» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 359 នាក់

ម្សិលមិញ 5304 នាក់

សរុប 14139885 នាក់

អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​កាន់​លិខិត​១​ច្បាប់​របស់​ប្រធានាធិបតី​ចូ​បៃ​ដិ​ន​ជូន​សម្តេច​ហ៊ុនសែន​!

 

​ភ្នំពេញ​៖ នៅ​វិមាន​សន្តិភាព​នា​រសៀល​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួល​ជួបពិភាក្សា​ការងារ ជាមួយ​លោកស្រី វេន​ឌី សឺ​មែន (Wendy R. Sherman) អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក ។​a hun usa 

តាមរយៈ​លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ ក្នុងជំនួប​នេះ លោកស្រី សឺ​មែន បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​ថា ដំណើរ​ទស្សនៈកិច្ច​រប​ស់លោក​ស្រី មកកាន់​កម្ពុជា​នាពេល​នេះ គឺ​ដើម្បី​ពាំ​នាំយក​លិខិត​របស់លោក ប្រធានាធិបតី ចូ បៃ​ដិ​ន មក​ជូន​សម្តេច​តេ​ជោ ដោយផ្ទាល់​។​លោកស្រី​និយាយ ថា ជា​បំណង​របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ក្នុងន័យ​ធ្វើយ៉ាងណា ឱ្យ​អ្វីៗ​មាន​ភាពល្អ​សម្រាប់​ប្រទេស​ទាំងពីរ​។ ​លោកស្រី បាន​សម្ដែង​នូវ​ការពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហរដ្ឋអាមេរិក​កន្លង​មក លើ​វិស័យ​ជាច្រើន ជាពិសេស​លើ​វិស័យ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែល​បាត់​ខ្លួន​នៅ​កម្ពុជា​, កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម និង​និង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​មនុស្សធម៌ ដូចជា​ការអនុញ្ញាត​ឲ្យ​កប៉ាល់ Westerdam ចូល​ចត​នៅ​កម្ពុជា ដើម្បី​ជួយសង្គ្រោះ​ប្រជាជន ដែល​ជាប់​នៅលើ​កប៉ាល់ ដោយ​ប្រទេស​ទៀត​មិន​អនុញ្ញាត​ឲ្យ​ចូល ដោយ​បញ្ហា​កូ​វីដ​១៩​។

លោកស្រី​វេន​ឌី សឺ​មែន (Wendy R. Sherman) ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ អំពី​ឱកាស​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ដែល​រួមមាន​ទាំង​ការលុបបំបាត់​បំណុល​របស់​កម្ពុជា​, កិច្ចសហប្រតិបត្តិការ​លើ​ប្រេង​និង​ឧស្ម័ន និង​ការវិនិយោគ​របស់​សហ​រដ្ឋ​អាមេរិក​លើ​បញ្ហា​ទឹក បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ បញ្ហា​ថាមពលបៃតង និង​បញ្ហា​ដទៃទៀត​ជាច្រើន​។​

សម្តេច​តេ​ជោ បាន​សំដែង​នូវ​ការរីករាយ ចំពោះ​អ្វីដែល​លោកស្រី បានលើកឡើង និង​អ្វីដែល​សហរដ្ឋអាមេរិក បានរួម​ចំណែក​ជួយ​ដល់​កម្ពុជា រួមមាន​ចំណែក​ក្នុងការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា ការចូលរួមចំណែក​អភិវឌ្ឍន៍​កម្ពុជា រហូតមកដល់​ពេលនេះ និង​ការចូលរួមចំណែក​រប​ស់​សហរដ្ឋអាមេរិក មកដល់​កម្ពុជា​ដោយផ្ទាល់ និង​ដោយ​ប្រយោល តាមរយៈ​អង្គការ​សុខភាព​ពិភពលោក ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩​។​

​សម្តេច​តេ​ជោ​ក៏បាន​ថ្លែង​នូវ​ការអបអរសាទរ ជូន​ដល់​ប្រជាជន រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដែល​បាន​ទប់ស្កាត់​ជំងឺ​កូ​វី​១៩ បាន​ជោគជ័យ ដែលជា​ការឆ្លុះបញ្ចាំងរ​យៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ គឺមាន​ការ​ចុះថយ នៃ​ការរីក​រាលដាល​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​សហរដ្ឋអាមេរិក គួរ​ឲ្យ​កត់សម្គាល់​។

