» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9679 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699850 នាក់

ក្តៅៗ​ក្រសួងការពារជាតិ​ថា ចេតនា​អនុព័ន្ធយោធា​អាមេរិក​ចុះទៅ​កាន់​តំបន់​រាម «​មិនមែន​ដើម្បី​អស់​មន្ទិលសង្ស័យ​អំពី​មូលដ្ឋានទ័ព​ចិន​» ឡើយ !?

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១​នេះ​ប្រតិភូ​យោធា​អាមេរិក​ដឹកនាំ​ដោយ​លោក​វរសេនីយឯក Marcus M. Ferrara អនុព័ន្ធយោធា​អាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​ចុះ​ពិនិត្យមើល​មូលដ្ឋាន​កងទ័ពជើងទឹក​រាម នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។a army ream1

​តែ​បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​មួយ​តាម​បណ្តាញ​សង្គម​ថា កម្ពុជា​មិន​អនុញ្ញាតឱ្យ​យោធា​អាមេរិក ចូលទៅ​កាន់​គ្រប់កន្លែង​នោះទេ​។ «​នៅក្នុងពេល​ទស្សនកិច្ច​ដ៏​ខ្លី​នោះ មន្ត្រី​យោធា​កម្ពុជា​មិនបាន​អនុញ្ញាត​ឲ្យ​លោក​អនុព័ន្ធយោធា ទៅ​មើល​គ្រប់កន្លែង នៅក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​នោះទេ​»​។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បញ្ជាក់ទៀតថា នៅពេល​ដឹង​ច្បាស់​ថា លោក​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​មើល​បាន​អស់ លោក​វរសេនីយឯក Ferrara បានបញ្ចប់​ការដើរ​មើល ហើយ​បាន​ស្នើសុំ​ឲ្យ​មន្ត្រី​យោធា​កម្ពុជា​កំណត់ពេល​ទស្សនកិច្ច​ឡើង​វិញ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការដើរ​មើល​គ្រប់កន្លែង នៅក្នុងពេល​ខាងមុខ​ឲ្យ​បាន​ឆាប់​បំផុត​។​​ស្ថានទូត​សហរដ្ឋអាមេរិក សង្កត់ធ្ងន់ថា ទស្សនកិច្ច​ជាធម្មតា និង​ញឹកញាប់ របស់​អនុព័ន្ធយោធា​របស់​សហ​រដ្ឋ​អាមេរិក និង​អនុព័ន្ធយោធា​បរទេស​ដ​ទៃទៀត នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម អាចជា​ជំហាន​មួយ​យ៉ាងសំខាន់ ឆ្ពោះទៅរក​តម្លាភាព និង​ការទុកចិត្ត​គ្នា​ទៅវិញទៅមក​បាន​ច្រើន ។​

