
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5040 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695211 នាក់
ភ្នំពេញ៖លោកផាន់ហ៊នហៅ ពូហ៊ន អ្នកកាសែតនៅស្វាយរៀងដែលត្រូវនគរបាលព្រហ្មទណ្ឌចោទថាញុះញង់ដែលបទល្មើសនេះអាចជាប់គុក២ឆ្នាំបានទ/ម្លា/យ.ថា ឯកសារ ដែលម្ចាស់ហាងបញ្ជាំបង្ហាញនោះ(ផ្តល់សម្ភាសឲ្យកាសែតសាន្តព្រហ្ម) គឺទើបសុំម្ចាស់ម៉ូតូCopyនៅថ្ងៃប្រគល់ម៉ូតូទេ ។កាលដាក់បញ្ចាំដំបូង គ្មានឯកសារស្រ៊ីនឡើយ បើមិនជឿបញ្ចេញ កាមេរ៉ានៅថ្ងៃនោះមក។ អ្នកាសែតចិត្តក្លាហានលំដាប់ខ្ពស់រូបនេះ បាន.ព្រ.មាន.ថា បើម្ចាស់ហាងបញ្ចាំរូបនេះនៅតែ ត តាំង លោកនឹងបញ្ចេញ ព័ត៌មានបន្ថែមទៀត ព្រោះនៅមាន ម៉ូតូជាច្រើន ដែលដាក់បញ្ជាំនៅទីនោះ គ្មានឯកសារត្រឹមត្រូវ ព្រោះលោកមានឯកសារស្រ៊ីន នៅក្នុងដៃហើយ។
សូមបញ្ជាក់ថាបើតាមរយៈហ្វេសប៊ុក នៅថ្ងៃទី២ តុលា លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិប្រធាននាយកដ្ឋានកណ្តាលយុត្តិធម៍ បានបង្ហោះសំណេរថា៖បើផ្កាយ2ដែលបងនិយាយគឺសំដៅលើខ្ញុំ ព្រោះហាងបញ្ចាំងនោះជា ប្អូនដែលខ្ញុំស្គាល់ (ចឹងអោយតែថតរូបជាមួយនរណាអ្នកនិងកាង ម៉ង ពួកគាត់ ថតជាមួយ ខ្ញុំ ឪពុកខ្ញុំ រាល់ កម្មវិធី ពីមុនៗ មក) ថ្ងៃនេះខ្ញុំសុំអោយសាធារណះជន បានជ្រាប។ កន្លែងបញ្ចាំដែលអ្នកសាព័ត៌មានផុសនោះ គឺ មិនបានទទួលផលចោរកម្មដូចដែលគេ បានផ្សាយនោះទេ ( ការពិតម្ចាស់ដើមមកបញ្ចាំ អត់លុយមើលជំងឺអង្វរឲយើងជួយ រហូតក៏សំពន្យាពេលដល់១ឆ្នាំមិនដែលបង់ការឲ្យគេសូម្បី១រៀល ។
ម្ចាស់ហាង អាណិតគាត់ឈឺ ចុងក្រោយឲ្យគេចុះការហើយឲ្យគេខាតដើម៥០ភាគរយទៀត។ខាងបញ្ចាំមិនព្រម លួចថតហាងគេបាញ់ឲគេផ្សាយ ខុសពីការពិតទាំងអស់) ។លោកឧត្តមសេនីយ៍ហ៊ុនគឹមជាតិអះអាងថា៖នេះជាសំដីពិតហើយក៏មានព្រមនឹងឯកសារស្របច្បាប់ ខ្ញុំជាមន្រ្តីអនុវត្តច្បាប់មួយរូប ដាច់ខាតមិនជួយមនុស្សបំពានច្បាប់ ។ ព្រោះតែហាងមានភស្តុតាងនឹងឯកសារត្រឹមត្រូវ មិនល្មើសដូចគេចោទប្រកាន់ទេ ទើបគេប្រើច្បាប់មកអនុវត្ត។
ខ្ញុំគាំទ្រឈរនៅខាងប្រជាជនរកសុីស្មោះត្រង់ មានលិខិតអនុញ្ញាតត្រឹមត្រូវតាមច្បាប់ ដែលបំពេញកាតព្វកិច្ច បង់ពន្ធចូលរដ្ឋ, អ្នកសាព័ត៌មាន មិនអាចចេះតែផ្សព្វផ្សាយ បំផ្លាញប្រជាជនបានទេ , កន្លងមកកន្លែងទីតាំងបញ្ចាំ រឺ កន្លែងរកសុីផ្សេងៗ មានការទទួលការគំរាមគំហែងពីសាព័ត៌មានច្រើនណា ក្នុងការរកសុី ។ អ្នកសាពត៍មានខ្លះយកលុយបិទពត៍មានកន្លែងរកសុីខុសច្បាប់ ក៏មាន។ សារព័ត៌ មានត្រូវធ្វើអោយមានវិន័យ ផ្សាយអ្វីដែលជាប្រយោជន៍ពិតដល់ជាតិ មិនអាចល្មើសច្បាប់បានទេ ។ នៅពេលដែលអ្នកផ្សាយខុសពិត អ្នកត្រូវទទួលទោសតាមផ្លូវច្បាប់ ។ សូមកុំមើលងាយផ្លូវច្បាប់អោយសោះ អ្នកពត៍មានមិនអាចមើលរំលងពីចំនុចតូចៗនៃការផ្សព្វផ្សាយ ខុសការពិតបានឡើយ ព្រោះបើអ្នកផ្សព្វផ្សាយ មនុស្សប្រកបការងារសុចរិត ទៅជា ទុច្ចរិត វានឹងនាំអោយមានភាពខាតបង់ដល់ជីវភាពប្រជាជន , ហើយជីវភាពប្រជានគឺ ក៏ដូចជា ជីវភាពជាតិរួមចឹង។ចុងក្រោយសូម អ្នកសាព័ត៌មានទាំងអស់គោរពច្បាប់ នឹង ជីវៈអ្នកសាព័ត៌មាន ហើយលុបបំបាត់ការចុះផ្សាយដោយមិនដឹងមូលហេតុនឹងការស៊ើបសួរអោយបានច្បាស់លាស់។
ករណីលោកផាន់ហ៊ននេះមានអ្នកកាសែតគាំទ្រនិងរិះគន់។ករណីយ៍នេះមាតុភូមិមិនបានស៊ីជម្រៅព្រោះមិនមានឯកសារក្នុងដៃថាអ្នកណាខុសអ្នកណាត្រូវ។តែសម្រាប់អ្នកសារពត៍មានបើការផ្សាយមិនទាន់ខូចខាតធ្ងន់ធ្ងទេគួរតែអ្នកវត្តតាមច្បាប់របបសារពត៍។កុំអីព្រហ្មអីព្រហ្មទណ្ឌពេក។ការចាប់មនុស្សដាក់គុកស្រួលទេតែវាក៏មានផលប៉ះពាល់សម្រាប់ចិត្តសាស្ត្រសង្គមដែរ។