» ក្រុមបាតុករ​កូរ៉េខាងត្បូង សម្រុកចូល​តុលាការ ក្រោយ​ការសម្រេចចិត្ត​ពន្យារ​រយៈពេល​ឃុំខ្លួន ប្រធានាធិបតី លោក Yoon Suk Yeol » សម្តេច ហេង សំរិន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​លុបបំបាត់​អំពើ​អបាយមុខ​គ្រប់​ប្រភេទ ជាពិសេស​ក្រុមក្មេងស្ទាវ​ » ចាប់បាន​ហើយ​ជនសង្ស័យ​ជនជាតិ​កូរ៉េ​ដែល​សម្លាប់​ស្ត្រី​ខ្មែរ​ញាត់​ចូឡ​ក្រោម​គ្រែ​សណ្ឋាគារ​ » លោក ដូ​ណា​ល់ ត្រាំ​មេដឹកនាំ​មាត់ឆៅ ទៅដល់​រដ្ឋធានី​វ៉ា​ស៉ី​ន​តោន ត្រៀម​ស្បថ​ចូលកាន់​តំណែង ជា​ប្រធានាធិបតី​អាមេរិក ជា​លើក​ទី​២ » តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះទៅ​វៀតណាម​សួរសុខទុក្ខ និង​ឧបត្ថម្ភ​ថវិកា ២​ម៉ឺន​ដុល្លារ ជួយ​ព្យាបាល​ស្ត្រី​រងគ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​៦០​ម៉ែត ស្លាប់ ប្តី​និង​កូន​ » ផ្ទុះ​មីនតោន​១​គ្រាប់​ទៀត នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​ » គ្រោះ​ក្លាយជា​លាភ​!​បុរស​ស​ពិការ​ដៃ​ទាំងពីរ ប្រើ​ជើង​គូរគំនូរ​ត្រូវ​សម​ត្ត​កិច្ច​សណ្តាប់ធ្នាប់​បណ្តេញចេញ​ពី​សួន​វិមានឯករាជ្យ​ទទួលបាន​អំណោយ​! » ជំទាវ​ទីមួយ Kim Keon Hee មាន​សុខភាព​យ៉ាប់យ៉ឺន ក្រោយពី​ទុកចោល​ក្នុង វិមាន​ប្រធានាធិបតី​ម្នាក់ឯង​ » សម​ត្ត​កិច្ច​បង្វែងដាន​ករណី​យ៍​លោក បេ គឹម​ហេង និង​ភរិយា​ឈ្មោះ សុខ លី​ឆេង ម្ចាស់​សំណង់​អគារ​ចំនួន ១០ កំពស់​៣​ជាន់ ចាប់​សង់​លើ​អតីត​ដីព្រៃ​លើ​ភ្នំ​ដងរែក ជាង​៥​ហិកតា​ក្នុង​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ !!! » បុគ្គ​លឹក​អង្គការ​ស៊ីម៉ាក់​ចំនួន​២​រូប​បាន​បាត់បង់​ជីវិត ខណៈពេល​ចុះ បោសសំអាត​គ្រាប់មីន » តុលាការ​ថៃ​ចេញ​ដីកាចាប់ខ្លួន​លោក លី រតន​រស្មី និង​ចោទប្រកាន់ថា​ជា​អ្នកបញ្ជា​ឱ្យ​ខ្មាន់ កាំភ្លើង​បាញ់សម្លាប់ លោក លិ​ម គិ​ម​យ៉ា​ » ស្ត្រី​ម្នាក់​ដេក​ក្នុង​អង្រឹង​សុខៗ ត្រូវ​ហ្វូង​ឃ្មុំ​ទិច​ស្លាប់​ភ្លាមៗ » នាយករដ្ឋមន្ត្រីរុស្ស៊ីហោះមកវៀតណាម​ចុះកិច្ចសហប្រតិបត្តិការ​នុយ​ក្លែ​អែ​ជាមួយគ្នា​ » បន្ទាប់ពី​លោក បៃ​ដិ​ន អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​នៅ ហ្កា​ហ្សា​កាតា​ថា ការចរចា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​ » រុស្ស៊ី​ចាប់ខ្លួន​អតីត​ឧកញ៉ាហេង​សិទ្ធី​ដែល​ឡូឡា​ចោទ​ ​ឧកញ៉ា​ហ៊ុន​តូ​រឿង​ស៊ីដាច់​លុយ​តែ​មិនដឹង​បញ្ជូនមក​ខ្មែរ​កាល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8596 នាក់

ម្សិលមិញ 3974 នាក់

សរុប 15884122 នាក់

តេ​ជោ​សែន​បង្ហោះ​រូបភាព​លេងអុក​តែឆ្លៀត​ផ្ញើ​សារ​នយោបាយ​!