​ឆ្លើយតប​សេចក្តីប្រកាស​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ បានបញ្ជាក់​យ៉ាងច្បាស់​ថា ក្រុមការងារ​បាន​អនុវត្ត​ពេញលេញ​ណាស់​ជាមួយ​បទបញ្ជា​ថ្នាក់លើ ក្នុង​ការទទួល​អនុព័ន្ធ​យោធា​អាមេរិក​តាម​បច្ចេកទេស​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​អ្វីដែល​យើង​ឃើញ​ព័ត៌មាន​ចេញពី​ស្ថានទូត គឺ​ប្រាសចាក​ពី​ភាពជាក់ស្តែង និង​ការពិត​»​។ លោក​ថា​៖ «​វា​ជា​ការយល់​ខុស​មួយ​យ៉ាង​ធំ​ដែលថា យើង​មិន​សហការ​នោះ គឺ​យើង​បានធ្វើ​យ៉ាង​ល្អ​តាម​ក្បួនខ្នាត ដែលមាន ហើយ​ដែល​លើកឡើង​ដោយ​ថ្នាក់ដឹកនាំ​»​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​រូបនេះ បាន​បញ្ជាក់ថា ការទាមទារ​ទៅ​មើល​កន្លែង​ផ្សេងៗ​ទៀត​នោះ គឺ​ហួស​ព្រំដែន​នៃ​កម្រិត​ទស្សនកិច្ច​ដែល​បានដាក់ចុះ​។ លោក​បញ្ជាក់​បន្ថែមថា ក្នុងការ​ទស្សនកិច្ច​យោធា គឺមាន​កម្រិត​នៅ​គ្រប់កន្លែង មិនមែន​តែ​នៅ​កម្ពុជា​ទេ​។ ដោយឡែក​ការចង់​ចុះទៅ​ច្រើនដង​ទៀត គឺ​អាស្រ័យ​លើ​ការជជែក​គ្នា​បន្តទៀត រវាង​ភាគី​ទាំងពីរ​។​«​យើង​ជា​ម្ចាស់​ប្រទេស យើង​ក៏មាន​ការគិតគូ​រលាក់​ការណ៍​ខ្លះ​ដែរ សម្រាប់​វិស័យ​ការពារជាតិ​យើង ប្រទេស​ណា​ក៏មាន​កម្រិត​ដែរ យ​សារ​ផ្នែក​យោធា​ត្រូវមាន​បែបបទ​ច្បាស់លាស់​ណាស់​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់នាយ​ឧ​ត្ត​ម​សេនីយ៍​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស តំណាង​ក្រសួងការពារជាតិ ដែល​ទទួល​ស្វាគមន៍​អនុព័ន្ធយោធា​អាមេរិក បានបញ្ជាក់​ឱ្យ​កាសែត​ដឹងថា យោធា​កម្ពុជា​បាន​នាំ​អនុព័ន្ធយោធា​អាមេរិក ទៅ​មើល​កន្លែង​ជាច្រើន​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម គឺ​កន្លែង​ដែល​គាត់​សង្ស័យ ជាពិសេស​គឺ​កន្លែង​ដែល​យើង​រើ​ទីបញ្ជាការដ្ឋាន​ជួរមុខ​របស់​គណៈកម្មកា​រ​ជាតិ​លំហ​សមុទ្រ​។​​ «​យើង​បាន​នាំ​គាត់​ទៅ​មើល​កំពង់ផែ​រាម ទៅ​មើល​នាវា​របស់​យើង ដែល​គាត់​សង្ស័យថា​ជា​មូលដ្ឋានទ័ព​របស់​ចិន បន្ទាប់មក​យើង​នាំ​គាត់​ទៅ​មើល​រោង​ជាង ដែលជា​ជំនួយ​របស់​អូស្ត្រាលី​មួយទៀត ដែល​នៅក្បែរនោះ ហើយ​បន្ទាប់មកទៀត គាត់​ចង់ទៅ​មើល​មន្ទីរពេទ្យ យើង​ក៏បាន​ជូនទៅ​មើល​មន្ទីរពេទ្យ​ទៀត ចុងក្រោយ​យើង​បាន​នាំ​គាត់​មើល​ទីកន្លែង​ថ្មី​របស់​ទីបញ្ជាការដ្ឋាន​ជួរមុខ របស់​គណៈកម្មការ​ជាតិ​លំហ​សមុទ្រ​នៅ​កោះ​ព្រាប​ទៀត​»​។​​លោក​បាន​បន្តថា «​គាត់​ព្យាយាម​រុល​ទៅរក​កន្លែង​ផ្សេងទៀត​ដែល​មិនចាំបាច់ និង​មិន​ស្ថិតនៅក្នុង​សំណូមពរ និង​សំណើ​ដែល​គាត់​បានស្នើ​មក​ទេ គឺ​គាត់​បាន​បង្កើត​សំណើ​ភ្លាមៗ​តែម្តង សឹងតែ​ថា​រុល​ឱ្យទៅដល់​ចង្ក្រាន​បាយ និង​កន្លែងដេក​របស់​យើង​។ វា​ជាការ​ជ្រៀតជ្រែក​ក្នុង​បេះដូង​របស់​យើង​»​។​

​ករណីនេះ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​សង្ស័យថា ចេតនា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការចុះពិនិត្យ​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ មិនមែន​ដើម្បី​អស់​មន្ទិលសង្ស័យ​អំពី​មូលដ្ឋាន​កងទ័ព​ចិន នៅក្នុង​ប្រទេស​កម្ពុជា​នោះឡើយ ប៉ុន្តែ​អាចជា​ការធ្វើ​មើលមិនឃើញ​ថា «​គ្មាន​មូលដ្ឋានទ័ព​ចិន​» ហើយ​បង្កើត​បញ្ហា​បន្តបន្ទាប់ ដើម្បី​ផលប្រយោជន៍ «​ភូមិសាស្ត្រ​នយោបាយ​»​។​

​សូមបញ្ជាក់ថា​ការចុះពិនិត្យ​នៅ​តំបន់​រាម​របស់​អនុព័ន្ធយោធា​អាមេរិក បាន​ធ្វើឡើង​បន្ទាប់ពី សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​តាមរយៈ លោកស្រី Wendy Ruth Sherman អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ឱ្យ​អនុព័ន្ធយោធា​សហរដ្ឋអាមេរិក អំឡុង​បំពេញ​ទស្សនកិច្ច ចុះ​ពិនិត្យ​កំពង់ផែ​រាម ដើម្បី​ឱ្យអស់​មន្ទិលសង្ស័យ​ថា​មាន​មូលដ្ឋានទ័ព​ចិន​។​a army ream2 a army ream3 a army ream4 a hun usa 

​