» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 273 នាក់

ម្សិលមិញ 10159 នាក់

សរុប 20299193 នាក់

អនុសេនីយ៍ទោ​ឫទ្ធិ ពិសិដ្ឋ​បាញ់​មនុស្ស​ដូច​បាញ់​សត្វ​ចាប​សម​ត្ត​កិច្ច​ស្ងាត់ស្ងៀម ជង​រងគ្រោះ​ទាមទារ​រក​យុ​ត្តិ​ធ​ម៍


​បន្ទាយមានជ័យ​÷ មាន​ករណី​ផ្ទុះអាវុធ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០២០​កាលពី​ម៉ោង ជាង​១០​យប់​និង​៣០​នាទី នៅ​ភូមិ និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​​ករណី​ផ្ទុះអាវុធ​នោះ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់ ឈ្មោះ នាង មករា ភេទ​ប្រុស​មាន អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​និមិត្ត​១​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​ខត្ត​បន្ទាយមានជ័យ ។a pet shoot3 

​ជនរងគ្រោះ​ឈ្មោះ នាង មករា បាន​ប្រាប់ថា​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២០​ថា​៖​នៅពេលដែល​ជនសង្ស័យ​បាន​បាញ់​ត្រូវ​បណ្តាល​រងរបួស​ធ្ងន់​ក្នុងចំណោម ២​នាក់​បាន​ជិៈ​ម៉ូតូ​ម្នាក់​១​គ្រឿង​ចេញពី​លេង​ហ្គេម​ផ្ទៈ​ម្តាយមីង​ហៅ​បម្រុង​មក​ផ្ទៈ​ពេលដែល​កំពុង​ជិៈ​ម៉ូតូ​ស្រាប់តែ​មន្ត្រីនគរបាល​ប៉ុស្តិ៍​និមិត្ត​ម្នាក់​ឈ​នៅ​ផ្លូវ​បាន​កាក់​បងប្អូនជីដូន​មួយ​ឈ្មោះ ម៉ាប់ មី​ត ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយគ្នា​។​​ក្រោយពេល​ឃើញ​មន្ត្រី​នគ​បាល​ឃាត់​ប្អូនជីដូនមួយ​ហើយ​បាន​ជិៈ​ម៉ូតូ​ត្រឡប់​ទៅ​សួរនាំ​មូលហេតុ​អី​ឃាត់​ប្អូន​ខ្ញុំ ឈ្មោះ រិ​ទ្ធ ពិ​សិទ្ធ មាន​ឋានន្តរស័ក្តិ​ជា​អនុសេនីយ៍ទោ​ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​និមិត្ត​បាន​សួរ​តប​មក​ខ្ញុំ​វិញ​ថា​ហែង​ចង់​មេច​។​

​ហើយ​ជនរងគ្រោះ​តប​វិញ​ថាបើ​អត់​មានអី​ទេ​អោយ​ប្អូន​ខ្ញុំ​ទៅជា​មួយ​ខ្ញុំ​វិញ​ហើយ​ជិៈ​ម៉ូតូ​ចេញមក​ស្នូរ​កាំភ្លើង​១​គ្រាប់​ពីក្រោយ​ខ្នង​ប្រមាណ​២​ម៉ែត្រ ពេល​ជិៈម​ក​ដល់​ផ្ទៈ​ស្រាប់តែ​ចុក​ទ្រូង​ឈប់​ម៉ូតូ​មុខ​ផ្ទៈ​រួច​ទើប​ដឹងថា​ត្រូវ​គ្រាប់​ដួលសន្លប់​ឪពុកម្តាយ​ដឹក​មក​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​.​ជប៉ុន​មង្គល​បូរី ហេតុ
​ជនរងគ្រោះ​បាន​បញ្ជាក់ថា​៖​ក្រោយ​ពេលដែល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​ធ្វើការ​វៈ​កាត់​យក​គ្រាប់​ចេញពី​ទ្រូង​ក្រោម​ឃ្លាក​ខាងស្តាំ​ដែល​ត្រូវរបួស​ចំ​ពី​ក្រោយខ្នង​ខាងស្តាំ​មក​បៀម​ជាប់​ក្រោម​ឃ្លាក​ខាងស្តាំ​ក្រោយពេល​វៈ​កាត់​ហើយ​យកមក​ព្យ​បាល់​

​ឪពុក​ជនរងគ្រោះ​ឈ្មោះ នួន វ័រ អាយុ​៤៩​ឆ្នាំ​បាន​បញ្ជាក់ថា​៖​ដែល​កូនប្រុស​ឈ្មោះ នាង មករា ត្រូវបាន​មន្ត្រីនគរបាល​ប៉ុស្តិ៍​និមិត្ត​ឈ្មោះ រិ​ទ្ធ ពិ​សិទ្ធ ឋានន្តរស័ក្តិ​អនុសេនីយ៍ទោ បាន​បាញ់​ទៅ​កូនប្រុស​បណ្តាល​របួសធ្ងន់​គ្មាន​មូលហេតុ​សុំអោយ​ថ្នាក់ដឹកនាំ​នគរបាលជាតិ​និង​មន្ត្រី​ក្រសួងយុត្តិធម៌​ជួយ​រក​យុត្តិធម៌​ជូន​កូនប្រុស​គាត់​​។​

