» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7020 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671660 នាក់

មេ​ឈ្មួញ​ជើង​ខ្លាំង​ខាង​ដឹកឈើ​កែច្នៃ​ខុសច្បាប់​ចេញពី ភូមិ​ស្រែគរ ឃុំ​ស្រែគរ​ស្រុក​សេសា​ន ខេត្ត ស្ទឹងត្រែង​ចាប់​ថ្វើ​សកម្មភាព​តែ​គ្មាន​ការបង្ក្រាប

ខេត្តស្ទឹងត្រែង​៖ មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ ឈ្មោះ លោក ណា​ដែល​គេ​ស្គាល់​ថា​ឈ្មោះ​ចាន់ណា ត្រូវបាន​គេ​រាយការណ៍​ថា​ជា​ឈ្មួញ​ឈើ​គ្មាន​មន្ត្រី​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ណា​ហ៊ាន​ធ្វើការ​បង្ក្រាប​នោះឡើយ​!!!?​។​បើតាម​សេច​ក្តិ​រាយការណ៍​ឲ្យ​ដឹងថា​៖​ក្រោយ​ពេលដែល​ស្ងប់ស្ងាត់​អស់​មួយរយៈ​ឡូ​វ​នេះ​ក្រុម​ឡាន​ដឹកជញ្ជូន​ឈើ​អត់​ច្បាប់ ប្រភេទ​កែច្នៃ​ខុសច្បាប់​ចេញពី​ភូមិ​ស្រគរ ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​ទាំង​ប្រភេទ ឡាន និង ប្រភេទ​គោយន្ត​កន្ត្រៃ បានចេញ​ធ្វើ សកម្មភាព​ដឹកឈើ កក្រើក ឡើងវិញ សារជាថ្មី​ម្ដងទៀត​ហើយដោយ​មិនមាន​មន្ត្រី​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ណា​ហ៊ាន​ក្អក ឬ​ធ្វើការ​បង្ក្រាប​អ្វី​ឡើយ​។a car tim1

លោក ណា​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មេ​ឈ្មួញ​ដ៏​ធំ​ប្រចាំ​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសា​ន្ត ខេត្តស្ទឹងត្រែង គេ​ជឿ មានការ​ត្រូវ​រូ​វ ឬ​ត្រូវដង​ត្រូវផ្លែ​គ្នា ទើប​ពួក​អស់លោក មិន​បង្ក្រាប​បែបនេះ​។​​សូមបញ្ជាក់ថា សព្វថ្ងៃនេះ​នៅក្នុង​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសា​ន្ត ខេត្តស្ទឹងត្រែង គឺមាន​សិប្បកម្ម​ខុសច្បាប់​ជាច្រើន​កន្លែង ហើយ​មាន​គោយន្ត​កន្ត្រៃ​ជាច្រើន​គ្រឿង​កំពុង​ធ្វើ​សកម្មភាព សម្រុក​ដឹកឈើ ចេញពី​ក្នុងព្រៃ ដែនជម្រកសត្វព្រៃ​សេសា​ន យក​ចូលទៅ​លក់​អោយ​មេ​ឈ្មួញៗ តាម​រោង​សិប្បកម្ម​កែឆ្នៃ​ឈើ​ខុសច្បាប់​ទាំងនោះ រួច​ក៏​បន្ត​ដឹក​ចេញ តាមរយៈ​ឡាន​ប្រភេទ​សាំ​យ៉ុង យកទៅលក់​បន្ត​តាម​ខេត្ត​នានា​ទៀត ដោយ​ធ្វើដំណើរ​ឆ្លងកាត់​តាម​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្រែគរ ដែលមាន​មេ​ប៉ុស្តិ៍ ឈ្មោះ​លោក ថា​យ ស៊ិន​អ៊ី និង​ធ្វើដំណើរ​ឆ្លងកាត់​តាម​មុខ​ទីស្នាក់ការ សួន​បណ្ដុះ​កូនឈើ​ដែល​គ្រប់គ្រង​ដោយ​លោក សិទ្ធិ ដែលជា​កម្លាំង​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​សេសា​ន្ត និង​ឆ្លង​កាត់មុខ​បា​រ៉ា​ស​របស់​កម្លាំង កម្លាំង កង​រាជ អាវុធហត្ថ ដែល​ឈរជើង​នៅចាំ​ការពារ​នៅ​ចំណុច​ជិត​វា​រី​អគ្គិសនី​សេសា​ន្ត​ផងដែរ​។

កម្លាំង​ទាំងអស់នេះ​គឺ​សុទ្ធតែជា​កម្លាំង​ជំនាញ ដែលមាន​សម​ត្ត​កិច្ច​ធ្វើការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​តែ​ផ្ទុយទៅវិញ កម្លាំង​ជំនាញ អស់ទាំងនោះ​បែរជា​មិន​ធ្វើការ​បង្ក្រាប​នោះទេ តើ​ហេតុ​អី​?​។​​ប្រជាពលរដ្ឋ សូម​សំណូមពរ ដល់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គបញ្ជាការរង កង​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កង​រាជ​អ​វុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ហើយក៏​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ សូមមេត្តា ចាត់​មន្ត្រី​ជំនាញ ឲ្យ​ចុះ​ស្រាវជ្រាវ និង​មាន​ចំណាត់ការ​បង្ក្រាប ទៅលើ​ក្រុម​ឈ្មួញ​ដឹកឈើ ប្រភេទ​កែច្នៃ​ខុសច្បាប់​ទាំងអស់នេះ​ផង​បើ​មិន​ចង់​ឲ្យ​សារ​ពត៍​មាន​ផ្សព្វផ្សាយ ៕a car tim a tim traeng 
​