» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6601 នាក់

ម្សិលមិញ 5304 នាក់

សរុប 14146127 នាក់

ប្រជាពលរដ្ឋ​ទាមទារ​ចង់​ឲ្យ​ក្រុមហ៊ុន​ដី​មាស​សងលុយ​វិញ​មិន​ចង់បាន​ភាគលាភ​ស្អី​ណា​ទៀត​ទេ​!

 

​កំពត​៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ ក្រុមហ៊ុន​ពិភព​ដី​មាស បាន​ចាត់​តំណាងឱ្យ​ចូលមក​ស្នងកា​រ​នគរបាល​ខេត្តកំពត​ដើម្បី​ឆ្លើយបំភ្លឺ​តប​តាម​បណ្ដឹង​ប្រជាពលរដ្ឋ​ជាង ៤៨០​គ្រួសារ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ក្នុង​បទ​ឆរ​បោក​។ ទោះបីជា​មានការ​សន្យា​បន្ត​បង់លុយ​ភាគលាភ​ឲ្យ​ក៏ដោយ​តែ​ប្រជាពលរដ្ឋ​បាន​បដិសេធ​មិន​ទទួលយក​ការសន្យា​ដដែលៗ ហើយ​ទាមទារ​ជួប​ប្រធាន​ក្រុមហ៊ុន​ផ្ទាល់​ដើម្បី​ដោះស្រាយ​ឱ្យ​ជ្រះស្រឡះ​។​a land meas1 

​ក្នុងជំនួប​ជាមួយ​តំណាង​ក្រុមហ៊ុន ប្រជាពលរដ្ឋ​ភាគច្រើន​បានទាមទារ​ឱ្យ​ក្រុមហ៊ុន​ពិភព​ដី​មាស​សង​ប្រាក់​ដើម​គ្រប់​ចំនួន​មកវិញ ដោយ​មិនចាំបាច់​បង់ប្រាក់​ភាគលាភ​រយៈពេល​៣​ទៅ ៤​ខែ​កន្លងមក​ក៏បាន​។ ពួកគាត់​បានបញ្ជាក់​មូ​ល​ហេតុថា ជា​រៀងរាល់ខែ​ខាង​ធនាគារ​តែង​តាម​ទារបំណុល​រហូត​អ្នកខ្លះ​គេច​មិន​ហ៊ាន​នៅផ្ទះ​ទេ​ដោយសារតែ​ការវិនិយោគ​ជាមួយ​ក្រុម​ហ៊ុន​ពិភព​ដី​មាស​នេះ​ធ្វើឱ្យ​អ្នកខ្លះ​កើត​ជម្លោះ​រវាង​ប្តី​ប្រពន្ធ ឪពុកម្ដាយ បងប្អូន និង​អ្នកជិតខាង​ក៏មាន​។​

​លោក ប្រាក់ ពិន តំណាង​ក្រុមហ៊ុន​ពិភព​ដី​មាស​បាន​រៀបរាប់ថា ក្រុមហ៊ុន​មាន​គោលការណ៍​ដោះស្រាយ​ជូន​អតិថិជន​ជានិច្ច​។ ការខកខាន​មិនបាន​ផ្ដល់ជូន​ប្រាក់ចំណេញ​ចំពោះ​អតិថិជន​មួយចំនួន​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ដោយសារ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​។ ដូច្នេះ​ក្រុមហ៊ុន​នឹង​បូកសរុប រួច​ផ្តល់ប្រាក់​ភាគលាភ​ជូន​អតិថិជន​នាពេលខាងមុខ​។

​លោក ប្រាក់ ពិន បាន​លើកឡើងថា ក្រុមហ៊ុន​មិនបាន​បង្ខិតបង្ខំ​(​ប្រជាពលរដ្ឋ​)​ទេ​គឺ​ស្ម័គ្រចិត្ត​ទិញ​ដី​ដោយ​ខ្លួនឯង​ក្នុងតម្លៃ​១​ឡូ​តិ៍ ១៦.០០០​ដុល្លារ និង​មាន​កិច្ចសន្យា​សម្រាប់​រយៈពេល​២៤​ខែ​។ ប្រសិនបើ​ត្រូវ​ការលក់​វិញ​ត្រូវ​ជូនដំណឹង​នៅ​ខែ​ទី​២១ ដើម្បី​ក្រុមហ៊ុន​រៀបចំ​ឯកសារ​។ លោក​មិនអាច​និយាយ​ខុសពី​គោលការណ៍​ឡើយ​រាល់​អ្វីដែល​ទាមទារ លោក​នឹង​នាំយកទៅ​ឆ្លង​ប្រធាន​ក្រុមហ៊ុន​។​ចំពោះ​ការបកស្រាយ​នេះ​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​ពេញ​សាលប្រជុំ​ដោយ​បដិសេធ​មិន​ទទួលយក​ការបកស្រាយ​របស់​តំណាង​ក្រុមហ៊ុន​រូបនេះ​ឡើយ​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ការសន្យា​បែបនេះ​បានធ្វើ​ឡើងជា​ញឹកញយ​មកហើយ​ពេលដែល​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ជួប​នៅ​ក្រុមហ៊ុន​កន្លងមក​។

ដូច្នេះ​ពួកគាត់​ទាមទារ​ឱ្យ​ប្រធាន​ក្រុមហ៊ុន​ជួប​ដោះស្រាយ​ផ្ទាល់​ដើម្បី​បញ្ចប់​បញ្ហា​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​ដែលជា​អ្នក​កោះហៅ​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ​ឲ្យ​មកជួប​គ្នា បាន​ឲ្យ​ដឹងថា ដោយសារ​ប្រជាពលរដ្ឋ​មិនអាច​ទទួលយកបាន​លោក​បាន ឱ្យ​តំណាង​ក្រុមហ៊ុន​វិលត្រឡប់​ទៅវិញ ហើយ​ប្រាប់​ប្រធាន​ក្រុមហ៊ុន​ឱ្យ​កំណត់​ថ្ងៃ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ផ្ទាល់​។ ក្នុងនាម​ស្នងការ​នគរបាល លោក​នឹង​អញ្ជើញលោក​អភិបាល​ខេត្តកំពត ដើម្បី​ចូលរួម​រក​ដំណោះស្រាយ​តាម​វិធានការ ឈ្នះ ឈ្នះ ទាំងអស់គ្នា និង​សង្ឃឹមថា ក្រុមហ៊ុន​នឹង​ខកខាន​ដែលនាំឱ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ចេញ​លិខិត​កោះហៅ​ជា​លើក​ទី​២​ឡើយ​។​

​បើ គិតពី​ថ្ងៃទី​២៦ ខែឧសភា រហូតដល់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២៣ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បានទទួល​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ចំនួន ៤៨៤​បណ្តឹង​ដែល​ចោទប្រកាន់​ក្រុមហ៊ុន​ពិភព​ដី​មាស​ពីបទ​បទ​ឆបោក​។ ប្រជាពលរដ្ឋ​បាន​អះអាងថា ចំនួន​ប្រាក់​ដែល​ដាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ពិភព​ដី​មាស​មាន​ចំនួន ៩.១៥៣.៦០០​ដុល្លារ​។ការកោះហៅរបស់នគរបាលខេត្តកំពត់បានថ្វើឲ្យឧកញ៉ាថៅកែក្រុមហ៊ិដីមាសចោទថាបង្កការរំខាននិងធ្វើឲ្យក្រុមហ៊ុនអាប់អោនកិត្តិយសព្រោះក្រុមហ៊ុនកំពុងដោះស្រាយឲ្យបហរជាពលរដ្ឋតើ?៕a land meas a land meas2