» ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ » បន្ទាប់មានផែនការកែទម្រង់ទារពន្ធពីមេគយធំភ្នាក់ងារ​គយ​ច្រកត្រពាំងស្រែរួមទាំងជនស៊ីវិលផងនោះ ដើរកោសរូស​ទារ​លុយ​ថ្លៃ​បាយ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​..! » បន្ទាប់ពីផ្ទុះរៀងបាត់លុយ៣០លានរៀលក្រសួងអប់រំសម្រេចផ្លាស់នាយកវិទ្យាល័យ ជាសុីមតាកែវ ឲ្យទៅលេងហ្វេសប៊ុកនៅមន្ទីរ » ឡានដឹកសាំងធុនធំមួយគ្រឿងនៅថៃផ្ទុះលាន់សូរដូចរ-ន្ទះសម្លាប់កម្មករម្នាក់នៅនឹងកន្លែង » នាវាមុជទឹកអាមេរិក បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅក្បែរប្រទេសស្រីលង្កា ស្លាប់នាវិកជិត ៩០នាក់រដ្ឋមន្ត្រីការពារថជាតិអ៊ីរ៉ងព្រមាន! » ១ខែកុម្ភៈដែលជារដូវចូលឆ្នាំចិនយួនមានគ្រោះអគ្គិភ័យកើតឡើងជិត​១០០ករណី នៅទូទាំងប្រទេស » ឃាត់ខ្លួនអ្នកលក់ចែកចាយបារីអេឡិចត្រូនិច១នាក់ ដកហូតបារីអេឡិចត្រូនិចបាន៩១ប្រអប់ » វត្តមានអង្គទូត និងព័ត៌មានអន្តរជាតិនានានៅព្រំដែន គឺជាសាក្សី ជំរុញទៅរកដំណោះស្រាយដោយសន្តិវិធី » អង្គការ PCL បញ្ជាក់ថា ៖ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងមួយមិនអាចទទួលយកបាន!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6596 នាក់

ម្សិលមិញ 8146 នាក់

សរុប 18734928 នាក់

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែមីនា ឆ្នាំ​២០២៥​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ស្តីពី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​ឆ្នាំ​២០៥០​។​
​វេទិកា​នេះ​មាន​វត្តមាន ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​សមាជិក​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​), គណៈ​អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់​។​a sar sokha local2 

​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន គ​.​ជ​.​អ​.​ប បានឱ្យដឹងថា វេទិកា​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ស្ដីពី «​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​ចូលរួម​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០» ត្រូវបាន​រៀបចំឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ឈ្លាសវៃ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា​។ ផ្អែក​តាម​គំនិត​ផ្តួចផ្តើម​នេះ គ​.​ជ​.​អ​.​ប​. បានរៀបចំ​ឯកសារ​ទ​ស្សន​ទាន​សម្រាប់​ការរៀបចំ​វេទិកា​នេះ ហើយក៏​ទទួលបាន​ការឯកភាព​ពីស​ម្ដេច​មហា​ធិបតី​នាយក​រដ្ឋ​មន្តី តាម​សេចក្ដីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា វេទិកា​នេះ ត្រូវ​រៀបចំ​រៀងរាល់​៣​ឆ្នាំ​ម្ដង ដោយ​ចាប់ផ្តើម​អនុវត្ត​ដំបូង​ពី​ឆ្នាំ​២០២៤ ក្នុង​គោលបំណង​វាយតម្លៃ​អំពី​វឌ្ឍនភាព បញ្ហា​ប្រឈម ដំណោះស្រាយ និង​ការដាក់ចេញ​នូវ​ការតម្រង់ទិស​ផ្នែក​គោលនយោបាយ​សម្រាប់​សម្រួច​ការអនុវត្ត​កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​ចូលរួម​កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។​​បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថា ដំណើរការ​រៀបចំ​វេទិកា​នេះ​ត្រូវអនុវត្ត​ទៅតាម​ជំហាន​សំខាន់ៗ​ចំនួន​បី រួមមាន​៖

