» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10261 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700432 នាក់

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រធាន​អាស៊ាន​ប្តូ​វេណ​នៅ​ឆ្នាំ​២០២៣

​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នៅ​ឆ្នាំ​២០២២ បានប្រគល់​ញញួរ​ប្រធាន​អាស៊ាន​ប្តូរ​វេន​ទៅ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​សម្រាប់​តំណែង​ជា​ប្រធាន​អាស៊ាន​បន្ត​ពី​កម្ពុជា​នៅ​ឆ្នាំ​២០២៣​នៅមុន​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ នៅ​រសៀល ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន បានប្រគល់​ញញួរ​ប្រធាន​អាស៊ាន ជូន​ដល់ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូ​កូ វី​ដូ​ដូ ។​a hun vidoco 

​ក្នុង​សន្ទរកថា​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០,៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ប្រធាន​អាស៊ាន​ជិត​ផុត​អាណត្តិ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា រយៈពេល​១​ឆ្នាំ​ហើយ​ដែល​លោក​បានទទួល​តំណែង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​បន្ត​ពី​ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហាល់​សា​ណា​ល់ ប៊ុល​គី​យ៉ា នៃ​ប្រទេស​ប្រ៊ុយណេ ដា​រ៉ូ​សា​ឡឹម កាលពី​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០២១​។​​ក្នុង​រយៈពេល ១​ឆ្នាំ​មកនេះ លោក ហ៊ុន សែន លើកឡើងថា ជា​ពេលវេលា​ពោល​ពេញ​ទៅដោយ​អនុស្សាវរីយ៍ និង​ប្រវត្តិសាស្ត្រ​សម្រាប់​លោក និង​កម្ពុជា ដែលមាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ទទួលបាន​តំណែង​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​។
​លោក​បន្តថា ខណៈដែល​អាស៊ាន​បាននិងកំពុង​ខិតខំ​ស្តារឡើងវិញ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នោះ ស្ថានភាព​មិនបាន​រំពឹងទុក​ក៏បាន​កើតឡើង ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច សង្គម និង​សន្តិសុខ​។ ទោះបីជា​យ៉ាងនេះ​ក្តី អាស៊ាន​បាន​គ្រប់គ្រង​និង​សម្របសម្រួល​លើ​បញ្ហា​ប្រឈម​ទាំងនោះ រហូត​ទទួលបាន​លទ្ធផល​ជាច្រើន​គួរ​ជាទី​គាត់​ចិត្ត​។​


​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា «​យើង​បានអនុម័ត និង​កត់សម្គាល់​នូវ​ឯកសារ​សមិទ្ធផល និង​សេចក្តីប្រកាស​ចំនួន ៧០ ដែល​គ្របដណ្តប់​ទៅលើ​សសរស្តម្ភ​ទាំង ៣ របស់​សហគមន៍​អាស៊ាន និង​បានអនុម័ត​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​មួយចំនួន ជាមួយនឹង​ដៃគូ​សន្ទនា​របស់​យើង ដើម្បី​បន្ត​និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ដៃគូ ។​​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា អាស៊ាន​បាន​យល់ព្រម​បញ្ចូល​អ៊ុយ​ក្រែ​ន ក្នុង​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​អាស៊ីអាគ្នេយ៍ (TAC) នា​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី ៤០ និង ៤១​នេះ ។ ដូចគ្នានេះដែរ​ប្រទេស ៦ ទៀត រួមមាន ដា​ណឺ​ម៉ាក ក្រិច ហូ​ឡង់ អូ​ម៉ាន កាតា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ក៏បាន​ចុះហត្ថលេខា​ចូល​ជា​សមាជិក​ក្នុង​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​អាស៊ីអាគ្នេយ៍ នា​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី ៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ខែ សីហា ដែល​ធ្វើឱ្យ​ប្រទេស​ជា​សមាជិក​នៃ​សន្ធិសញ្ញា​នេះ បាន​កើន​ឡើងដល់ ៥0 ប្រទេស ។


​បន្ទាប់ពី​ទទួលបាន​ញញួរ​ឈើ​ជា​និម្មិត​រូប​ជា​ប្រធាន​អាស៊ាន ក្នុង​ឆ្នាំ​២០២៣​ពី​ប្រធាន​អាស៊ាន​២០២២​រួចមក លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូនេស៊ី ជា​ប្រធាន​កិច្ចប្រជុំ​កំពូល អាស៊ាន ឆ្នាំ​២០២៣ ។ លោក បាន​គោរព និង​យាង​អញ្ជើញ​បណ្តា​មេដឹកនាំ​អាស៊ាន​ទាំងអស់​យាង និង​អញ្ជើញ​ចូលរួម​កិច្ច ប្រជុំ​កំពូល អាស៊ាន លើក​ទី​៤៣ ៤៤ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា នៅ​ឥណ្ឌូនេស៊ី​ក្នុង​ឆ្នាំ​២០២៣​ខាងមុខ ដើម្បី​រិះរក​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​ផលប្រយោជន៍ និង​ភាព​រីកចម្រើន​សម្រាប់​តំបន់​របស់​យើងទាំងអស់គ្នា​៕a hun vidoco2 a hun vidoco3 
​