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៨ ខែធ្នូ ឆ្នាំ​២០១៩​នេះ បាន​បង្ហោះ​រូបភាព​លេងអុក​ជាមួយ ដៃគូ​លេងអុក​របស់​សម្តេច គឺ​នាយ​ឧ​ត្ត​ម​សេនីយ៍ មួង សារ៉ន កាលពី​១០​ឆ្នាំមុន​និង​បា​នស​សេរ​សារ​ប្រៀបធៀប​រឿង​វិន័យ​លេងអុក​និង​រឿង​នយោបាយ​និង​ច្បាប់​ផងដែរ​។​សម្តេច​តេ​ជោ បាន​រៀបរាប់​យ៉ាង​ដូច្នេះ «​ថ្ងៃអាទិត្យ​នេះ​សុំ​ជូន​រូបថត​កាលពី​១០​ឆ្នាំមុន ពេល​លេងអុក​ជាមួយ​ដៃគូ​រដែ​លលេង​ខូច​។a chest hun 

រូបភាព​ដែល​កាន់​ដៃ​គ្នា​នេះ​គឺ​ដណ្តើម​កូន​គ្នា​បណ្តាល​មក​ដៃគូ​យក​សេះ មក​អុក​បំបែក​ទូក​ខ្ញុំ​ដោយ​មិនបាន​មើល​ឱ្យ​ច្បាស់​និង​ចំ​ជើង​ត្រី​បក ខ្ញុំ​ក៏​ប្រ​ញ៉ាប់​សុ​ី តាម​វិន័យ​កាន់​មួយ​ណាយ​កមួយ​ហ្នឹង​តែ​ដៃគូ​មក​ដណ្តើមយក​ទៅវិញ​។ ជាមួយ​ខ្ញុំ​ត្រូវតែ​ស៊ីសេះ​យក​ដាក់​ក្នុង​កំប៉ុង​ដោយ​មិន​យល់​ព្រមឱយ​វិធាន នៃ​ការលេង​នេះ​ត្រូវបាន​បំពាន​នោះឡើយ​»​។​

​សម្តេច​បាន​លើកឡើងថា សម្តេច​មិន​បណ្តោយឱ្យ​អ្នកនយោបាយ​ណា ឬ​ក្រុម​ណា​លេង​ខុសពី​ច្បាប់​បានចែង​នោះឡើយ​។ ពោល​អ្នកនយោបាយ​ធ្វើ​ខុសច្បាប់ ត្រូវតែ​អនុវត្តន៍​ច្បាប់​។​«​ការធ្វើ​នយោបាយ​មិន​ខុសពី​ការ​លេងអុក​នោះទេ ខ្ញុំ​មិន​បណ្តោយឱ្យ​អ្នកណា​ឬ​ក្រុម​ណា​លេង​ខុសពី​ច្បាប់​បានចែង​នោះឡើយ​។ កូនអុក​សុ​ី​ដាក់ចូល​កំប៉ុង​អ្នកនយោបាយ​អនុវត្តន៍​តាមច្បាប់​»​។​

 នាពេល​កន្លងទៅ​អ្នកនយោបាយ​ដែលមាន​ទោស​ទាំង​លោក កឹម សុខា និង​លោក សម រ​ង្ស៉ី សុទ្ធតែ​ហាក់​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់​ទៅលើ​ការអន្តរាគមន៍ ឬ​ការដាក់​សម្ពាធ​ពី​ឆាក​អន្តរជាតិ ដើម្បីឱ្យ​ពួកគេ​បាន​រួច​ផុតពី​ទោសទណ្ឌ​ទាំងឡាយ​។​តែ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ធ្លាប់បាន​ចេញមក​អះអាង​ជារឿយៗ​ផងដែរ នឹង​គ្មាន​សម្ពាធ ឬ​ការអន្តរាគមន៍​ណាមួយ​មាន​អនុភាព​ទៅលើ​ការអនុវត្តន៍​ច្បាប់​របស់​កម្ពុជា​នោះឡើយ​។​

​ជួន​គ្នា​និង​សារ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃទី ០៩ ធ្នូ តុលាការ​សាលាឧទ្ធរណ៍​នឹងធ្វើ​ការពិភាក្សា​ដេញដោល​គ្នា លើ​បណ្តឹង​ប្រឆាំងនឹង​ការបញ្ជូន​សំណុំរឿង​របស់លោក កឹម សុខា ទៅ​ជំនុំជម្រះ​។ ការសួរដេញដោល​គ្នា​នេះ នឹងធ្វើ​ឡើង​ដោយ​ក្រុមប្រឹក្សា​ជំនុំជម្រះ​៣​រូប​នៃ​សភា​ស៊ើបសួរ​របស់​តុលាការ​សាលាឧទ្ធរណ៍ ជាមួយនឹង​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ចំនួន​៤​រូប​។
​នេះ​បើ​យោងតាម​លិខិត​របស់​តុលាការ​សាលាឧទ្ធរណ៍​ដែល​អញ្ជើញ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា កាលពី​ថ្ងៃទី ០៥ ធ្នូ ពោលគឺ​នៅ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោម​ពី​ក្រុម​មេធាវី​ការពារ​ក្តី​បានដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​នេះ កាលពី​ថ្ងៃទី ០៣ ធ្នូ​។​
​គួរ​រំលឹក​ជូន​ថា តុលាការក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី ០២ ធ្នូ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពី​ការបញ្ជូន​សំណុំរឿង​ព្រហ្មទណ្ឌ​របស់លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ជំនុំជម្រះ តាម​ដីកា​បញ្ជូនទៅ​ជំនុំជម្រះ ចុះ​ថ្ងៃទី ០២ ធ្នូ​។ មួយថ្ងៃ​ក្រោយមក ពោលគឺ​នៅ​ថ្ងៃទី ០៣ ធ្នូ ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បានដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍ ប្រឆាំងនឹង​ដីកា​បញ្ជូន​លោក កឹម សុខា ទៅ​ជំនុំជម្រះ ដោយ​អះអាងថា កូនក្តី​របស់ខ្លួន គឺ​លោក កឹម សុខា កើតទុក្ខ​មិន​សុខចិត្ត​ឡើយ ចំពោះ​ដីកា​បញ្ជូន​រឿង​ឲ្យ​ទៅ​ជំនុំជម្រះ​នេះ​។​