​ជំហាន​ទី​១៖ ការរៀបចំ​វេទិកា​នៅ​ថ្នាក់ក្រោម​ជាតិ ដែល​ជំហាន​នេះ​ត្រូវ​រៀបចំ​នៅ​ថ្នាក់ឃុំ សង្កាត់ នៅ​ថ្នាក់ក្រុង ស្រុក ខណ្ឌ និង​នៅ​ថ្នាក់​រាជធានី ខេត្ត​នីមួយៗ​។​​ជំហាន​ទី​២៖ ការរៀបចំ​កិច្ចប្រជុំ​របស់​អនុគណៈកម្មាធិការ​នានា​នៃ​គ​.​ជ​.​អ​.​ប​. និង​ការរៀបចំ កិច្ចប្រជុំ​គ​.​ជ​.​អ​.​ប​.។​ជំហាន​ទី​៣៖ ការរៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​បាន និង​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម​នាពេលនេះ​។​សម្រាប់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​បាន មាន​ប្រា​សាសន៍​ជាអាទិ៍​ថា​៖រាជរដ្ឋាភិបាល​បានចាត់ទុក​ការកែទម្រង់​នេះ ជាការ​កែទម្រង់​ស្នូល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដ៏ មាន​សារសំខាន់​មួយ​ក្នុងចំណោម​ការដ្ឋាន​កែទម្រង់​ស្នូល​នានា ដើម្បី​កសាង​មូលធនសង្គម (social capital) និង មូលធន​នយោបាយ (political capital) ដែលជា​បុ​រេ​លក្ខខណ្ឌ​សម្រាប់ ការស្តារ និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឡើងវិញ​លើ​គ្រប់​វិស័យ​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការកសាង​មូលធនសង្គម គឺ​ដើម្បី​កសាង ទំនាក់ទំនង​ល្អ រវាង​ប្រជាជន និង​ប្រជាជន ដោយ​គ្មាន​ការរើសអើង​, មិន​ប្រកាន់​និន្នាការ​នយោបាយ និង​ក្រុម​សហគមន៍​ផ្សេងៗ​គ្នា​នៅក្នុង​សង្គម​។ ការកសាង​មូលធន​នយោបាយ គឺ​ការកសាង​ជំនឿ​ទុកចិត្ត និង​ការប្រាស្រ័យ​ទាក់ទង​ល្អ​រវាង​ប្រជាជន និង ស្ថាប័ន​សាធារណៈ​ដែលជា​តំណាងឱ្យ​ផលប្រយោជន៍​ប្រជាជន ប្រកបដោយ គណនេយ្យភាព​, តម្លាភាព​, បរិ​យាប​ន្ន និង សមធម៌​។​

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា តាមរយៈ​ការអនុវត្ត​គោលនយោបាយ​នៃ​ការកែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ក្នុង​រយៈពេល​ជាង ២​ទសវត្ស​ន៍​កន្លងមកនេះ​, ទន្ទឹមនឹង​ការកសាង​បាន​នូវ​ក្របខណ្ឌ​គតិយុត្ត ក៏ដូចជា​ការពង្រឹង​សមត្ថភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ទាំង​៣ កម្រិត​រចនាសម្ព័ន្ធ​ស្ថាប័ន​។ សម្តេច​សូម​កត់សម្គាល់​នូវ​សមិទ្ធផល​សំខាន់ៗ​ចំនួន​៣ ដូចខាងក្រោម​៖​សមិទ្ធផល​ទី​១៖ ការពង្រឹង និង​ការពង្រីក​លទ្ធិប្រជាធិបតេយ្យ និង​អភិបាលកិច្ច​នៅ មូលដ្ឋាន​ការធ្វើ​វិមជ្ឈការ​ពិតជា​បាន​ចូលរួមចំណែក​ដល់​ការពង្រឹង និង​ពង្រីក​លទ្ធិប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​, ការពង្រឹង​ស្ថិរភាព​នយោបាយ និង អភិបាលកិច្ច ព្រមទាំង​ការជំរុញ​ការអភិវឌ្ឍ សេដ្ឋកិច្ច​មូលដ្ឋាន ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​, ការកសាង​ឡើងវិញ​នូវ មូលធនសង្គម និង​មូលធន​នយោបាយ ដែលជា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ ប្រកបដោយ ប្រសិទ្ធភាព​, និរន្តរភាព​, បរិ​យាប​ន្ន និង​សមធម៌​។​

​សមិទ្ធផល​ទី​២៖ ការលើកកម្ពស់​ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​គោលបំណង​ចម្បង​នៃ​ការកែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ គឺ​ការលើកកម្ពស់​គុណ​- ភាព និង​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវាសាធារណៈ និង​ការបែងចែក​ផលប្រយោជន៍​នៃ​ការអភិវឌ្ឍ ប្រកបដោយ​បរិ​យាប​ន្ន​, ចីរភាព និង សមធម៌​។ ដើម្បី​សម្រេចបាន​នូវ​គោលបំណង​ដ៏​ពិសិដ្ឋ​នេះ​, ការកែទម្រង់​បាន​ផ្ដោតលើ​ការរៀបចំ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ​, ប្រព័ន្ធគ្រប់គ្រង​នៅ​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ​, ការផ្ទេរ​មុខងារ ធនធាន និង​ការទទួលខុសត្រូវ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​គោលបំណង «​បង្ខិត​សេវា​ឱ្យទៅ​កៀក​ជិត​ប្រជាពលរដ្ឋ​» សំដៅ​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​សេវា​ដោយ​ឆាប់រហ័ស​, តម្លាភាព​, ប្រសិទ្ធភាព និង គណនេយ្យភាព​នៅតាម​មូលដ្ឋាន​។​

