មាន​ស្រី​កំណាន់ រហូត​ចុះចោល​ផ្ទះសម្បែង និង យកលុយ​ទិញ​រថយន្ត​ទំនើប ធ្វើ​ផ្ទះ​វីឡា​ឲ្យ​ស្រី​កំណាន់​ក្មេង​ឈ្មោះ​ប្រាក់ ស៊ីណា​។​

​លោកស្រី ខុង លី​ស៊ី​អាណា បញ្ជាក់ថា “​ប្តី​នាង​ខ្ញុំ​មាន​ស្រី​នៅ​ខាងក្រៅ​ឈ្មោះ ប្រាក់ ស៊ីណា និង​បាន​យកលុយ​ជាច្រើន ទៅ​សង់​អគារភូមិ​គ្រឹះ​ទី​១ ទី​២ ដែល​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ជំពាក់​លុយ​ធនាគារ​រាប់សិប​លាន​ដុល្លារ ដែល​នាង​ខ្ញុំ​ម៉ែកូន​ទាំង​៥​រូប រង​វិបត្តិ​ទាំង​ផ្លូវកាយ​ផ្លូវចិត្ត​រាល់ថ្ងៃ​។ នាង​ខ្ញុំ​ប្តឹងផ្តល់​ជាមួយ​ស្ត្រី​ឈ្មោះ ប្រាក់ ស៊ីណា គឺជា​សា​ហាយ​ស្មន់​ប្តី​នាង​ខ្ញុំ ដែល​បាន​យកលុយ​ទៅ​សង់​ភូមិគ្រឹះ​ចំនួន​ពីរ​។ នាង​ខ្ញុំ​បាន​ប្តឹង​ប្តី​នាង​ខ្ញុំ ពីបទ​ឯក​ពន្ធភាព​ទៅ​តុលាការ​ហើយ តុលាការ​កំពុងតែ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ។​សុំ​ឲ្យ​សម្តេច​ទាំងពីរ​ជួយ​រក​យុត្តិធម៌​នាង​ខ្ញុំ និង​កូន​នាង​ខ្ញុំ ឌួង ឆាយ ផង​។ នៅ​ថ្ងៃទី​១៩ ឧសភា ខ្ញុំ​នឹង​ចូល​តុលាការ​ដើម្បី​នឹងធ្វើ​ការលែង​លះ​។ ប្តី​នាង​ខ្ញុំ​បាន​ញុះញង់​កូនប្រសារ​ឲ្យ​មក​ធ្វើបាប​កូន​ខ្លួនឯង នាង​ខ្ញុំ​មិនអាច​នៅ​ស្ងៀម​ទេ ”​។​

​មានការ​កត់សម្គាល់ថា​លោកស្រី ខុង លី​ស៊ី​អាណា បាន​ប្តឹងផ្តល់​គ្នា​ទៅ​តុលា​ការឱយ​ចាត់ចែង​រឹបអូស​ជា​បណ្តោះអាសន្ន នូវ​ទ្រព្យសម្បតិ្ត ប្រមាណ​ជាង ៤​លាន​ដុល្លារ មានដូចជា ដី ផ្ទះ​វីឡា ២​កន្លែង និង​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ពី​នារី​ឈ្មោះ ប្រាក់ ស៊ីណា​។​កាលពី​ប៉ុន្មាន​ខែ​មុននេះ​ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីការ​សម្រេច ន​លេខ ៣៨២ ស ដ រ ឲ្យ ចាត់ចែង​ផ្អាក​ជា​បណ្ដោះអាសន្ន នូវ​ទ្រព្យសម្បត្តិ​នានា ប្រមាណ​ជាង ៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ ត្រូវបាន​អាជ្ញាសាលា​នៃ​ដំបូង​រាជធានី​ភ្នំពេញ ចុះ​អនុវត្តន៍​ដីកា​សម្រេច​កាលពី​ថ្ងៃទី​២៨ ខែ តុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​វីឡា ២​កន្លែង​ស្ថិតនៅ​ភូមិ គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ថ្ងៃ​ដែល​អាជ្ញាសាលា ចុះ​អនុវត្តន៍​ដីកា​ក៏​ឃើញ​មានការ​អន្តរាគមន៍​ព្រោងព្រាត​ផងដែរ​។​ចឹ​ង​បាន​ថា​រឿង​ចោល​ប្រដាប់​ចាស់​មក​ច្រះ​ប្រដាប់​ថ្មី​ក្មេង​មិនមែន​តែ​អ្នកក្រ​ទេ​សេដ្ឋីៗ​ហ្នុ​ង​សម្បូរ​ជាងគេ​ផង​គ្រាន់តែ​គេ​ពូកែ​លាក់​តើ​!៕a dourng ngeab1 a dourng ngeab3 a dourng ngeab2 

​