​លោក ចាន់ ចេ​ន មេធាវី​ការពារ​ក្តី​ម្នាក់​ក្នុងចំណោម​៤​នាក់​បាន​អះអាង​ប្រាប់​កាសែត​ថា ទោះបីជា​លទ្ធផល​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​វា​គឺជា​ការសម្តែង​ឆន្ទៈ​របស់​កូនក្តី​និង​សហ​មេធាវី​ការពារ​សិទ្ធិ​លោក កឹម សុខា ក្នុង​ការតស៊ូ​លើ​សមរភូមិ​ច្បាប់​នេះ​។ លោក​មេធាវី​ក៏បាន​អំពាវនាវ​ឲ្យ​អ្នកនយោបាយ​ខ្មែរ ងាក​មក​ស្វែងរក​ដំណោះស្រាយ​វិញ ដោយ​ចាប់ផ្តើម​រួមគ្នា​ដោះស្រាយ​នូវ​បញ្ហា​ណា ដែល​បះ​ពាល់​ដល់​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អាទិភាព ដើម្បី​មានឱកាស​ឈានទៅ​កសាង​អនាគត​យូរអង្វែង​សម្រាប់​អ្នកជំនាន់ក្រោយ​។​

​ឯ​លោក​មេធាវី សុក សំអឿន អ្នកជំនាញ​ផ្នែក​ច្បាប់​វិញ បាន​វាយតម្លៃថា នីតិវិធី​របស់​កម្ពុជា​ហាក់​មាន​ភាពស្មុគស្មាញ ដោយ​ថា ជាធម្មតា​កាលណា​ចៅក្រម​ចេញ​ដំណោះស្រាយ​ហើយ ការសម្រេច​ស្ថិតនៅលើ​ចៅក្រម​ជម្រះ​។ ប៉ុន្តែ ច្បាប់​ក៏​បើកចំហរ​ឲ្យ​ភាគី​ម្ខាង​ទៀត សុំ​ទៅ​សភា​ស៊ើបសួរ ជំទាស់​លើ​ដំណោះស្រាយ​របស់​ចៅក្រម​ស៊ើបសួរ​ដែរ​។ មេធាវី​រូបនេះ ពន្យល់​ទៀតថា ការប្តឹង​ជំទាស់​នេះ ទំនងជា​ការសាកល្បង​របស់​សហ​មេធាវី​រប​ស់លោក កឹម សុខា ប៉ុន្តែ លោក​ថា ការ​តតាំង​ក្តី​នេះ ពិបាក​នឹង​ទទួលបាន​ជោគជ័យ ៖ «​ដោយសារ​រឿង​ហ្នឹង​ជា​រឿង​នយោបាយ មិនមែនជា​រឿង​ច្បាប់ ម្ល៉ោះហើយ​យើង​ស្មាន​អត់​ត្រូវ​ទេ​»​។​

​សូមបញ្ជាក់ថា​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​ទាំងយប់​កាលពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២១៧​ក្រោម​ការ ចោទថា ឃុបឃិត​ជាមួយ​សហរដ្ឋអាមេរិក ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​។ លោក កឹម សុខា ត្រូវបាន​បញ្ជូនទៅ ។ បទ​ចោទ​នេះ លោក កឹម សុខា ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន​ស​រ៉ុ​ប​ជាង​២​ឆ្នាំ ទាំង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ជាប់​ព្រំដែន​វៀតណាម ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ​ក្នុង​ពន្ធនាគារ និង​នៅក្នុង​ផ្ទះ​។

ទើបតែ​ថ្ងៃ​១០ ខែវិច្ឆិកា ទើប​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បន្ធូរបន្ថយ​ល​ក្ខ​ខណ្ឌ​ខ្លះ​បើក​ឱ្យ​លោក កឹម សុខា អាច​ជួប​មន្ត្រីការទូត​នានា និង​អាចធ្វើ​ដំណើរ​នៅ​ទូទាំងប្រទេស​បាន លើកលែងតែ​ចេញទៅ​ក្រៅប្រទេស និង​ធ្វើ​សកម្មភាព​នយោបាយ​។​
​លោក កឹម សុខា ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពីបទ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​ឬ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​៕a kem plong4