សម្ដេច​ក៏បាន​ថ្លែងអំណរគុណ ចំពោះ​លោកស្រី សឺ​មែន នូវ​អ្វីដែល​លោកស្រី បានលើកឡើង ជាពិសេស​ការដោះស្រាយ​នូវ​បញ្ហា​បំណុល​។ សម្ដេច​តេ​ជោ បានស្នើ​សុំ​ឲ្យ​សហរដ្ឋអាមេរិក ជាពិសេស​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ពិនិត្យ​ពិចារណា​ដោះស្រាយ​បំណុល ដែល​កម្ពុ​ជាមាន​ចំពោះ​សហរដ្ឋអាមេរិក តាម​វិធី​ទ្វេភាគី ដោយ​អនុញ្ញាត​ឲ្យ​កម្ពុជា សង​ប្រាក់​បំណុល​នេះ តាម​កម្មវិធី​សង​ឡើងវិញ​បន្តិច​ម្ដងៗ និង​ទី​២​សង​ប្រាក់​តាម​កម្មវិធី ដែលមាន​ការប្រាក់​ត្រឹម​១% និង​ទី​៣ បំណុល​ដែល​កម្ពុជា​ជំពាក់​សហរដ្ឋអាមេរិក​នោះ គឺ​សំណង​៧០​ភាគរយ ត្រូវ​បង្វិល​មក​ធ្វើជា​ជំនួយ​ដល់​កម្ពុជា​វិញ ទៅលើ​វិស័យ​អប់រំ វិស័យ​វប្បធម៌ វិស័យ យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជាដើម​។ សម្តេច​តេ​ជោ​ក៏បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក ពិនិត្យឡើងវិញ លើ​កិច្ចសហប្រតិបត្តិការ លើ​ការបញ្ជូន​ជនជាតិ​កម្ពុជា​ត្រឡប់​មកពសហរដ្ឋអាមេរិក​មក​កម្ពុជា​វិញ​។​

​លោកស្រី​អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្ដេច​តេ​ជោ រាល់​កិច្ចសហប្រតិបត្តិការ ហើយ​លោកស្រី សន្យាថា អ្វីដែល​ជាការ​លើកឡើង​របស់​សម្ដេច​តេ​ជោ ជា​សំណើ​របស់​សម្តេច​តេ​ជោ​, លោកស្រី​នឹង​លើក​ទៅជូន​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន​។​

​សូមបញ្ជាក់ថា តាម​គម្រោង​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ១១​ថ្ងៃ ពីថ្ងៃ​ទី​២៥ ខែឧសភា ដល់​ថ្ងៃទី​៤ ខែមិថុនា នៅ​អឺ​រុ​ប និង​អាស៊ីអាគ្នេយ៍ លោកស្រី Sherman បាន​ទៅ​បំពេញ​ទស្សនកិច្ច​ដំបូង ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក ដើម្បី​ពិភាក្សា​ការងារ​យុ​ទ្ធា​ស្ត្រ​រវាង​អាមេរិក និង​អឺ​រុ​ប ទាក់ទង​នឹង​ឥទ្ធិពល​របស់​ចិន​។ រួចហើយ លោកស្រី បាននិងកំពុង​ធ្វើដំណើ​រ​ទៅកាន់​ទីក្រុង អង់កា​រ៉ា និង​អ៊ី​ស្តង់​ប៊ុល នៃ​ប្រទេស​តួ​ក​គី ដើម្បី​និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស និង​ការពង្រឹង​កម្លាំង​ទ័ព​ជាមួយ​អង្គការ​ណា​តូ​។​

​បន្ទាប់មក លោកស្រី​នឹងធ្វើ​ដំណើរ​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ផ្តើមដំបូង​គឺ​ទៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​គន្លឹះ​ពី​បញ្ហា​ភូមា និង​ការពង្រឹង​បន្ថែម​ទំនាក់ទំនង​អាមេរិក អាស៊ាន​។ រួចហើយ​ទើប​លោកស្រី ធ្វើដំណើរ​មកកាន់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ១​ខែមិថុនា មុននឹង​បន្តដំណើរ​ទៅកាន់​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​ពិភាក្សា​ដដែល​ពី​បញ្ហា​ភូមា បញ្ហា​តំបន់​ទន្លេមេគង្គ និង​បញ្ហា​ផ្សេងទៀត ជាមួយ​រដ្ឋាភិបាល​ថៃ​៕a hun usa1