​លោក​វរៈសេនីយ៍ឯក ធិ​ន ស៊ិន​ដេ​ត អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២០​ថា​៖​ជាការ​ពិត​គឺ​មន្ត្រីនគរបាល​ប៉ុស្តិ៍​និមិត្ត​បានចេញ​ល្បាត​២​ក្រុម​១​ក្រុម​ឃាត់ខ្លួន​ក្មេងស្ទាវ​១​ក្រុម​ដក​បាន​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​២​ដើម​។​​ហើយ​ប៉ូលីស​ក្រុម​ទៀត​មាន​ម្នាក់ឯង​ឃាត់​ក្មេងស្ទាវ​២​នាក់​ម៉ូតូ​២​គ្រឿង​ដែលជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​និង​ធ្លាប់​ជិៈ​ម៉ូតូ​ដាក់​បំពង់​ស៊ី​ម៉ាំង​ប្រែ​ន​សូរ​ខ្លាំង ពេលដែល​កាក់​សួរ​ឃើញ​ប៉ូលីស​ម្នាក់ឯង​រករឿង​ចង់​វ៉ៃ​ប៉ូលីស​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​លើក​គំរាម​និង​ការពារ​ខ្លួន​បណ្តាល​រាលកៃ​ត្រូវ​ជនរងគ្រោះ​របួសធ្ងន់​ហើយ​កំពុង​សម្របសម្រួល​គ្នា​វា​ជា​រឿង​អ​ចេតនា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់ថា​៖​ក្រោយ​ពេលដែល​មន្ត្រីនគរបាល​ប៉ុស្តិ៍​និមិត្ត​រាលកៃ​អាវុធ​បណ្តាល​រងរបួស​ជនរ​ង​គ្រោះ​ដែលជា​មុខសញ្ញា​ក្មេង​ទំនើង​ប្រើប្រាស់​គ្រឿងញៀន​ហើយ​មន្ត្រីនគរបាល​ប៉ុស្តិ៍​និមិត្ត​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជនរងគ្រោះ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ខេត្ត​ហៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

​លោក សួរ ចាន់​គារ ប្រធាន​អង្គការ​អាត់​ហុក​ប្រចាំខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជាក់ថា​៖ នេៈ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​សង្ឃឹមថា​៖​ថ្នាក់ដឹកនាំ​និង​មន្ត្រី​អនុវត្ត​មាន​ចំណាត់ការ​ចំពោះ​ជនដៃដល់​តាមច្បាប់ ដើម្បី​ជនរងគ្រោះ​ទទួលបាន​យុត្តិធម៌​។​

​ជុំវិញ​ករណី​ផ្ទុះអាវុធ​ខាងលើ លោកនាយ​ប៉ុស្តិ៍ វរសេនីយ៍ ត្រី ម៉ា រិ​ន បាន​និយាយថា​÷ រឿងនេះ​លោកស្នងការ​នគរបាល​ខេត្ត បន្ទាយមានជ័យ គឺ​លោក​អាត់ ខែម បាន​យក​សំណុំរឿង​នៃ​ការបាញ់​មនុស្ស​នោះ​ទៅ​អស់ ហើយ លោក​នៅក្នុង​ប៉ុស្តិ៍ អត់​មាន​សំណុំរឿង​ស្អី​នោះទេ បើ​ចង់បាន​ទៅយក​នៅ​ស្នងការ​ខេត្ត​ទៅនោះ​បាន ? ។ ក្រុមគ្រួសារ​យុវជន​រងគ្រោះ​បាន​ឲ្យ​ដឹងថា​នៅពេលនេះ​ជនរងគ្រោះ សម្រាក នៅ​មន្ទីរពេទ្យ​ឯ​ក្រុង​សិរីសោភ័ណ ។ គ្រួសារ​រងគ្រោះ​ដដែល​បាន​បញ្ជាក់ថា ពួកគាត់​ពិតជា មិន​សង្ឃឹមថា អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​អា​ចរក​យុត្តិធម៌ ជូន​គ្រួសារ​បានទេ ព្រោះ​ឪពុក​របស់​ជនសង្ស័យ​ជា​មន្ត្រី​ដែលមាន​ឋានៈ​ជា ឧ​ត្ត​ម​សេនីយ៍ ឯក ហើយ​ថា កំពុង​រត់ការ​បិទ​សំណុំរឿង​ផ្អឹប​ចោល​ទៀតផង ។​

មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ខេត្តបន្ទាយមានជ័យ ទើប​ទម្លាយ​អោយដឹង ថា ឈ្មោះ រិទ្ធី ពិសិដ្ឋ ជា​មន្ត្រី​ទើប​ចូល​បម្រើ​នគរបាល​នៃ​ប៉ុស្តិ៍​រដ្ឋបាល​និមិត្ត​ក្រុង​ប៉ោយប៉ែត​។​​មកទល់ពេលនេះ ឈ្មោះ​នេះ​បាន​នឹង​កំពុង​ស្ថិតក្រោម​សួរចម្លើយ ពី​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត ។ ពោលគឺ​បន្ទាប់ពី​នគរបាល​ប៉ុស្តិ៍​សង្កាត់​និមិត្ត​និង​ក្រុង​ប៉ោយប៉ែត ព្រមទាំង​ជំនាញ​បាន​បញ្ជូនមក​។​

​ចំណេ​ក​ប្រភពព័ត៌មាន ផ្សេងទៀត បានអោយដឹងថា ក្នុង​រឿងនេះ មាន​សាច់ញាតិ​របស់លោក រិទ្ធី ពិសិដ្ឋ បាន​នឹង​កំពុង​ទាក់​ទង់​ក្រុមគ្រួសារ​ជនរងគ្រោះ​ដើម្បី​ផ្តល់​សោហ៊ុយ​លើ​ការព្យាបាល​និង​ការ​រ៉ាប់រង​ផ្សេងៗ​ខាង​រដ្ឋប្បវេណី​។​a pet shoot a pet shoot1 a pet shoot2 a pet shoot4