» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8803 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698974 នាក់

ដី​រដ្ឋ​ជាង​១៥០​ហិច​តា​នៅ​ខេត្តបន្ទាយមានជ័យ​ត្រូវ​ផ្កាយ​២​ភ្ល​ន់ តារា មេបញ្ជាការរង​ភូមិភាគ​៥​លក់​ស៊ីដាច់​លុយ​ដាក់​ហោប៉ៅ​មិន​ខ្វល់​និង​ផ្លូវច្បាប់ ?


​បន្ទាយមានជ័យ​៖ ប្រភពពី​មន្ត្រី​យោធា​ខេត្តបន្ទាយមានជ័យ​បាន​បង្ហើប​ឲ្យ​ដឹងថា​៖ កាលពី​ថ្ងៃទី​២ ខែ តុលា​ឆ្នាំ ២០១២​ឧ​ត្ត​ម​សេនីយ៍ ភ្ល​ន់ តារា អតីត​មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​បានធ្វើ​សំណើរ​មួយច្បាប់ ទៅកាន់​លោក អ៊ុង អឿន ដែល​កាលនោះ ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​ស្នើសុំ​អនុញ្ញាត​ប្រើប្រាស់​ដីស្រែ​ចំនួន​១៥០​ហិកតា​ស្ថិតនៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​ដើម្បី​ឲ្យ​យោធា​ខេត្ត​ដុង​ថាប់ ភូមិភាគ​ទី​៩ នៃ​កងទ័ព​ប្រទេស​វៀតណាម មកជួយ​ផ្នែក​បច្ចេកទេស កសិកម្ម​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ​ដល់​យោធា​កម្ពុជា​។​a plun5 

​សំណើ​ដដែល​បាន​ឲ្យ​ដឹងថា ដីស្រែ​ខាងលើនេះ គឺ​វរ​សេនា​តូច​លេខ​១ ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ បាន​ប្រើប្រាស់​ធ្វើស្រែ និង​ចិញ្ចឹម​សត្វពាហនៈ​ផ្សេងៗ ចាប់តាំងពី​ឆ្នាំ​២០០១ រហូតដល់​បច្ចុប្បន្ន (២០១២)​ហើយ​ដី​នេះ​ពុំមាន​ជាប់​ព័ន្ធ ជាមួយ​ប្រជាពលរដ្ឋ​នោះឡើយ​។​

តាមរយៈ​ឯកសារ​កិច្ចសន្យា​ទិញ​លក់​ដី ដែល​សារ​ពត៍​មាន​យើង​ទទួលបាន​នៅពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា​៖ ក្រោយ​ស្នើសុំ​បាន​ដី​១៥០​ហិកតា​ខាងលើនេះ ពី​រដ្ឋបាលខេត្ត​បាន​រួចហើយ​ឧ​ត្ត​ម​សេនីយ៍ ភ្ល​ន់ តារា អតីត​មេ​យោធា​ខេត្តបន្ទាយមានជ័យ មិនបាន​យក​ដី​ទាំងនោះ​ទៅ​ឲ្យ​កងទ័ព​បង្កបង្កើនផល​និង​ចិញ្ចឹមសត្វ​នោះទេ​។ ផ្ទុយទៅវិញ​ឧ​ត្ត​ម​សេនីយ៍ ភ្ល​ន់ តារា បាន​យក​ដី​ទាំងនោះ​ទៅ​លក់​ឲ្យ​ឈ្មួញ​ចំនួន​៨​នាក់​ចាប់ពី​អំឡុង​ឆ្នាំ​២០១២ រហូតដល់​ដើមឆ្នាំ​២០១៦ និង​ទើប​ប្រមូល​លុយ​បាន​អស់​នៅក្នុង​ឆ្នាំ​២០១៨​។

​សូមបញ្ជាក់ថា ពាក់​ព​ន្ធ័​បញ្ហា​នេះ​នៅ​ថ្ងៃទី​១៥​កុម្ភៈ​២០២០​លោក ភ្ល​ន់ តារា ផ្កាយ​២​ដែល​រង​ការចោទប្រកាន់​លក់​ដីរ​ដ្ឋ​១៥០​ហិច​តា​នៅ​ស្រុក​ភ្នំស្រុក​ខាងលើ មិនអាច​សុំ​ការអធិប្បាយ​បាន​យ៉ាងណាទេ ។​សង្ឃឹមថានឹង​មានការ​បកស្រាយ​ពន្យល់​អំពី​ករណី​យ៍​ស៊ីដាច់​ដី​នេះ​ជាមិនខាន​៕a plun1 a plun2 a plun3 
​