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​បានរៀបចំ និង​អនុវត្ត​គោលនយោបាយ​ការកែទម្រង់​នេះ ផ្អែក​តាម​ស្ថានភាព​នយោបាយ​, សេដ្ឋកិច្ច​, សង្គមកិច្ច និង វប្បធម៌​ជាក់ស្ដែង​របស់​កម្ពុជា ដោយ មានការ​ប្រុងប្រយ័ត្ន​, ការពិគ្រោះ​យោបល់​, ការឯកភាព​ស្រុះស្រួល​គ្នា​, មាន​មូលដ្ឋាន​ច្បាប់​, មាន​ផែនការ​សម្រាប់​ធ្វើជា​ផែនទី​បង្ហាញផ្លូវ​តាម​ដំណាក់កាល​នីមួយៗ​ច្បាស់លាស់ ដោយ​ប្រកាន់ខ្ជាប់ នូវ​អភិក្រម «​ធ្វើ​ផង រៀនសូត្រ​ដកស្រង់​បទពិសោធ​ផង និង កែលម្អ​ផង​» ជាអាទិ៍​៖ កម្មវិធី​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​រយៈពេល​១០​ឆ្នាំ ដំណាក់កាល​ទី​១ ដែល​យើង​បាន​អនុវត្ត​ពី​ឆ្នាំ​២០១០ និង​បញ្ចប់​ឆ្នាំ​២០២០ និង​កម្មវិធី​ជាតិ​រយៈពេល​១០​ឆ្នាំ ដំណាក់កាល​ទី​២ ដែល​យើង​ចាប់ផ្តើម​អនុវត្ត​ពី​ឆ្នាំ​២០២១ និង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០៣០ ខាងមុខ​។​

​សមិទ្ធផល​ទី​៣៖ ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ដោយផ្ទាល់​នៅតាម​មូលដ្ឋាន ភាពក្រីក្រ គឺជា​បញ្ហា​សង្គម​ដ៏​ធំ​មួយ​ដែល​រាជរដ្ឋាភិបាល​ផ្តោត​ការ យកចិត្តទុកដាក់ កាត់បន្ថយ​ជា​បន្តបន្ទាប់​។ ក្នុងទិសដៅ​កាត់បន្ថយ​ភាពក្រីក្រ​, រាជរដ្ឋាភិបាល បាន និង​កំពុង​ដាក់ចេញ​នូវ​វិធានការ​ចម្រុះ​ក្នុងការ​ជំរុញ លើ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង ការអនុវត្ត​គោល​- នយោបាយ​គាំពារ​សង្គម​។ ជាក់ស្ដែង​, ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមកនេះ​, អត្រា​នៃ​ភាពក្រីក្រ ត្រូវបាន​កាត់បន្ថយ​ចាប់ពី​អត្រា​ជាង ៥០% នៅ​ដើម​ទសវត្សរ៍ ឆ្នាំ​២០០០ មក​នៅត្រឹម​ជាង ១០% នៅមុន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​ទាក់ទង​នឹង​ការស្នើ​បង្កើន​ថវិកា​នៅ​ថ្នាក់មូលដ្ឋាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការងារ​នេះ​យើង​បាន​ធ្វើជា​ជំហានៗ ប៉ុន្តែ​ជាមួយនឹង​ការបង្កើន​ថវិកា គឺត្រូវធ្វើ​យ៉ាងម៉េច ឲ្យ​ការងារ​មាន​ប្រសិទ្ធភាព និង​ការគ្រប់គ្រង​មន្ត្រី​នៅ​មូលដ្ឋាន​ឲ្យ​បាន​។ បើ​យើង​ចាយ​ច្រើន​ទៅលើ​បន្ទុក​បុគ្គលិក មានន័យថា ការចំណាយ​លើ​បន្ទុក​ផ្សេង ត្រូវ​កាត់បន្ថយ​។​​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ស្នើ​ឲ្យ​ពិនិត្យ​លើ​មន្ត្រី​កិច្ចសន្យា មាន​និយាម​ច្បាស់លាស់ ត្រួតពិនិត្យ និង​រើស​ឲ្យ​ចំ​គោលដៅ​តែម្តង​។ ការបំពេញ​មន្ត្រី ត្រូវ​ឲ្យ​មាន​ចរី​ភាព ដោយ​ការ «​រើស​ឲ្យ​ចំ បំពេញ​ឲ្យ​ត្រូវ រក្សា​ឲ្យ​នៅ​»​។​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ស្នើ​ឲ្យ​មានការ​គ្រប់គ្រង និង​ទទួលខុសត្រូវ​ឲ្យ​បានច្បាស់លាស់ នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាពិសេស គ្រូពេទ្យ និង​គ្រូបង្រៀន ពាក់ព័ន្ធ​នឹង​ការផ្ទេរ​។​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានប្រកាសថា គ្រូ​កិច្ចសន្យា នឹងត្រូវ​បានផ្តល់​មេដាយ មិនមែន​ត្រឹម​លិខិត​សរសើរ​ដូច​មុន​ទេ​។ សម្តេច បាន​ឲ្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​សិក្សា ផ្តល់​មេដាយ​មិន​ថា​គ្រូ​កិច្ចសន្យា ឬ​គ្រូ​ក្របខ័ណ្ឌ ព្រោះ​ពួកគាត់​សុទ្ធតែ​ធ្វើការ​ងារ ដើម្បី​ប្រទេសជាតិ​។​
ពាក់ព័ន្ធ​នឹង​ការបំពេញ​គ្រូ​ក្របខ័ណ្ឌ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គ្រូ​កិច្ចសន្យា ឬ​គ្រូ​ស្ម័គ្រចិត្ត បង្រៀន​បាន ៣​ឆ្នាំ​ឡើងលើ មានគុណ​វុឌ្ឍិ​ត្រឹមត្រូវ និង​មាន​និយាម​រើស​ច្បាស់លាស់ ត្រូវ​ពិចារណា​បើក​ច្រក បញ្ចូល​ក្នុង​ក្របខ័ណ្ឌ ហើយ​លើកទឹកចិត្ត​ឲ្យ​បង្រៀន​នៅ​ទីតាំង​ដើម​។​​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានផ្តល់​ជាគោលការណ៍ នៅ​តំបន់​ដាច់ស្រយាល ជាពិសេស​កន្លែង​ខ្វះខាត​ខ្លាំង គ្រូ​មធ្យមសិក្សា​ដែល​ចូលនិវត្តន៍ ត្រូវ​បើក​ច្រក​សម្រាប់​រយៈពេល​ខ្លី ពិនិត្យ​លទ្ធភាព​ឲ្យ​បន្ត​កិច្ចសន្យា ធ្វើជា​គ្រូ​បណ្តោះអាសន្ន រហូត​រើស​គ្រូ​ថ្មី​បាន​។ សម្តេច ស្នើ​ក្រសួង​អប់រំ និង​ក្រសួង​មុខងារសាធារណៈ​រៀបចំ​ការងារ​នេះ​។ សម្តេច បាន​ថ្លែងថា ការ​រើស​មន្ត្រី​ចូលនិវត្តន៍​ឲ្យ​បន្ត​ធ្វើការ ក៏ត្រូវ​អនុវត្ត​ដូចគ្នា សម្រាប់​គ្រូពេទ្យ ផងដែរ​។​

ចំពោះ​ការស្នើសុំ​ប្រាក់​សោធន​និវត្តន៍ ចំពោះ​ក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ប្រាក់​លម្ហែ​មាតុភាព​សម្រាប់​សមា​ជិ​ក្រុមប្រឹក្សា​ជា​ស្ត្រី និង​ការបង្កើន​ប្រាក់ឧបត្ថម្ភ​សម្រាប់​ថ្នាក់ដឹកនាំ​ភូមិ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ជាប់ឆ្នោត ៣​អាណត្តិ​ឡើង នឹង​ទទួលបាន​ប្រាក់​សោធន​និវត្តន៍​។ ការបង្កើន​ប្រាក់ឧបត្ថម្ភ​សម្រាប់​ថ្នាក់ដឹកនាំ​ភូមិ ក្រៅតែពី​បានធ្វើ​ការងារ​បន្តបន្ទាប់​ហើយ សម្តេច ប្រកាស​នឹង​ដំឡើង​ប្រាក់ឧបត្ថម្ភ​នេះ​បន្តទៀត ខណៈ​ចំនួន​ថវិកា និង​ពេលវេលា​ដំឡើង កំពុង​ត្រូវបាន​សិក្សា​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ប្រកាស​ផ្តល់ប្រាក់​លម្ហែ​មាតុភាព​សម្រាប់​សមា​ជិ​ក្រុមប្រឹក្សា​ជា​ស្ត្រី ដែល​នឹង​អនុវត្ត​ចុងឆ្នាំ​២០២៥ ឬ​ដើមឆ្នាំ​២០២៦៕a sar sokha local a sar sokha local1 a sar sokha local3